វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាការមិនខ្លាចក្នុងការបាត់បង់ទ្រព្យសម្បត្ដិ ទើបធ្វើឲ្យលោកមានសេរីភាពក្នុងការបម្រើជាតិ​ដោយស្មោះត្រង់។ ​​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/lusuVGiNIQQ

#RFAKhmer #Cambodia  #HunSen #SamRainsy #HunManet #ChutWutty #PoliticsKH #HumanRights #Environment #ForestryActivists #ChutWutty #Justice #OppositionActivist #VoeungSamnang #CourtKH #វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
 ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើប្រាស់​​បណ្ដាញ​សង្គម៖ «​សារ​គំរាម​លោក ហ៊ុន សែន បញ្ជា​ឲ្យ​កម្ទេច​ក្រុម​អ្នក​រិះគន់ ជា​ភស្តុតាង​អាច​ប្តឹង​ទៅ ICC»
----
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន បញ្ចេញ​មតិ​រិះគន់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ជា​ឪ​នាយក​រដ្ឋមន្រ្តី ដែល​នៅ​តែ​បន្ត​បញ្ចេញ​សារ​បែប​ហិង្សា​និយម​ទាំង​ផ្លូវ​សម្ងាត់ និង​ជា​ចំហ ឲ្យ​កម្ចាត់​ឬ​កម្ទេច​ក្រុម​ពលរដ្ឋ យុវជន និង​ក្រុម​អ្នក​នយោបាយ​ជំទាស់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ទោះបីជា​លោក​អស់​តួនាទី​ជា​នាយក​រដ្ឋមន្ដ្រី ហើយ​ការ​បញ្ជា​នោះ​ជា​រឿង​ខុសច្បាប់​ក៏ដោយ។ ពួកគេ​យល់ឃើញ​ថា សារ​សំឡេង​របស់​លោក ហ៊ុន សែន ទាំង​នោះ អាច​ជា​ភស្តុតាង​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​តុលាការ​អន្តរជាតិ​មួយ​នេះ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​លោក ហ៊ុន សែន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #SarSokha #CPP #PhornPhana #SamSokha #VoeungSamnang #VoeunVeasna #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners #HumanRights #CNRP
Media is too big
VIEW IN TELEGRAM
តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​លោក វឿង សំណាង នៅ​សប្ដាហ៍​ក្រោយ
---
សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក វឿង សំណាង ស្នើ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ដល់​រូប​លោក​ដើម្បី​បាន​ទៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​វិញ ខណៈ​មេធាវី​និង​សាច់​ញាតិ​របស់​លោក​បញ្ជាក់​ថា តុលាការ​ថ្នាក់​ក្រោម​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោក​នោះ​ទេ​។ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដើម​សប្ដាហ៍​ក្រោយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #CLP #PoliticalPrisoners #CNRP #ArbitraryArrests #VoeungSamnang
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តុលាការ​កំពូល​តម្កល់​ការ​កាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង​លោក វឿង សំណាង ទុក​ជា​បាន​ការ
---
នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​នេះ តុលាការ​កំពូល​ប្រកាស​សាលដីកា​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង និង​សាលាឧទ្ធរណ៍ ដែល​កាត់​ទោស​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក វឿង សំណាង ជាប់​ពន្ធនាគារ​០៦​ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​៤​លាន​រៀល​ពី​បទ «​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» ទុក​ជា​បាន​ការ​ដដែល។ លោក វឿង សំណាង បាន​ស្រែក​ចេញ​ពី​រថយន្ត មុន​ពេល​ត្រូវ​ដឹក​ចេញ​ពី​តុលាការ​កំពូល​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​ថា ការ​សម្រេច​របស់​តុលាការ​ទាំង​បី​ថ្នាក់​នេះ ជា​រឿង​នយោបាយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #CLP #PoliticalPrisoners #CNRP #ArbitraryArrests #VoeungSamnang