វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិថ្កោលទោសវៀតណាម ចំពោះការកាត់ទោសខ្មែរក្រោម ៩អង្គ/នាក់
---
អង្គការ​សិទ្ធ​មនុស្ស​អន្តរជាតិ​បាន​បន្ត​​ថ្កោលទោស​តុលាការ​វៀតណាម​ ដែល​បន្ត​ផ្ដន្ទាទោស​ព្រះសង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​ជាប់​ពន្ធនាគារ​ ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។ អង្គការ​ទាំង​នោះ​ ស្នើ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដោយ​ឥត​លក្ខខ័ណ្ឌ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #KaitieHolland #ThachCuong #ToHoangChuong #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists #HumanRightsFoundation #HRF #UnitedNationsWorkingGroupArbitraryDetention #UNWGAD
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍22
EXCLUSIVE: Filipina surrogate charged with human trafficking gives birth
---
A woman from the Philippines gave birth in Cambodia one day before being convicted of human trafficking for working as a commercial surrogate, RFA has learned, raising questions for what comes next for both mother and baby.
👉 https://www.rfa.org/english/cambodia/2024/12/13/cambodia-philippines-surrogates
---
#RFAKhmer #Cambodia #Philippines #HunSen #HunManet #ChouBunEng #NCCT #HumanTrafficking #FilipinoWoman #HiredPregnant #HumanRights
👍7
Media is too big
VIEW IN TELEGRAM
កម្ពុជា​ឱ្យ​នា​វា​ចម្បាំង​អាមេរិក​ចូល​ចត​កំពង់​ផែ​រាម​«​ជាការ​សម្រប​នឹង​នយោបាយ ​ប្រធានាធិបតី​ថ្មី​អាមេរិក»​
---
អ្នក​អត្ថាធិប្បាយ​នយោបាយ ​លើក​ឡើង​ថា​ ការ​ឱ្យ​នាវា​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​កម្ពុជា​ គឺ​ជា​ការ​សម្រួល​ទិស​នយោបាយ​ការ​បរទេស​ខ្លះ ​ដើម្បី​សម្រប​តាម​សភាពការណ៍​ ពិភព​លោក ​និង​នយោបាយ​របស់​សហរដ្ឋអាមេរិក​ ដែល​នឹង​ប្ដូរ​ប្រធានាធិបតី​ថ្មី​នៅ​ដើម​ឆ្នាំ​២០២៥​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #XiJinping #ReamNavalBase #USSSavannah
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍16😢3
#រូបត្លុកនយោបាយ៖ តើ​អ្នក​ណា...!! ជា​ក្រុម​វេរកម្ម ពិត​ប្រាកដ​...?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណង​ជើង​ឱ្យ​រូប​ត្លុក​នយោបាយ​មួយ​នេះ !!

លោក​នាង​ជា​ទី​មេត្រី...!! អ្នក​ឃ្លាំមើល​និង​បក្ស​ប្រឆាំង​ថា ការ​ប៉ុនប៉ង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន ព្រមាន​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវកម្ម ទំនង​ជា​លោក ហ៊ុន សែន ចង់​បង្ក្រាប​ចលនា​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ហើយ​ជាពិសេស​ទៀត​នោះ គឺ​នយោបាយ​របស់​លោក សម រង្ស៊ី​។

អានព័ត៌មានបន្ថែម ចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #KohKuch #KohKut #KohKood #PaetongtarnShinawatra #Thaksin #OCA #MOU44 #2021MOU #JointMaritimeExploration #SecretDeals #TransnationalRepression #TNR #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #CLV #CLVDTA
👍16
Media is too big
VIEW IN TELEGRAM
លោកស្រី យាន ស្រីយ៉ាន៖ «​ស្រណោះ​ខ្លួន​ដែល​នឹង​សម្រាល​កូន​ដំបូង​គ្មាន​វត្តមាន​ប្ដី​នៅ​ក្បែរ​»
---
ប្រពន្ធ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី គឺ​អ្នកស្រី យាន ស្រីយ៉ាន បន្ត​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​វិញ ខណៈ​លោកស្រី​ចាត់ទុក ការ​ឃុំ​ខ្លួន​ប្ដី​រយៈពេល​៧​ខែ​មក​នេះ ដោយសារ​ការ​និយាយ​រិះគន់​រឿង​ចែក​បណ្ណក្រីក្រ ជា​រឿង​អយុត្តិធម៌​។ ការ​លើកឡើង​នេះ ស្របពេល​លោកស្រី​ប្រឈម​សម្រាល​កូន​ដំបូង​នៅ​ចុង​ខែ​ធ្នូ​នេះ ដោយ​គ្មាន​វត្តមាន​ប្ដី​នៅ​មើល​ថែ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
😢13👍7
Media is too big
VIEW IN TELEGRAM
សហរដ្ឋ​អាមេរិក​កំពុង​តាម​ដានករណីតុលាការវៀតណាមកាត់ទោស​ពលរដ្ឋ​ខ្មែរក្រោម ៩អង្គ/នាក់
---
គណៈកម្មការ​សេរីភាព​អន្តរសាសនា​របស់​សហរដ្ឋ​អាមេរិក (United States Commission on International Religious Freedom) ភ្ញាក់​ផ្អើល ចំពោះ​សាលក្រម​តុលាការ​វៀតណាម ដែល​ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរ​ក្រោម ៥អង្គ និង​សកម្មជន​ខ្មែរក្រោម ៤នាក់ ដាក់​ពន្ធនាគារ ចាប់​ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយ​ចោទ​ប្រកាន់​អំពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ» និង​បទ «ការ​ចាប់​ខ្លួន​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/41BRL3E
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists #USCIRF #StephenSchneck
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍20😢6
Media is too big
VIEW IN TELEGRAM
ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​សម្ញែង​ទ្រព្យ​សម្បត្តិ ខណៈ​ពលរដ្ឋ​រក​ព្រឹក​ខ្វះ​ល្ងាច​និង​ជំពាក់​បំណុល​ជុំ​ទិស

---
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​រិះគន់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ដែល​នាំ​គ្នា​សម្ញែង​ទ្រព្យ​សម្បត្តិ ដូចជា សំលៀកបំពាក់​និង​គ្រឿង​អលង្ការ​ថ្លៃ​ៗ លើ​បណ្ដាញ​សង្គម​។ ពលរដ្ឋ​មួយ​ចំនួន​យល់​ថា ទង្វើ​បែប​នេះ ជា​ការ​បញ្ឈឺ​ចិត្ត​ពលរដ្ឋ​ក្រីក្រ​ដែល​ពួកគាត់​រក​ព្រឹក​ខ្វះ​ល្ងាច​និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism

---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍15
Media is too big
VIEW IN TELEGRAM
ម្ដាយ​អ្នក​នាង សាក់ កន្និការ ជិះកង់​លក់​សំលៀកបំពាក់ រក​លុយ​ផ្គត់ផ្គង់​កូន​ជាប់​នៅ​ពន្ធនាគារ
---
ម្ដាយ​របស់​អ្នកនាង សាក់ កន្និការ គឺ​លោកស្រី ភិន សុវណ្ណនី តែង​ឆ្លៀត​ពេល​ពី​ការ​ជាប់​ដៃ​មើល​ថែ​ម្ដាយ​ចាស់​ជរា ដើម្បី​ជិះ​កង់​លក់​សំលៀកបំពាក់​នៅ​តាម​ផ្ទះ និង​នៅ​តាម​រោងចក្រ រក​លុយ​យក​ទៅ​ផ្គត់ផ្គង់​កូនស្រី ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ​អ្នក​នាង សាក់ កន្និការ ជា​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) និង​សហការី​អ្នក​នាង​ម្នាក់​ទៀត​គឺ​លោក ឈាង ឫទ្ធី រួម​ទាំង​ក្រុម​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​០៣​នាក់​ទៀត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«​រួម​គំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) និង​ឃុំ​ខ្លួន​តាំង​ពី​ខែ​សីហា​។ ពួកគេ​ទាំង​៥​នាក់​អាច​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #YRDP
😢26👍3
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៨៣] ​ការ​ងើប​ឡើង​នៃ​ចលនា​មហាជន​ប្រឆាំង​ជន​ផ្ដាច់ការ ​

​ចលនាមហាជន​ងើប​ឡើង​ព្រមគ្នា​បានធ្វើអោយជនផ្តាច់ការ ​និង​របប​ផ្តាច់​ការ​មួយ​ចំនួន​ដួល​រលំ​ជា​បន្តបន្ទាប់។​ វា​មិន​គ្រាន់​តែ​បញ្ជាក់​ពី​ភាព​ផុយ​ស្រួយ​នៃ​របប​ផ្តាច់​ការ​ដោយសារ​កម្លាំង​មហាជន​ទេ​ វា​ក៏​បង្ហាញ​ពី​ប្រសិទ្ធភាព​ដ៏​ទន់ខ្សោយ​នៃ​ប្រទេស​ដែល​ជា​ខ្នង​បង្អែក​របស់​របប​ផ្តាច់​ការ​ទាំង​នោះ​ដែរ។​

​ការ​ងើប​ឡើង​របស់​មហាជន​មួយ​ចុងក្រោយ​ ដែល​អាច​ជា​គំរូ​និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​ចលនា​មហាជន​ដ៏​ទៃ​ទៀត​នោះ​ គឺ​ការ​ចេញ​ធ្វើ​បាតុកម្ម​ភ្លូក​ទឹក​ភ្លូកដី​របស់​ប្រ​ជាជន​កូរ៉េ​ខាងត្បូង​តតាំង​នឹង​មេ​ដឹកនាំ​ដែល​ពួក​គេ​ចាត់​ទុក​ប៉ុនប៉ង​រុញ​ប្រទេស​អោយ​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ។​

​សូម​អញ្ជើញ​លោក​អ្នក​នាង​ទស្សនា​និង​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​រវាង​លោក​ ស សុខេម​ លោក​ សំ ប៉ូលី ​និង​លោក​ ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​

​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍12
Media is too big
VIEW IN TELEGRAM
យុវជនរិះគន់ការផ្តល់គ្រឿងឥស្សរិយយសឱ្យចៅលោក​ ហ៊ុន សែន​ ដែលធ្លាប់លក់កាំភ្លើងលើបណ្តេញសង្គម

​យុវជន​មួយចំនួន​ រិះគន់​រដ្ឋាភិបាល​ដែល​បាន​​​ផ្តល់​គ្រឿង​ឥស្សរិយយស​មេដាយ​មុនីសារាភ័ណ្ឌ​ជូន​ចៅប្រុស​លោក​ ហ៊ុន សែន ឈ្មោះ​ ហ៊ុន បញ្ញាបុត្រ​ ​ដែល ​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​លក់​អាវុធ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook​)និង​ការ​សម្ញែង​ទ្រព្យសម្បត្តិ​ទាំង​វ័យក្មេង៕​

​លោក ​ថា ថៃ ​រាយការណ៍​ព័ត៌មាន​នេះ៖
👍16
US navy ship visits Cambodia
---
A U.S. navy vessel arrived in Cambodia on Monday on the first visit of an American warship since 2016 as the United States seeks to improve defense ties with the Southeast Asian country amid concern that China is setting up a de-facto naval base there.
👉 https://www.rfa.org/english/cambodia/2024/12/16/us-cambodia-navy-visit-ream-base
---
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunSen #HunManet #DiamondHexagonCooperation #Ironclad #SihanoukvilleAutonomousPort #ReamNavalBase #USSSavannah #LCS28
👍12
#កម្រង​រូបភាព​៖ នាវា​ចម្បាំង​អាមេរិក​បាន​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ
---
នាវា​ចម្បាំង​អាមេរិក​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូ​ម៉ែត្រ ពី​កំពង់​ផែ​រាម ក្រោយ​ពី​ខកខាន​អស់​រយៈពេល ៨ ឆ្នាំ​។ នាវា​ចម្បាំង​អាមេរិក​នេះ មាន​ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 ដែល​មាន​នាវិក​សរុប​ចំនួន ១០៣ នាក់។ ទស្សនកិច្ច​ដ៏​កម្រ​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​កម្ពុជា​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​ធ្នូ​។
---

#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #XiJinping #ReamNavalBase #USSSavannah
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍22