វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.12K videos
56 files
6.98K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ព្រៃសហគមន៍ឈើទាលប្រើសនៅខេត្តស្ទឹងត្រែងកំពុងរងកាប់ទន្ទ្រានដីព្រៃជិត១០០ហិកតា
---
ដើមឈើធំៗ នៅព្រៃសហគមន៍ឈើទាលប្រើស ខេត្តស្ទឹងត្រែង កំពុងរងការកាប់ផ្ដួលជាច្រើនដើម និងកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិជិត១០០ហិកតា ដោយមិនឃើញមានវិធានការ និងការបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធនោះទេ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា មានតែការសហការគ្នារវាងសហគមន៍ និងអាជ្ញាធរ ទើបទប់ស្កាត់បទល្មើសទាំងអស់នោះបាន។
#RFAKhmer #Cambodia #HunManet #SteungTreng #ThalaBarivat #Environment #Logging #Deforestation #Preylang

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៖

១.រដ្ឋសភាបោះឆ្នោតជ្រើសរើស លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីតាមសំណើរបស់លោក ហ៊ុន ម៉ាណែត
២.អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន សែន ទៅជួប លោក ថាក់ស៊ីន ដើម្បីពង្រឹងអំណាចគ្រួសារ
៣.ពលរដ្ឋចោទអតីតអភិបាលខេត្តព្រៃវែងថា អនុញ្ញាតឱ្យឈ្មួញចាក់ដីលុបព្រែកជីផុច និងលុបបឹងមេសាង
៤.ក្រុមឈ្មួញមានអំណាចនៅខេត្តស្ទឹងត្រែង រត់ពន្ធដើមវល្លិរមៀតទៅលក់នៅឡាវ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Thailand #HunManet #HunSen #ThaksinShinawatra #HunMany #SryThamarong #PenVibol #DeputyPrimeMinister #CambodiaFamilyRun #HunManetCabinet #PreyVeng #SteungTreng
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/PlXnpxTDCco
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន ធី.អេស.អិម.ដាប់ប៊ែលយូ ឯ.ក (T.S.M.W. Co., Ltd ) បន្តឲ្យក្រុមកម្មកររបស់ខ្លួនចូលទៅកាប់ឈើ ដែលមានតម្លៃនៅក្នុងតំបន់ការពារភ្នំក្រឡាពស់ ខេត្តស្ទឹងត្រែង ហើយដឹកជញ្ជូនឈើទាំងនោះ ចូលទៅក្នុងតំបន់សម្បទានសេដ្ឋកិច្ច ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។ សកម្មជនព្រួយបារម្ភពីការហិនហោចព្រៃឈើនៅតំបន់ការពារទាំងនោះ ខណៈមន្ត្រីនាំពាក្យកងរាជអាវុធហត្ថ អះអាងថា ប្រសិនបើមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ច និងចាត់វិធានការតាមច្បាប់។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/environment/tsmw-company-accused-of-illegal-logging-in-phnom-kroalapus-protected-area-02242024044307.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #SoSaran #DefenderKH #SteungTreng #KralaPuosMountain #Environment #Logging #Deforestation #TSMW #HorizonAgricultureDevelopment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់ពលរដ្ឋចំនួន២ខេត្ត
---
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD កំពុងតែធ្វើអាជីវកម្មរ៉ែដែក ប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនកន្លែងក្នុងខេត្ត គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធត្រូវតែផ្សព្វផ្សាយអំពីផលប៉ះពាល់សង្គម និងបរិស្ថានជាសាធារណៈ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/RoXbenw1dMA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #TryPheap #TryDalux#PreahVihear #SteungTreng#LandDisputes#ForcedEvictions #GlobalGreen #IronOre #IronMine #Environment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កាលពីថ្ងៃទី ២៧ កុម្ភៈ អាជ្ញាធរខេត្តព្រះវិហារបានដាក់សម្ពាធលោក ហៀម គឹមហុង ឱ្យឈប់ឈឺឆ្អាលរឿងដីធ្លី និងព្រៃឈើ ដែលកំពុងកើតមានច្រើននៅខេត្តព្រះវិហារ ដោយបង្គាប់ឱ្យលោកផ្តិតមេដៃសន្យាឈប់ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងបញ្ឈប់សកម្មភាពទាំងឡាយណា ធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ។ ប្រសិនបើពលរដ្ឋរូបនេះ មិនគោរពកិច្ចសន្យាទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ការ​គំរាម​កំហែង​​នេះ ​គឺ​បន្ទាប់ពី​លោក បានផ្តល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី រៀបរាប់ពីសកម្មភាពក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់អ្នកភូមិជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/preah-vihear-provincial-authorities-threaten-a-community-member-to-stop-giving-interviews-to-rfa-03012024110620.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TryPheap #TryDalux#PreahVihear #SteungTreng#LandDisputes#ForcedEvictions #GlobalGreen #Environment #KeyQuote #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ថា ការអភិវឌ្ឍសម្រាប់ពលរដ្ឋគ្រប់រូប ខណៈស្រ្ដីម្នាក់សម្លាប់ខ្លួនដោយសារ «ការអភិវឌ្ឍ»
---
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នេះ មាន​ទិស​ដៅ ដើម្បី​ប្រជាពលរដ្ឋ​។ ជុំវិញ​ការ​អះអាង​នេះ អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល ស្រប​ពេល​ស្ត្រី​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​សម្លាប់​ខ្លួន ក្រោយ​អាជ្ញាធរ​រឹបអូស​ដី​របស់​គាត់​ទៅ​ឱ្យ​ក្រុមហ៊ុន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #OutLatin #SteungTreng #ThalaBarivat #ChheuTealPreusForest #Environment #Logging #Deforestation #ForestCrimes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer