វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ លោក រ៉ុង ឈុន ដឹកនាំសកម្មជនគណបក្សកម្លាំងជាតិ ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ នៅវត្តជាប់​ព្រំដែន​កម្ពុជា-វៀតណាម​
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាល។

លោក រ៉ុង ឈុន កត់សម្គាល់ថា រយៈពេលជាង ១០ឆ្នាំមកនេះ នៅវត្តជាយដែនមួយ ដែលហ៊ុមព័ទ្ធដោយជនជាតិវៀតណាមរស់នៅក្បែរ មានពុទ្ធបរិស័ទកាន់តែច្រើន បានមកធ្វើបុណ្យ ។ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរតែជ្រើសរើសយកវត្តនៅតំបន់ព្រំដែនធ្វើបុណ្យ ដើម្បីរួមគ្នាថែរក្សាកុំឲ្យបាត់បង់ទឹកដីនៅតាមបណ្តោយព្រំដែន៕
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន​ ស្នើ​ខ្មែរ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ជាប់​ព្រំដែន ​ដើម្បី​ការពារ​ទឹកដី
---
លោក រ៉ុង ឈុន ​ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាលជាប់ព្រំដែនវៀតណាម។ វត្ត​នេះ​ មាន​ជនជាតិ​វៀតណាម​នៅ​រស់​ជុំវិញ​ជា​ច្រើន​គ្រួសារ​។​ លោក រ៉ុង ឈុន បានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរ​តែ​ជ្រើសរើស​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​ក្បែរ​ព្រំដែន​ ដើម្បី​រួម​គ្នា​ថែរក្សា​កុំ​ឲ្យ​បាត់បង់​ទឹកដី​នៅ​តាម​បណ្តោយ​ព្រំដែន​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅមិនទាន់កំណត់ថ្ងៃប្រកាសសាលក្រមសំណុំរឿង «ញុះញង់» លើប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅឡើយទេ ខណៈលោក ស៊ុន ចន្ធី មិនបានមកចូលរួមសវនាការនេះឡើយ ដោយសារលោកមានការពិបាកធ្វើដំណើរផ្លូវឆ្ងាយដៃជាប់ខ្នោះដៃ។ គ្រួសារ និងមន្ត្រីបក្សកម្លាំងជាតិយល់ឃើញថា ការចោទប្រកាន់របស់តុលាការទៅលើលោក ស៊ុន ចន្ធី គឺពុំមានភស្តុតាងរឹងមាំ និងគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunMane #SunChanthy #RongChhun #NationPowerParty #NPP #ArbitraryArrest #PrisonerofConscience #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP
---
គណបក្សកម្លាំងជាតិនៅថ្ងៃទី ១២ ធ្នូ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅខេត្តកំពង់ធំ ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសមនសិការទាំងអស់ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក។ ពួកគេទទូចឱ្យរដ្ឋាភិបាលបន្ទន់ឥរិយាបថឯកភាពជាតិឡើងវិញ ដើម្បីស្តារប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #NationPowerParty #NPP #HumanRightsDay #DemocraticSpace #CivicSpace #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #EU #EuropeanParliament #EBA #GSP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីបក្សកម្លាំងជាតិលោក ជិន​ ប៊ុណ្ណារ័ត្ន​
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៧ ខែ​ធ្នូ បាន​បើក​សវនាការ និង​បាន​បដិសេធ​ចំពោះ​បណ្តឹង​ស្នើសុំ​ដោះលែង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​លោក ជិន​ ប៊ុណ្ណារ័ត្ន​​។ សាច់​ញាតិ​ និង​មន្ត្រី​បក្ស​កម្លាំង​ជាតិ​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​របស់​តុលាការ​។ តុលាការ​បាន​ឃុំ​ខ្លួន​លោក ជិន​ ប៊ុណ្ណារ័ត្ន​ ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដោយ​តុលាការ​សំអាង​ថា លោក​ជាប់​ពាក់ព័ន្ធ​វីដេអូ​ផ្សាយ​ផ្ទាល់​ នៅ​លើ​ហ្វេសប៊ុក​របស់​សកម្មជន កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ដែល​និយាយ​រិះគន់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ-វៀតណាម (CLV-DTA) កន្លង​ទៅ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #NPP #CheaMony #SokKimseng #RongChhun #ChinBunnaroth #CLV #CLVDTA #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិរើខុទ្ទកាល័យចេញទាំងបង្ខំដោយសារតែម្ចាស់ផ្ទះ​រង​ការ​គំរាម​កំហែង​
---
នៅ​ថ្ងៃទី២៧ ខែធ្នូ នេះ ខុទ្ទកាល័យ​ និងជាទី​ស្នាក់​ការ​កណ្ដាល​​របស់​គណ​បក្ស​កម្លាំង​ជាតិ ស្ថិត​ក្នុងសង្កាត់​ចាក់​អង្រែក្រោម ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ត្រូវបង្ខំចិត្តរើចេញ បន្ទាប់​ពី​​ម្ចាស់ផ្ទះ​រង​នូវ​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​។ មន្រ្តីការិយាល័យ​រដ្ឋបាល​គណបក្សកម្លាំងជាតិ លោក ផុន សុភា លើក​ឡើង​ថា ដោយសារ​តែ​គណបក្ស​ប្រកួត​ប្រជែង​ភ័យ​ខ្លាច ទើប​បន្ដ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និងនៅតែ​បន្ដ​លេង​ល្បិច​ពី​ក្រោយ​ខ្នង​បែប​នេះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #NationPowerParty #NPP #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គណបក្ស​កម្លាំង​ជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​វែក​មុខ​អ្នក​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក លិម គិមយ៉ា
---
នៅ​ថ្ងៃទី១៣ ខែមករា​ សមាជិក​​គណបក្ស​កម្លាំង​ជាតិ​ប្រមាណ​ ៥០នាក់ បាន​រៀប​ចំ​កម្មវិធី​បុណ្យ​៧ថ្ងៃ​ ជូន​ចំពោះ​លោក លិម គិមយ៉ា ​អតីត​សមាជិក​សភា​គណបក្ស​ង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ នៅ​ប្រទេស​ថៃ ​កាលពី​ថ្ងៃទី៧មករា។ ​ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាលកម្ពុជា មិន​ធ្វើ​រឿង​នេះ​ឱ្យ​បាន​ប្រាកដ​ប្រជា និង​នៅ​តែ​ធ្វើ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ នោះ​នឹង​ធ្វើ​ប្រទេស​ជាប់​ឈ្មោះ​មិន​ល្អ និង​​លែង​មាន​ទំនុក​ចិត្ដ​ពី​ភ្ញៀវទេសចរ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP#PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #SumvangBamrongkit #LyRotanakraksmey #TransnationalRepression #TNR #NPP #RongChhun
Media is too big
VIEW IN TELEGRAM
ខ្មាន់​កាំភ្លើង​បង្ហាញ​អារម្មណ៍«​តប់ប្រមល់​» នៅ​ពេល​ប៉ូលិស​សួរ​រក​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា
---
Description: ខ្មាន់​កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ(Ekkalak Phaenoi) ដែល​បាន​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក លិម គិមយ៉ា នៅ​ទីក្រុង​បាងកក មិន​ទាន់​សារភាព​បង្ហាញ​អត្តសញ្ញាណ​អ្នក​បញ្ជា​ឱ្យ​ធ្វើ​ឃាត និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ​។ នគរបាល​ថៃ​ប្រាប់​ថា តាម​ការ​សួរ​ចម្លើយ​អស់​រយៈពេល​ជាច្រើន​ម៉ោង ជន​ជាប់​ចោទ​បាន​ផ្ដល់​ចម្លើយ​បន្តិចបន្តួច និង​ស្នើសុំ​អូស​បន្លាយ​ពេល​ជាច្រើន​ដង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP#PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #SumvangBamrongkit #LyRotanakraksmey #TransnationalRepression #TNR #NPP #RongChhun
#​កម្រង​រូបភាព​៖ គណបក្ស​កម្លាំង​ជាតិ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី
---
គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ជាមួយ​ក្រុម​ស្ដ្រី​ប្រមាណ​១០០​នាក់ ដែល​មួយ​ចំនូន​ជា​អ្នក​មាន​ប្ដី និង​សាច់​ញាតិ​កំពុង​ជាប់​ឃុំ​ដោយសារ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។ នៅ​ក្នុង​កម្មវិធី​ដែល​ប្រារព្ធ​ឡើង​នៅ​ទីស្នាក់ការ​បក្ស ក្នុង​សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ពួកគេ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិស្ដ្រី និង​ត្រូវ​ដោះលែង​ក្រុម​ស្ដ្រី​ដែល​កំពុង​ជាប់​ឃុំ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ស្រ្ដី​សកម្មជន​បរិស្ថាន​ជាដើម​។
---
#RFAKhmer #Cambodia #NPP #IWRDkh
Media is too big
VIEW IN TELEGRAM
ក្រុម​ស្ដ្រី​បក្ស​កម្លាំង​ជាតិ​ស្នើ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​រឿង​នយោបាយ
---
គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី​០៨ ខែ​មីនា ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ជាមួយ​ក្រុម​ស្ដ្រី​ប្រមាណ​១០០​នាក់ ដែល​មួយ​ចំនូន​ជា​អ្នក​មាន​ប្ដី និង​សាច់ញាតិ​កំពុង​ជាប់ឃុំ​ដោយសារ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។ នៅ​ក្នុង​កម្មវិធី​ដែល​ប្រារព្ធ​ឡើង​នៅ​ទីស្នាក់ការ​បក្ស ក្នុង​សង្កាត់​ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល ពួក​គេ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ស្ដ្រី និង​ត្រូវ​ដោះលែង​ក្រុម​ស្ដ្រី​ដែល​កំពុង​ជាប់ឃុំ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ស្រ្ដី​សកម្មជន​បរិស្ថាន​ជាដើម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #NPP #IWRDkh
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិរំពឹងក្លាយជាគូប្រកួតដ៏ខ្លាំងនឹងបក្សកាន់អំណាច
---
គណបក្សកម្លាំងជាតិគ្រោងនឹងបញ្ជូនរបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើសមាជរបស់ខ្លួនដាក់ជូនទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួងទទួលស្គាល់ក្បាលម៉ាស៊ីនថ្មីរបស់គណបក្សនេះជាផ្លូវការ។ មន្ត្រីក្រសួងមហាផ្ទៃថា បើគណបក្សនេះ ធ្វើសមាជ បានត្រឹមត្រូវតាមច្បាប់ និងលក្ខន្ដិកៈ ទើបក្រសួងយល់ព្រមទទួលស្គាល់លទ្ធផលសមាជរបស់គណបក្សកម្លាំងជាតិ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/08/npp-choose-new-leader
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #NPP #RulingParty#CPP#CheaMony #SokKimseng #RongChhun
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៦១]៖ លោក ហ៊ុន ម៉ាណែត ថា ទស្សនកិច្ចលោក ស៊ី ជីនពីង នឹងធ្វើ​ឱ្យទំនាក់ទំនងកម្ពុជា​ចិន​កាន់តែរឹងមាំ
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០២៥៖
១. លោក ហ៊ុន ម៉ាណែត ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា​ចិន​កាន់​តែ​រឹងមាំ ​
២. អ្នក​នយោបាយ​ផ្ញើ សារ​ជូន​ពរ​ដល់​ម្ចាស់​ឆ្នោត​​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី
៣. អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​នៅ​ប្រទេស​ថៃ​កើន​​ដល់​១០០​នាក់​ក្នុង​រយៈ​ពេល​៣ថ្ងៃ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #Thailand #HunManet #XiJinping #NPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៦៥]៖ លោក ហ៊ុន ម៉ាណែត រំពឹង​ថា ព្រែក​ជីក​ហ្វូណន​នឹង​សាងសង់​រួចរាល់​តាម​ការ​គ្រោង​ទុក​ក្រោយ​ចិន​គាំទ្រ​
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ២០២៥៖
១. លោក ហ៊ុន ម៉ាណែត រំពឹង​ថា ព្រែក​ជីក​ហ្វូណន​នឹង​សាងសង់​រួចរាល់​តាម​ការ​គ្រោង​ទុក​ក្រោយ​ចិន​គាំទ្រ​
២. គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ រដ្ឋាភិបាល​ចរចា​ជាមួយ​អាមេរិក​ដោយ​ភាព​ស្មោះត្រង់​ និង​ដោយ​ការ​គោរព​សិទ្ធិមនុស្ស
៣. ​​សមត្ថកិច្ច​បាន​បញ្ជូន​​​ពលករ​ខ្មែរ​ គឺ​លោក នួន បុន ​ទៅ​ឃុំ​ខ្លួន​ពន្ធនាគារ​ព្រៃស​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់
៤ អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​សព​ពលករ​ខ្មែរ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​គំនរ​អាគារ​បាក់​រលំ​នៅ​ទីក្រុង​បាងកក
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #China #Thailand #HunManet #NPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិស្នើឱ្យរដ្ឋាភិបាលចរចាជាមួយអាមេរិកដោយភាពស្មោះត្រង់ និងគោរពសិទ្ធិមនុស្ស
---
គណបក្សកម្លាំងជាតិបានស្នើទៅរដ្ឋាភិបាលត្រូវបង្ហាញភាពស្មោះត្រង់ ព្រមទាំងបង្ហាញជំហរគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងដែរ ក្នុងដំណើរការចរចាជាមួយអាមេរិកសុំបញ្ចុះពន្ធ។ ការលើកឡើងនេះ ខណៈរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំនិញកម្ពុជានាំទៅលក់នៅអាមេរិកបានការកើនឡើង២២ភាគរយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ ២.៤ពាន់លានដុល្លារ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #NationPowerParty #NPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញឆន្ទៈស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ពេលចរចារឿងពន្ធ​ជាមួយ​អាមេរិក​
---
គណបក្ស​កម្លាំង​ជាតិ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់ ព្រម​ទាំង​បង្ហាញ​ជំហរ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក្នុង​ដំណើការ​ចរចា​ជាមួយ​អាមេរិក​សុំ​បញ្ចុះ​ពន្ធ។

រូបភាពហ្វេសប៊ុកបក្សកម្លាំងជាតិ និងលោក ស៊ុន ចាន់ថុល
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/business/2025/04/20/npp-cambodia-us-tariff/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #NPP
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៦៦]៖ នាវា​ទ័ពជប៉ុនពីរគ្រឿង ចូល​ចត​នៅ​កំពង់ផែ​ទ័ព​រាម​
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ២០២៥៖
១. អ្នកឃ្លាំមើលថា កម្ពុជា​គួរតែ​បើក​ចំហ​ឱ្យ​ទូលំទូលាយ​សម្រាប់​មន្ត្រី​ទូត និង​នាវា​មក​ពី​គ្រប់​ប្រទេស ចូល​ទៅ​មូលដ្ឋាន​ទ័ព​រាម ​
២. ទីប្រឹក្សា​បក្ស​កម្លាំង​ជាតិ​ លោក រ៉ុង ឈុន នឹង​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​២៣​ខែ​មេសា​ខាង​មុខ​តាម​ការ​កោះ​ហៅ​របស់​តុលាការ
៣. ​​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​លោក​ ហ៊ុន​ ម៉ាណែត​ យក​រឿង​កោះ​គជ់​ទៅ​ជជែក​ជាមួយ​មេ​ដឹក​នាំ​ថៃ

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #Japen #NPP #ReamBase
#កម្រងរូបភាព៖ លោក​ រ៉ុង​ ឈុន​ ចូលតុលាការបំភ្លឺបទចោទមិនរាងចាលពាក់ព័ន្ធការញុះញង់
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និង​ជា​អ្នក​នយោបាយមកពីគណបក្ស​ប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់ នៅថ្ងៃពុធ ទី២៣ ខែមេសា នេះ បានចូលរួមក្នុងសវនាការ តាមការកោះហៅរបស់តុលាការ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមសា បានចេញដីកាកោះហៅលោក រ៉ុង ឈុន ឱ្យចូលបំភ្លឺក្នុងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោក រ៉ុង ឈុន ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៤ឆ្នាំ ប្រសិនបើលោកត្រូវបានតុលាការផ្តន្ទាទោសពី «បទ​ចោទ​មិន​រាងចាល» នេះ ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #PoliticalRights #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន រំពឹងថា នឹងទទួលបានយុត្តិធម៌ តែបើតុលាការរកឃើញថាមានទោសវិញ លោកប្រឈមជាប់ពន្ធនាគារ៤ឆ្នាំ
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ចៅក្រមនៅក្នុងសវនាការថា ការបញ្ចេញមតិរបស់លោកកន្លងមក គឺដើម្បីប្រយោជន៍ពលរដ្ឋ ហើយមិនមែនជាការប្រព្រឹត្តិបទល្មើសនោះទេ។

ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា បានសាកសួរលោកអំពីការផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី រឿងលោក ហ៊ុន ម៉ាណែត ចុះទៅខេត្តជាប់ព្រំដែនវៀតណាម ការសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិនៅខេត្តកណ្ដាល ការជួបពលរដ្ឋមានបញ្ហាដីធ្លីនៅតំបន់បឹងតាមោក និងតំបន់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្ដាល។ លោក រ៉ុង ឈុន អាចនឹងជាប់ពន្ធនាគារ៤ឆ្នាំ ប្រសិនបើតុលាការរកឃើញថាលោក មានទោស។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #PoliticalRights #NationPowerParty #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តុលាការបើកសវនាការលើសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនមាតាធម្មជាតិ៥នាក់
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ថា ការបញ្ចេញមតិរបស់លោកកន្លងមក គឺដើម្បីប្រយោជន៍ពលរដ្ឋ មិនមែនជាការប្រព្រឹត្តិបទល្មើសឡើយ។ ចំណែក ក្រុមសកម្មជនមាតាធម្មជាតិ ទាំង៥ រូប បានចូលរួមសវនាការនៅក្នុងតុលាការកំពូល ពាក់ព័ន្ធសំណុំរឿងសុំនៅក្រៅឃុំ ដែលពូកគេត្រូវរៀនបន្ត និងព្យាបាលជំងឺ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/human-rights/2025/04/24/mother-nature-youths
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #NationPowerParty #ForestryActivists #MotherNature #Lèsemajesté #PlottingAgainstGovernment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
លោក រ៉ុង ឈុន ស្នើអ្នកគាំទ្រកុំបាក់ទឹកចិត្ត ទោះលោកប្រឈមការធ្វើទុក្ខផ្ទួនគ្នាពីតុលាការក្ដី
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រកាស​ជំហរ​ថា​លោក​នៅ​តែ​បន្ត​ធ្វើ​ការងារ​ដើម្បី​ជាតិ​និង​ប្រជាពលរដ្ឋ​ ដោយ​មិន​មាន​ការ​រាថយ​ឡើយ​ បើ​ទោះ​បី​ជា​តុលាការ​បង្ខំ​ឱ្យ​លោក​លក់​ផ្ទះ​ ដោយ​អយុត្តិធម៌​ក្ដី។

រូបភាព៖ AP
អានព័ត៌មានពិស្ដារលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/25/rongchhun-npp-court/

---
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #PoliticalRights #NationPowerParty