វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.14K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​ចំនួនពីរ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ​និងសិទ្ធិដីធ្លី ​រកឃើញ​ថា ​វិស័យមីក្រូហិរញ្ញវត្ថុ​​នៅកម្ពុជា ​កំពុង​ធ្វើឲ្យ​មានការ​​រំលោភសិទ្ធិមនុស្ស​នៅក្នុង​ភូមិ​ជាច្រើន។ អង្គការទាំង​ពីរ ​និង​សហគមន៍​ដែល​រងគ្រោះ​ដោយ​បំណុល​ ទាមទារឲ្យ​រដ្ឋាភិបាល​ ស្ថាប័ន​ផ្តល់ប្រាក់កម្ចី ​និង​ភាគី​ពាក់ព័ទ្ធ ​គិតគួរ​ធ្វើ​យ៉ាងណា​ឲ្យអ្នកខ្ចីប្រាក់​ទទួល​​បាន​នូវការ​អនុ​គ្រោះ ​បើពុំនោះទេ​ បញ្ហា​បំណុលនេះ ​នឹងនាំឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន ​បន្ត​ប្រឈម​នឹង​ភាព​អត់ឃ្លាន ​ពលកម្ម​កុមារ ​ចំណាក​ស្រុក ​ការលក់ដី​ដោយ​បង្ខំ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្សជា​ច្រើន​ទៀត។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #HumanRights #MFIs #Debt #Report #Licadho
សហរដ្ឋ អាមេរិក រក ឃើញ ថា កម្ពុជាជាប់ចំណាត់មិនល្អ៣ ឆ្នាំ ជាប់ៗ គ្នា ពាក់ព័ន្ធ នឹង ការ ជួញដូរមនុស្ស។ បញ្ហា សំខាន់ ដែល កម្ពុជា នៅ ធ្វើមិន បាន ល្អ សហរដ្ឋអាមេរិក ថាមកពី អំពើពុករលួយ ដ៏រាលដាល និង រ៉ាំរ៉ៃ និង ភាព ខ្វះឆន្ទៈ នយោបាយ ក្នុងការ ផ្តាច់ចរន្តជួញដូរ មនុស្សឲ្យបាន ម៉ឺងម៉ាត់ បំផុត។ (អានអត្ថបទពេញ)
ចូលក្នុងក្រុម 👉 RFA Khmer #Trafficking #US #Report #Corruptions
សមាគម​​​ការពារ​​សិទ្ធិ​មនុស្ស​អាដហុក ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ឃុំខ្លួន​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ត​ទៅ​ទៀត។ សំណើ​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​អង្គការ​មួយ​នេះចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដី​ពី​ «ការ​ចោទប្រកាន់-ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​រឿង​វិវាទ​ដីធ្លី» ដែល​រក​ឃើញ​ថា​ មាន​ពលរដ្ឋ​ជិត២​រយ​នាក់​​កំពុង​ជាប់​បណ្ដឹង​អាជ្ញា និង​ពលរដ្ឋ​១៧​នាក់​ទៀត​កំពុង​ជាប់​នៅ​ពន្ធនាគារ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល ចាត់​ទុក​របាយការណ៍​នេះ ថា​មិន​ឆ្លុះ​ការ​ពិត​គ្រប់​ជ្រោយ​នៃ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ទេ និង​មាន​ចេតនា​ណាមួយ​មក​លើ​រដ្ឋាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Landdispute #Adhoc #Report
ក្រសួងការបរទេស អាមេរិក បន្ត រក ឃើញ ថា អាជ្ញាធរ រដ្ឋាភិបាល ជាប់ ពាក់ព័ន្ធ នឹង អំពើ រំលោភសិទ្ធិ មនុស្ស ធ្ងន់ធ្ងរ ឯ អំពើ និទ្ទណ្ឌភាពឬ ភាពគ្មាន ទោសពៃរ៍ នៅតែ បន្ត កើតមាន និង រីករាល ដាល ក្នុង សង្គម កម្ពុជា ដដែល។ ក្រសួង ការបរទេស អាមេរិក លើកឡើង ពី ការ រក ឃើញ នេះ នៅ ក្នុង របាយការណ៍ របស់ ខ្លួន ស្ដីពី ការអនុវត្ត សិទ្ធិ មនុស្ស នៅ ទូទាំង ពិភពលោក សម្រាប់ ឆ្នាំ២០២១ ទើប នឹង ចេញ ផ្សាយ កាលពី ថ្ងៃទី១២ ខែមេសា ម្សិលមិញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #US #HumanRights2021 #Report
ក្រុ​ម​​អង្គការ​​សង្គមស៊ីវិលចំនួន ៣ បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​លើកទី៦ រក​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​តែ​មិន​មាន​សេរីភាព ក្នុងការ​អនុវត្តន៍​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​ អាជ្ញាធរ​បាន​ជ្រៀត​ជ្រែក​តាម​ទំនើង​ចិត្ត​លើការ​ជួប​ប្រជុំ ការកើន​ឡើង​នៃ​ការ​រឹតត្បិត ការ​បញ្ចេញ​មតិ​អនឡាញ​ និង​ក្រុម​គណបក្ស​នយោបាយជំទាស់ ត្រូវ​បាន​កំណត់​មុខ​សញ្ញា​ជាដើម។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Report #Freedom
អតីត​បុគ្គលិក​​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ក្នុង​ក្រុងបាវិត​នៅ​តែ​អះអាង​ថា ក្នុង​មជ្ឈមណ្ឌលកម្សាន្ត​នេះ​ពិតជា​មាន​ករណី​បង្ខាំង​មនុស្ស​បង្ខំ​ធ្វើការ​ឆបោក​តាម​អនឡាញ (Online) និង​​ធ្វើទារុណកម្ម​បុគ្គលិក​ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្រុមហ៊ុន...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Trafficking #US #Report #Corruptions #China