វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.11K videos
56 files
6.97K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ ជា​ពិសេស​អ្នក​រស់​នៅ​តំបន់​ជុំវិញ​រដ្ឋធានីវ៉ាស៊ីនតោន​ (Washington-DC) សម្តែង​ការ​សោកស្តាយ​ ចំពោះ​ការ​បាត់បង់​អ្នក​លើក​ស្ទួយ​ព្រះពុទ្ធសាសនា​ និង​វប្បធម៏​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​ គឺ​លោកបណ្ឌិត ទន់ សុវណ្ណ​ ដែល​បាន​ទទួល​មរណភាព លាចាក​លោក​យើង​នេះ​ទៅ ​ដោយ​បន្សល់​ទុក​នូវ​ក្តី​អាឡោះ​អាល័យ​ និង​ស្នាដៃ​ជា​ច្រើន​សម្រាប់​សហគមន៍​ខ្មែរ​​។ តើ​លោក​បណ្ឌិត​ ទន់ សុវណ្ណ​ ជា​អ្នកណា​? តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ជាតិ​សាសន៍​របស់​ខ្លួន ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចងចាំ​រូប​លោក​នោះ​?
អានអត្ថបទពិស្តារ៖
#RFAKhmer #Social #TunSovann #Dead #Buddhist
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
និស្សិត​ឆ្នាំ​ទី៤ ចំនួន ៧ នាក់ ធ្វើយុទ្ធនាការ "១ដុល្លារ​ដើម្បីស្នាមញញឹមដំរី" ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​អ្នកភូមិ និង​សត្វ​ដំរី​ចំនួន ១៣ ក្បាលនៅ​តំបន់​អភិរក្ស​សត្វ​ដំរី​នៅ​ភ្នំ​គូលែន ​ដែល​ប្រឈម​បញ្ហា​ខ្វះខាត​ស្បៀង​អាហារ ដោយសារ​វិបត្តិ​កូវីដ-១៩។
គិត​មក​ត្រឹម​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ២០២១ មាន​អ្នក​ចូលរួម​បរិច្ចាគ​ថវិកា​ប្រមាណ ១ ពាន់នាក់​ហើយ និង​ទទួល​បាន​ថវិកា​ជាង ពីរ​ពាន់​ដុល្លារ​។

អានអត្ថបទបន្ថែម៖

RFAKhmer #Economy #Social #Elephants
សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើសគ្រឿងញៀន បង្ក្រាប​ឧក្រិដ្ឋជនជនជាតិចិន ៩នាក់​ ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ជិត ៣៥០គីឡូ​ក្រាម។ មន្ត្រី​សង្គម​ស៊ីវិល​ ជំរុញ​ដល់​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​មក​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាមច្បាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #Drug #Chinnes
ពលរដ្ឋ​ជាង ​៦០​នាក់ ​តំណាង​ឱ្យ​ពលរដ្ឋ​ជាង​ ១ពាន់​គ្រួសារ​ រស់​នៅ​ភូមិ​ឆ្វាំង ​ឃុំសំអាង​ ស្រុក​ថាឡាបរិវ៉ាត់ ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ផ្តល់​ដំណោះស្រាយ​បន្ទាន់​មួយ ​ទាក់ទិន​ករណី ​ឈ្មួញ ​៣នាក់​ ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​រំលោភ​យក​អណ្តូង​បុរាណ​មួយ​កន្លែង​ ដើម្បី​ធ្វើ​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ​។ កាល​ពី​ដើម​ខែ ​មិថុនា​ឆ្នាំ២០២១ ​ពលរដ្ឋ​ជិត​ ១០០គ្រួសារ (៩៧) បាន​ផ្តិត​មេដៃ​ ស្នើឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ថែរក្សា​អណ្តូង​បុរាណ​មួយ​កន្លែង​នេះ ​ដែល​ក្រុមឈ្មួញប៉ុនប៉ង​រំលោភយក ធ្វើអាជីវកម្មឯកជន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Social #Well
អង្គការ​ សមាគម និង​​សហជីព​មួយ​ចំនួន​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ សំណង់ ចំណីអាហារ កសិកម្ម និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​គ្នា​ទៅ​លើក​ទឹក​ចិត្ត​ក្រុម​កម្មករ​​ណាហ្គាវើលដ៍ ​ដែល​ធ្វើ​កំពុង​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង​ ៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ​ និង​​ដោះលែង​តំណាង​ពួកគេ​ ៨នាក់​ត្រឡប់​មក​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Social #Union #NagaWorld
ក្រុម​កូដករ​លើកឡើង​ថា អាជ្ញាធរ​កំពុង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​តាម​ការ​ចង់​បាន​ពី​ភាគី​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ (#Naga World) ដែល​ធ្វើ​ឱ្យ​ពួកគាត់​រង​សម្ពាធ​ស្ទើរ​គ្រប់​រូបភាព​តាមរយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់ ទើប​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​បែប​នេះ។ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ឱ្យ​បាន​ឆាប់​ជាជាង​ព្យាយាម​បកស្រាយ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន ជា​អ្នក​មាន​លុយ​និង​អំណាច។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Social #NagaWorld
អ្នក​​ធ្វើ​ការងារ​​ទាក់ទង​​ថ្ងៃ​១៤ ខែ​កុម្ភៈ​​ និង​យុវជន​លើកឡើង​ថា​ យុវជន​សព្វ​ថ្ងៃ​មាន​ការ​​យល់​ដឹង​ច្រើន​ពី​អត្ថន័យ​នៃ​​​ថ្ងៃ​ក្ដី​ស្រលាញ់​១៤​​កុម្ភៈ​​​។​ ទោះយ៉ាងណា​ ពួកគាត់​នៅតែ​​ជំរុញឲ្យ​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ការ​ផ្សព្វផ្សាយ​ថែមទៀត​កុំ​ឲ្យ​យុវជន​​ចាត់​ទុក​ថា​ ថ្ងៃ​១៤​​​កុម្ភៈ​ ជា​​ថ្ងៃ​ក្ដី​ស្រលាញ់​​របស់​​គូ​សង្សារ​។

អានអត្ថបទនិងទស្សនាបទសម្ភាសន៍សូមចុចនៅទីនេះ៖

#RFAKhmer #Social #Youth #valentineDay
អង្គការ​វប្បធម៌ វិទ្យាសាស្ត្រ និង​អប់រំ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា ​យូណេស្កូ ​(UNESCO) ជំរុញ​ឱ្យ​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ធានា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាម​វិទ្យុ និង​លើកទឹកចិត្ត​ដល់​ស្ថានីយ​វិទ្យុ​ឱ្យ​ផលិត​ព័ត៌មាន​ឯករាជ្យ ដែល​អាច​ជឿ​ទុក​ចិត្ត។ ការអំពាវនាវ​នេះ​ធ្វើ​ឡើង​នៅពេល​អង្គការ​ពិភព​លោក​នេះ​ប្រារព្ធ​ទិវា​វិទ្យុពិភពលោក ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ក្រោម​ប្រធានបទ «វិទ្យុ និង​ទំនុក​ចិត្ត»។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Social #UNESCO #Radio #NEWS #Journalists
អ្នក ឃ្លាំមើល សង្កេត ឃើញ ថា យុវវ័យ មាន ការ យល់ ដឹង ច្រើន ចំពោះ ថ្ងៃ បុណ្យ នៃ ក្ដី ស្រឡាញ់ ឬ វ៉ាលែនថាញស្ដេ (Valentine's day) ១៤ កុម្ភៈ ដោយ ពួកគេ លែង ចាត់ ទុក ថា ថ្ងៃ នេះ គឺ ជា ថ្ងៃ បុណ្យ សង្សារ សម្រាប់ ដៃ គូរ ស្នេហា ទៀត ហើយ។ ចំណែក អាជ្ញាធរ ក៏ បាន ផ្សព្វផ្សាយ និង ដាក់ ចេញ វិធានការ រឹត បន្តឹង ចំពោះ ផ្ទះ សំណាក់ និង សណ្ឋាគារ ដដែល ដែរ ចំពោះ ថ្ងៃ ១៤ កុម្ភៈ នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #Economy #Culture #Valentine
សង្គមស៊ីវិល​និង​ពលរដ្ឋ​ចង់​ឃើញ​រដ្ឋា​ភិបាល​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង ញៀន​ឱ្យ​មាន​​ប្រសិទ្ធភាព​ជាង​​មុន ដោយ​សារ​ពួក​គាត់ មើល​ឃើញ​ថា​ ការ​អនុវត្តច្បាប់​ពី​សំណាក់​​អាជ្ញាធរ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ខ្វះ​កិច្ច​សហការ​ដែល​ធ្វើ​ឱ្យបទ​ល្មើស​កើត​ឡើង​ជា​ក្តី​បារម្ភ​ដល់​ពលរដ្ឋ​ដដែល។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economy #Drug #NGOs
សហភាពអឺរ៉ុប និង​អង្គការ​អន្តរជាតិ​ចំនួន៣ កំពុង​ជួយ​រដ្ឋាភិបាល​ពង្រឹង​​ប្រព័ន្ធគាំពារសង្គម​នៅ​កម្ពុជា។ អង្គការ​ទាំង​៣​នោះ​រួមមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(#ILO) អង្គការ​អុកស្វាម​ (#Oxfam) និង​​មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ ឬយូនីសេហ្វ (#UNICEF)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #COVID19KH #Developments
សង្គម​ស៊ីវិល​មិន​រំពឹង​​ថា​ ការ​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជាតិ មាន​ភាព​សុក្រឹត្យ​នោះ​ទេ​ ដោយ​​សារ​​​​គម្លាត​រវាង​​អ្នក​​ក្រ និង​អ្នក​មាន​​​នៅ​​ឆ្ងាយ​​គ្នា​ពេក។ ការ​លើក​ឡើង​នេះ ក្នុង​ពេល​រដ្ឋាភិបាល​ប្រកាស​ថា ​មន្ត្រី​ស្ថិតិ​នឹង​ចុះ​ប្រមូល​ទិន្នន័យ​តាម​សហគ្រាស​​​ទាំង​អស់ ​ដើម្បី​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​​ជាតិ​លើក​​ទី​២​​​ ដែល​នឹង​​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា​ខាង​មុខ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economic #Government #Poor
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចាត់ទុក​ករណី​រំលោភបំពាន​សិទ្ធិ​កូដករ​បុគ្គលិក​ណាហ្គាវើលដ៍​ (Naga World) ថា​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត​ពី​ការរំលោភ​បំពាន​សិទ្ធិ​ស្ត្រី បង្ក​ដោយ​អាជ្ញាធរ​រដ្ឋ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​តាមដាន និង​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការរំលោភ​បំពាន​នេះ ដើម្បី​ធានា​ថា​ កម្ពុជា​​បាន​យកចិត្តទុកដាក់​ពិត​ប្រាកដ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​លើ​ស្ត្រី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Social #NagaWorld #Casino
ព្រះ​សង្ឃខ្មែរ​នៅ​ឯ​នាយសមុទ្រ ថា​ការ​យក​រូប​ទង់ជាតិ​ខ្មែរ​ដាក់​ស្បែក​ជើង​ឬ​ខោក្នុង​ គឺជា​ការ​ប្រមាថ​ដល់​ជាតិ និង​ព្រះមហាក្សត្រ។ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ស្មារតី​ជាតិ និង​វត្ថុដែល​ជាទី​សក្ការៈ​របស់​ជាតិ​ដែលធំ​ជាង​គេ គឺ​ទង់ជាតិ។ បន្ទាប់​មក​ទៀត គឺ​ព្រះបដិមា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Culture #King #Flag #Cambodia
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បដិសេធ សំណើ សុំ នៅ ក្រៅ ឃុំ បណ្ដោះ អាសន្ន របស់ ក្រុម មេធាវី ការពារ ក្ដី ឲ្យ ថ្នាក់ ដឹកនាំ និង សមាជិក សហជីព ទ្រទ្រង់ សិទ្ធិការងារ បុគ្គលិក កម្មករ ខ្មែរ នៃ ក្រុមហ៊ុន ណាហ្គាវើលដ៍ (LRSU) ៨នាក់ ដោយ តម្កល់ សេចក្ដី សម្រេច សាលាដំបូងរាជធានីភ្នំពេញ ទុក នៅ ដដែល។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Social #Economy #NagaWorld #Court
ក្រុម​កូដករ​នៅ​ក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៏ (Naga World) ដែលចេញ​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៤ ខែ​មេសា​ម្សិល​ម៉ិញ ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ផ្លាស់ប្ដូរ​ឡើយ គឺ​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន ទទួល​យក​បុគ្គលិក​ រួមទាំង​ក្រុម​មេដឹកនាំ​សហជីព​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឱ្យ​ចូល​ធ្វើ​ការវិញ បញ្ឈប់​ការរើសអើង​សហជីព និង​ស្នើ​សុំ​ទម្លាក់​រាល់​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅ​លើ​តំណាង​សហជីព។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #Nagaworld #Strike
ពលរដ្ឋខ្មែរ មួយ គ្រួសារ រស់ នៅ ក្រុង ប៉ោយប៉ែត ដែល រងការ វាយ ដំ ពី ក្រុម ប្រដាប់ អាវុធ ជនជាតិ ចិន កាល ពី ដើម ខែមីនា រិះគន់ អាជ្ញាធរថា អសមត្ថភាព ក្នុងការ តាម ចាប់ ជន ល្មើស ទាំង នោះ យក មក ដាក់ ទោស តាម ច្បាប់។ សាច់ញាតិ ជនរងគ្រោះ ខកចិត្ត ចំពោះ អាជ្ញាធរ ដែល បណ្ដោយ ឱ្យជនជាតិ ចិន ដែល ប្រព្រឹត្ត អំពើ ព្រៃផ្សៃ ទាំង នោះ មាន សិទ្ធិបើកបរ រថយន្ត ដោយ សេរី ក្នុង ក្រុង ប៉ោយប៉ែត ដោយ គ្មាន អើពើ ចាប់ ខ្លួន ពួក គេ ឡើយ។ មន្រ្តីសង្គម ស៊ីវិល ផ្នែក សិទ្ធមនុស្ស យល់ ថា រឿង នេះទំនង ជា អាជ្ញាធរ ជាប់ ពាក់ព័ន្ធ នឹង ការ ប្រព្រឹត្ត អំពើ ពុករលួយ ដោយ ទទួល សំណូក ពី ជនជាតិ ចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #China #Criminal #social
សមត្ថកិច្ច ខេត្ត ព្រះសីហនុ អះអាងថា ខ្មាន់កាំភ្លើង ជនជាតិ ចិន ដែល បាន បាញ់ សម្លាញ់ ជនជាតិ ចិន ដូចគ្នា ស្ថិតនៅ អគារ បន ល្បែង កាស៊ីណូ តុង ហ្វា ង ប៉ា លី រិ ន (Tong Fang Palirin) ត្រូវបាន បញ្ជូនទៅ តុលាការខេត្ត នេះ រួចរាល់ ហើយ ។ មន្ត្រី សង្គម ស៊ីវិល ជំរុញ ដល់ អាជ្ញាធរ ឱ្យ ព ន្លឿ ន នីតិវិធី ស៊ើបអង្កេត រក អ្នកពាក់ព័ន្ធ និង អ្នក ដែល លក់ កាំភ្លើង ទៅឱ្យ ជនជាតិ ចិន ប្រើប្រាស់ សម្លាប់ មនុស្ស តាម ទំនើងចិត្ត នៅ កម្ពុជា ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #China #Chinareach #social #Cambodia
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ ដែល​បន្ថែម​សមាសភាព​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ចេញពី​រដ្ឋមន្ត្រី​តាម​ក្រសួង
---
មន្ត្រី​គណបក្សប្រឆាំង និង​អ្នក​ឃ្លាំ​លើកឡើង​ថា ការ​ញាត់​បន្ថែម​សមាសភាព​មន្ត្រី​ចេញពី​ក្រសួង​ស្ថាប័ន ចូល​ទៅ​ក្នុង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មិន​អាច​បង្កើន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​ការ​ជួញដូរ​គ្រឿងញៀន​បាន​ឡើយ ប្រសិនបើ​មិន​ពង្រឹង​ច្បាប់ និង​លុបបំបាត់​អំពើ​ពុករលួយ និង​បក្ខពួក​និយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ទេ​នោះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://fb.watch/nRQB15p0qg/
#RFAKhmer #Cambodia #MinistryofInterior #HunManet #HunSen #SarSokha #DithTina #EangSophalleth #CheaSerey #NGOs #Social #Drugs #DrugTrafficking

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលមានវិធានការច្បាប់ ចំពោះមន្ត្រីប៉េអិមដែលទាក់ទងនឹងការជួញដូរគ្រឿងញៀន
---
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល មានវិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើមន្ត្រីប៉េអិម ដែលពាក់ព័ន្ធជាមួយការទទួលផលពីការជួញដូរគ្រឿងញៀន។ អ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាមួយការជួញដូរគ្រឿងញៀន រដ្ឋាភិបាលត្រូវពិនិត្យសារធាតុញៀនលើមន្ត្រីប៉េអិមទូទាំងប្រទេស និងត្រូវលុបបំបាត់ការជ្រើសរើសមន្ត្រីកម្លាំងប្រដាប់អាវុធតាមរយៈសែស្រឡាយ។
#RFAKhmer #Cambodia #HunManet #MinistryofInterior #Sihanoukville #KampongSpeu #NGOs #Social #Drugs #DrugTrafficking #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH