វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
6.99K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការសាលាដំបូង​រាជធានីភ្នំពេញ​​ចេញដីកា​បង្គាប់ឲ្យ​ឃុំខ្លួន​សមា​ជិក​​ចលនាមាតាធម្មជាតិទាំង៣ នាក់​នៅក្នុង​​ពន្ធនាគារព្រៃស​បណ្តោះ​អា​សន្ន ​ខណៈ​សា​ធា​រណៈជន​​ថ្កោល​ទោសថា ​តុលាការ​កំពុង​អនុវត្ត​ច្បាប់​បែប​ឡប់ឡែ​​ទៅលើ​យុវជន​ទាំង ៣ រូប​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #EnvironmentalActivists #Chages
ប្រពន្ធ​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ស្នើសុំ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​ពន្លឿន​នីតិវិធី​រឿងក្ដី​ប្ដី​របស់​លោកស្រី​ឱ្យ​បាន​ឆាប់ ព្រោះ​ប្ដី​របស់​លោកស្រី​ជា​មនុស្ស​ស្អាតស្អំ ។ មេធាវី​ការពារ​ក្តី​លើកឡើង​ថា ការ​ឃុំខ្លួន​លោក ឆន ផល្លា កន្លង​មក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ជីវភាព​គ្រួសារ​របស់​លោក​ជា​ខ្លាំង។
អាន​ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #environmentalactivists #Cambodia
ប្រជា​សហគមន៍​បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្រ្កាប​អាជីវ​កម្ម​ឡ​ធ្យូង​ខុស​ច្បាប់​ដើម្បី​ទប់​ស្កាត​បទ​ល្មើស​អារ​ឈើ​ ដែល​កំពុង​កាប់​ទន្រ្ទាន់​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ​។ អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ថា​ បើ​សិន​ជា​អាជ្ញាធរ​មិន​ចាត់​វិធាន​ការ​ឱ្យ​តឹងរ៉ឹង​លើ​អាជីវកម្ម​ខុស​ច្បាប់​ទាំង​នោះ​ទេ​ នឹង​ធ្វើ​ឱ្យ​ធន​ធាន​ធម្ម​ជាតិ​ហិន​ហោច​...
👉អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Preylang #Environment #Environmentalactivists #Deforestation #logging
RFA Video Watermark_1920.00_00_08_06.Still001.jpg
1.6 MB
ក្រុម​យុវជន​រក​ឃើញ​ការ​លួច​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​​ក្នុង​តំបន់​អារ៉ែង​នៅ​​តែ​បន្ត​កើន​ឡើង​
​​
​​​ក្រុម​យុវជន​និង​ព្រះសង្ឃ​ជិត​៣០នាក់​និង​អង្គ​ដែល​ស្រលាញ់​បរិស្ថាន​​បាន​ចុះ​សិក្សា​ក្នុ​ងតំបន់​ព្រៃ​អារ៉ែង​ស្ថិត​ក្នុង​ខេត្ត​កោះកុង​ ​កាល​ពីចុង​ខែ​មេសា​កន្លង​ទៅ។​ ​ពួក​គេ​អះអាង​ថា​មាន​ករណី​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅ​តំបន់​អារ៉ែង​នេះ​ ​បាន​កើន​ឡើង​ច្រើន ​​ធ្វើឱ្យ​ពួក​គេ​បារម្ភ​ពី​ជោគ​វាសនា​តំបន់​នេះ​នៅ​ថ្ងៃ​អនាគត។​ ​យុវជន​ ​និង​មន្រ្តី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ ​និង​ការ​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។​សូមទស្សនាសេចក្តីរាយការណ៍របស់ ​លោក​ ​នៅ វណ្ណារិន ​ជា​វីដេអូនៅត្រង់នេះ៖​​ https://fb.watch/kjwB8nBToe/
​​
#RFAKhmer #Cambodia #loggingkh #areng #environment #environmentalactivists #deforestation #logging #kohkong
---
👉 ទស្សនាវីដេអូ៖ https://fb.watch/kjvuPrBZs_/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ប្តូរផ្តាច់​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​

​ព្រះ​តេជគុណ​ ​ថូ ធូរស់​ ​ចំណាយ​ពេល​ជិត​​១០ឆ្នាំ​ដើម្បី​ការពារ​ធនធាន​​ធម្មជាតិ​ នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ ​ខេត្ត​ឧត្តរ​មាន​ជ័យ។​​ ព្រះអង្គ​ធ្វើ​កិច្ច​ការ​ការងារ​អភិរក្ស​ព្រៃ​នេះ​ ​ដោយ​ស្ម័គ្រចិត្ត​ ​ជា​មួយ​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន។​ ​ទោះ​បី​ជា​ធ្លាប់​រង់​ការ​គំរាម​កំហែង​ ​និង​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​ថា​ព្រះអង្គ​ជា​ក្រុម​ប្រឆាំង​ ​ដោយ​សារ​តែ​ការពារ​​ព្រៃឈើ​​​ប៉ះពាល់​ប្រយោជន៍​អ្នក​មាន​លុយ​ មាន​អំណាច​ចំនួន​ក៏​ដោយ ​​ក៏ប៉ុន្តែ​ ព្រះ​អង្គ​​ប្ដេជ្ញា​ថា​នឹង​បន្ត​ការពារ​​ព្រៃ​​​​សហគមន៍​​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស។​ សូមទស្សនាសេចក្តីរាយណ៍របស់លោក​ ​នៅ វណ្ណារិន​ ​​ជា​វីដេអូដោយចុចនៅត្រង់នេះ៖ https://fb.watch/kL9raS2ffP/

#RFAKhmer #Cambodia #forestkh #logging #loggingkh #monk #environmentalActivists #Deforestation

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉

/ rfakhmervideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ ២០២៣៖

១. ព្រះមហាក្សត្រកោះហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចូលប្រជុំសភាលើកដំបូងថ្ងៃទី២១ ខែសីហា
២. ក្រុមយុវជនស្នើឱ្យលោក ហ៊ុន ម៉ាណែត កែប្រែប្រព័ន្ធតុលាការ ឱ្យក្លាយជាស្ថាប័នឯករាជ្យ
៣. សកម្មជនបរិស្ថានបារម្ភខ្លាចបាត់បង់ធនធានធម្មជាតិកាន់តែច្រើន ក្រោយរដ្ឋាភិបាលកែប្រែផ្ទៃដីតំបន់ការពារ
៤. សាលាឧទ្ធរណ៍ភ្នំពេញបន្តបើកសវនាការលើអ្នកភូមិឡពាង៥នាក់ ដែលមានជម្លោះដីធ្លីជាមួយភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ
---
#RFAKhmer #Cambodia #HunSen #HunManet #King #KingOfCambodia #NorodomSihamoni #CandlelightParty #ShamElection #PrimeMinister #PowerTransfer #DynasticRules #CambodiaFamilyRun #JudicialSystem #EnvironmentalActivists #NationalParks #CourtKH #AppealCourt #Landdispute #Lorpeang #CheaKheng #SuySem
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/2cvTRxwD6g4
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ ២០២៣៖

១. ពលរដ្ឋស្នើរដ្ឋាភិបាលបញ្ចុះតម្លៃលិខិតឆ្លងដែន ឱ្យប្រហាក់ប្រហែលប្រទេសជិតខាង
២. ប្រពន្ធ និងសង្គមស៊ីវិល រំពឹងថាសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោះលែងសកម្មជនព្រៃឈើ លោក ឆន ផល្លា
៣. យុវជនស្នើឱ្យរដ្ឋលេខាធិការកិច្ចការព្រំដែនផ្ដល់សេរីភាពឱ្យពលរដ្ឋតាមដានបញ្ហាព្រំដែន
៤. មន្ត្រីសង្គមស៊ីវិលប្តឹងអាជ្ញាធរ ខេត្តកំពង់ស្ពឺឃុបឃិតគ្នារំលោភដីព្រៃជាង១០០ហិកតារ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #Passport #EnvironmentalActivists #ChhonPhalla #Border #Logging #Deforestation
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/8zCFcAqLMDo
Deforestation.jpg
853.4 KB
ក្រោ ម​សម័យកាល​ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ត្រកូល​«ហ៊ុន»​អស់​រយៈ​ពេល​ជាង​៤០ឆ្នាំ​មក​នេះ កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃ​ឈើ​ក្នុង​អត្រា​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។​ តើ​រដ្ឋាភិបាល​មាន​វិធាន​ការ​យ៉ាងណា​ខ្លះ​ឆ្លើ​យ​តប​នឹង​វិនាស​កម្ម​ព្រៃ​ឈើ​ដ៏​សម្បើម​នេះ? និង​ថាតើការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ប៉ះពាល់​អ្វីខ្លះ​ទៅ​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ ជីវៈចម្រុះ​ និង​សុខ​ភាព​មនុស្ស?​
 
លោក ​មាន ឫទ្ធិ​ រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​នេះ៖​ https://youtu.be/h2BMcD-lxtY
​​
#RFAKhmer#Cambodia​ ​ #Environment​ ​ #Development#CorruptionKH​​#Preylang#environmentalactivists#deforestation