វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កម្ពុជា​រក​ឃើញ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​មួយ​ចំនួន​នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ
---
ការ​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល​មួយ​ឆ្នាំ​ស្ដី​ពី​ជីវៈចម្រុះ​នៅ​ឧទ្យានជាតិ​វីរៈជ័យ ដោយ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (Fauna & Flora – Cambodia Programme) សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​សហគមន៍​មូលដ្ឋាន បាន​រក​ឃើញ​ប្រភេទ​សត្វ​ព្រៃ​សរុប​៨៩​ប្រភេទ ក្នុង​នោះ ក៏​បាន​រក​ឃើញ​សត្វ​ព្រៃ​ជិត​ផុត​ពូជ ដែល​មិន​ធ្លាប់​ត្រូវ​បាន​គេ​កត់ត្រា​នៅ​កម្ពុជា​ដែរ។ សត្វ​ព្រៃ​ជិត​ផុត​ពូជ​ទាំងនោះ មាន​ដូចជា សត្វ​ឈ្លូស​យក្ស​។ ការ​សិក្សា​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​ជាង​១៥០​គ្រឿង នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #EangSophalleth #ViracheyNationalPark #VerticalVideo #Trending #Reels #Shorts