វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.59K photos
1.06K videos
53 files
6.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga world) កញ្ញាឈឹម ស៊ីថរ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សហជីព ​យល់ថា​ រដ្ឋាភិបាល ​គួរតែ​ប្រគល់​សេរីភាព​ជូន​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ ​ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​​ស្ត្រី​សហជីព​វ័យ​ក្មេង​នេះ គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ ទទួល​រង​នូវ​ការរិះគន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #Australia #JulianHill
ព័ត៌មាន​​សំខាន់ៗ ចំនួន ១០ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. អ្នកវិភាគ​ថា លោក ហ៊ុន សែន នឹង​មាន​វាសនា​មិនខុស​ពី​មេដឹកនាំ​ផ្ដាច់ការ​ដទៃ​ទៀត​នៅក្នុង​តំបន់​ឡើយ...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ
#RFAKhmer #Cambodia #HunSen #HunManet #AustralianLaborParty #JulianHill #VOD #SaveVoD #PressFreedom
ជូលៀន ហ៊ីល៖ «មនុស្ស​ដូច ហ៊ុន តូ និង​គឹម សន្តិភាព មិនគួរ​ត្រូវបាន​ផ្តល់​ទិដ្ឋាការ​ឱ្យ​មក​អូស្ត្រាលី​ឡើយ!»
👉 ទស្សនាវីដេអូ ៖ https://fb.watch/jalhNuBStI/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #JulianHill
https://youtu.be/169KTDgP1tI
តំណាងរាស្ត្រ​សហ​ព័ន្ធ​អូស្ត្រាលី​មកពី​គណបក្ស​កាន់អំណាច​ ​គឺ​គណបក្ស​ការងារ​ ​លោក​ ជូ​លៀន​ ​ហ៊ី​ល (Julian Hill) ​ព្រមាន​ថា​ ​អូស្ត្រាលី​នឹង​ប្រព្រឹត្ត​នូវ​កំហុស​ឆ្គង​មួយ​ ​ប្រសិនបើ​ប្រទេស​នេះ​សម្រេច​ចិត្ត​បញ្ជូន​អ្នក​សង្កេតការណ៍​ឱ្យ​មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ខាងមុខនេះ​។​ ​លោក​ផ្តល់​អំណះអំណាង​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ប្រើប្រាស់​រូបភាព​នៃ​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​ទាំងនេះ​ ​យកទៅ​ឃោសនា​ប្រាប់​ពិភពលោក​ថា​ជា​ការបោះឆ្នោត​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ ​ដែល​មិនមែន​ជា​ការពិត​នោះ​។​

​សូម​អញ្ជើញ​លោកអ្នក​នាង​ស្តាប់​បទសម្ភាសន៍​រវាង​លោក​ ​ថា​ ​ថៃ​ ​និង​តំណាងរាស្ត្រ​សហ​ព័ន្ធ​អូស្ត្រាលី​ ​លោក​ ជូ​លៀន​ ​ហ៊ី​ល​ ​ជុំវិញ​ជំហរ​របស់​លោក​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំ​ណា​រាស្ត្រ​នៅ​កម្ពុជា​នា​ខែ​កក្កដា​ ​ខាងមុខនេះ​៖​
---
#RFAKhmer #Cambodia #Politics #ElectionKH2023 #Elections #HumanRights #HunSen #CPP #OppositionParties #CandleLightParty #AustralianLaborParty #JulianHill
https://fb.watch/kOulFGdQc1/
លោកអ្នកនាងជាទីមេត្រី ! លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានមកបំពេញទស្សនកិច្ចជាថ្មីទៀត នៅប្រទេសអូស្ត្រាលីជាង១សប្តាហ៍។ លោក បានចំណាយពេលជួបពលរដ្ឋខ្មែរ នៅតាមរដ្ឋមួយចំនួន និងថែមទាំងជួបជាមួយតំណាងរាស្ត្រអូស្ត្រាលីផងដែរ។ តើដំណើរទស្សនកិច្ចរបស់លោក មានលទ្ធផលយ៉ាងណាខ្លះនោះ ជាបន្តទៅនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ថា ថៃ និង លោក សម រង្ស៊ី ដូចតទៅ។
#RFAKhmer #Cambodia #HunSen #CPP #SamRainsy #CNRP #KimSantepheap #Australia #LaborParty #JulianHill
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សមាជិកសភាអូស្ត្រាលីនឹងជំរុញឲ្យរដ្ឋាភិបាលជជែកនឹងលោកហ៊ុនម៉ាណែតរឿងសិទ្ធិមនុស្ស
---
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia ) បានដើរដង្ហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីស្នើសុំឲ្យលោក ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongLim #CheaYouhorn #TakMengHeang #JulianHill #TimRicharson #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer