វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.52K photos
939 videos
49 files
6.75K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានដែលគេចូលអានច្រើនជាងគេក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ»។

👉 អានព័ត៌មានឡើងវិញ
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar
ក្រុមកូដករក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ និង​មន្ត្រី​ការពារសិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។ ពួកគាត់​ចាត់​ទុកការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​ទៀត​នេះ​ថា ជា​ការ​សម្លុត​គំរាមកំហែង​បំបាក់​ស្មារតី​ក្រុមសហជីព និង​ជា​ការព្រមាន​ដល់​កូដករ​ដែល​នៅ​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ស្ថាប័ន បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​១៦ថ្ងៃ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​តាម​រយៈ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​ដែល​មាន​ករណី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga world) កញ្ញាឈឹម ស៊ីថរ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សហជីព ​យល់ថា​ រដ្ឋាភិបាល ​គួរតែ​ប្រគល់​សេរីភាព​ជូន​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ ​ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​​ស្ត្រី​សហជីព​វ័យ​ក្មេង​នេះ គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ ទទួល​រង​នូវ​ការរិះគន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #Australia #JulianHill
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​​អំពាវនាវ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​​ដោះលែង​​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)។
សហរដ្ឋ​អាមេរិក​​បាន​​លើក​ឡើង​ថា អាមេរិក​មាន​ក្តីកង្វល់​យ៉ាងខ្លាំង ដោយសារ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពី​នាង​បាន​វិលត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី​វិញ។ សហរដ្ឋអាមេរិក​ក៏​បាន​រំលឹក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី មេធាវីអន្តរជាតិ ដែលជា​ពលរដ្ឋខ្មែរ​សញ្ជាតិ​អាមេរិកាំង​ផងដែរ។

ជុំវិញរឿង​នេះសូមលោកអ្នកនាង​រង់ចាំ​ទស្សនា​សេចក្តីរាយការណ៍​ពិស្តារ​នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាស៊ីសេរី​នៅ​រាត្រីនេះ...!
#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Nearly 70 Cambodian civil society organizations have called for the immediate release of a prominent labor union leader arrested three days ago for allegedly violating bail conditions from a prior arrest.

👉 Read Full Article
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
សហព័ន្ធខ្មែរ​អូស្ត្រាលី​សាជីវកម្ម ​ធ្វើពិធី​បុណ្យ​ផ្កា​ទ្រទ្រង់​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅថ្ងៃ១០ ​ខែធ្នូ ​នៅ​​ទីស្នាក់ការ​សមាគម​ខ្មែរ​រដ្ឋ​វិចតូរីយ៉ា (Victoria )ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (Naga world) ដែល​កំពុង​ប្រឈម​បញ្ហា​លំបាក​ផ្នែក​ជីវភាព និង​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ ​ដោយសារ​តែ​ថៅ​កែ​ក្រុមហ៊ុន​មួយ​នេះ ​បាន​បញ្ឈប់​ពួកគេ​ពី​ការងារ​ទាំង​បំពាន​ច្បាប់។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Australia #Sithar #NagaWorld
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១. លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ខណៈសង្គម​ស៊ីវិល​ថា ការ​អនុវត្តន៍​ច្បាប់​ចរាចរ​មិន​ស្មើ​គ្នា រវាង​អ្នកមាន និង​អ្នកក្រ
២. មន្ត្រីបក្ស​ភ្លើង​ទៀន​ថា មេឃុំ​គណបក្ស​កាន់អំណាច​នៅ​តែ​បំពាន​តួនាទី និង​រើសអើង​សមាជិក​របស់​ខ្លួន
៣. អង្គការ​សង្គមស៊ីវិល​បន្តធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង កញ្ញា ឈឹម ស៊ីថរ
៤. ផ្សោតទន្លេ​មេគង្គ​ជាង ១០ ក្បាល​បន្ត​ងាប់​ក្នុង​ឆ្នាំ២០២២ ដោយសារ​អាជ្ញាធរ​មិនអើពើ​ទប់ស្កាត់​បទល្មើស​នេសាទ
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រក្សាជំហរ​ជួបជុំ​គ្នា​សម្ដែង​មតិ​នៅទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​ជា​សាលារាជធានី​ភ្នំពេញ​មិន​អនុញ្ញាត
២. ពលរដ្ឋជាង ២០០នាក់ នៅខេត្តកណ្តាល​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​បំភ្លឺ​រឿង​បង្ខំ​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង
៣. កសិករ​ចិញ្ចឹម​ជ្រូក រិះគន់​ការលើកឡើង​របស់​លោក ហ៊ុន សែន ថា​តម្លៃជ្រូក​រស់​ធ្លាក់​ចុះ គឺ​ស្រប​ទៅ​តាម​ការចង់បាន​របស់​អ្នកទិញ
៤. វេទិកា​អ្នកស្តាប់​វិទ្យុអាស៊ីសេរី នៅយប់នេះ​យើង​នឹង​ពិភាក្សា​អំពី ថាតើស្ថានភាព​បក្សកាន់អំណាច​នៅ​ឆ្នាំ២០២៣​ខាង​មុខ អាច​នឹង​ជួបព្យុះសង្ឃរា​នយោបាយ​ដូចកាល​ពី១០​ឆ្នាំមុនដែរឬទេ?
រួម​នឹង​ព័ត៌មាន​សំខាន់ៗមួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២៖ ១. អ្នកវិភាគ​នយោបាយ​ថា មាន​ប៉ូលនយោបាយ​សំខាន់​តែ​២ ដែល​ប្រជាពលរដ្ឋ​នឹង​ជ្រើសរើស​ក្នុង​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ឆ្នាំ២០២៣។

👉អានព័ត៌មានសំខាន់ៗឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar #CPP #CLP #ElectionKH2023
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រីនេះ​រួមមាន៖
១. សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលដីកា​លើសំណុំរឿង​កញ្ញា ឈឹម ស៊ីថរ ទុក​ជាបានការ​ដដែល
២. មន្ត្រីសង្គមស៊ីវិល​ស្នើទៅ​លោក ហ៊ុន សែន ឱ្យដោះស្រាយ​ជម្លោះដីធ្លី​កុំប្រកាន់​បក្សពួក
៣. សមត្ថកិច្ចខេត្តព្រះសីហនុ​បញ្ជូន​ជន​សង្ស័យ​៥នាក់ទៅ​តុលាការ​រឿងបង្ខាំង​មនុស្ស​ខុសច្បាប់
៤. កូន​សកម្មជន​ព្រៃឡង់​ម្នាក់ ប្រឈម​បោះបង់​ការសិក្សា​ដោយសារ​ជីវភាព​ខ្វះខាត ក្រោយពី​ឪពុក​ស្លាប់
រួមជា​មួយ​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៧ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២៖ ១. ក្រុម​អ្នកវិភាគ​ព្រមាន​ពីការ​បែកបាក់​ឯកភាព​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ២០២៣។

👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃនេះឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៤៤ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣៖ ១. ក្រុម​អ្នកវិភាគ​ព្រមាន​ពីការ​បែកបាក់​ឯកភាព​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ២០២៣...

👉 អានព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍
👉 JOIN WITH US

#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅ​រាត្រី​នេះរួមមាន៖
១. លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​រួមគ្នា​ប្រឆាំង​ការរំលោភ និង​ការជួញដូរ​ផ្លូវភេទ​លើ​កុមារី
២. សង្គម​ស៊ីវិល​ថា ប្រាក់​ឧបត្ថម្ភ​រាប់សិប​ម៉ឺន​ដុល្លារ​របស់​ក្រុម​ឧកញ៉ា និង​មន្ត្រីរាជការ ដល់​ការ​ផលិត​ភាពយន្ត​ប្រវត្តិ​លោក ហ៊ុន សែន អាច​ជម្រុញ​ឱ្យ​មាន​អំពើពុករលួយ
៣. កូដករ​ណាហ្គាវើលដ៍​រំពឹងថា ឆ្នាំ២០២៣ នឹង​មាន​ដំណោះ​ស្រាយ​ការងារ
៤. សាក្សីរៀបរាប់​ពីមួលហេតុ​នាំឱ្យ​មាន​ជនរងគ្រោះ​ច្រើន​ក្នុង​ហេតុការណ៍​ភ្លើងឆេះ​កាស៊ីណូ​នៅក្រុង​ប៉ោយប៉ែត​
រួមនិងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣៖ ១. មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រុម​ឧកញ៉ា​ឧបត្ថម្ភ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ប្រវត្តិ​លោក ហ៊ុន សែន គឺ​ដើម្បី​ប្រយោជន៍​អាជីវកម្ម​របស់​ខ្លួន។

👉 អានព័ត៌មានសំខាន់ៗឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
តំណាង​កូដករ​ណាហ្គាវើលដ៍៦នាក់ រួមមាន លោកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និង​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ភ្នំពេញ​ឱ្យ​ពន្យល់ពី​លក្ខខណ្ឌ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ នៅថ្ងៃទី០៩ ខែមករា​នេះ។ ពួកគាត់​អះអាង​ថា មូល​ហេតុ​ដែល​ពួកគាត់​ដាក់​លិខិត​ស្នើ​សុំ​នេះ ដោយ​សារ​ពួក​គាត់​បារម្ភ​ពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
ក្រសួង​ការបរទេស​អាមេរិក នៅថ្ងៃទី២ ខែកុម្ភៈ បានផ្តល់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្សសកល​ប្រចាំឆ្នាំ​ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ដប់នាក់​នៅជុំវិញ​ពិភពលោក ក្នុងនោះ​ម្នាក់ជា​ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស...
👉 អានព័ត៌មានបន្ថែម
#RFAKhmer #Cambodia #Politics #RFANews #HumanRights #NagaWorld #ChhimSithar #Sithar #US
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយនៅ​រាត្រីនេះ​រួមមាន៖
១. លោក​ ហ៊ុន សែន​ ហៅ​អ្នក​គាំទ្រ​បក្ស​ ប្រឆាំង​ ឲ្យ​ចូល​ស្រុក​វិញ​ដោយ​សន្យា​មិន​ចាប់​ចង
២. លោក​គង់​ គាំ​លា​ឈប់​ពី​គណបក្ស​ភ្លើងទៀន​ក្រោយ​លោក​ហ៊ុន​សែន​រឹប​អូស​ផ្ទះ​
៣. សហជីព​ណាហ្គាវើលដ៍ថា ការ​ផ្ដល់​ពាន​រង្វាន់​ដល់​កញ្ញា ​ឈឹម ស៊ីថរ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​តស៊ូ​មតិ​របស់​សហជីព ​
៤. អាជ្ញាធរ​បន្ត​រំលោភ​សិទ្ធិ​អ្នក​ធ្វើ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម...
រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត​!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #NagaWorld #ChhimSithar #Sithar #US
អានព័ត៌មានកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodia lashed out at the United States for giving a human rights defender award to a union leader involved in a labor strike by casino workers demanding better wages and working conditions, saying the move honored “a law-breaking person.”
👉 Read Full Article
#RFAKhmer #Cambodia #Politics #RFANews #HumanRights #NagaWorld #ChhimSithar #Sithar #US