វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ឈឺចាប់ដោយសារតែក្រុមហ៊ុនវៀតណាមរំលោភយកដីកេរដូនតា
---
ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តក្រចេះ ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឡើងមកដាក់ញត្តិជាថ្មី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាដីធ្លី ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយសារតែពលរដ្ឋរងអំពើអយុត្តិធម៌ ការគំរាមកំហែង របស់ក្រុមហ៊ុនវៀតណាម ដែលបានរំលោភយកដីកេរដូនតា និងដីព្រៃសហគមន៍របស់ពួកគាត់ អស់ជាង១ពាន់ (១១១១) ហិកតារ ហើយបញ្ហានេះ អាជ្ញាធរខេត្តមិនព្រមដោះស្រាយឱ្យបានត្រឹមត្រូវនោះឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #PrimeMinistersOfficeKHM #LandMinistry #LandDisputes #Economy #CourtKH #HumanRights #Petition #Kratie #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​រង​គ្រោះ​ដីធ្លី ​នៅខេត្តក្រចេះ ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​អាជ្ញាធរ​គំរាម​កំហែង​
---
ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​​អាជ្ញាធរ​គំរាម​កំហែង។ ពួកគាត់​ស្នើឱ្យ​រដ្ឋាភិបាល​ជួយរក​ដំណោះ​ស្រាយឱ្យ​បានឆាប់រហ័ស ព្រោះ​គ្រួសារ​កំពុង​ជួប​ការ​លំបាក៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #PrimeMinistersOfficeKHM #LandMinistry #LandDisputes #Economy #CourtKH #HumanRights #Petition #KamdhenuVentures #Kratie
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ខក​ចិត្ត​ដែល​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ជួយ​រក​ដំណោះស្រាយ
---
តំណាង ០៦នាក់របស់ពលរដ្ឋ ១.៣១៨ គ្រួសារ ​ដែល​មាន​វិវាទ​ដីធ្លី​ជា​មួយ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ត​ក្រចេះ បាន​ឡើង​មក​កាន់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ នេះ ដើម្បី​ទទួល​លិខិត​ឆ្លើយតប ដែល​ពួក​គាត់​ធ្លាប់​បាន​ដាក់​ញត្តិ​ស្នើសុំ​ឱ្យ​ជួយ​រក​អន្តរាគមន៍​រឿង​ដីធ្លី​។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ឆ្លើយតប​ថា ខ្លួន​មិន​អាច​ជួយ​រក​ដំណោះស្រាយ​បាន​ទេ ព្រោះ​ក្រសួង​សំអាង​ថា ជា​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​។ តំណាង​ពលរដ្ឋ​ទាំង​នោះ​ខក​ចិត្ត​ចំពោះ​ការ​ឆ្លើយតប​ពី​ក្រសួង​មហាផ្ទៃ​បែប​នេះ ស្របពេល​ពួកគាត់​ចោទ​ថា ក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់ រួម​ទាំង​អាជ្ញាធរ​ស្រុក​និង​ខេត្ត បាន​រាយការណ៍​បំភ្លើស​ការ​ពិត​ថា ពួក​គាត់​ជា​អ្នក​រស់​នៅ​លើ​ដី​ក្រុម​ហ៊ុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #PrimeMinistersOfficeKHM #LandMinistry #LandDisputes #Economy #CourtKH #HumanRights #Petition #KamdhenuVentures #Kratie