វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
6.99K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​យុវជន​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី៣១​ មីនា បាន​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​ស្នើ​ឱ្យ​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​សារ​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី (VOD) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផ្សេង​ទៀត​ឡើង​វិញ។ ពួក​គេ​លើក​ឡើង​ថា​ បច្ចុប្បន្ន​មិន​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ណា ដែល​ហ៊ាន​និយាយ​ពី​ការ​ពិត​ក្នុង​សង្គម​ និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ដែល​អាច​ឱ្យ​ពួក​គេ​ជឿជាក់​នោះ​ទេ។ ទោះ​បី​ជា​លោក ហ៊ុន សែន បាន​ប្រកាស​ពី​គោល​ជំហរ​ថា​ នឹង​មិន​ទុក​ឱ្យ​វិទ្យុ​ផ្សាយ​សំឡេង​ឯករាជ្យ​វីអូឌី មាន​ឱកាស​រស់​ឡើង​វិញ​ក្ដី ក៏​យុវជន​ និង​ប្រជាពលរដ្ឋ​បន្ត​ទាមទារ​ឱ្យ​ក្រសួង​ព័ត៌មាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​វិទ្យុ​មួយ​នេះ​បើក​ដំណើរការ​ឡើង​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ឃើញ​ថា ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បើក​ដំណើរ​ការ​ព័ត៌មាន​វីអូឌី​ឡើង​វិញ​ នឹង​ផ្ដល់​ផល​ចំណេញ​ទៅ​រដ្ឋាភិបាល និង​ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ និង​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ៕
#RFAKhmer #Cambodia #HunSen #humanrights #VOD #SakKanika #LengLeak
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ដាក់​ញត្តិ​ទៅ​ក្រសួង​ព័ត៌មាន ស្នើ​សុំ​បើក​វិទ្យុ​វីអូឌី ឡើង​វិញ
👉 ទស្សនាវីដេអូ៖https://fb.watch/jCu4Z9zrT7/ #RFAKhmer #Cambodia #Environment #LandDispute #KohKong #DetHour #TinTaing👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com
#RFAKhmer #Cambodia #HunSen #Humanrights #VOD #SakKanika #LengLeak