វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​លោក វឿង សំណាង នៅ​សប្ដាហ៍​ក្រោយ
---
សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក វឿង សំណាង ស្នើ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ដល់​រូប​លោក​ដើម្បី​បាន​ទៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​វិញ ខណៈ​មេធាវី​និង​សាច់​ញាតិ​របស់​លោក​បញ្ជាក់​ថា តុលាការ​ថ្នាក់​ក្រោម​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោក​នោះ​ទេ​។ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដើម​សប្ដាហ៍​ក្រោយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #CLP #PoliticalPrisoners #CNRP #ArbitraryArrests #VoeungSamnang
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍11
Media is too big
VIEW IN TELEGRAM
មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​កំណត់​ទូត​ប្រឆាំង ការ​អះអាង​បង​ធម៌​លោក ហ៊ុន សែន ជុំវិញ​រឿង​កោះគជ់
 ---
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ និង​ជា​ឪពុក​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra) ហើយ​ក៏​ជា​បង​ធម៌​លោក ហ៊ុន សែន គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​អះអាង​ថា កោះគជ់ ជា​កម្មសិទ្ធិ​របស់​ថៃ ១​លាន​ភាគរយ ដោយ​គ្មាន​ប្រទេស​ណា អាច​ដណ្ដើម​កាន់កាប់​បាន​ឡើយ​។ មន្ត្រី​ជំរុញ​ឱ្យ​មេ​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដើម្បី​បដិសេធ​ចំពោះ​ការ​អះអាង​នេះ ប្រសិន​បើ​មេ​ដឹកនាំ​កម្ពុជា​ពិត​ជា​មាន​ឆន្ទៈ​ទាមទារ​កោះ​គជ់​មែន​នោះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #KohKut #KohKood #PaetongtarnShinawatra #ThaksinShinawatra #OCA #MOU44
👍21
Media is too big
VIEW IN TELEGRAM
នាវា​ចម្បាំង​អាមេរិក​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ «​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​»
---
នាវា​ចម្បាំង​អាមេរិក​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ ពី​កំពង់ផែរាម ក្រោយ​ពី​ខកខាន​អស់​រយៈពេល ៨ ឆ្នាំ​។ នាវា​ចម្បាំង​អាមេរិក​នេះ មាន​ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 ដែល​មាន​នាវិក​សរុប​ចំនួន ១០៣ នាក់​។ ទស្សនកិច្ច​ដ៏​កម្រ​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​កម្ពុជា​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​ធ្នូ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #XiJinping #ReamNavalBase #USSSavannah
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍13
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១៧៦]៖ អ្នកឃ្លាំមើលថា ទស្សនកិច្ច លោក ហ៊ុន សែន ជានយោបាយការបរទេស ដើម្បីជួយនាយករដ្ឋមន្ត្រីកូន

រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៦​ ខែ​ធ្នូ ឆ្នាំ២០២៤៖
​១. អ្នក​ឃ្លាំមើល​ថា ទស្សន​កិច្ច​ក្រៅ​ប្រទេស​ថ្មីៗ​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​បង្ហាញមុខ​នយោបាយ​ការ​បរទេស​ជួយ​សម្រាល​បញ្ហា​របស់​នាយករដ្ឋមន្ត្រី​កូន
២. មន្ត្រី​កងទ័ព​ជើងទឹក​និង​នាវា​អាមេរិក ជួប​ជាមួយ​កងទ័ព​កម្ពុជា បន្ទាប់​ពី​ចតនាវា​ចម្បាំង​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ
៣. សកម្មជន​បក្ស​ប្រឆាំង លោក វឿង សំណាង ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ការ​ចោទ​ប្រកាន់​និង​ដោះលែង​លោក ឱ្យ​មាន​សេរីភាព​វិញ
៤. ពលរដ្ឋ​ថា ក្រសួង​រ៉ែ​សន្យា​ដោះស្រាយ​រឿង​ក្រុម​ហ៊ុន​រារាំង និង​គំរាម​សហគមន៍​មិន​ឱ្យ​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ព្រះវិហារ​ ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖​ https://www.youtube.com/watch?v=tJUl3P88uPk
👍10
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅខេត្តកំពតបន្តប្រកបរបរធ្វើស្រែអំបិលតាមបែបប្រពៃណី
---
ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត បន្ត​ប្រក​បរបរ​ធ្វើ​អំបិល​ចេញពី​ទឹកសមុទ្រ​ធម្មជាតិ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ទោះបី​អំបិល​ផលិត​បាន​ តែមិនសូវមាន​ទីផ្សារ និង​លក់បាន​តម្លៃ​ទាប ក៏ពលរដ្ឋ​ថា ពួកគាត់​បន្ត​ប្រកប​របរ​នេះ ​ដើម្បី​ផ្គត់ផ្គង់​អំបិល​ធម្មជាតិ​ដល់ទី​ផ្សារ​ក្នុងស្រុក និង​ដើម្បី​រក្សា​អត្តសញ្ញាណ​មុខរបរ​ក្នុង​តំបន់​ជាប់​សមុទ្រ​មួយ​នេះ ​ឱ្យនៅ​ស្ថិតស្ថេរ​។​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Economy #FarmerKH #Agriculture #Salt#SeaSalt #Kampot
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍14😢3
Media is too big
VIEW IN TELEGRAM
កសិករត្អូញត្អែររបរធ្វើអំបិល មិនអាចធ្វើឱ្យពួកគាត់មានជីវភាពសមរម្យ
---
កសិករស្រែអំបិល ស្នើដល់រដ្ឋាភិបាល បង្កើតគម្រោងទ្រទ្រង់ និងលើកកម្ពស់មុខរបរមួយនេះ តាមរយៈការបង្កើតរោងចក្រ ឬសមាគម ដែលមានជំនាញក្នុងការគ្រប់គ្រង រកទីផ្សារ និងផ្សព្វផ្សាយផលិតផលអំបិលកម្ពុជាឱ្យបានទូលំទូលាយ ដើម្បីឈានដល់ការផ្គត់ផ្គង់ទូទាំងប្រទេស និងនាំចេញទៅកាន់អន្តរជាតិ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Economy #FarmerKH #Agriculture #Salt#SeaSalt #Kampot #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍15😢1
Media is too big
VIEW IN TELEGRAM
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីបក្សកម្លាំងជាតិលោក ជិន​ ប៊ុណ្ណារ័ត្ន​
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៧ ខែ​ធ្នូ បាន​បើក​សវនាការ និង​បាន​បដិសេធ​ចំពោះ​បណ្តឹង​ស្នើសុំ​ដោះលែង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​លោក ជិន​ ប៊ុណ្ណារ័ត្ន​​។ សាច់​ញាតិ​ និង​មន្ត្រី​បក្ស​កម្លាំង​ជាតិ​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​របស់​តុលាការ​។ តុលាការ​បាន​ឃុំ​ខ្លួន​លោក ជិន​ ប៊ុណ្ណារ័ត្ន​ ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដោយ​តុលាការ​សំអាង​ថា លោក​ជាប់​ពាក់ព័ន្ធ​វីដេអូ​ផ្សាយ​ផ្ទាល់​ នៅ​លើ​ហ្វេសប៊ុក​របស់​សកម្មជន កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ដែល​និយាយ​រិះគន់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ-វៀតណាម (CLV-DTA) កន្លង​ទៅ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #NPP #CheaMony #SokKimseng #RongChhun #ChinBunnaroth #CLV #CLVDTA #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners
👍10
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៥៤] ​លោក​ ស៊ន តារា ​ថាលោកអាចលះបង់គ្រួសារតែមិនអាច​លះបង់ប្រទេសជាតិ​
​​​
​​#សម្ដីគូសថ្មចំណាំ​[ទី៥៤]៖​ អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក​ ស៊ន តារា ដែល​ឪពុក​របស់​លោក​កំពុងជាប់​ជា​ចំណាប់​ខ្មាំង​នយោបាយ​របស់លោក​ ហ៊ុន សែន ​អះអាង​​ថា​ក្រុមគ្រួសារ​លោកអាចបាត់បង់​ ​ក៏ប៉ុន្តែ​មិន​អាច​ធ្វើឱ្យ​បាត់បង់​ទឹកដី​ និង​ទឹក​ចិត្ត​ស្រឡាញ់​យុត្តិធម៌​នោះ​ទេ៕
👍20
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៧៧]៖ លោក ហ៊ុន ម៉ាណែត ឌឺដងដាក់លោក សម រង្ស៊ី ថាកម្ពុជា​ចង់បានផ្ការីកនៃសន្តិភាព

រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន ម៉ាណែត ដឺដង​ដាក់​លោក សម រង្ស៊ី ថា​កម្ពុជា​ចង់​បាន​ផ្ការីក​នៃ​សន្តិភាព
២. លោក ហ៊ុន សែន ចាត់​ទុក​ការ​ចូល​ចត​នាវា​ចម្បាំង​អាមេរិក​នៅ​កំពង់ផែ​ស្វយ័ត​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ការពារ​ជាតិ
៣. តុលាការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​បក្ស​កម្លាំង​ជាតិ​លោក ជិន ប៉ុណ្ណារ័ត្ន
៤. អ្នកឃ្លាំមើល ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ឆន្ទៈ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះ​គជ់ ស្រប​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា កោះ​​នេះ​ជា​របស់​ថៃ​
៥. ពលរដ្ឋ​ថា របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ជា​រឿង​ពិត និង​ស្នើ​ឱ្យ​​​រដ្ឋាភិបាល​ដោះស្រាយ​ករណី​បង្ខំ​ពលរដ្ឋ​ឱ្យ​ចាកចេញ​ពី​តំបន់​អង្គរ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=rYa3WkLwu0E
👍14
470237445_1000772045420177_2621184766610654450_n.jpg
1.3 MB
តើរបប​ត្រកូលហ៊ុនចាប់ខ្លួនសាច់ញាតិអ្នកប្រឆាំងដាក់គុកជា​អំពើភេរវកម្មដែរឬទេ?​

​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​រាត្រី​ថ្ងៃអង្គារ​ ទី១៧ ​ខែធ្នូ ​ឆ្នាំ​២០២៤ នេះ ​ ​ពិភាក្សា​លើ​ប្រធានបទ៖ ​តើ​របប​ត្រកូល​ ហ៊ុន​ចាប់​ខ្លួន​បងប្អូន​សាច់ញាតិ​អ្នក​ប្រឆាំង​ដាក់​គុក ​ជា​អំពើ​ភេរវកម្ម​ដែរ​ឬ​ទេ?​
​​
​យើង​មាន​វាគ្មិន​ពីរ​រូប​ចូល​រួមគឺ​លោក​ ស៊ន តារា​ ជនរង​គ្រោះ​នៃ​របប​ត្រកូល​ហ៊ុន​ និង​ អ្នក​អត្ថាធិប្បាយ​បនយោបាយ​លោក​ គឹម សុខ។​ ​កម្មវិធី​នេះ​ សម្របសម្រួល​ដោយ​លោក ជុន ច័ន្ទបុត្រ៖​ https://www.facebook.com/rfacambodia/videos/402491869521350
👍9😢6
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ៖​ ​អ្នក​អត្ថាធិប្បាយ​បនយោបាយ​លោក​ គឹម សុខ​ លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​រាត្រី​ថ្ងៃអង្គារ​ ទី១៧ ​ខែធ្នូ ​ឆ្នាំ​២០២៤​ថា​ចំណាត់​ណា​របស់​លោក​ ហ៊ុន សែន​ ​ក្នុង​ការ​ចាប់​សមាជិក​គ្រួសារ​នៃ​អ្នករិះ​គន់​ធ្វើ​ជា​ចំណាប់ខ្មាំង​គឺ​ជា​អំពើ​ភេរវកម្ម​នយោបាយ។​ លោក​គឹម សុខ​ បន្ត​ថា​ខ្មែរ​គ្រប់​រូបគួរ​តែ​ឈប់​ចុះចាញ់​ ឬ​ធ្វើតាម​ការ​ចង់​បាន​របស់​លោក​ ហ៊ុន សែន​ និង​របប​នេះ​ទៀត​ទេ៕
👍30
Media is too big
VIEW IN TELEGRAM
ត្រី​រាជ​ដែល​ជា​ត្រី​ទឹក​សាប​ធំ​បំផុត​ក្នុង​ពិភពលោក​០៦​ក្បាល ត្រូវ​បាន​លែង​ចូល​ក្នុង​ទន្លេសាប​និង​ទន្លេមេគង្គ
---
ត្រីរាជ ជា​ប្រភេទ​ត្រី​ទឹក​សាប​ធំ​ជាង​គេ​ក្នុង​ពិភពលោក ដែល​អាច​លូតលាស់​មាន​ទម្ងន់​រហូត​៣០០​គីឡូ និង​ប្រវែង​៣​ម៉ែត្រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់​នៅ​ទន្លេសាប និង​ទន្លេ​មេគង្គ​។ ត្រី​រាជ​០៦​ក្បាល​ទៀត ត្រូវ​បាន​លែង​ចូល​ទន្លេ​មេគង្គ​និង​ទន្លេសាប​វិញ នៅ​ដើម​ខែ​ធ្នូ​នេះ បន្ទាប់​ពី​ត្រូវ​បាន​អ្នក​នេសាទ​ចាប់​បាន​។ មន្ត្រី​ជលផល​និង​អ្នក​អភិរក្ស​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​នេសាទ ជួយ​ផ្ដល់​ព័ត៌មាន ប្រសិន​បើ​ពួកគេ​ចាប់​បាន​ប្រភេទ​ត្រី​កម្រ​ជិត​ផុត​ពូជ ដូច​ជា​ត្រី​រាជ​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #WonderOfTheMekong #USAID #Catfish #GiantFish
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍18😢1
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​៖ «ខួប​៣​ឆ្នាំ​នៃ​ការ​ធ្វើ​កូដកម្ម មាន​តែ​ការ​បង្អត់​បាយ​ក្នុង​សម័យ​សន្ដិភាព»
---
នៅ​ថ្ងៃ​ទី​១៨ ខែ​ខែធ្នូ ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជាថ្មី ដើម្បី​ប្រារព្ធ​ខួប​៣​ឆ្នាំ​គត់ នៃ​ការ​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​។ ក្រុម​កូដករ​ថា ៣​ឆ្នាំ​មក​នៃ​ការ​ធ្វើ​កូដកម្ម​ក្នុង​សម័យ​សន្ដិភាព​នេះ ពួកគេ​មិន​ទទួល​បាន​យុត្តិធម៌ ប៉ុន្តែ​ទទួល​បាន​តែ​អំពើ​ហិង្សា ការ​ចាប់ចង​ដាក់​ពន្ធនាគារ និង​ការ​ខ្វះខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
😢12👍5
Media is too big
VIEW IN TELEGRAM
តើលោក​ អូន ព័ន្ធមុនីរ័ត្ន​ បាន​លុយ​ពីណារៀបការ​កូនយ៉ាង​កក្រើក​នៅ​ចុង​ឆ្នាំ២០២៤​នេះ?​

​​ក្រៅពីរឿងជម្លោះ​នយោបាយ ​និង​រឿង​វិបត្តិ​សេដ្ឋកិច្ចនោះ​ ​រយះពេល​ប៉ុន្មាន​ថ្ងៃ​នេះ ​មាន​មង្គល​ការ​កូន​កម្លោះ​កូន​ក្រមុំ​មួយគូ​ បានផ្ទុះ​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​នៅ​លើ​បណ្តាញ​សង្គម។​ ​នោះគឺ​ពិធី​មង្គលការ​កូនស្រី​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក​ ​អូន ព័ន្ធមុនីរ័ត្ន។​

​ហេតុអ្វី​មង្គលការ​កូន​អ្នកធំ​រូបនេះ​ល្បីខ្លាំងម្ល៉េះ? តើ​ហេតុអ្វី​លោក​ ​អូន ព័ន្ធមុនីរ័ត្ន ​ដែល​ជាមន្ត្រី​សាធារណះ​ មានលុយ​ច្រើន​ម៉្លេះ?​​
 
​លោក​ ថា ថៃ​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​នេះ៖
👍14👎1
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៧៨]៖ លោក ហ៊ុន ម៉ាណែត ថាកម្ពុជាលើកកម្ពស់សារព័ត៌មាន​ តែរដ្ឋាភិបាលបិទខ្ទប់សារព័ត៌មានឯករាជ្យ
---
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ ខណៈ​រដ្ឋាភិបាល​របស់​លោក ​បិទ​ខ្ទប់​សារព័ត៌មាន​ឯករាជ្យ
២. កម្ពុជា​ស្នើ​អាមេរិក​ពិនិត្យ​ឱ្យ​លទ្ធភាព​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា«ឆ្មាំ​អង្គរ»​រួមគ្នា​ឡើង​វិញ
៣. អាជ្ញាធរ​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ក្រចេះ ​រឿង​ចែក​ចាយ​វីដេអូ​រិះគន់​តម្លៃ​​កសិផល​ចុះថោក​
៤. ពលរដ្ឋ​ប្រមាណ ២០០នាក់​នៅ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​ឌែល​ខម​ យក​ទាហាន​ប្រដាក់​អាវុធ​គំរាម​បាញ់​ពលរដ្ឋ ​៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=b_nFTJwZUI0

ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍7
Media is too big
VIEW IN TELEGRAM
មង្គល​ការ​កូន​មន្ត្រី​ខ្មែរ​ដ៏​ហ៊ឺហា​ប្រចាំឆ្នាំ២០២៤​

​​​​មង្គល​ការ​កូនស្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក​ ​អូន ព័ន្ធមុនីរ័ត្ន​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពេញ​បណ្តេញ​សង្គម។​ ​ពិធី​មង្គលការ​ដែល​ចំណាយ​លុយ​យ៉ាង​សន្ធឹកសន្ធាប់​នេះ​ ធ្វើឡើង​ចំ​ពេល​កម្ពុជា​ និង​ពលរដ្ឋ​ជាច្រើន​មាន​បញ្ហា​ហិរញ្ញវត្ថុ ​និង​បំណុល​វ័ណ្ឌក៕
👍8😢5
Media is too big
VIEW IN TELEGRAM
កម្ពុជាស្នើអាមេរិកពិនិត្យលទ្ធភាពរៀបចំធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ
---
អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន បាន​ស្នើ​ដល់​សហរដ្ឋ​អាមេរិក​ (US) ឱ្យ​ពិនិត្យ​មើល​លទ្ធភាព​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ «ឆ្មាំ​អង្គរ» ​និង​សម​យុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក​ (Pacific Angel) រួមគ្នា​ឡើង​វិញ។ អ្នក​ជំនាញ​កិច្ចការ​អន្តរ​ជាតិ​យល់​ថា​ សំណើ​របស់​កម្ពុជា​នេះ​ អាច​ជា​សញ្ញា​វិជ្ជមាន​មួយ​ ដើម្បី​បញ្ចៀស​កម្ពុជា​កុំ​ឱ្យ​បន្ត​ផ្ដេក​ផ្ដួល​ និង​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ (China) ដូច​ពេល​បច្ចុប្បន្ន៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #MilitaryExercises #AngkorSentinel #USSSavanna
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍20
Media is too big
VIEW IN TELEGRAM
តុលាការក្រុងភ្នំពេញសាកសួរអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ លោក ខាន់ ប៊ុនផេង ទាក់ទងសំណើសុំដោះលែងមានលក្ខខណ្ឌ
---
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ បានសាកសួរអតីតចៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ លោក ខាន់ ប៊ុនផេង ទាក់ទងសំណើសុំដោះលែងឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ។ ទោះជាយ៉ាងណា ក្រោយសាកសួររួច ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ងួន ណារ៉ា នៅមិនទាន់សម្រេចថា យ៉ាងណានៅឡើយទេ។

លោក ខាន់ ប៊ុនផេង អាយុ ៦៥ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុករបស់អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KhanBunPheng #PoliticsKH #CourtKH #Activists #CNRP #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
👍9😢2
Media is too big
VIEW IN TELEGRAM
តស់! ​ចូល​ចាំទស្សនា​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​ ​ភាគទី​៨៤​ ​
​​
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី៨៤ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍8
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៧៩]៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក ទៀ​ សីហា​ ទៅ​វៀតណាម​ដើម្បី​រឹត​ចំណង​វិស័យ​ការពារជាតិ​
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក ហ៊ុន​ ម៉ាណែត​ ថា​ កម្ពុជា​-អាមេរិក​ នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​ឱ្យ​កាន់តែ​ស៊ីជម្រៅ
២. រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក ទៀ​ សីហា​ ទៅ​វៀតណាម​ដើម្បី​រឹត​ចំណង​វិស័យ​ការពារជាតិ
៣. តុលាការ​ក្រុង​ភ្នំពេញ​សាកសួរ​អតីត​ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ​ លោក​ ខាន់​ ប៊ុនផេង​
៤. អង្គការ​សង់ត្រាល់​ និង​ពលរដ្ឋ​ជាង​៤០០​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រុក​អន្តរជាតិ​ ដើម្បី​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​ពលករ​
៥. ក្រុម​ចលនា​មាតា​ធម្មជាតិ​ទទូច​ឱ្យ​រដ្ឋាភិបាល​បើកចំហ​សេរីភាព​យុវជន​ ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ដោយ​គ្មាន​ការ​រឹតត្បិត

---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=VGJ4hMB8nPg
👍8