វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​ប្រឈម​បញ្ហា​សុខភាព ខណៈ​កម្ពុជា​រង​ការ​បំពុល​ខ្យល់
---
ពលរដ្ឋ​មួយ​ចំនួន​ត្អួញត្អែរ​ពី​បញ្ហា​សុខភាព ដែល​អាច​បណ្ដាល​មក​ពី​កម្ពុជា​កំពុង​រង​ការ​វាយ​ប្រហារ​ពី​ខ្យល់​ពុល​។ ក្រសួង​សុខាភិបាល​និង​ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​កម្រិត​ខ្យល់​ពុល​ខ្ពស់​ឬ​ទាប នៅ​តាម​ភូមិសាស្ដ្រ​របស់​ខ្លួន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​។ ជាមួយគ្នា​នេះ ក្រសួង​សុខាភិបាល​ក៏​ស្នើ​ឱ្យ​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ ដូចជា ទារក កុមារ ស្ដ្រីមានផ្ទៃពោះ ចាស់ជរា និង​អ្នក​មាន​ជំងឺសួត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ គួរ​កាត់​បន្ថយ​ចេញ​ក្រៅ​ផ្ទះ ពេល​ខ្យល់​ពុល​ឡើង​ដល់​កម្រិត​ខ្ពស់​ឬ​ក្រហម​។ លើស​ពី​នេះ អ្នក​មាន​រោគ​សញ្ញា​ពិបាក​ដក​ដង្ហើម ក្អក ហត់ ត្រូវ​ប្រញាប់​ទៅ​កាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #MoE #MoH #AirPullution #VerticalVideo #Trending #Reels #Shorts