វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.11K videos
56 files
6.97K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អតីត​​សមាជិក​​សភា​​អូស្ត្រាលី​​លោក​ ហុង​ លីម បន្តជំរុញ​​ទៅ​​តុលាការ​​ទីក្រុង​ភ្នំពេញ ឲ្យទម្លាក់​​ការ​ចោទ​​ប្រកាន់​​លើ​​ក្រុម​​យុវជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ។ ការជំរុញ​បែប​នេះ ក្រោយ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ បានទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ករណី​ញុះញង់​ប្រឆាំង​នឹង​លោក ហុង លីម។ ទោះយ៉ាង​​មន្ត្រីបក្ស​​កាន់​អំណាច​​ថា​ ​គ្មាន​អ្នកណា​​អាច​​បញ្ជា​តុលាការ​​បាន​​ឡើយ​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #HongLim #Court
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់ កាលពីថ្ងៃអាទិត្យ ទី១៦ កក្កដា បានជួបជុំគ្នាតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ២០២៣ ដែលពួកគេចោទថា ជាការបោះឆ្នោតក្លែងក្លាយ និងបង្គ្រប់កិច្ចតាមការចង់បានរបស់លោក ហ៊ុន សែន ។ លើសពីនេះ ពួកគាត់ បានធ្វើរូបទីងមោងលោក ហ៊ុន សែន និងក្ដារមឈូសដាក់រូបលោក ហ៊ុន សែន ដែលពួកគេចាត់ទុកថា ជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា និងជាមេដឹកនាំផ្ដាច់ការ។ ក្រុមអ្នកតវ៉ា ក៏ទាមទារលែងឱ្យដោះលែងអ្នកទោសមនសិការដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ មានដូចជា ប្រធានគណបក្សសង្គោះជាតិលោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មេធាវីសញ្ជាតិអាមេរិក និងជាអ្នកការពារសិទ្ធិមនុស្សដ៏ឆ្នើមនៅកម្ពុជា កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ជាដើម។
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #TakMengHeang #HongLim #MenVanna #SimSovandy
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​អូស្ត្រាលី​ ជំរុញ​ឱ្យ​ស៊ើប​អង្កេត​មន្ត្រី​លោក ហ៊ុន សែន
---
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​សហព័ន្ធ​អូស្ត្រាលី​ប្រចាំ​មណ្ឌល​ម៉ែកភើសិន (Mc Pherson) អ្នកស្រី ខារិន អាន់ឌ្រូ (Karen Andrews) ជំរុញ​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី​​ ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​បំផុត​ លើ​​ការ​ជ្រៀត​ជ្រែក​ពី​បរទេស អំពើ​ឧក្រិដ្ឋ​​​​​​​​​​​​ និង​ការ​លាង​លុយ​កខ្វក់ ប្រព្រឹត្ត​ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
#RFAKhmer #Cambodia #Australia #HunSen #ForeignInterference #VisaRestriction #Sanctions #KarenAndrews #HongLim #TakMengHeang #MeangHeangTak #AustralianFederalMP #KimSantepheap #HunTo #PharaMongkul #LauVann
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តំណាងសហគមន៍ខ្មែរ ជួបប៉ូលិសអូស្ត្រាលី និយាយអំពីការធ្វើបាតុកម្ម និងការគំរាមកំហែងរបស់រដ្ឋាភិបាលកម្ពុជា
---
តំណាង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ទី២៥ ខែមករា បាន​ជួប​ជាមួយ​ប៉ូលិស​រដ្ឋវិចតូរីយ៉ា (Victoria Police) នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ ដើម្បី​ជជែក​អំពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ដើម​ខែមីនា និង​ការ​គំរាម​កំហែង ការ​ជ្រៀតជ្រែក​ការ​បំបែកបំបាក់​សហគមន៍​ខ្មែរ​ពី​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

សូម​លោក​អ្នក​នាង​ចុចស្ដាប់​សំឡេង​នៃ​បទសម្ភាសន៍​រវាង​លោក ថា ថៃ និងលោក ហុង លីម ​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម អំពី​រឿង​នេះ៕
#RFAKhmer #Cambodia #Australia #HunSen #HunManet #KimSantepheap #HongLim #PoliticsKH #CPP #CambodiaFamilyRun #CambodianAustralians #Protest #Democracy #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សមាជិកសភាអូស្ត្រាលីនឹងជំរុញឲ្យរដ្ឋាភិបាលជជែកនឹងលោកហ៊ុនម៉ាណែតរឿងសិទ្ធិមនុស្ស
---
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia ) បានដើរដង្ហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីស្នើសុំឲ្យលោក ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongLim #CheaYouhorn #TakMengHeang #JulianHill #TimRicharson #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer