វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.14K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្មេង​ស្រី​ម្នាក់​បាន​បង្ហោះ​សារ​សុំ​​ឱ្យ​ជួយ​រំដោះ​ចេញ​ពី​ប្រទេស​ចិន។ ជនរងគ្រោះ ​បាន​បញ្ជាក់​នៅ​ក្នុង​វីដេអូ​ឃ្លិប​ ដែល​បាន​ចែក​ចាយ​តៗ ​គ្នា​តាម​បណ្ដាញ​សង្គម​ថា នាង​ត្រូវ​បាន​មេខ្យល់​យក​ទៅ​លក់​នៅ​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ចិន តាំង​ពី​អាយុ ១៥​ឆ្នាំ ហើយ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឱ្យ​ទទួល​ភ្ញៀវ​ពី​ម្នាក់​ទៅ​ម្នាក់​ជា​រៀង​រាល់​ថ្ងៃ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Trafficking #china
សហរដ្ឋ អាមេរិក រក ឃើញ ថា កម្ពុជាជាប់ចំណាត់មិនល្អ៣ ឆ្នាំ ជាប់ៗ គ្នា ពាក់ព័ន្ធ នឹង ការ ជួញដូរមនុស្ស។ បញ្ហា សំខាន់ ដែល កម្ពុជា នៅ ធ្វើមិន បាន ល្អ សហរដ្ឋអាមេរិក ថាមកពី អំពើពុករលួយ ដ៏រាលដាល និង រ៉ាំរ៉ៃ និង ភាព ខ្វះឆន្ទៈ នយោបាយ ក្នុងការ ផ្តាច់ចរន្តជួញដូរ មនុស្សឲ្យបាន ម៉ឺងម៉ាត់ បំផុត។ (អានអត្ថបទពេញ)
ចូលក្នុងក្រុម 👉 RFA Khmer #Trafficking #US #Report #Corruptions
មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង្ឃឹម​​ថា សកម្មភាព​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​​តាម​​ប្រព័ន្ធអនឡាញ ​នឹង​អាច​កាត់​បន្ថយ​​បាន​​ច្រើន ក្រោយ​ការ​​ប្រកាស​​ឲ្យ​​ប្រើប្រាស់​​ជា​​ផ្លូវការ​​នូវ​​ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ នៅ​ថ្ងៃទី​១៤ ខែកក្កដានេះ ខណៈ​អ្នក​ជំនាញ​បារម្ភ​អំពីការកើនឡើង​ខ្លាំង​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ​-១៩​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Law #Trafficking #Child #reduced
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​លើក​ឡើង​ថា​ ការរីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យានិង​អ៊ីន​ធឺ​ណិត ធ្វើ​ឱ្យ​ការកេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអនឡាញ​កំពុង​រីករាល​ដាល និង​ក្លាយ​ជា​ក្ដី​បារម្ភ​សម្រាប់​ពិភព​លោកទាំង​មូល និង​សម្រាប់​កម្ពុជា​ផង​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #chirld #internet #trafficking
ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា (Philippine) ត្រៀម​រៀបចំ​បញ្ជូន​ពលរដ្ឋ​ហ្វីលីពីន​ចំនួន៨នាក់ ដែល​រង​គ្រោះ​ពី​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។ សារ​ព័ត៌មាន​ ស៊ី.អ៊ិន.អ៊ិន ហ្វីលីពីន (CNN)​ ចុះ​ផ្សាយ​ថា​ ជន​រង​គ្រោះ​ជា​ជនជាតិ​ហ្វីលីពីន​៨នាក់​នេះ ​ត្រូវ​បាន​ជន​ជាតិ​ចិន លួងលោមឲ្យ​ទៅ​ធ្វើ​ការងារ​នៅ​កម្ពុជា...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #Trafficking #HumanTrafficking #Chines #Philippines
អតីត​បុគ្គលិក​​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ក្នុង​ក្រុងបាវិត​នៅ​តែ​អះអាង​ថា ក្នុង​មជ្ឈមណ្ឌលកម្សាន្ត​នេះ​ពិតជា​មាន​ករណី​បង្ខាំង​មនុស្ស​បង្ខំ​ធ្វើការ​ឆបោក​តាម​អនឡាញ (Online) និង​​ធ្វើទារុណកម្ម​បុគ្គលិក​ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្រុមហ៊ុន...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Trafficking #US #Report #Corruptions #China
ពលរដ្ឋខ្មែរ​មួយចំនួន​រស់នៅ​ក្រុងភ្នំពេញ និង​ខេត្តទេសចរណ៍ បាន​សម្ដែង​មតិ​ផ្ទុយ​ជុំវិញ​ការវិល​ត្រឡប់​មកវិញ​របស់​ភ្ញៀវ​ទេសចរចិន។ អ្នកខ្លះ​រំពឹងថា នឹង​អាច​រក​ចំណូល​ពី​របរ​អាជីវកម្ម​ប្រចាំថ្ងៃ​បាន​ច្រើន ប៉ុន្តែ​អ្នកខ្លះ​ថា ចិន​ប្រើប្រាស់​សេវាកម្ម​របស់​ជនជាតិចិន​គ្នា​ឯង ហើយ​ខ្មែរ​មិន​ទទួល​បាន​ផលប្រយោជន៍​ពី​ភ្ញៀវចិន...
រូប៖ ហ្វេសប៊ុកក្រសួងទេសចរណ៍
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #Trafficking #HumanTrafficking #Chines