វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.61K photos
1.09K videos
54 files
6.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លោក អៀ ចាន់ណា ដែល​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​ពេល​លោក​ទៅ​ប្រទេស​កម្ពុជា​ចូលរួម​ហែ​បក្ស​ភ្លើង​ទៀន។ តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​សកម្មជន​ប្រឆាំង​រូប​នេះ ពី​បទ​រួមគំនិត​ក្បត់ កាល​ពី​ឆ្នាំ​២០២០។ ទោះ​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ចាប់ខ្លួន និង​ការចោទប្រកាន់​នេះ មាន​ចរិត​នយោបាយ និង​ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព។
ព័ត៌មានពិស្ដារ...
#Cambodia #youthkh #borderkh #CLP #CNRP
យុវជន​បរិស្ថាន និង​សង្គម​ស៊ីវិល ជំរុញ​ដល់​រដ្ឋាភិបាល បើក​ឱកាស​ដល់​យុវជន និង​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​កម្ពុជា​ដែល​នៅសល់ ។ ពួកគេ​យល់​ឃើញ​ថា បើ​គ្មាន​ការ​ចូលរួម​ការពារ​ពី​យុវជន និង​សហគមន៍​នោះ​ទេ ព្រៃឈើ​កាន់តែ​បាត់បង់​បន្ថែម​ទៀត ។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​ត្រូវ​បើក​ជំហរ​សិទ្ធិ​សេរីភាព​ដល់​យុវជន និង​សហគមន៍​មូលដ្ឋាន​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចូលរួម​ល្បាត​ព្រៃ និង​បញ្ឈប់​ការ​លាប​ពណ៌​យុវជន​ពី​និន្នាការ​នយោបាយ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #loggingkh #youthkh #Cambodia
យុវជន​សង្គម​ម្នាក់​រក្សា​ជំហរ​មិន​ចុះ​ចូល​បក្ស​កាន់អំណាច
👉 អានអត្ថបទពិស្តារ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #PoliticsKH #youthkh #SvaySamnang
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោកនាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ម៉ាណែត​ ​ជំរុញ​ទៅ​សិស្ស​សាលា​នា​នា​​ និង​​យុវជន​គួរ​នាំ​គ្នា​ចូល​រួម​ធ្វើ​ការងារ​សង្គម​ឱ្យ​បាន​សកម្មជន។​ ​ផ្ទុយ​ទៅ​វិញ​ ​សកម្មជន​សង្គម​​​និង​បរិស្ថាន​ដែល​កំពុង​បំពេញ​ការងារ​សង្គម​ថា​កំពុង​រង​ការ​ធ្វើ​ទុក្ខ​ម្នេញ​ពី​សមត្ថកិច្ច​ និង​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ព្រោះ​ភាព​សកម្មជន​ក្នុង​ការ​បំពេញ​ការ​ងារ​សង្គម​របស់​យុវជន។​

​លោក​ ​យ៉ង ចាន់តារា​ ​មាន​កិច្ច​សម្ភាសន៍​ផ្ទាល់​ជាមួយ​យុវជន​ដែល​ធ្វើ​កិច្ចការ​សង្គម​គឺ​កញ្ញា​ ​មាន លីសា​ ​ជុំវិញ​ការ​លើក​ឡើង​របស់​លោក ​ ​ហ៊ុន ម៉ាណែត​ ​ដូច​តទៅ៖​ https://fb.watch/nuDJJCNtT0/
​​
#RFAKhmer #Cambodia#DynasticRules#CambodiaFamilyRun
​​ #HunManet#Socialactivists #Youthkh
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី ០៦ ខែ តុលា ឆ្នាំ២០២៣៖

៚ អង្គការអន្តរជាតិជំរុញឱ្យអាជ្ញាធរលុបចោលបម្រាមធ្វើដំណើរលើសកម្មជនមាតាធម្មជាតិ
៚ លោក ហ៊ុន ម៉ាណែត ជំរុញឱ្យសិស្សធ្វើកិច្ចការសង្គម ខណៈរដ្ឋាភិបាលរបស់លោករឹតត្បិតសិទ្ធិយុវជនដែលធ្វើការងារសង្គម
៚ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលគិតគូររឿងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មនុស្សចាស់ចាប់ពី ៦០ ឆ្នាំឡើង
៚ សហគមន៍តំបន់ព្រៃឡង់ខេត្តស្ទឹងត្រែង ត្អូញត្អែរពីតម្លៃជ័រទឹកធ្លាក់ចុះខ្លាំងនៅខែវស្សា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #MotherNature #RightLivelihood #Sweden Socialactivists #YouthKH #Economy #Elderly #Forestry #PreyLang

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/nn4XnJ4ae5s
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៤៩]​ កត្តា​អ្វីខ្លះ​ដែល​ជួយ​អោយ​យុវជន​អាច​បន្ត​មនសិការ​របស់​ខ្លួន​បាន?​

ទោះបី​កម្ពុជា​មាន​យុវជន​ជំនាន់​ក្រោយ​កំពុង​ឡើង​កាន់​អំណាច​ក្តី​ ការ​គាប​សង្កត់​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​ទៅ​លើ​ពលរដ្ឋ​ជាពិសេស​យុវជន​នៅតែ​កើត​មាន​ឡើង​ជា​ហូរហែ។​

​ស្ថិត​ក្នុង​បរិបទ​សង្គម​បែប​នេះ​ តើ​យុវជន​អាច​បន្ត​រក្សា​មនសិការ​របស់​ខ្លួន​បាន​ដោយ​របៀប​ណា?​

​សូមអញ្ជើញ​ លោក​អ្នកនាង​កញ្ញា​ស្តាប់​ និង​ទស្សនា​កម្មវិធី​ផតខាសធ៍​ កម្ពុជា​សប្តាហ៍​នេះ​របស់​វិទ្យុ​អាស៊ីសេរី​ដែល​មាន​កិច្ច​ពិភាក្សា​រវាង​លោក​ ជុន ច័ន្ទបុត្រ​ ​លោក​ ​សំ ប៉ូលី​ និង​កញ្ញា​ លី ស្រីស្រស់​ ​លើ​បញ្ហា​នេះ​ ដូច​តទៅ៖​

​-------------------​
​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---

#RFAKhmer#Cambodia#HunSen#HunManet#HunMany​ ​#PoliticalWill#Conscious#YouthKh#PoliticalPrisoners #PoliticalPressure ​#CambodiaThisWeek​​ #SamPoly#ChunChanboth
H050124.00_08_48_22.Still001.jpg
818.5 KB
សកម្មជន​​ចលនាមាតា​ធម្មជាតិ​លោក​ ​លី ចាន់ដារ៉ាវុធ​ ​កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេលមួយ​ខែ​នៅ​សហរដ្ឋ​អាមេរិក​ចាប់ពីថ្ងៃទី​ ២១​ មេសា​ ដល់​ថ្ងៃទី​២១​ ឧសភា។​ តើ​លោក​ ​លី ចាន់ដារ៉ាវុធ ​មាន​គំរោង​ធ្វើ​អ្វី​ខ្លះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​អាមេរិក​នេះ?​

​សូម​ទស្សនា​បទសម្ភាស​ផ្ទាល់​រវាង​លោក​ ​យ៉ង ចាន់តារា​ ​ជាមួយ​លោក​ ​លី ចាន់ដារ៉ាវុធ​ ​អំពី​រឿង​នេះ​ដូច​តទៅ៖​ https://www.facebook.com/rfacambodia/videos/1079354706501268

#RFAKhmer#Cambodia#EnvironmentalActivist#LyChandaravuth#MotherNature#Environment#YouthKh