វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាលា​ឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​យុវជន និង​បុគ្គលិក YRDP
---
សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​0៥ ខែ​ធ្នូ បាន​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​របស់​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ រួម​មាន លោក ធី ថន កញ្ញា រៀម ស្រីពេជ្ររតនា និង​កញ្ញា សើន ស្រីមៃ និង​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ​ពីរ​នាក់ គឺ​អ្នកស្រី សាក់ កន្និការ និង​លោក ឈាង ឬទ្ធី ដែល​អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«​រួម​គំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍ (CLV-DTA)។ ឪពុក​ម្ដាយ​របស់​ក្រុម​យុវជន​ទាំង​នោះ​ថា កូន​ៗ​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #YRDP
Media is too big
VIEW IN TELEGRAM
ម្ដាយ​អ្នក​នាង សាក់ កន្និការ ជិះកង់​លក់​សំលៀកបំពាក់ រក​លុយ​ផ្គត់ផ្គង់​កូន​ជាប់​នៅ​ពន្ធនាគារ
---
ម្ដាយ​របស់​អ្នកនាង សាក់ កន្និការ គឺ​លោកស្រី ភិន សុវណ្ណនី តែង​ឆ្លៀត​ពេល​ពី​ការ​ជាប់​ដៃ​មើល​ថែ​ម្ដាយ​ចាស់​ជរា ដើម្បី​ជិះ​កង់​លក់​សំលៀកបំពាក់​នៅ​តាម​ផ្ទះ និង​នៅ​តាម​រោងចក្រ រក​លុយ​យក​ទៅ​ផ្គត់ផ្គង់​កូនស្រី ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ​អ្នក​នាង សាក់ កន្និការ ជា​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) និង​សហការី​អ្នក​នាង​ម្នាក់​ទៀត​គឺ​លោក ឈាង ឫទ្ធី រួម​ទាំង​ក្រុម​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​០៣​នាក់​ទៀត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«​រួម​គំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) និង​ឃុំ​ខ្លួន​តាំង​ពី​ខែ​សីហា​។ ពួកគេ​ទាំង​៥​នាក់​អាច​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #YRDP