វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.59K photos
1.06K videos
53 files
6.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១. លោក ហ៊ុន សែន ចោទ​ថា កំហុស​ធ្ងន់​របស់​វិទ្យុ​វីអូឌី គឺ​ផ្សាយ​បំបែកបំបាក់​ផ្ទៃក្នុង​គណៈរដ្ឋមន្ត្រី
២. អនុប្រធាន​បក្សភ្លើងទៀន​លោក ថាច់ សេដ្ឋា នៅតែអះអាងថា លោកមិន​បាន​ចេញ​សែក​អត់​លុយ​ទេ
៣. ពលរដ្ឋសកម្ម​ស្នើ​អាជ្ញាធរ​ក្រុងភ្នំពេញ ចេញ​សម្ដែងមតិ​សុំឱ្យ​រដ្ឋាភិបាល​បញ្ឈប់ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់
៤. អាជ្ញាធរ​បន្តបើកដៃ​ឱ្យជនល្មើស​កាប់ឈើ​ក្នុងតំបន់ព្រៃឡង់​កាន់តែខ្លាំង
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចោទ​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​វីអូឌី (VOD) ​ដែល​ថា លោក​ ហ៊ុន ម៉ាណែត ​ចុះហត្ថលេខា​ជំនួស​លោក​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រទេស​តួកគី ​(Turkey) ​នោះ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ និងមិន​អាច​លើកលែង​បាន...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD
អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិបីរូប ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាលកម្ពុជា បើក​ឲ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី (VOD) ដំណើការ​ឡើង​វិញ នៅមុន​ពេល​បោះឆ្នោត​ជាតិ​មក​ដល់ ជា​បន្ទាន់។ ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​ទាំង​នេះ ព្រួយ​បារម្ភ​ថា ការ​ដែល​រដ្ឋាភិបាល ដក​អាជ្ញាប័ណ្ណ​វិទ្យុ​វីអូឌី ដែល​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ និង​យ៉ាង​តក់ក្រហល់​បែប​នេះ នឹង ប៉ះពាល់​ដល់​ដំណើការ​បោះឆ្នោត​ជាតិ​ដ៏​សំខាន់ ដែល​នឹង​មក​ដល់​នាពេល​ខាង​មុខ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD #UN
ព័ត៌មាន​​សំខាន់ៗ ចំនួន ៧ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាននៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស អ.ស.ប អំពាវនាវ​ដល់​រដ្ឋាភិបាល​ផ្ដល់​​អាជ្ញាប័ណ្ណ​​ឲ្យ​​វិទ្យុ​VOD​ឡើង​​វិញ​នៅ​​មុន​​ពេល​​បោះ​ឆ្នោត...
👉 អានព័ត៌មានសំខាន់ៗឡើងវិញ
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD #UN
លោក​អ្នក​នាង​ជា​ទី​មេត្រី!
នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ​នេះ យើង​នឹង​ពិភាក្សា​លើ​ប្រធានបទ៖ តើ​ការ​បិទ​វិទ្យុ VOD ប៉ះពាល់​យ៉ាង​ណា​ខ្លះ​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ខាង​មុខ?
សូមលោកអ្នកនាងរង់ចាំទស្សនាកុំបីខាន!
....
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD #UN
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​សុំនៅក្រៅឃុំ​របស់​លោក ថាច់ សេដ្ឋា
២. លោក ហ៊ុន សែន ថាលោកកំពុង​ជិតកើតជំងឺ​ទឹកនោម​ផ្អែម
៣. សង្គមស៊ីវិលបន្ត​រិះគន់​ក្រសួង​កិច្ចការនារី ថាធ្វើការ​លម្អៀង​រឿងមាក់​ងាយ​ស្ត្រី​អ្នកសារព័ត៌មាន​វីអូឌី
៤. វេទិកាអ្នកស្ដាប់វិទ្យុ​អាស៊ីសេរី យើងនឹង​ពិភាក្សាថា តើការ​បិទវិទ្យុ VOD ប៉ះពាល់​យ៉ាងណា​ខ្លះ​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខែកក្កដាខាងមុខ?
រួមនឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេងទៀត...
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD #UN
ព័ត៌មាន​​សំខាន់ៗ ចំនួន ៧រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាននៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. លោក ហ៊ុន សែន ថា លោក​ខិត​ជិត​កៀកជំងឺ​ទឹកនោមផ្អែម...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD #UN
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយ​ឱ្យ​សាធារណជន​ដឹង​ថា លោក​ជិតកើត​ជំងឺ​ទឹកនោមផ្អែមហើយ។ អ្នក​វិភាគសង្ស័យថា លោក ហ៊ុន សែន ទំនង​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​លោក​បាន​អះអាង...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #HumanRights #HunSen #HunManet #VOD #SaveVoD #UN #Diabetes
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodian Prime Minister Hun Sen announced Monday that he has prediabetes, a condition that means he has above normal blood sugar levels and is at risk of developing Type 2 diabetes...
👉 Read Full Article
#RFAKhmer #Cambodia #HumanRights #HunSen #HunManet #VOD #SaveVoD #UN #Diabetes
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១. អ្នក​ជំនាញ​ស្នើ​ពលរដ្ឋ​ឱ្យ​តាម​ដាន​គោល​នយោបាយ​របស់​គណបក្ស​ជាជាង​ព្រឹត្តិការណ៍​នយោបាយ
២. សកម្មជន​បរិស្ថាន​មួយ​ចំនួន​មិន​ចុះ​ចូល​នឹង​គណបក្ស​កាន់​អំណាច​ជា​ថ្នូរ​នឹង​តំណែង​
៤.សកម្មជន​ការពារ​ព្រៃឈើ​រិះគន់​រដ្ឋាភិបាល​ដែល​បន្ត​យក​ដី​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ឯកជន​គ្រប់គ្រង ​
៥. ប្រវត្តិ​លោក ប្រាជ្ញ ចន្ទ ប្រធាន​គជប​ស្មោះ​នឹង​លោក ហ៊ុន សែន
​រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៖
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD #UN
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
១.តុលាការកំពូលឲ្យលោក សុន ឆ័យសងជំងឺចិត្តបក្សកាន់អំណាចជាង ១លានដុល្លារ
២.រូបភាពផ្កាយរណបបង្ហាញការពង្រីកទីតាំងសាងសង់មូលដ្ឋានកងទ័ពរាមដែលជាជំនួយចិន
៣.តុលាការភ្នំពេញបន្តបើកសវនាការសំណុំរឿង ស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក
៤.អ្នកវិភាគថា លោកហ៊ុនសែនជាមេដឹកនាំដែលមានកេរ្តិ៍ ដំណែលខាងបំផ្លាញ និងបំបែកបំបាក់ជាតិ .....រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #HunManet #VOD #SaveVoD #UN
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ២០២៣
១.លោក ហ៊ុន សែន បន្ត​វាយ​ប្រហារ​អ្នក​អត្ថាធិប្បាយ តាម​បណ្ដាញ​ហ្វេសប៊ុក លោក ស៊ន តារា
២.សង្គម​ស៊ីវិល​ថា ជា​រឿង​ល្អ​ដែល​លោក ស ខេង ទទួល​ស្គាល់​ភាព​អសកម្ម របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​របស់​ពលរដ្ឋ
៣.គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​តំណាង​រាស្ត្រ​សួរ​ដេញដោល​រដ្ឋាភិបាល​ រឿង​លុប​អាជ្ញាប័ណ្ណ​វិទ្យុវីអូឌី..
៤.ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ​យើង​នឹង​ជជែក​ តើ​យុវជន​គួរ​ប្រកាន់​ជំហរ​បែប​ណា​ចំពោះ​រឿង​សង្គម​ជាតិ?
រួម​នឹង​ព័ត៌មាន​សំខាន់​ៗមួយ​ចំនួន​ទៀត!

#RFAKhmer #Cambodia #HumanRights #Press #PressFreedom #Journalists #HunSen #LandDispute #VOD #SaveVoD
#វិទ្យុអាស៊ីសេរី #កម្ពុជា #សិទ្ធិមនុស្ស #សេរីភាពសារព័ត៌មាន #អ្នកសារព័ត៌មាន #វិទ្យុសំឡេងប្រជាធិបតេយ្យ #ហ៊ុនសែន #ជម្លោះដី #សូមមេត្តាកុំបិទវីអូឌី
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​សម្រាប់​យប់​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ
​១. លោក ហ៊ុន សែន ប្រតិកម្ម​នឹង​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម លោក ស៊ន តារា ដែល​ស្នើ​ធ្វើ​បេក្ខជន​នាយករដ្ឋមន្ត្រី​ជំនួស​លោក
២. ក្រុម​អ្នក​យក​ព័ត៌មាន​ឯករាជ្យ​ស្នើ​រដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សារព័ត៌មាន VOD ឡើង​វិញ
៣. សហគមន៍​ព្រៃនប់​ខកចិត្ត​នឹង​អាជ្ញាធរ​ដែល​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ឈូសឆាយ​ផ្ទះ​ពលរដ្ឋ
៤. ក្រសួង​កសិកម្ម​យក​ឃុំ​ចំនួន ១០​នៃ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ជា​ឃុំ​កសិកម្ម​គំរូ រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត

#RFAKhmer #Cambodia #VOD #SaveVOD #SornDara #HunSen
#រូបត្លុកនយោបាយ៖ សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ។
---
ការបិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) យ៉ាងតក់ក្រហល់​ដោយ​ប្រើពេល​មិនដល់ ២៤ម៉ោង ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន គឺជា​​យុទ្ធនាការ​ចុងក្រោយ​មួយ​នៃ​កេរ្តិ៍​ដំណែល​បំផ្លាញ​ប្រជាធិបតេយ្យ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើទោះជា​កន្លងទៅ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា លោក​មិនយក​អ្នកសារព័ត៌មាន​ធ្វើជា«សត្រូវ»​ក៏ដោយ ក៏​ក្រោម​ការដឹកនាំ​របស់​លោក ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​មិនតិច​ទេ​បាន​រងនូវ​ការធ្វើ​ទុក្ខបុកម្នេញ និង​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​ក្នុង​ប្រទេស ក្នុងនោះ​មាន​ដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​វិទ្យុអាស៊ីសេរី (RFA) ជាដើម។ រីឯ​សារព័ត៌មាន​ខ្លះទៀត​ដូចជា​កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) បាន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ដើម្បី​អាច​បន្ត​ជីវិត​ក្នុងស្រុក​បាន។ ក្រៅពីនោះ​ក៏មាន​ការចាប់ចង​អ្នកកាសែត​ដាក់គុក​ផងដែរ។
---
#RFAKhmer #Cambodia #HunSen #HunManet #MediaFreedom #PressFreedom
#Access2Information #VOD #SaveVOD
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន មិន​ទទួល​យក​ការ​សុំទោស​របស់ លោក សុន ឆ័យ រឿង​រិះគន់​គណបក្ស​កាន់​អំណាច​ថា លួច​សន្លឹក​ឆ្នោត
២. អតីត​បុគ្គលិក​វីអូឌី​ជិត ៣០នាក់​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​រដ្ឋ ក្រោយ​ពី​លោក ហ៊ុន សែន រម្លាយ​ស្ថាប័ន​សារព័ត៌មាន​នេះ
៣. តុលាការ​ក្រុង​ភ្នំពេញ​បិទ​ការ​សាកសួរ​ក្នុង​សំណុំ​រឿង​ញុះញង់​របស់​មេដឹកនាំ​កញ្ញា ឈឹម ស៊ីថរ
៤. វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​យប់​នេះ យើង​នឹង​ពិភាក្សា​គ្នា​ថា តើ​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​បែក​បាក់​ដោយសារតែ​ការ​ផ្សាយ​របស់​វីអូឌី ដូច​ដែល​លោក ហ៊ុន សែន បង្ហើប​មក​នោះ​មែន​ឬទេ? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត...
#RFAKhmer #Cambodia #VOD #SaveVOD #SonChhay #HunSen #CLP #FreeChhimSithar
https://www.youtube.com/live/KV8wbbSV2Z8?feature=share
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន មិន​ទទួល​យក​ការ​សុំទោស​របស់ លោក សុន ឆ័យ រឿង​រិះគន់​គណបក្ស​កាន់​អំណាច​ថា លួច​សន្លឹក​ឆ្នោត
២. អតីត​បុគ្គលិក​វីអូឌី​ជិត ៣០នាក់​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​រដ្ឋ ក្រោយ​ពី​លោក ហ៊ុន សែន រម្លាយ​ស្ថាប័ន​សារព័ត៌មាន​នេះ
៣. តុលាការ​ក្រុង​ភ្នំពេញ​បិទ​ការ​សាកសួរ​ក្នុង​សំណុំ​រឿង​ញុះញង់​របស់​មេដឹកនាំ​កញ្ញា ឈឹម ស៊ីថរ
៤. វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​យប់​នេះ យើង​នឹង​ពិភាក្សា​គ្នា​ថា តើ​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​បែក​បាក់​ដោយសារតែ​ការ​ផ្សាយ​របស់​វីអូឌី ដូច​ដែល​លោក ហ៊ុន សែន បង្ហើប​មក​នោះ​មែន​ឬទេ? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត...
#RFAKhmer #Cambodia #VOD #SaveVOD #SonChhay #HunSen #CLP #FreeChhimSithar
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​នេះ៖
១. មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​លោក ហ៊ុន សែន លើក​លែង​ទោស​ដល់​សកម្មជន​ និង​អ្នក​នយោបាយ​ស្ត្រី​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី៨ មីនា
២. តំណាង​សហគមន៍​ខ្មែរ​គាំទ្រ​សមាជិក​សភា​អូស្ត្រាលី​ដែល​ស្នើ​ឲ្យ​បិទ​ទិដ្ឋាការ​លោក គឹម សន្តិភាព​និង​លោក ហ៊ុន តូ កុំ​ឲ្យ​ទៅ​ជាន់​ដី​អូស្ត្រាលី
៣. យុវជន​បង្អត់​អាហារ​មួយ​ថ្ងៃ ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​វិទ្យុ​VOD​ឡើង​វិញ​
៤. សកម្មជន​ធ្វើ​​សមាធិ​នៅ​ខាង​មុខ​ស្ថានទូត​ថៃ​​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ថៃ​សំខាន់ៗ​មួយ​ចំនួន​ទៀត។
#វិទ្យុអាស៊ីសេរី #នយោបាយ #គឹមសន្តិភាព #RFAKhmer #Cambodia #KimSantepheap #SaveVOD #VOD #HunTo
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី​៣១ ខែ​មីនា ឆ្នាំ២០២៣៖

១. ក្រុម​យុវជនដាក់ញត្តិទៅក្រសួងព័ត៌មានស្នើសុំបើកវិទ្យុវីអូឌីឡើងវិញ
២. ពលរដ្ឋ​រិះគន់​លោក ហ៊ុន សែន ដែល​គំរាម​ចាប់​ខ្លួន​អ្នក​រិះគន់​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់
៣. ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​និង​កាណាដា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​អំពី​មូលហេតុ​អ្វីខ្លះ បាន​ជា​ជន​រងគ្រោះ​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បែរ​ជា​ត្រូវ​ដឹង​គុណ និង​អរគុណ​លោក​ទៅ​វិញ?
រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៖

#វិទ្យុអាស៊ីសេរី #វីអូឌី #ក្រសួងព័ត៌មាន #ហ៊ុនសែន
#RFAKhmer #Cambodia #HunSen #VOD #SaveVOD
ក្រុម​យុវជន​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី៣១​ មីនា បាន​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​ស្នើ​ឱ្យ​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​សារ​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី (VOD) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផ្សេង​ទៀត​ឡើង​វិញ។ ពួក​គេ​លើក​ឡើង​ថា​ បច្ចុប្បន្ន​មិន​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ណា ដែល​ហ៊ាន​និយាយ​ពី​ការ​ពិត​ក្នុង​សង្គម​ និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ដែល​អាច​ឱ្យ​ពួក​គេ​ជឿជាក់​នោះ​ទេ។ ទោះ​បី​ជា​លោក ហ៊ុន សែន បាន​ប្រកាស​ពី​គោល​ជំហរ​ថា​ នឹង​មិន​ទុក​ឱ្យ​វិទ្យុ​ផ្សាយ​សំឡេង​ឯករាជ្យ​វីអូឌី មាន​ឱកាស​រស់​ឡើង​វិញ​ក្ដី ក៏​យុវជន​ និង​ប្រជាពលរដ្ឋ​បន្ត​ទាមទារ​ឱ្យ​ក្រសួង​ព័ត៌មាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​វិទ្យុ​មួយ​នេះ​បើក​ដំណើរការ​ឡើង​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ឃើញ​ថា ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បើក​ដំណើរ​ការ​ព័ត៌មាន​វីអូឌី​ឡើង​វិញ​ នឹង​ផ្ដល់​ផល​ចំណេញ​ទៅ​រដ្ឋាភិបាល និង​ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ និង​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ៕
#RFAKhmer #Cambodia #HunSen #humanrights #VOD #SakKanika #LengLeak
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ដាក់​ញត្តិ​ទៅ​ក្រសួង​ព័ត៌មាន ស្នើ​សុំ​បើក​វិទ្យុ​វីអូឌី ឡើង​វិញ
👉 ទស្សនាវីដេអូ៖https://fb.watch/jCu4Z9zrT7/ #RFAKhmer #Cambodia #Environment #LandDispute #KohKong #DetHour #TinTaing👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com
#RFAKhmer #Cambodia #HunSen #Humanrights #VOD #SakKanika #LengLeak