វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.4K photos
2.78K videos
107 files
8.86K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញឆន្ទៈស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ពេលចរចារឿងពន្ធ​ជាមួយ​អាមេរិក​
---
គណបក្ស​កម្លាំង​ជាតិ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់ ព្រម​ទាំង​បង្ហាញ​ជំហរ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក្នុង​ដំណើការ​ចរចា​ជាមួយ​អាមេរិក​សុំ​បញ្ចុះ​ពន្ធ។

រូបភាពហ្វេសប៊ុកបក្សកម្លាំងជាតិ និងលោក ស៊ុន ចាន់ថុល
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/business/2025/04/20/npp-cambodia-us-tariff/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #NPP
Media is too big
VIEW IN TELEGRAM
អាមេរិកដំឡើងពន្ធលើបន្ទះសូឡានាំចូលពីកម្ពុជាជាង៣ពាន់៥០០ភាគរយ
---
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១មេសា បានប្រកាសដំឡើងពន្ធលើការនាំចូលបន្ទះសូឡា ពីប្រទេសកម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី ខណៈកម្ពុជាទទួលរងការដំឡើងពន្ធខ្ពស់ជាងគេ គឺ៣.៥២១%។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs #Solar #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
អាមេរិក​ដំឡើង​ពន្ធ​លើ​ទំនិញ​បន្ទះ​សូឡា​នាំ​ចូល​ពី​កម្ពុជា​៣៥០០%
---
ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ចន្ទ​ទី​២១​មេសា បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​បន្ទះ​សូឡា ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន៤ រួមមាន​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ប្រទេសម៉ាឡេស៊ី ខណៈ​កម្ពុជា​ទទូល​រង​ការ​ដំឡើង​ពន្ធ​ខ្ពស់​ជាង​គេ​បង្អស់។

រូបភាព៖ Reuters/AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/business/2025/04/23/us-tariff0-solar-cambodia/
---

#RFAKhmer #Cambodia #USA #HunSen #HunManet#Investments #Economy #Tariffs #Solar
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២៧០]៖ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក លោក ផល ហ្គ្រោវ ជួបលោក ហ៊ុន ម៉ាណែត និងសង្គមស៊ីវិល
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២៥៖
១. មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា​លោក ផល ហ្គ្រោវ (Paul Grove) ​ជួប​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​សង្គមស៊ីវិល
២. ក្រុម​យុវជន​ខ្មែរ​ក្រោម ​បាន​ថ្លែង​ការណ៍​ពី​សិទ្ធិ​ជនជាតិ​ដើម​ នៅ​អង្គការ​សហប្រជាជាតិ
៣. នាយករដ្ឋមន្ត្រី​ថៃ​បាន​ធ្លាក់​ខ្លួន​ឈឺ​សម្រាក​ពេទ្យ​ក្រោយ​ជួប​មេដឹកនាំ​កម្ពុជា៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #USA #KhmerKrom #HunManet #PaetongtarnShinawatra
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភាអាមេរិក​ជួប​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​សង្គមស៊ីវិល
---
មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា​អាមេរិក​លោក ផូល ហ្គ្រូវ (Paul Grove) បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជជែក​ពី​ទំនាក់ទំនង និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ។ មន្ត្រី​អាមេរិក​រូប​នេះ ក៏​បាន​ជួប​មន្ត្រី​សង្គមស៊ីវិល ស្ដាប់​ពី​ទុក្ខ​កង្វល់​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​កម្ពុជា​។

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អានព័ត៌មានលើគេហទំព័រ៖  https://www.rfa.org/khmer/politics/2025/04/26/hunmanet-us-senior-senate-staffer-paulgrove/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #PaulGrove
Media is too big
VIEW IN TELEGRAM
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិកជួបលោក ហ៊ុន ម៉ាណែត និងមន្ត្រីសង្គមស៊ីវិល
---
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិកលោក ផូល ហ្គ្រូវ (Paul Grove) បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជជែកពីទំនាក់ទំនង និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ មន្ត្រីអាមេរិករូបនេះ ក៏បានជួបមន្ត្រីសង្គមស៊ីវិល ស្ដាប់ពីទុក្ខកង្វល់របស់អ្នកការពារសិទ្ធិមនុស្សនៅក្នុងកម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/26/hunmanet-us-senior-senate-staffer-paulgrove
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #PaulGrove
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
កម្ពុជា​ប្រកាស​ទប់ស្កាត់​ការក្លែង​បន្លំ​ដើម​កំណើត​ទំនិញ មុន​ពេល​ទៅ​ចរចា​ផ្ទាល់​រឿង​ពន្ធ​ជាមួយ​អាមេរិក
--- 
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​ចុះ​ថ្ងៃ​ទី​៣០​ខែ​មេសា ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក។ ក្រសួង​ទាំង​ពីរ​បាន​ប្រកាស ឱ្យ​អ្នក​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក ត្រូវ​ស្នើសុំ​លិខិត​អនុញ្ញាត​បញ្ជាក់​ដើម​កំណើត​ទំនិញ ពី​ក្រសួង​ពាណិជ្ជកម្ម​ដោយ​មិន​គិត​ថ្លៃ។ 

សូមរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!
រូបភាព៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល និងAFP
អានព័ត៌មានពិស្ដារលើគេហទំព័រ៖ https://www.rfa.org/khmer/business/2025/05/02/cambodia-us-tariff/

---
#RFAKhmer #Khmer #Cambodian #HunSen #HunManet #USA
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #ហេងសួរ #ការងារ #សហរដ្ឋអាមេរិក
Media is too big
VIEW IN TELEGRAM
កម្ពុជា​ប្រកាស​ទប់ស្កាត់​ការក្លែង​បន្លំ​ដើម​កំណើត​ទំនិញ មុន​ពេល​ទៅ​ចរចា​ផ្ទាល់​រឿង​ពន្ធ​ជាមួយ​អាមេរិក
---
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​ចុះ​ថ្ងៃ​ទី​៣០​ខែ​មេសា ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក។ ក្រសួង​ទាំង​ពីរ​បាន​ប្រកាស ឱ្យ​អ្នក​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក ត្រូវ​ស្នើសុំ​លិខិត​អនុញ្ញាត​បញ្ជាក់​ដើម​កំណើត​ទំនិញ ពី​ក្រសួង​ពាណិជ្ជកម្ម​ដោយ​មិន​គិត​ថ្លៃ។ 
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Khmer #Cambodian #HunSen #HunManet #USA
សង្គមស៊ីវិល​បារម្ភ​ថា ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នឹង​ធ្លាក់​ចុះ ខណៈ​ក្រុមហ៊ុន​ម៉ាកយីហោល្បីៗ ដាក់លិខិត​ស្នើសុំ​ទៅ​លោក ត្រាំ លើកលែង​ពន្ធ
---
មន្ត្រី​សង្គមស៊ីវិល​លើកឡើង​ថា ការ​បញ្ជា​ទិញ​ទំនិញ​ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹង​ធ្លាក់​ចុះ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ចរចា​រឿង​ពន្ធ​ជាមួយ​សហរដ្ឋអាមេរិក។ ការ​លើកឡើង​នេះ ខណៈ​ក្រុមហ៊ុន​ម៉ាកយីហោ​ល្បីៗ ជាង​៧០ បាន​រួមគ្នា​ដាក់​លិខិត​ស្នើ​ទៅ​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បី​សុំ​លើកលែង​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​ស្បែក​ជើង។

រូបភាព៖ AFP/Reuters
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/05/07/cambodia-garment-worker/
---
#RFAKhmer #Khmer #Cambodian #HunSen #HunManet #USA
Media is too big
VIEW IN TELEGRAM
សង្គមស៊ីវិល៖ ការបញ្ជាទិញទំនិញពីកម្ពុជានឹងធ្លាក់ចុះ ខណៈម៉ាកយីហោល្បីៗដាក់លិខិតទៅត្រាំ
---
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបញ្ជាទិញទំនិញពីវិស័យកាត់ដេរនៅកម្ពុជានឹងធ្លាក់ចុះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនទទួលបានលទ្ធផលល្អពីការចរចារឿងពន្ធជាមួយសហរដ្ឋអាមេរិក។ ការលើកឡើងនេះ ខណៈក្រុមហ៊ុនម៉ាកយីហោល្បីៗ ជាង៧០ បានរួមគ្នាដាក់លិខិតស្នើទៅរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីសុំលើកលែងការដំឡើងពន្ធលើការនាំចូលទំនិញស្បែកជើង។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/05/07/cambodia-garment-worker
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៧៨]៖ លោក ហ៊ុន សែន បានបំភ្លៃប្រវត្តិសាស្ត្រថា វៀតណាមមក​សង្គ្រោះកម្ពុជាគឺពុំមែនមកឈ្លានពានយកទឹកដីកម្ពុជាទេ
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៧ ខែ​ឧសភា ឆ្នាំ២០២៥៖
១ លោក ហ៊ុន សែន បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ថា ​វៀតណាម​មក​សង្គ្រោះ​កម្ពុជា​គឺ​ពុំ​មែន​មក​ឈ្លានពាន​យក​ទឹក​ដី​កម្ពុជា​ទេ
២ កម្មការិនី​ម្នាក់​បាន​ស្លាប់ និង​ជាង​៤០នាក់​ទៀត​របួស ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ
៣ សង្គម​ស៊ីវិល​ថា ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នឹង​ធ្លាក់​ចុះ ខណៈ​ក្រុម​ហ៊ុន​ម៉ាក​យី​ហោ​ល្បីៗ ដាក់​លិខិត​ស្នើ​សុំ​ទៅ​អាមេរិក​ឱ្យ​បន្ធូរបន្ថយ​ពន្ធ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #HunSen #USA #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកប្រកាសបន្តធ្វើបាតុកម្មទាល់តែរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ
---
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តថា នឹងបន្តធ្វើបាតុកម្មលុះត្រាណារដ្ឋាភិបាលត្រកូល «ហ៊ុន» ដោះលែងអ្នកទោសនយោបាយ ប្ដឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ និងបញ្ឈប់ឧក្រិដ្ឋកម្មតាមអ៊ីនធើណែតជាដើម ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកជិត៤០០នាក់ បានប្រមូលផ្ដុំគ្នាមាតុកម្ម នៅស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែឧសភា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #PoliticalPrisoners #HunDynasty #Authoritarianism #Protests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
កម្ពុជា​មិន​ទទួល​បាន​លទ្ធផល​ក្នុង​ការ​ចរចា​ជុំ​ទី​១​រឿង​ពន្ធ​ជាមួយ​អាមេរិក
---
តំណាង​រដ្ឋាភិបាល​កម្ពុជា បាន​ជួប​ចរចា​រឿង​ពន្ធ​នៅ​ជុំ​ទី​១ ជាមួយ​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​បាន​បង្ហាញ​លទ្ធផល​ជាវិជ្ជមាន​នោះ​ទេ ដោយ​ភាគី​ទាំង​ពីរ​បាន​ត្រឹម​ឯកភាព​គ្នា នឹង​ជួប​ចរចា​ជុំ​ទី​២​ទៀត។ អ្នក​ឃ្លាំមើល​លើកឡើង​ថា លទ្ធផល​ដែល​ទទួល​បាន​នេះ ខុស​ពី​ការ​រំពឹង​ទុក​របស់​ភាគី​កម្ពុជា។
---
រូបភាព៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/05/16/cambodia-us-tariff-talk/
---
#RFAKhmer #Khmer #Cambodian #HunSen #HunManet #USA
Media is too big
VIEW IN TELEGRAM
កម្ពុជាមិនទទួលបានលទ្ធផលក្នុងការចរចាជុំទី១រឿងពន្ធជាមួយអាមេរិក
---
តំណាងរដ្ឋាភិបាលកម្ពុជា បានជួបចរចារឿងពន្ធនៅជុំទី១ ជាមួយតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបង្ហាញលទ្ធផលជាវិជ្ជមាននោះទេ ដោយភាគីទាំងពីរបានត្រឹមឯកភាពគ្នា នឹងជួបចរចាជុំទី២ទៀត។ អ្នកឃ្លាំមើលលើកឡើងថា លទ្ធផលដែលទទួលបាននេះ ខុសពីការរំពឹងទុករបស់ភាគីកម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/05/16/cambodia-us-tariff-talk
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
[ផ្សាយឡើងវិញ] ប្រវត្តិលោក លី យ៉ុងផាត់ ដែលជាប់ពាក់ព័ន្ធបើកទីតាំងឆបោកតាមអនឡាញ
---
សហរដ្ឋអាមេរិកបានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលថ្មីៗនេះ គឺការដាក់ទណ្ឌកម្មទៅលើអ្នកជំនួញដ៏មានឥទ្ធិពល និងសម្បូររឿងអាស្រូវរំលោភសិទ្ធិមនុស្សប្រចាំស្រុកខ្មែរ លោក លី យ៉ុងផាត់។ តើលោក លី យ៉ុងផាត់ មានប្រវត្តិយ៉ាងណា ហើយបានធ្វើអ្វីខ្លះ ទើបបានជារងទណ្ឌកម្មបែបនេះ?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #LyYongPhat #PatSuphapha #Sanctions #TREAS #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខ្មែរនឹងសហការជាមួយថៃចាប់អ្នកលេងហ្វេសប៊ុករិះគន់រដ្ឋាភិបាលរឿងបរាជ័យក្នុងការចរចាពន្ធនៅអាមេរិក
---
អាជ្ញាធរខ្មែរបានប្រកាសតាមចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះស្ត្រី Overseas ស្ទឹងសម្ងាត់ ម៉ៅបង និង Chhin Chou ដែលបានបង្ហោះសាររិះគន់រដ្ឋាភិបាលថា បានបរាជ័យក្នុងការចរចាបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចថៃ ថា មិនទាន់ទទួលបានការណែនាំណាមួយឱ្យចាប់ជនភៀសខ្លួនខ្មែរទេ
---
អ្នកនាំពាក្យរងការិយាល័យអន្តោប្រវេសន៍ថៃ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ឧសភា ថា ការិយាល័យរបស់លោកមិនទាន់ទទួលបានបញ្ជាឱ្យតាមចាប់ខ្លួនជនភៀសខ្លួនខ្មែរឈ្មោះ ជូ ឈីន នៅឡើយទេ។ កន្លងមក ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ឬជនអន្តោប្រវេសន៍នៅប្រទេសអាស៊ាន ដែលស្នាក់នៅប្រទេសថៃ ភាគច្រើនបានធ្វើឡើងដោយសម្ងាត់របស់ប៉ូលិសមូលដ្ឋានថៃ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Cambodia police seek Thai extradition of critic of the govt’s trade negotiators
---
A Cambodian woman who criticized Phnom Penh’s inconclusive efforts to negotiate with Washington over trade tariffs is in the cross-hairs of Cambodian police who accuse her of trying to overthrow the government and say they’ll ask Thailand to extradite her.
👉 https://www.rfa.org/english/cambodia/2025/05/27/cambodia-thailand-dissent
---
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
Media is too big
VIEW IN TELEGRAM
ទ័ព​កម្ពុជា​និង​ចិន​​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ស៊ី​ជម្រៅ ខណៈ​ទ័ព​ចិន​អាច​មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​រាម
---
ប្រមុខ​កងទ័ព​កម្ពុជា​និង​ចិន បាន​ប្រកាស​ពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​វិស័យ​យោធា​ទ្វេ​ភាគី​កាន់​តែ​ជិតស្និទ្ធ ដើម្បី​រួម​ចំណែក​ការពារ​សន្ដិភាព​និង​សន្ដិសុខ​នៅ​ក្នុង​តំបន់ និង​ពិភពលោក។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ប្រទេស​ទាំង​ពីរ បាន​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​នាគមាស​២០២៥ នៅ​ថ្ងៃ​ទី​២៨​ខែ​ឧសភា។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #ChinaReach #PRC #USA#HunManet #HunSen #ReamNavalBase
ការ​ចរចា​រឿង​ពន្ធ​កម្ពុជា​និង​អាមេរិក​ជុំ​ទី​២​បន្ត​គ្មាន​លទ្ធផល ខណៈ​នឹង​ចរចា​ជុំ​ទី​៣​ទៀត
---
អ្នក​ឃ្លាំមើល​លើក​ឡើង​ថា មូលហេតុ​ដែល​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ចរចា​បញ្ហា​ពន្ធ​លើ​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​​ម្ដង​ហើយ​ម្ដង​ទៀត​នេះ​ ដោយសារ​រដ្ឋាភិបាល​មិន​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​មិន​ដោះស្រាយ​​បញ្ហា​ពាណិជ្ជករ​ចិន​​ក្លែង​បន្លំ​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​។

រូបភាពពីហ្វេសប៊ុកលោក ស៊ុន ចាន់ថុល
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/06/10/tariff-talk-cambodia-usa/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs