វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.86K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អតិថិជនបង់រំលស់បុរីពិភពថ្មីស្នើម្ចាស់បុរីទូទាត់លុយឱ្យលោកស្រីវិញ ក្រោយអស់លទ្ធភាព
---
អតិថិជនដែលបង់រំលស់នៅបុរីពិភពថ្មី ស្នើឱ្យម្ចាស់បុរីទូទាត់លុយឱ្យលោកស្រីវិញ ពីព្រោះអស់លទ្ធភាព បន្ទាប់ពីបានបង់រំលស់ជិត៣ឆ្នាំ។ ក្រៅពី លុយដែលបានបង់រំលស់អស់រាប់ម៉ឺនដុល្លារហើយនោះ លោកស្រីថា តាំងពីចូលនៅក្នុងបុរីនេះ លោកស្រី បានខ្ចីបុលគេច្រើនណាស់ ដើម្បីយកលុយទៅជួសជុលផ្ទះ ដែលគ្មានគុណភាព។ បុរីពិភពថ្មីនេះ មានទីតាំងនៅខណ្ឌកំបូល រាជធានីភ្នំពេញ។

កន្លងទៅ ក្រុមអតិថិជនរងគ្រោះពីការបង់រំលស់ផ្ទះនៅក្រុមហ៊ុនបុរីពិភពថ្មីរបស់ អ្នកឧកញ៉ា ហុង ពីវ ធ្លាប់ចេញតវ៉ាជាបន្តបន្ទាប់ និងដាក់ញត្តិទៅគ្រប់ស្ថាប័ន ពាក់ព័ន្ធឱ្យជួយរកដំណោះស្រាយ បន្ទាប់ពីក្រុមហ៊ុននេះ ដោះស្រាយសំណង មិនសមរម្យឱ្យអតិថិជន។ ក្រៅពីដាក់ញត្តិហើយ ពួកគាត់ ក៏ស្នើទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ចំពោះរឿងនេះ ខណៈអតិថិជន មួយចំនួនបាត់បង់ផ្ទះសម្បែង ដោយសារក្រុមហ៊ុនរឹបអូស ធ្លាក់ខ្លួនក្រីក្រ និងជំពាក់បំណុលធនាគារវ័ណ្ឌក៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunMany #HongPiv #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ខក​ចិត្ត​ដែល​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ជួយ​រក​ដំណោះស្រាយ
---
តំណាង ០៦នាក់របស់ពលរដ្ឋ ១.៣១៨ គ្រួសារ ​ដែល​មាន​វិវាទ​ដីធ្លី​ជា​មួយ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ត​ក្រចេះ បាន​ឡើង​មក​កាន់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ នេះ ដើម្បី​ទទួល​លិខិត​ឆ្លើយតប ដែល​ពួក​គាត់​ធ្លាប់​បាន​ដាក់​ញត្តិ​ស្នើសុំ​ឱ្យ​ជួយ​រក​អន្តរាគមន៍​រឿង​ដីធ្លី​។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ឆ្លើយតប​ថា ខ្លួន​មិន​អាច​ជួយ​រក​ដំណោះស្រាយ​បាន​ទេ ព្រោះ​ក្រសួង​សំអាង​ថា ជា​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​។ តំណាង​ពលរដ្ឋ​ទាំង​នោះ​ខក​ចិត្ត​ចំពោះ​ការ​ឆ្លើយតប​ពី​ក្រសួង​មហាផ្ទៃ​បែប​នេះ ស្របពេល​ពួកគាត់​ចោទ​ថា ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់ រួម​ទាំង​អាជ្ញាធរ​ស្រុក​និង​ខេត្ត បាន​រាយការណ៍​បំភ្លើស​ការ​ពិត​ថា ពួក​គាត់​ជា​អ្នក​រស់​នៅ​លើ​ដី​ក្រុម​ហ៊ុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #PrimeMinistersOfficeKHM #LandMinistry #LandDisputes #Economy #CourtKH #HumanRights #Petition #KamdhenuVentures #Kratie
Media is too big
VIEW IN TELEGRAM
IMF ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយសារ​ការ​កែប្រែ​គោលនយោបាយ​​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ
---
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥​នេះ ប្រឈម​នឹង​ការ​ផ្អៀង​ទៅ​រក​ការ​ធ្លាក់​ចុះ ដោយសារ​កត្តា​ភាព​ងាយ​រងគ្រោះ​មួយ​ចំនួន ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ កត្តា​ទាំងនោះ មាន​ដូចជា ការ​កែប្រែ​គោលនយោបាយ​របស់​ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​កម្ពុជា ការចាក​ចេញ​ពី​សមាហរណកម្ម​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ការ​បន្ត​កម្សោយ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ។ IMF ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា បន្ត​ងើបឡើង​វិញ​ក្នុង​កម្រិត​ល្មម ខណៈ​ក្នុង​ឆ្នាំ២០២៥​នេះ កម្ពុជា​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៥,៨ភាគរយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Economy #MEF #IMF
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
សង្គមស៊ីវិល៖ ការដំឡើងពន្ធរបស់អាមេរិក អាចធ្វើឱ្យកម្មករបាត់បង់ការងារ
---
សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលស្វែងរកកិច្ចចរចាជាបន្ទាន់ជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពទីផ្សារ ចៀសវាងកុំឱ្យមានការបិទរោងចក្រ ដែលអាចធ្វើឱ្យកម្មករបាត់បង់ការងារ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានសម្រេចដំឡើងពន្ធ៤៩% លើទំនិញនាំចូលពីប្រទេសកម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/04/03/trump-put-highest-tariff-on-cambodian-goods
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
អ្នក​ឃ្លាំមើល​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ដួល​រលំ បើ​រដ្ឋាភិបាល​បរាជ័យ​ចរចា​រឿង​ពន្ធ​ជាមួយ​អាមេរិក
---
អ្នក​ឃ្លាំមើល​លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​ដួលរលំ ហើយ​សង្គម​នឹង​កើត​មាន​ចលាចល ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បរាជ័យ​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក សុំ​ឱ្យ​លុបចោល​វិញ​នូវ​ការ​ដំឡើង​ពន្ធ។ ការ​លើកឡើង​នេះ ស្របពេល​រដ្ឋាភិបាល​ក៏​ទទួល​ស្គាល់​ថា កម្ពុជា​នឹង​អាច​រង​ផល​ប៉ះពាល់​ពី​ការ​ដំឡើង​ពន្ធ​របស់​អាមេរិក។
រូបភាពពី AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/business/2025/04/06/cambodian-economics-faces-collapse/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy
អ្នក​ជំនាញ​ថា កម្ពុជា​ពិបាក​រក​កិច្ច​ចរចា​រឿង​ពន្ធ ដោយសារ​មិន​បាន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក
---
អ្នក​ជំនាញ​នយោបាយ​ការបរទេស​លើកឡើង​ថា កម្ពុជា​នឹង​ងាយស្រួល​ស្វែងរក​កិច្ច​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ជុំវិញ​រឿង​ដំឡើង​ពន្ធ ប្រសិន​បើ​កម្ពុជា​បាន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​នាពេល​កន្លង​មក ដូច​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ​ចិន។ ការ​លើកឡើង​នេះ ស្របពេល​កម្ពុជា​ត្រៀម​បញ្ជូន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល និង​លោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចរចា​សុំ​បន្ធូរបន្ថយ​ពន្ធ។

រូបភាពពីហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិក
អានព័ត៌មានពិស្ដារលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/09/cambodia-hits-high-tariff/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy
Media is too big
VIEW IN TELEGRAM
អ្នកជំនាញថា កម្ពុជាពិបាករកកិច្ចចរចារឿងពន្ធ ដោយសារមិនបានរក្សាទំនាក់ទំនងល្អជាមួយអាមេរិក
---
អ្នកជំនាញនយោបាយការបរទេសលើកឡើងថា កម្ពុជានឹងងាយស្រួលស្វែងរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញរឿងដំឡើងពន្ធ ប្រសិនបើកម្ពុជាបានរក្សាទំនាក់ទំនងល្អជាមួយអាមេរិកនាពេលកន្លងមក ដូចដែលកម្ពុជាបានធ្វើជាមួយចិន។ ការលើកឡើងនេះ ស្របពេលកម្ពុជាត្រៀមបញ្ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកស្រី ចម និម្មល និងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅសហរដ្ឋអាមេរិក ដើម្បីចរចាសុំបន្ធូរបន្ថយពន្ធ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/09/cambodia-hits-high-tariff
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
មន្ត្រី​បក្ស​ប្រឆាំង​ថា កម្ពុជា​នឹង​បរាជ័យ​ការចរចា បើអាមេរិករកឃើញថា​កម្ពុជា​លួច​បន្លំ​ដាក់​ទំនិញ​ចិន​
---
មន្ត្រី​បក្ស​ប្រឆាំង​ថា កម្ពុជា​ប្រឈម​បរាជ័យ​ជាង​ជោគជ័យ ក្នុង​ការ​ចរចា​សុំ​ឱ្យ​សហរដ្ឋអាមេរិក បន្ធូរបន្ថយ​អត្រាពន្ធ ដែល​បាន​ដាក់​មក​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា​រហូត​៤៩%។ ការ​លើកឡើង​នេះ ខណៈ​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ប្រកាស​ទុក​ពេល​៩០​ថ្ងៃ​ទៀត មុន​អនុវត្ត​ពន្ធ​ថ្មី ដោយសារ​មាន​ប្រទេស​ជាង​៧០ ស្នើ​ទៅ​អាមេរិក​សុំ​ចរចា។

រូបភាពហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និង AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/04/10/us-cambodia-tariff/

---
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy
Media is too big
VIEW IN TELEGRAM
ក្រមប្រឹក្សាជាតិតស៊ូអំពាវនាវឱ្យពលរដ្ឋផ្អាកសងប្រាក់ធនាគារបើមានបញ្ហាអត់ការងារធ្វើ ស្របពេលអាមេរិកអាចអនុវត្តការដំឡើងពន្ធ
---
ក្រុមប្រឹក្សាជាតិតស៊ូអំពាវនាវឱ្យពលរដ្ឋ ផ្អាកសងបំណុលទៅធនាគារ និងមីក្រូហរិញ្ញវត្ថុ អំឡុងពេលប្រឈមបាត់បង់ការងារ និងគ្មានប្រាក់ចំណូល ដោយសារការដាក់ពន្ធរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា។ ការលើកឡើងនេះ ស្របពេលរដ្ឋាភិបាលប្រកាសថា ការចរចាជាមួយអាមេរិក ជុំវិញរឿងពន្ធ នឹងធ្វើឡើងឆាប់ៗនេះ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/human-rights/2025/04/11/cambodia-debt-poverty
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិស្នើឱ្យរដ្ឋាភិបាលចរចាជាមួយអាមេរិកដោយភាពស្មោះត្រង់ និងគោរពសិទ្ធិមនុស្ស
---
គណបក្សកម្លាំងជាតិបានស្នើទៅរដ្ឋាភិបាលត្រូវបង្ហាញភាពស្មោះត្រង់ ព្រមទាំងបង្ហាញជំហរគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងដែរ ក្នុងដំណើរការចរចាជាមួយអាមេរិកសុំបញ្ចុះពន្ធ។ ការលើកឡើងនេះ ខណៈរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំនិញកម្ពុជានាំទៅលក់នៅអាមេរិកបានការកើនឡើង២២ភាគរយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ ២.៤ពាន់លានដុល្លារ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #NationPowerParty #NPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អាមេរិកដំឡើងពន្ធលើបន្ទះសូឡានាំចូលពីកម្ពុជាជាង៣ពាន់៥០០ភាគរយ
---
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១មេសា បានប្រកាសដំឡើងពន្ធលើការនាំចូលបន្ទះសូឡា ពីប្រទេសកម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី ខណៈកម្ពុជាទទួលរងការដំឡើងពន្ធខ្ពស់ជាងគេ គឺ៣.៥២១%។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs #Solar #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
អាមេរិក​ដំឡើង​ពន្ធ​លើ​ទំនិញ​បន្ទះ​សូឡា​នាំ​ចូល​ពី​កម្ពុជា​៣៥០០%
---
ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ចន្ទ​ទី​២១​មេសា បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​បន្ទះ​សូឡា ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន៤ រួមមាន​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ប្រទេសម៉ាឡេស៊ី ខណៈ​កម្ពុជា​ទទូល​រង​ការ​ដំឡើង​ពន្ធ​ខ្ពស់​ជាង​គេ​បង្អស់។

រូបភាព៖ Reuters/AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/business/2025/04/23/us-tariff0-solar-cambodia/
---

#RFAKhmer #Cambodia #USA #HunSen #HunManet#Investments #Economy #Tariffs #Solar
Media is too big
VIEW IN TELEGRAM
សង្គមស៊ីវិល៖ ការបញ្ជាទិញទំនិញពីកម្ពុជានឹងធ្លាក់ចុះ ខណៈម៉ាកយីហោល្បីៗដាក់លិខិតទៅត្រាំ
---
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបញ្ជាទិញទំនិញពីវិស័យកាត់ដេរនៅកម្ពុជានឹងធ្លាក់ចុះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនទទួលបានលទ្ធផលល្អពីការចរចារឿងពន្ធជាមួយសហរដ្ឋអាមេរិក។ ការលើកឡើងនេះ ខណៈក្រុមហ៊ុនម៉ាកយីហោល្បីៗ ជាង៧០ បានរួមគ្នាដាក់លិខិតស្នើទៅរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីសុំលើកលែងការដំឡើងពន្ធលើការនាំចូលទំនិញស្បែកជើង។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/05/07/cambodia-garment-worker
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៧៨]៖ លោក ហ៊ុន សែន បានបំភ្លៃប្រវត្តិសាស្ត្រថា វៀតណាមមក​សង្គ្រោះកម្ពុជាគឺពុំមែនមកឈ្លានពានយកទឹកដីកម្ពុជាទេ
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៧ ខែ​ឧសភា ឆ្នាំ២០២៥៖
១ លោក ហ៊ុន សែន បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ថា ​វៀតណាម​មក​សង្គ្រោះ​កម្ពុជា​គឺ​ពុំ​មែន​មក​ឈ្លានពាន​យក​ទឹក​ដី​កម្ពុជា​ទេ
២ កម្មការិនី​ម្នាក់​បាន​ស្លាប់ និង​ជាង​៤០នាក់​ទៀត​របួស ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ
៣ សង្គម​ស៊ីវិល​ថា ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នឹង​ធ្លាក់​ចុះ ខណៈ​ក្រុម​ហ៊ុន​ម៉ាក​យី​ហោ​ល្បីៗ ដាក់​លិខិត​ស្នើ​សុំ​ទៅ​អាមេរិក​ឱ្យ​បន្ធូរបន្ថយ​ពន្ធ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #HunSen #USA #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
កម្ពុជាមិនទទួលបានលទ្ធផលក្នុងការចរចាជុំទី១រឿងពន្ធជាមួយអាមេរិក
---
តំណាងរដ្ឋាភិបាលកម្ពុជា បានជួបចរចារឿងពន្ធនៅជុំទី១ ជាមួយតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបង្ហាញលទ្ធផលជាវិជ្ជមាននោះទេ ដោយភាគីទាំងពីរបានត្រឹមឯកភាពគ្នា នឹងជួបចរចាជុំទី២ទៀត។ អ្នកឃ្លាំមើលលើកឡើងថា លទ្ធផលដែលទទួលបាននេះ ខុសពីការរំពឹងទុករបស់ភាគីកម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/05/16/cambodia-us-tariff-talk
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខ្មែរនឹងសហការជាមួយថៃចាប់អ្នកលេងហ្វេសប៊ុករិះគន់រដ្ឋាភិបាលរឿងបរាជ័យក្នុងការចរចាពន្ធនៅអាមេរិក
---
អាជ្ញាធរខ្មែរបានប្រកាសតាមចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះស្ត្រី Overseas ស្ទឹងសម្ងាត់ ម៉ៅបង និង Chhin Chou ដែលបានបង្ហោះសាររិះគន់រដ្ឋាភិបាលថា បានបរាជ័យក្នុងការចរចាបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
សហភាព​អឺរ៉ុប​ថា កម្ពុជា​ពុំ​បាន​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ
---
សហភាព​អឺរ៉ុប​សង្កេត​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០២៤ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ បន្ត​ស្ថិត​ក្នុង​ក្ដី​ព្រួយបារម្ភ​ដដែល។ សង្គមស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា អាច​រក​ឱកាស​បើក​ទីផ្សារ​បន្ថែម ប្រសិន​ដោះស្រាយ​ក្ដី​កង្វល់​របស់​សហភាព​អឺរ៉ុប។

រូបភាព៖ AFP និងពីពលរដ្ឋ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/05/25/eu-report-humanrights-democracy-cambodia/
---
#RFAKhmer #Cambodia #HunSen #HunManet #EU #EBA #Economy #PoliticalPrisoners #ArbitraryArrests
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចថៃ ថា មិនទាន់ទទួលបានការណែនាំណាមួយឱ្យចាប់ជនភៀសខ្លួនខ្មែរទេ
---
អ្នកនាំពាក្យរងការិយាល័យអន្តោប្រវេសន៍ថៃ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ឧសភា ថា ការិយាល័យរបស់លោកមិនទាន់ទទួលបានបញ្ជាឱ្យតាមចាប់ខ្លួនជនភៀសខ្លួនខ្មែរឈ្មោះ ជូ ឈីន នៅឡើយទេ។ កន្លងមក ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ឬជនអន្តោប្រវេសន៍នៅប្រទេសអាស៊ាន ដែលស្នាក់នៅប្រទេសថៃ ភាគច្រើនបានធ្វើឡើងដោយសម្ងាត់របស់ប៉ូលិសមូលដ្ឋានថៃ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Cambodia police seek Thai extradition of critic of the govt’s trade negotiators
---
A Cambodian woman who criticized Phnom Penh’s inconclusive efforts to negotiate with Washington over trade tariffs is in the cross-hairs of Cambodian police who accuse her of trying to overthrow the government and say they’ll ask Thailand to extradite her.
👉 https://www.rfa.org/english/cambodia/2025/05/27/cambodia-thailand-dissent
---
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
ការ​ចរចា​រឿង​ពន្ធ​កម្ពុជា​និង​អាមេរិក​ជុំ​ទី​២​បន្ត​គ្មាន​លទ្ធផល ខណៈ​នឹង​ចរចា​ជុំ​ទី​៣​ទៀត
---
អ្នក​ឃ្លាំមើល​លើក​ឡើង​ថា មូលហេតុ​ដែល​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ចរចា​បញ្ហា​ពន្ធ​លើ​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​​ម្ដង​ហើយ​ម្ដង​ទៀត​នេះ​ ដោយសារ​រដ្ឋាភិបាល​មិន​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​មិន​ដោះស្រាយ​​បញ្ហា​ពាណិជ្ជករ​ចិន​​ក្លែង​បន្លំ​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​។

រូបភាពពីហ្វេសប៊ុកលោក ស៊ុន ចាន់ថុល
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/06/10/tariff-talk-cambodia-usa/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs