វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាច់​ញាតិ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដណ្ដើម​អាំងប៉ាវ នៅ​ផ្ទះ លោក សុខ គង់ ទាម​ទារ​រក​យុត្តិធម៌​
---
សាច់​ញាតិ​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដណ្ដើម​អំណោយ​អាំង​ប៉ាវ នៅ​មុខ​ផ្ទះ អ្នកឧកញ៉ា សុខ គង់ ទាម​ទារ​រក​យុត្តិធម៌​ ក្រោយ​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ ចែក​អំណោយ​នេះ​ មិន​បាន​រៀប​ចំ​សណ្ដាប់​ធ្នាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ បណ្ដាល​ឱ្យ​ពលរដ្ឋ​ ៤នាក់​ស្លាប់​ ហើយ ៥នាក់​ទៀត​របួស​ធ្ងន់​។ មន្ត្រី​សង្គម​ស៊ី​វិល​ថា​ អ្នក​ពាក់​ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់​នេះ​ មិន​អាច​បញ្ចប់​រឿង​ត្រឹម​តែ​ផ្ដល់​សំណង់​ទឹក​ប្រាក់​បន្តិច​បន្តួច​ហើយ​ ក៏​រួច​ខ្លួន​នោះ​ទេ​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SokKong #SokKongGiftCrush
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
😢8👍3
Cambodian worker in South Korea says passport revoked after online comments
---
A Cambodian migrant worker in South Korea said on Friday that his passport was recently revoked after he used Facebook to criticize the Cambodian government.

Buth Vichai told Radio Free Asia that he learned of the passport cancellation from a Phnom Penh government official. His current passport will expire in July, he said.
👉 https://www.rfa.org/english/cambodia/2025/01/24/cambodia-khmer-rouge-draft-law
---
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #ButhVichai #WorkersKH
😢6
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​ខេត្ត​តាកែវ​បារម្ភ​ថា បើ​អាជ្ញាធរ​មិន​បើក​ទំនប់​បង្ហូរ​ទឹក​រយៈពេល១សប្តាហ៍ទៀត ស្រូវប្រាំង​របស់​ពួកគាត់​នឹង​ខូចខាត
---
កសិករ​អះអាង​ថា ស្រូវ​ដំណាំ​របស់​ពួកគាត់​ចាប់​ផ្តើម​ស្កក​ស្វិត​ងាប់​ជា​បន្តបន្ទាប់ ហើយ​ប្រសិនបើ​អាជ្ញាធរ​ពន្យារ​ពេល​បើក​ទំនប់​បង្ហូរ​ទឹក​នោះ ដំណាំ​របស់​ពួកគាត់​ប្រឈម​នឹង​ខូចខាត​ទាំងស្រុង។ ក្តី​បារម្ភ​ធ្វើ​ឡើង​បន្ទាប់​ពី អាជ្ញាធរ​ខេត្ត​បាន​សន្យា​បើក​ទំនប់​បង្ហូរ​ទឹក​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ឡើង​វិញ​ក្នុង រយៈពេល​១សប្តាហ៍​ទៀត ក្រោយ​កសិករ​តវ៉ា​បិទ​ផ្លូវ​រួច​មក៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #DithTina #Famers #WaterShortage #Takeo
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍4😢1
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​កុងស៊ុល​វៀតណាម​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះ​សង្ឃ​និង​សកម្មជន​ខ្មែរ​ក្រោម​​​​
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ គ្រោង​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នូវ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ដោះលែង​ព្រះសង្ឃ​ និង​សកម្មជន​ខ្មែរ​ក្រោម​ នៅ​ទូទាំង​ពិភព​លោក​ក្រោយ​វៀតណាម​បាន​កាត់ទោស​ព្រះសង្ឃ​ និង​សកម្មជន​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ម្នាក់​ៗ​។ ​គម្រោង​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ បាន​ស្នើ​​ឲ្យ​វៀតណាម​គោរព ​និង​ការពារ​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​ និង​ដោះលែង​មនុស្ស​ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍9😢1
Media is too big
VIEW IN TELEGRAM
លោកស្រី គង់ វន្ថា៖ ស្រ្ដី​ពិការ និង​ជា​អ្នក​រើស​អេតចាយ ត្រូវ​បាន​គេ​ជាន់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ចែក​អាំងប៉ាវ
---
លោកស្រី គង់ វន្ថា អាយុ៦៥ឆ្នាំ ជា​ស្រ្ដី​មេម៉ាយ​បាន​ស្លាប់​ភ្លាម​ៗ ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​អំឡុង​ចែក​អាំង​ប៉ាវ​នៅ​ភូមិ​គ្រឹះ​ឧកញ៉ា សុខ គង់ កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មករា ខណៈ​កូន​ស្រី​២​នាក់ និង​ចៅ​៤​នាក់​ទៀត របស់​លោក​ស្រី បាន​រង​របួស​ធ្ងន់​និង​ស្រាល។ លោកស្រី គង់ វន្ថា ជាស្រ្ដី​ពិការ​ជើង និង​ជា​ពលរដ្ឋ​ក្រីក្រ ប្រកប​របរ​រើស​អេតចាយ ដើម្បី​ចិញ្ចឹម​កូន​និង​ចៅ​។ សព​លោកស្រី ត្រូវ​បាន​បញ្ជូន​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត ក្នុង​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SokKong #SokKongGiftCrush
😢7
Media is too big
VIEW IN TELEGRAM
សម្ភាសលោក ឌី គន្ធា ក្រុមប្រឹក្សាភិបាលអង្គការសាមគ្គីភាពកសិករកម្ពុជាជុំវិញដំណោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែនិងតម្លៃចុះថោក។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social
👍6😢1
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​ប្រឈម​បញ្ហា​សុខភាព ខណៈ​កម្ពុជា​រង​ការ​បំពុល​ខ្យល់
---
ពលរដ្ឋ​មួយ​ចំនួន​ត្អួញត្អែរ​ពី​បញ្ហា​សុខភាព ដែល​អាច​បណ្ដាល​មក​ពី​កម្ពុជា​កំពុង​រង​ការ​វាយ​ប្រហារ​ពី​ខ្យល់​ពុល​។ ក្រសួង​សុខាភិបាល​និង​ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​កម្រិត​ខ្យល់​ពុល​ខ្ពស់​ឬ​ទាប នៅ​តាម​ភូមិសាស្ដ្រ​របស់​ខ្លួន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​។ ជាមួយគ្នា​នេះ ក្រសួង​សុខាភិបាល​ក៏​ស្នើ​ឱ្យ​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ ដូចជា ទារក កុមារ ស្ដ្រីមានផ្ទៃពោះ ចាស់ជរា និង​អ្នក​មាន​ជំងឺសួត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ គួរ​កាត់​បន្ថយ​ចេញ​ក្រៅ​ផ្ទះ ពេល​ខ្យល់​ពុល​ឡើង​ដល់​កម្រិត​ខ្ពស់​ឬ​ក្រហម​។ លើស​ពី​នេះ អ្នក​មាន​រោគ​សញ្ញា​ពិបាក​ដក​ដង្ហើម ក្អក ហត់ ត្រូវ​ប្រញាប់​ទៅ​កាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #MoE #MoH #AirPullution #VerticalVideo #Trending #Reels #Shorts
👍11😢4
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​តវ៉ា​សុំ​ដំណោះស្រាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន
---
នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជាថ្មី ដោយស្នើ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឈប់​សហការ​គ្នា​អូស​បន្លាយ​ពេល​ទុក​ឱ្យ​កូដករ​តវ៉ា​រហូត​ដាច់​ស្បៀង​ត​ទៅ​ទៀត និង​ងាក​មក​ផ្ដល់​ជា​អំណោយ​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​ការ​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគាត់ ស្រប​តាម​ច្បាប់​ស្ដី​ពី​ការងារ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #LaborDisputes #NagaWorld
😢8👍4
Media is too big
VIEW IN TELEGRAM
លោក ថា ថៃ និងលោក យ៉ង ចាន់តារា ជជែកពិភាក្សាជាមួយលោក វ៉ន ចាន់ឡូត អ្នកជំនាញផ្នែកច្បាប់ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ អំពីសុភាសិតខ្មែរមួយថា «ដំរីងាប់ កុំយកចង្អេរមកបាំង» ដោយឆ្លុះបញ្ចាំងអំពីស្ថានការណ៍កម្ពុជា ជាពិសេសករណីឃាតកម្មលើអតីតតំណាងរាស្ត្រលោក លិម គិមយ៉ា។

ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts

---​

​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​

​---
👍10😢2
Media is too big
VIEW IN TELEGRAM
បក្ស​កាន់​អំណាច​បង្កើន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដល់​៦០នាក់ ខណៈ​ទទួលស្គាល់​បញ្ហា​ប្រឈម​មួយ​ចំនួន
---
គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បង្កើន​ចំនួន​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន​ពី​៥៨​រូប មក​៦០​រូប។ គណបក្ស​នេះ​ក៏​បាន​ទទួលស្គាល់​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​គណបក្ស​កំពុង​ជួប​ប្រទះ ដូចជា​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង ដែល​គណបក្ស​នេះ​ចោទ​ថា​«ប៉ុនប៉ង​ផ្តួល​រំលំ»​ខ្លួន៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/BNh1Mni8DLc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #CPP #CPPCongress
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
😢6👍2
Media is too big
VIEW IN TELEGRAM
កម្ពុជា​រក​ឃើញ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​មួយ​ចំនួន​នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ
---
ការ​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល​មួយ​ឆ្នាំ​ស្ដី​ពី​ជីវៈចម្រុះ​នៅ​ឧទ្យានជាតិ​វីរៈជ័យ ដោយ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (Fauna & Flora – Cambodia Programme) សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​សហគមន៍​មូលដ្ឋាន បាន​រក​ឃើញ​ប្រភេទ​សត្វ​ព្រៃ​សរុប​៨៩​ប្រភេទ ក្នុង​នោះ ក៏​បាន​រក​ឃើញ​សត្វ​ព្រៃ​ជិត​ផុត​ពូជ ដែល​មិន​ធ្លាប់​ត្រូវ​បាន​គេ​កត់ត្រា​នៅ​កម្ពុជា​ដែរ។ សត្វ​ព្រៃ​ជិត​ផុត​ពូជ​ទាំងនោះ មាន​ដូចជា សត្វ​ឈ្លូស​យក្ស​។ ការ​សិក្សា​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​ជាង​១៥០​គ្រឿង នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #EangSophalleth #ViracheyNationalPark #VerticalVideo #Trending #Reels #Shorts
👍11
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បន្ត​ធ្វើ​បុណ្យ និង​ប្ដេជ្ញា​រក​យុត្តិធម៌​ជូន​សព​លោក លិម គិមយ៉ា
---

ខ្មែររស់នៅក្បែរទីក្រុងវ៉ាស៊ីងតោន (Washington DC) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៦ ខែមករា ម្សិលមិញ បានជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សីក្នុងរដ្ឋញូវជឺស៊ី ( New Jersey) នៃ​សហរដ្ឋអាមេរិក​ (USA)។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាប់ជនសង្ស័យ ២រូបគឺ ពេជ្រ គឹមស៊្រិន និង លី រតនរស្មី ទៅឱ្យអាជ្ញាធរថៃ ដើម្បីបន្តនីតិវិធី។

ជាមួយគ្នានេះ ពួកគាត់ក៏អំពាវនាវដល់រដ្ឋាភិបាលបារាំងឱ្យដាក់សំណើផ្លូវការទៅរដ្ឋាភិបាលកម្ពុជាឱ្យចាប់ជនសង្ស័យ ២រូបនេះ ដើម្បីធានាផ្ដល់យុត្តិធម៌ដល់លោក លិម គិមយ៉ា។

សូមទស្សនា​កិច្ចសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក សេង រតនា ជុំវិញការជួបជុំធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សី ដូចតទៅ៖
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/lim-kimya-cnrp-cambodia-01262025114732.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya
👍16
Media is too big
VIEW IN TELEGRAM
សម្ភាសអ្នកស្រី មូរ សុខហួរ ជុំវិញឃាតកម្មលោក លិម គិមយ៉ា
---
ពលរដ្ឋខ្មែរ អាមេរិកាំង កាលពីថ្ងៃទី២៦ ខែមករា បានជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវ​រក​យុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សីក្នុងរដ្ឋញូវជឺស៊ី (New Jersey)។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាប់ជនសង្ស័យ ២រូបគឺ ពេជ្រ គឹមស៊្រិន និង លី រតនរស្មី ទៅឱ្យអាជ្ញាធរថៃ ដើម្បីបន្តនីតិវិធី។

សូមទស្សនាកិច្ចសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងអ្នកស្រី មូរ សុខហួរ ជុំវិញការជួបជុំធ្វើ​បុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សី ដូចតទៅ៖
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4hsW0Di
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya #MuSochua
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10😢3
Media is too big
VIEW IN TELEGRAM
ហេតុ​អ្វី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ធ្វើ​ច្បាប់​ដាក់​ទោស​កាន់​តែ​ធ្ងន់​ចំពោះ​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម?
---
ដូច​តាម​បញ្ជា​ឪ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី២៤ ខែ​មករា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​លើ​អ្នក​ដែល​ប្រឆាំង ឬ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម។ តើ​អ្វី​ខ្លះ​អាច​ជា​ហេតុផល​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​ធ្វើ​ច្បាប់​នេះ​ឡើងវិញ?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CPP #KhmerRouge
👍6👎5😢1
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៦១]៖​ លោក សួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​បិទ​សន្និបាត​គណបក្ស​ថា​​អង្គសន្និបាត​មាន​មោទនភាព​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន ម៉ាណែត ​ហើយ​ព្រមាន​មិន​ឱ្យ​បរទេស​ណា​លូកលាន់​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន៕
😢8👍3👎3
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [២០៦]៖ ជនបរទេសរាប់រយនាក់ «ត្រូវបានថៅកែបង្ខាំង» នៅ ...
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ២០២៥៖
១. បក្ស​កាន់​អំណាច ប្រកាស​ថា​កម្ពុជា​លែង​ត្រូវ​ការ​ជំនួយ ឬ​ការ​អនុគ្រោះ​ពី​បរទេស​ណា​មួយ
២. ពលរដ្ឋ​អះអាង​ថា ជន​បរទេស​រាប់​រយ​នាក់ ត្រូវ​បាន​ថៅកែ​បង្ខាំង​នៅ​ក្នុង​អគារ​លើ​ភ្នំបូកគោ​ខេត្ត​កំពត
៣. ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ចោទ​អាជ្ញាធរ​ថា​គប់គិត​ជាមួយ​ក្រុម​ហ៊ុន​វៀតណាម​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់
៤. អាជ្ញាធរ​វៀតណាម បញ្ជូន​សកម្មជន​ខ្មែរ​ក្រោម​ជាប់ឃុំ​នៅ​ខេត្ត​លង់ហោរ ទៅ​ខេត្ត​ក្រមួនស៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=QH93hSXkLfI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍7😢3
Media is too big
VIEW IN TELEGRAM
លោក លី រតនរស្មី ពី​មេ​ខ្យល់​នាំ​ពលករ​ទៅ​ស្រុក​ថៃ ក្លាយ​ជា​អ្នក​បញ្ជា​ខ្មាន់​កាំភ្លើង ក្រោយ​ក្លាយ​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន

---
ប្រភព​មួយ​ចំនួន បាន​លាតត្រដាង​ថា លោក លី រតនរស្មី ដែល​តុលាការ​ថៃ​សង្ស័យ​ថា ជា​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​ជា​ជន​បង្កប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តាម​ឃ្លាំមើល និង​រាយការណ៍​ពី​សកម្មជន​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​។ ពួក​គាត់​យល់​ឃើញ​ថា ការ​បញ្ជា​ឱ្យ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក លិម គិមយ៉ា នេះ មិន​មែន​ជា​គោលបំណង​របស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែ​ទំនង​ជា​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #LimKimya #LyRatanakraksmey
👍6😢1
Media is too big
VIEW IN TELEGRAM
អាជ្ញាធរវៀតណាម បញ្ជូនសកម្មជនខ្មែរក្រោមជាប់ឃុំ នៅខេត្តលង់ហោរទៅខេត្តក្រមួនស
---
សាច់ញាតិព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់ពន្ធនាគារថា អាជ្ញាធរវៀតណាមបានបញ្ជូនសកម្មជនទាំងនោះ ចេញពីពន្ធនាគារខេត្តលង់ហោរ ឬវៀតណាមហៅថា វិញឡុង (Vinh Long) ទៅខេត្តក្រមួនស ឬវៀតណាមហៅថា រ៉ាត់យ៉ា (Rach Gia) ហើយកាលពីពេលថ្មីៗនេះ។ សាច់ញាតិរបស់របស់ពួកគាត់បារម្ភថា ការផ្លាស់ប្ដូរសកម្មជនខ្មែរក្រោមឱ្យទៅពន្ធនាគារដាច់ឆ្ងាយពីផ្ទះនេះ គឺជាការដាក់ទណ្ឌកម្ម និងធ្វើឱ្យគ្រួសារពិបាកទៅសួរសុខទុក្ខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍2😢2
Media is too big
VIEW IN TELEGRAM
IMF ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយសារ​ការ​កែប្រែ​គោលនយោបាយ​​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ
---
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥​នេះ ប្រឈម​នឹង​ការ​ផ្អៀង​ទៅ​រក​ការ​ធ្លាក់​ចុះ ដោយសារ​កត្តា​ភាព​ងាយ​រងគ្រោះ​មួយ​ចំនួន ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ កត្តា​ទាំងនោះ មាន​ដូចជា ការ​កែប្រែ​គោលនយោបាយ​របស់​ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​កម្ពុជា ការចាក​ចេញ​ពី​សមាហរណកម្ម​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ការ​បន្ត​កម្សោយ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ។ IMF ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា បន្ត​ងើបឡើង​វិញ​ក្នុង​កម្រិត​ល្មម ខណៈ​ក្នុង​ឆ្នាំ២០២៥​នេះ កម្ពុជា​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៥,៨ភាគរយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Economy #MEF #IMF
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍16😢2
#កម្រងរូបភាព៖ ពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មនៅមុខកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) ទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
---
សហព័ន្ធខ្មែរកម្ពុជាក្រោម បានដឹកនាំពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មនៅមុខកុងសុលវៀតណាម ប្រចាំទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វូនីញ៉ា (California) សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទទី២៧ មករា ម្សិលមិញ ដើម្បីទាមទារឱ្យអាជ្ញាធរវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម ដែលវៀតណាមបានចាប់ខ្លួនយកទៅដាក់ពន្ធនាគារ តាំងដើមឆ្នាំ២០២៤មក។

បច្ចុប្បន្នមានព្រះសង្ឃ ៥អង្គ រួមមានព្រះចៅអធិការវត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ត្រូវតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារ ៦ឆ្នាំ និងព្រះតេជព្រះគុណ យឿង ខាយ ៥ឆ្នាំ និង ៩ខែ និងសកម្មជនខ្មែរក្រោម ៨នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ អំពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ»។ ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកការចោទប្រកាន់នេះ គ្រាន់តែជាលេស ដើម្បីគាបសង្កត់សិទ្ធិផ្នែកសាសនា និងសិទ្ធសេរីភាពរបស់ខ្មែរក្រោម ដើម្បីកុំឲ្យងើបឡើងទាមទារសិទ្ធិស្វ័យសម្រេច។
រូបភាព៖ សំឡេងកម្ពុជាក្រោម (VOKK)
👍15😢6