វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
4 crushed to death by crowd outside Cambodian tycoon’s house
---
Four people were crushed to death Thursday by a crowd that gathered in front of a prominent businessmen’s house in Phnom Penh to receive red envelopes full of cash ahead of the Lunar New Year, police said.

A large crowd gathered in front of tycoon Sok Kong’s home to receive the red envelopes, a bag of rice and other gifts, Phnom Penh police spokesman Sam Vichheka told Radio Free Asia.
👉 https://www.rfa.org/english/cambodia/2025/01/23/cambodia-red-envelope-stampede
---
#RFAKhmer #Cambodia #HunSen #HunManet #KohKut #SokKong #SokKongGiftCrush
Media is too big
VIEW IN TELEGRAM
អង្ករ​២​គីឡូ-លុយ​៤​ម៉ឺន​រៀល​របស់​ទីប្រឹក្សា​លោក ហ៊ុន សែន ផ្តាច់​ជីវិត​អ្នកក្រ​៤នាក់
---
ស្របពេល​កម្ពុជា​របស់​ត្រកូល​ហ៊ុន កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ២០៣០ បញ្ហា​ក្រពះ​ដើម្បី​តែ​អង្ករ​២​គីឡូ-លុយ​៤​ម៉ឺន​រៀល​ពី​ទីប្រឹក្សា​លោក ហ៊ុន សែន បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ក្រីក្រ​៤នាក់ និង​៥​នាក់​ទៀត​ឱ្យ​​របួស​ធ្ងន់។ ហេតុការណ៍​នេះ កំពុង​បំបែក​កំណត់ត្រា​អាក្រក់​ថ្មី​មួយ​ទៀត នៅ​ដើម​ឆ្នាំ២០២៥​នេះ ក្រោយ​រឿងរ៉ាវ​រសើប​ធំៗ​២​មិន​ទាន់​ផុត​រលត់​ផង​នោះ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #KohKut #SokKong #SokKongGiftCrush
Media is too big
VIEW IN TELEGRAM
មតិ​ពី​បណ្តាញ​សង្គម​៖ អាំងប៉ាវ​«​ឃាតករ​»​សម្លាប់​អ្នក​ក្រ
---
មតិ​ពី​បណ្ដាញ​សង្គម បាន​សម្ដែង​ការ​សោកស្តាយ និង​ចូលរួម​មរណទុក្ខ ចំពោះ​ពលរដ្ឋ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ទៅ​ទទួល​យក​អាំង​ប៉ាវ ជា​អង្ករ​២​គីឡូ និង​ប្រាក់​៤​ម៉ឺន​រៀល នៅ​ក្នុង​ភូមិ​គ្រឹះ​ឧកញ៉ា សុខ គង់ កាល​ពី​ថ្ងៃ​ទី​២៣​មករា​។ ពួកគាត់​ចាត់​ទុក​ថា អាំងប៉ាវ ឆ្នាំ​២០២៥​នេះ​ជា «​អាំងប៉ាវ​មរណៈ ឬ​ជា​អាំងប៉ាវ​ឃាតករ​...​»​។

ទស្សនាវីដែអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SokKong #SokKongGiftCrush
Media is too big
VIEW IN TELEGRAM
សាច់​ញាតិ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដណ្ដើម​អាំងប៉ាវ នៅ​ផ្ទះ លោក សុខ គង់ ទាម​ទារ​រក​យុត្តិធម៌​
---
សាច់​ញាតិ​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដណ្ដើម​អំណោយ​អាំង​ប៉ាវ នៅ​មុខ​ផ្ទះ អ្នកឧកញ៉ា សុខ គង់ ទាម​ទារ​រក​យុត្តិធម៌​ ក្រោយ​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ ចែក​អំណោយ​នេះ​ មិន​បាន​រៀប​ចំ​សណ្ដាប់​ធ្នាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ បណ្ដាល​ឱ្យ​ពលរដ្ឋ​ ៤នាក់​ស្លាប់​ ហើយ ៥នាក់​ទៀត​របួស​ធ្ងន់​។ មន្ត្រី​សង្គម​ស៊ី​វិល​ថា​ អ្នក​ពាក់​ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់​នេះ​ មិន​អាច​បញ្ចប់​រឿង​ត្រឹម​តែ​ផ្ដល់​សំណង់​ទឹក​ប្រាក់​បន្តិច​បន្តួច​ហើយ​ ក៏​រួច​ខ្លួន​នោះ​ទេ​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SokKong #SokKongGiftCrush
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
លោកស្រី គង់ វន្ថា៖ ស្រ្ដី​ពិការ និង​ជា​អ្នក​រើស​អេតចាយ ត្រូវ​បាន​គេ​ជាន់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ចែក​អាំងប៉ាវ
---
លោកស្រី គង់ វន្ថា អាយុ៦៥ឆ្នាំ ជា​ស្រ្ដី​មេម៉ាយ​បាន​ស្លាប់​ភ្លាម​ៗ ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​អំឡុង​ចែក​អាំង​ប៉ាវ​នៅ​ភូមិ​គ្រឹះ​ឧកញ៉ា សុខ គង់ កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មករា ខណៈ​កូន​ស្រី​២​នាក់ និង​ចៅ​៤​នាក់​ទៀត របស់​លោក​ស្រី បាន​រង​របួស​ធ្ងន់​និង​ស្រាល។ លោកស្រី គង់ វន្ថា ជាស្រ្ដី​ពិការ​ជើង និង​ជា​ពលរដ្ឋ​ក្រីក្រ ប្រកប​របរ​រើស​អេតចាយ ដើម្បី​ចិញ្ចឹម​កូន​និង​ចៅ​។ សព​លោកស្រី ត្រូវ​បាន​បញ្ជូន​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត ក្នុង​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SokKong #SokKongGiftCrush
#រូបត្លុកនយោបាយ​៖ អាំងប៉ាវ​មរណៈ​របស់​ឧកញ៉ា សុខ គង់
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KohKut #SokKong #SokKongGiftCrush
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social