វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
យុវជនរិះគន់ការផ្តល់គ្រឿងឥស្សរិយយសឱ្យចៅលោក​ ហ៊ុន សែន​ ដែលធ្លាប់លក់កាំភ្លើងលើបណ្តេញសង្គម

​យុវជន​មួយចំនួន​ រិះគន់​រដ្ឋាភិបាល​ដែល​បាន​​​ផ្តល់​គ្រឿង​ឥស្សរិយយស​មេដាយ​មុនីសារាភ័ណ្ឌ​ជូន​ចៅប្រុស​លោក​ ហ៊ុន សែន ឈ្មោះ​ ហ៊ុន បញ្ញាបុត្រ​ ​ដែល ​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​លក់​អាវុធ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook​)និង​ការ​សម្ញែង​ទ្រព្យសម្បត្តិ​ទាំង​វ័យក្មេង៕​

​លោក ​ថា ថៃ ​រាយការណ៍​ព័ត៌មាន​នេះ៖
👍16
US navy ship visits Cambodia
---
A U.S. navy vessel arrived in Cambodia on Monday on the first visit of an American warship since 2016 as the United States seeks to improve defense ties with the Southeast Asian country amid concern that China is setting up a de-facto naval base there.
👉 https://www.rfa.org/english/cambodia/2024/12/16/us-cambodia-navy-visit-ream-base
---
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunSen #HunManet #DiamondHexagonCooperation #Ironclad #SihanoukvilleAutonomousPort #ReamNavalBase #USSSavannah #LCS28
👍12
#កម្រង​រូបភាព​៖ នាវា​ចម្បាំង​អាមេរិក​បាន​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ
---
នាវា​ចម្បាំង​អាមេរិក​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូ​ម៉ែត្រ ពី​កំពង់​ផែ​រាម ក្រោយ​ពី​ខកខាន​អស់​រយៈពេល ៨ ឆ្នាំ​។ នាវា​ចម្បាំង​អាមេរិក​នេះ មាន​ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 ដែល​មាន​នាវិក​សរុប​ចំនួន ១០៣ នាក់។ ទស្សនកិច្ច​ដ៏​កម្រ​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​កម្ពុជា​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​ធ្នូ​។
---

#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #XiJinping #ReamNavalBase #USSSavannah
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍22
Media is too big
VIEW IN TELEGRAM
តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​លោក វឿង សំណាង នៅ​សប្ដាហ៍​ក្រោយ
---
សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក វឿង សំណាង ស្នើ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ដល់​រូប​លោក​ដើម្បី​បាន​ទៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​វិញ ខណៈ​មេធាវី​និង​សាច់​ញាតិ​របស់​លោក​បញ្ជាក់​ថា តុលាការ​ថ្នាក់​ក្រោម​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោក​នោះ​ទេ​។ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដើម​សប្ដាហ៍​ក្រោយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #CLP #PoliticalPrisoners #CNRP #ArbitraryArrests #VoeungSamnang
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍11
Media is too big
VIEW IN TELEGRAM
មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​កំណត់​ទូត​ប្រឆាំង ការ​អះអាង​បង​ធម៌​លោក ហ៊ុន សែន ជុំវិញ​រឿង​កោះគជ់
 ---
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ និង​ជា​ឪពុក​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra) ហើយ​ក៏​ជា​បង​ធម៌​លោក ហ៊ុន សែន គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​អះអាង​ថា កោះគជ់ ជា​កម្មសិទ្ធិ​របស់​ថៃ ១​លាន​ភាគរយ ដោយ​គ្មាន​ប្រទេស​ណា អាច​ដណ្ដើម​កាន់កាប់​បាន​ឡើយ​។ មន្ត្រី​ជំរុញ​ឱ្យ​មេ​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដើម្បី​បដិសេធ​ចំពោះ​ការ​អះអាង​នេះ ប្រសិន​បើ​មេ​ដឹកនាំ​កម្ពុជា​ពិត​ជា​មាន​ឆន្ទៈ​ទាមទារ​កោះ​គជ់​មែន​នោះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #KohKut #KohKood #PaetongtarnShinawatra #ThaksinShinawatra #OCA #MOU44
👍21
Media is too big
VIEW IN TELEGRAM
នាវា​ចម្បាំង​អាមេរិក​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ «​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​»
---
នាវា​ចម្បាំង​អាមេរិក​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ ពី​កំពង់ផែរាម ក្រោយ​ពី​ខកខាន​អស់​រយៈពេល ៨ ឆ្នាំ​។ នាវា​ចម្បាំង​អាមេរិក​នេះ មាន​ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 ដែល​មាន​នាវិក​សរុប​ចំនួន ១០៣ នាក់​។ ទស្សនកិច្ច​ដ៏​កម្រ​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​កម្ពុជា​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​ធ្នូ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #XiJinping #ReamNavalBase #USSSavannah
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍13
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១៧៦]៖ អ្នកឃ្លាំមើលថា ទស្សនកិច្ច លោក ហ៊ុន សែន ជានយោបាយការបរទេស ដើម្បីជួយនាយករដ្ឋមន្ត្រីកូន

រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី១៦​ ខែ​ធ្នូ ឆ្នាំ២០២៤៖
​១. អ្នក​ឃ្លាំមើល​ថា ទស្សន​កិច្ច​ក្រៅ​ប្រទេស​ថ្មីៗ​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​បង្ហាញមុខ​នយោបាយ​ការ​បរទេស​ជួយ​សម្រាល​បញ្ហា​របស់​នាយករដ្ឋមន្ត្រី​កូន
២. មន្ត្រី​កងទ័ព​ជើងទឹក​និង​នាវា​អាមេរិក ជួប​ជាមួយ​កងទ័ព​កម្ពុជា បន្ទាប់​ពី​ចតនាវា​ចម្បាំង​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ
៣. សកម្មជន​បក្ស​ប្រឆាំង លោក វឿង សំណាង ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ការ​ចោទ​ប្រកាន់​និង​ដោះលែង​លោក ឱ្យ​មាន​សេរីភាព​វិញ
៤. ពលរដ្ឋ​ថា ក្រសួង​រ៉ែ​សន្យា​ដោះស្រាយ​រឿង​ក្រុម​ហ៊ុន​រារាំង និង​គំរាម​សហគមន៍​មិន​ឱ្យ​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ព្រះវិហារ​ ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖​ https://www.youtube.com/watch?v=tJUl3P88uPk
👍10
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅខេត្តកំពតបន្តប្រកបរបរធ្វើស្រែអំបិលតាមបែបប្រពៃណី
---
ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត បន្ត​ប្រក​បរបរ​ធ្វើ​អំបិល​ចេញពី​ទឹកសមុទ្រ​ធម្មជាតិ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ទោះបី​អំបិល​ផលិត​បាន​ តែមិនសូវមាន​ទីផ្សារ និង​លក់បាន​តម្លៃ​ទាប ក៏ពលរដ្ឋ​ថា ពួកគាត់​បន្ត​ប្រកប​របរ​នេះ ​ដើម្បី​ផ្គត់ផ្គង់​អំបិល​ធម្មជាតិ​ដល់ទី​ផ្សារ​ក្នុងស្រុក និង​ដើម្បី​រក្សា​អត្តសញ្ញាណ​មុខរបរ​ក្នុង​តំបន់​ជាប់​សមុទ្រ​មួយ​នេះ ​ឱ្យនៅ​ស្ថិតស្ថេរ​។​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Economy #FarmerKH #Agriculture #Salt#SeaSalt #Kampot
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍14😢3
Media is too big
VIEW IN TELEGRAM
កសិករត្អូញត្អែររបរធ្វើអំបិល មិនអាចធ្វើឱ្យពួកគាត់មានជីវភាពសមរម្យ
---
កសិករស្រែអំបិល ស្នើដល់រដ្ឋាភិបាល បង្កើតគម្រោងទ្រទ្រង់ និងលើកកម្ពស់មុខរបរមួយនេះ តាមរយៈការបង្កើតរោងចក្រ ឬសមាគម ដែលមានជំនាញក្នុងការគ្រប់គ្រង រកទីផ្សារ និងផ្សព្វផ្សាយផលិតផលអំបិលកម្ពុជាឱ្យបានទូលំទូលាយ ដើម្បីឈានដល់ការផ្គត់ផ្គង់ទូទាំងប្រទេស និងនាំចេញទៅកាន់អន្តរជាតិ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Economy #FarmerKH #Agriculture #Salt#SeaSalt #Kampot #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍15😢1
Media is too big
VIEW IN TELEGRAM
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីបក្សកម្លាំងជាតិលោក ជិន​ ប៊ុណ្ណារ័ត្ន​
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៧ ខែ​ធ្នូ បាន​បើក​សវនាការ និង​បាន​បដិសេធ​ចំពោះ​បណ្តឹង​ស្នើសុំ​ដោះលែង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​លោក ជិន​ ប៊ុណ្ណារ័ត្ន​​។ សាច់​ញាតិ​ និង​មន្ត្រី​បក្ស​កម្លាំង​ជាតិ​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​របស់​តុលាការ​។ តុលាការ​បាន​ឃុំ​ខ្លួន​លោក ជិន​ ប៊ុណ្ណារ័ត្ន​ ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដោយ​តុលាការ​សំអាង​ថា លោក​ជាប់​ពាក់ព័ន្ធ​វីដេអូ​ផ្សាយ​ផ្ទាល់​ នៅ​លើ​ហ្វេសប៊ុក​របស់​សកម្មជន កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ដែល​និយាយ​រិះគន់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ-វៀតណាម (CLV-DTA) កន្លង​ទៅ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #NPP #CheaMony #SokKimseng #RongChhun #ChinBunnaroth #CLV #CLVDTA #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners
👍10
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៥៤] ​លោក​ ស៊ន តារា ​ថាលោកអាចលះបង់គ្រួសារតែមិនអាច​លះបង់ប្រទេសជាតិ​
​​​
​​#សម្ដីគូសថ្មចំណាំ​[ទី៥៤]៖​ អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក​ ស៊ន តារា ដែល​ឪពុក​របស់​លោក​កំពុងជាប់​ជា​ចំណាប់​ខ្មាំង​នយោបាយ​របស់លោក​ ហ៊ុន សែន ​អះអាង​​ថា​ក្រុមគ្រួសារ​លោកអាចបាត់បង់​ ​ក៏ប៉ុន្តែ​មិន​អាច​ធ្វើឱ្យ​បាត់បង់​ទឹកដី​ និង​ទឹក​ចិត្ត​ស្រឡាញ់​យុត្តិធម៌​នោះ​ទេ៕
👍20
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៧៧]៖ លោក ហ៊ុន ម៉ាណែត ឌឺដងដាក់លោក សម រង្ស៊ី ថាកម្ពុជា​ចង់បានផ្ការីកនៃសន្តិភាព

រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក ហ៊ុន ម៉ាណែត ដឺដង​ដាក់​លោក សម រង្ស៊ី ថា​កម្ពុជា​ចង់​បាន​ផ្ការីក​នៃ​សន្តិភាព
២. លោក ហ៊ុន សែន ចាត់​ទុក​ការ​ចូល​ចត​នាវា​ចម្បាំង​អាមេរិក​នៅ​កំពង់ផែ​ស្វយ័ត​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ការពារ​ជាតិ
៣. តុលាការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​បក្ស​កម្លាំង​ជាតិ​លោក ជិន ប៉ុណ្ណារ័ត្ន
៤. អ្នកឃ្លាំមើល ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ឆន្ទៈ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះ​គជ់ ស្រប​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា កោះ​​នេះ​ជា​របស់​ថៃ​
៥. ពលរដ្ឋ​ថា របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ជា​រឿង​ពិត និង​ស្នើ​ឱ្យ​​​រដ្ឋាភិបាល​ដោះស្រាយ​ករណី​បង្ខំ​ពលរដ្ឋ​ឱ្យ​ចាកចេញ​ពី​តំបន់​អង្គរ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=rYa3WkLwu0E
👍14