វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិរើខុទ្ទកាល័យចេញទាំងបង្ខំដោយសារតែម្ចាស់ផ្ទះ​រង​ការ​គំរាម​កំហែង​
---
នៅ​ថ្ងៃទី២៧ ខែធ្នូ នេះ ខុទ្ទកាល័យ​ និងជាទី​ស្នាក់​ការ​កណ្ដាល​​របស់​គណ​បក្ស​កម្លាំង​ជាតិ ស្ថិត​ក្នុងសង្កាត់​ចាក់​អង្រែក្រោម ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ត្រូវបង្ខំចិត្តរើចេញ បន្ទាប់​ពី​​ម្ចាស់ផ្ទះ​រង​នូវ​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​។ មន្រ្តីការិយាល័យ​រដ្ឋបាល​គណបក្សកម្លាំងជាតិ លោក ផុន សុភា លើក​ឡើង​ថា ដោយសារ​តែ​គណបក្ស​ប្រកួត​ប្រជែង​ភ័យ​ខ្លាច ទើប​បន្ដ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និងនៅតែ​បន្ដ​លេង​ល្បិច​ពី​ក្រោយ​ខ្នង​បែប​នេះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #NationPowerParty #NPP #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ពី​បទ«​មិន​រាងចាល»
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី​០២ ខែ​មករា ថា លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ចោទ​ ​«ការ​មិន​រាង​ចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពីការ​ផ្ដន្ទាទោស​បទមជ្ឈិម និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា​ខាង​មុខ​នេះ​។ លោក រ៉ុន ឈុន បញ្ជាក់​ថា លោក​នឹង​គោរព​តាម​ការ​សន្យា​ថា នឹង​មិន​ចាកចេញ​ទៅ​ណា​ចោល​អ្នកគាំទ្រ​ឡើយ ទោះ​ត្រូវ​ប្រឈម​ឧបសគ្គ​យ៉ាង​ណា​ក្ដី​។ ផ្ទុយ​ទៅ​វិញ លោក​បន្ត​ថា ប្រសិន​បើ​នៅ​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ជំទាស់ នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កាន់​តែ​ខាតបង់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #Court #Justice #PoliticalRights #NationPowerParty #RongChhun #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
គណបក្ស​កម្លាំង​ជាតិ​ចាប់​ផ្ដើម​រៀបចំ​រចនាសម្ព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស ដើម្បី​ពង្រីក​សកម្មភាព​នយោបាយ

---
Description: គណបក្ស​កម្លាំង​ជាតិ ចាប់ផ្ដើម​រៀបចំ​រចនាសម្ព័ន្ធ​កសាង​កម្លាំង​ស្ត្រី​នៅ​ទូទាំង​ប្រទេស ដើម្បី​ពង្រីក​សកម្មភាព​នយោបាយ ដោយ​គ្មាន​ការ​រើសអើង​។ នៅ​ថ្ងៃ​ទី​០៧ មករា គណបក្ស​បាន​បើក​កិច្ច​ប្រជុំ​ផ្គូផ្គង​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​ជា​ស្រ្ដី ដោយ​មាន​វត្តមាន​ស្រ្ដី​មក​ពី​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​បន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ កំពង់ចាម កំពង់ធំ និង​សៀមរាប រួម​ទាំង​ស្ត្រី​ជា​ប្រពន្ធ​របស់​អ្នក​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​។


ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #Court #Justice #PoliticalRights #NationPowerParty #RongChhun
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អ្នក​ផ្ទេរ​លុយ​ឱ្យ​ឃាតក​បាញ់​សម្លាប់​លោក លិម គិមយ៉ា «​ជា​មន្ត្រី​បក្ស​កាន់​អំណាច និង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន​»
---
ប្រភព​មួយ​ចំនួន​ទម្លាយ​ថា ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត គឺ​ជា​ឈ្មោះ​ភាសា​ថៃ​របស់​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន​។ ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត ស្ថិត​ក្នុង​បញ្ជី​នៃ​ក្រុម​មនុស្ស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #HunMany #CPP #CNRP #Parliamentarian #LimKimya #PichKimsrin #LyRattanakrasmey #Extradition #EkkalakPheanoi #Killing #Bangkok #LawTerrorismOppositionGroups #TNR #TransnationalRepression #OppositionParties #NationPowerParty #EU #DemocracyKH #HumanRightsKH
Opposition party leader says in letter from jail he won’t appeal conviction
---
The leader of an opposition party who was convicted of incitement in December said he won’t file an appeal, arguing in a handwritten letter from prison that Cambodia’s court system has repeatedly shown that they can’t make independent decisions.
👉 https://www.rfa.org/english/cambodia/2025/02/04/cambodia-national-power-party-president-letter
---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៥១]៖ អាជ្ញាធរថៃរកឃើញពលករ​ខ្មែរ​ម្នាក់ស្លាប់ដោយសារការគ្រោះ​រញ្ជួយ​ដី​នៅ​ថៃ
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី៣១ ខែ​មីនា​ ឆ្នាំ២០២៥៖
១. អាជ្ញាធរ​ថៃ​រក​ឃើញ​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ដោយសារ​​ការ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ​
២. មនុស្ស​ប្រមាណ​២០០​នាក់​ចូល​រួម​ជា​មួយ​​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ​
៣. មន្ត្រី​បក្ស​ភ្លើង​ទៀន​ពីរ​នាក់ ​ដែល​ចេញ​ពី​ពន្ធនាគារ​ប្រកាស​ចូល​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ៕
---
👉 បើកមើលព័ត៌មានបន្ថែម តាមរយៈគេហទំព័ររបស់វិទ្យុអាស៊ីសេរី៖ https://www.rfa.org/khmer
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #WorkersKH #Thailand #NationPowerParty #KMD
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២៥៦]៖ បក្សកម្លាំងជាតិរំពឹងក្លាយជាគូប្រកួតដ៏ខ្លាំងជាមួយបក្សកាន់អំណាច​
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៧ ខែ​មេសា​ ឆ្នាំ២០២៥៖
១. អ្នកឃ្លាំមើល​ថា លោក​ ហ៊ុន ម៉ាណែត​ យក​វេទិកា​សាធារណៈ​ថ្លែង​សារ​ប្រជាភិថុតិ​បោក​ប្រាស់​ពលរដ្ឋ​​
២. គណបក្ស​កម្លាំង​ជាតិ​រំពឹង​ក្លាយ​ជា​គូ​ប្រកួត​ដ៏​ខ្លាំង​ជាមួយ​បក្ស​កាន់អំណាច​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​
៣. សាច់ញាតិ​ និង​សង្គម​ស៊ីវិល​ធ្វើ​បុណ្យ​​​ដល់​អ្នក​រងគ្រោះ​ដោយសារ​អាគារ​ដួល​រលំ​នៅ​ថៃ៕
---
👉 បើកមើលព័ត៌មានបន្ថែម តាមរយៈគេហទំព័ររបស់វិទ្យុអាស៊ីសេរី៖ https://www.rfa.org/khmer
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #Thailand #HunManet #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
គណបក្ស​កម្លាំង​ជាតិ​រំពឹង​ក្លាយ​គូ​ប្រកួត​ដ៏​ខ្លាំង​នឹង​បក្ស​កាន់អំណាច​
---
គណបក្ស​កម្លាំងជាតិ​គ្រោង​នឹង​បញ្ជូន​របាយការណ៍​ស្ដីពីលទ្ធផលនៃការធ្វើ​សមាជ​របស់​​ខ្លួនដាក់ជូន​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យក្រសួងទទួល​ស្គាល់​ក្បាល​ម៉ាស៊ីន​ថ្មី​របស់​គណបក្ស​នេះ​ជាផ្លូវការ។ មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា បើ​គណបក្ស​នេះ ធ្វើសមាជ​ បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​លក្ខន្ដិកៈ ទើប​ក្រសួង​យល់ព្រម​ទទួល​ស្គាល់​លទ្ធផល​សមាជ​របស់​គណបក្ស​កម្លាំងជាតិ។

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/08/npp-choose-new-leader/
---

#RFAKhmer #Cambodia #NationPowerParty #CPP
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិស្នើឱ្យរដ្ឋាភិបាលចរចាជាមួយអាមេរិកដោយភាពស្មោះត្រង់ និងគោរពសិទ្ធិមនុស្ស
---
គណបក្សកម្លាំងជាតិបានស្នើទៅរដ្ឋាភិបាលត្រូវបង្ហាញភាពស្មោះត្រង់ ព្រមទាំងបង្ហាញជំហរគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងដែរ ក្នុងដំណើរការចរចាជាមួយអាមេរិកសុំបញ្ចុះពន្ធ។ ការលើកឡើងនេះ ខណៈរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំនិញកម្ពុជានាំទៅលក់នៅអាមេរិកបានការកើនឡើង២២ភាគរយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ ២.៤ពាន់លានដុល្លារ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #NationPowerParty #NPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
#កម្រងរូបភាព៖ លោក​ រ៉ុង​ ឈុន​ ចូលតុលាការបំភ្លឺបទចោទមិនរាងចាលពាក់ព័ន្ធការញុះញង់
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និង​ជា​អ្នក​នយោបាយមកពីគណបក្ស​ប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់ នៅថ្ងៃពុធ ទី២៣ ខែមេសា នេះ បានចូលរួមក្នុងសវនាការ តាមការកោះហៅរបស់តុលាការ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមសា បានចេញដីកាកោះហៅលោក រ៉ុង ឈុន ឱ្យចូលបំភ្លឺក្នុងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោក រ៉ុង ឈុន ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៤ឆ្នាំ ប្រសិនបើលោកត្រូវបានតុលាការផ្តន្ទាទោសពី «បទ​ចោទ​មិន​រាងចាល» នេះ ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #PoliticalRights #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន រំពឹងថា នឹងទទួលបានយុត្តិធម៌ តែបើតុលាការរកឃើញថាមានទោសវិញ លោកប្រឈមជាប់ពន្ធនាគារ៤ឆ្នាំ
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ចៅក្រមនៅក្នុងសវនាការថា ការបញ្ចេញមតិរបស់លោកកន្លងមក គឺដើម្បីប្រយោជន៍ពលរដ្ឋ ហើយមិនមែនជាការប្រព្រឹត្តិបទល្មើសនោះទេ។

ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា បានសាកសួរលោកអំពីការផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី រឿងលោក ហ៊ុន ម៉ាណែត ចុះទៅខេត្តជាប់ព្រំដែនវៀតណាម ការសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិនៅខេត្តកណ្ដាល ការជួបពលរដ្ឋមានបញ្ហាដីធ្លីនៅតំបន់បឹងតាមោក និងតំបន់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្ដាល។ លោក រ៉ុង ឈុន អាចនឹងជាប់ពន្ធនាគារ៤ឆ្នាំ ប្រសិនបើតុលាការរកឃើញថាលោក មានទោស។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #PoliticalRights #NationPowerParty #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តុលាការបើកសវនាការលើសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនមាតាធម្មជាតិ៥នាក់
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ថា ការបញ្ចេញមតិរបស់លោកកន្លងមក គឺដើម្បីប្រយោជន៍ពលរដ្ឋ មិនមែនជាការប្រព្រឹត្តិបទល្មើសឡើយ។ ចំណែក ក្រុមសកម្មជនមាតាធម្មជាតិ ទាំង៥ រូប បានចូលរួមសវនាការនៅក្នុងតុលាការកំពូល ពាក់ព័ន្ធសំណុំរឿងសុំនៅក្រៅឃុំ ដែលពូកគេត្រូវរៀនបន្ត និងព្យាបាលជំងឺ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/human-rights/2025/04/24/mother-nature-youths
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #NationPowerParty #ForestryActivists #MotherNature #Lèsemajesté #PlottingAgainstGovernment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ លោក រ៉ុង ឈុន ថាតុលាការចេញដីកាបង្ខំឱ្យលក់ផ្ទះ ជារឿងអយុត្តិធម៌ផ្ទួនៗសម្រាប់រូបលោក
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថា លោកបានរងការធ្វើទុក្ខបុកម្នេញផ្ទួនៗពីតុលាការ បន្ទាប់ពីលោកទទួលបានដីកាសម្រេចរឹបអូសដាក់លក់ផ្ទះរបស់លោកទាំងបង្ខំ នៅថ្ងៃទី២៤មេសានេះ ដើម្បីសងសំណងចំនួន៤០០លានរៀល ឬស្មើប្រមាណ១សែនដុល្លារ ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ ការចេញដីកាដាក់លក់ផ្ទះទាំងបង្ខំនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីលោក រ៉ុង ឈុន ទើបទៅបំភ្លឺនៅតុលាការពីបទចោទមិនរាងចាលពាក់ព័ន្ធការញុះញង់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
លោក រ៉ុង ឈុន ស្នើអ្នកគាំទ្រកុំបាក់ទឹកចិត្ត ទោះលោកប្រឈមការធ្វើទុក្ខផ្ទួនគ្នាពីតុលាការក្ដី
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រកាស​ជំហរ​ថា​លោក​នៅ​តែ​បន្ត​ធ្វើ​ការងារ​ដើម្បី​ជាតិ​និង​ប្រជាពលរដ្ឋ​ ដោយ​មិន​មាន​ការ​រាថយ​ឡើយ​ បើ​ទោះ​បី​ជា​តុលាការ​បង្ខំ​ឱ្យ​លោក​លក់​ផ្ទះ​ ដោយ​អយុត្តិធម៌​ក្ដី។

រូបភាព៖ AP
អានព័ត៌មានពិស្ដារលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/25/rongchhun-npp-court/

---
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #PoliticalRights #NationPowerParty
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន ស្នើអ្នកគាំទ្រកុំបាក់ទឹកចិត្ត ទោះលោកប្រឈមការធ្វើទុក្ខផ្ទួនគ្នាពីតុលាការក្ដី
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រកាសជំហរថា លោកនៅតែបន្តធ្វើការងារដើម្បីជាតិ និងប្រជាពលរដ្ឋ ដោយមិនមានការរាថយឡើយ បើទោះបីជាតុលាការបង្ខំឱ្យលោកលក់ផ្ទះ ដោយអយុត្តិធម៌ក្ដី។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/25/rongchhun-npp-court
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
លោក រ៉ុង ឈុន ថា បើសិនសាលាឧទ្ធរណ៍​ឈរ​លើ​ស្មារតី​យុត្តិធម៌​លោក​នឹង​អាច​ធ្វើ​នយោបាយ​ពេញ​លេញ​ឡើង​វិញ​
---
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ថា ប្រសិនបើ​សាលាឧទ្ធរណ៍​ឈរ​លើ​ស្មារតី​ឯករាជ្យ និង​វិជ្ជាជីវៈ លោក​នឹង​ទទួល​បាន​នីតិ​សម្បទា ឬ​ធ្វើ​នយោបាយ​ឡើង​វិញ។ មន្ត្រី​សង្គមស៊ីវិល​ថា ការ​ផ្ដល់​យុត្តិធម៌​ជូន​លោក រ៉ុង ឈុន នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា។

រូបភាព៖ AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/30/rongchhun-court-politics/
---

#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
តុលាការ​សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក រ៉ុង ឈុន មួយ​ជីវិត​និង​ផ្ដន្ទាទោស​៤​ឆ្នាំ
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន បាន​លើកឡើង​ថា ការ​សម្រេច​របស់​តុលាការ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោកមួយ​ជីវិត ជារឿង​អយុត្តិធម៌ និង​ជា​រឿង​នយោបាយ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​នឹង​ជជែក​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​ទាស់​ការ​សម្រេច​នេះ ទៅ​កាន់​សាលាឧទ្ធរណ៍។ 
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/05/rongchhun-banned-from-politics-for-life/
រូបភាពពីពលរដ្ឋ
---

#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
Media is too big
VIEW IN TELEGRAM
តុលាការសម្រេចដកសិទ្ធិធ្វើនយោបាយពីលោក រ៉ុង ឈុន មួយជីវិត និងផ្ដន្ទាទោស៤ឆ្នាំ
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានលើកឡើងថា ការសម្រេចរបស់តុលាការដកហូតសិទ្ធិធ្វើនយោបាយរបស់លោកមួយជីវិត ជារឿងអយុត្តិធម៌ និងជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ។ លោកបញ្ជាក់ថា លោកនឹងជជែកជាមួយមេធាវី ដើម្បីប្ដឹងទាស់ការសម្រេចនេះ ទៅកាន់សាលាឧទ្ធរណ៍។

ប្រតិកម្មរបស់លោក រ៉ុង ឈុន នេះ បានធ្វើឡើងក្រោយពេលសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែឧសភានេះ បានប្រកាសសាលក្រមផ្ដន្ទាទោសឱ្យ លោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យជាប្រាក់៤លានរៀល និងដកហូតសិទ្ធិធ្វើនយោបាយមួយជីវិត ក្នុងសំណុំរឿងបទមិនរាងចាលពាក់ព័ន្ធបទញុះញង់រឿងព្រំដែនកម្ពុជានិងវៀតណាម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/436PXij
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #RongChhun #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន ចាត់ទុកថាការដកសិទ្ធិលោកមិនឱ្យធ្វើនយោបាយមួយជីវិត ជារឿងអយុត្តិធម៌
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់លោក ដែលសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៥ខែឧសភានេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យជាប្រាក់៤លានរៀល និងដកសិទ្ធិមិនឱ្យធ្វើនយោបាយមួយជីវិត។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/05/05/rongchhun-banned-from-politics-for-life
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
អ្នកឃ្លាំមើល៖ បក្សកាន់អំណាចប្រើតុលាការធ្វើទុក្ខលោក រ៉ុង ឈុន ដោយសារខ្លាចលោកកាន់តែប្រជាប្រិយភាព
---
អ្នក​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ថា តុលាការ​ក្រុង​ភ្នំពេញ​គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច ដោយ​បាន​បិទ​សិទ្ធិ​មិន​ឱ្យ​លោក រ៉ុង ឈុន អាច​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត ព្រោះ​បក្ស​កាន់​អំណាច ខ្លាច​ប្រជាប្រិយភាព​របស់​លោក រ៉ុង ឈុន។ 

រូបភាព៖ AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/05/rongchhun-banned-from-politics-for-life/
---
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty