វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.59K photos
1.06K videos
53 files
6.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អត្ថបទ​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​របស់​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (​#IMF) រកឃើញថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​​ក្រីក្រ និង​ងាយរងគ្រោះ​ក្នុង​អំឡុងពេល​ប្រឈម​នឹង​វិបត្តិ​ជំងឺកូវីដ១៩ ដាក់ចេញ​ដោយ​រដ្ឋាភិបាល​​កម្ពុជា​កាលពី​ពេល​កន្លងមក មិនបាន​ទៅដល់​ដៃ​គ្រប់​គ្រួសារក្រីក្រ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ១៩ នេះឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #IMF #COVID19KH #Cambodia
នៅ ថ្ងៃ អាទិត្យ ទី១០ ខែ មេសា ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (#Omicron) ចំនួន ៣៣នាក់ ថ្មី ទៀត ដែល សុទ្ធ តែ ជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៩៤៧នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣២.៦១៨នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ វិញ មិន មាន ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប គឺ នៅ ៣.០៥៥នាក់ ដដែល៕

#RFAKhmer #Health #COVID19KH #Omicron
នៅ ថ្ងៃ ចន្ទ ទី១១ ខែ មេសា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួនត្រឹមតែ ១៦នាក់ ប៉ុណ្ណោះ ដែល សុទ្ធ តែ ជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៩៦៣នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣២.៦៣៩នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ វិញ មិន មាន ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប គឺ នៅ ៣.០៥៥នាក់ ដដែល៕
#RFAKhmer #Health #COVID19KH #Omicron
អាជ្ញាធរ​​ខេត្ត​មួយ​ចំនួន​បាន​​តុបតែង​​លំអ​ភ្លើងពណ៌​​​តាម​ដង​ផ្លូវ​​​ក្នុង​ទីរួម​ខេត្ត​ ដើម្បី​ត្រៀម​​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​​ពី​​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​មេសា​ខាង​មុខ។ ក្នុង​នោះ​ខេត្ត​ខ្លះ​​​នឹង​មាន​ការ​ប្រគំតន្ត្រី ចាក់​ធុងបាស ​លេង​ល្បែង​ប្រជាប្រិយ​និង​ដុត​កាំជ្រួច​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​​នៅ​ក្នុង​​ខេត្ត​រៀងៗ​ខ្លួន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Culture #KNY #COVID19KH
ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​ ចំនួន ១៧ករណី​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​វីរុស​អូមីក្រុង (#Omicron)។
គិត​ត្រឹម​​ថ្ងៃ​ទី១២ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ១៣៥.៩៨០នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ ១៣២.៦៦៦នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣.០៥៥នាក់។ ឥណ្ឌា​ផ្ដល់​វ៉ាក់សាំង ២សែនដូស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19KH #Vaccine
អ្នកជំនាញ​សុខាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល ហួសចិត្ត​ដែល​អាជ្ញាធរ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ពពាក់ពពូន​យ៉ាង​សម្បើម ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ស្រប​ពេល​ដែល​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅតែ​ជា​ក្តី​កង្វល់​ខ្លាំង​នៅ​ឡើយ​។ ការ​ភ្ញាក់ផ្អើល​នេះ កើត​មានឡើង​ក្រោយ​ពួកគាត់​ឃើញ​រូបភាព​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ខេត្ត​ក្រុង ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

រូបភាព​នៃ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មី​ដេរដាស ប្រជ្រៀត​គ្នា​លេង​បាត​ម្សៅ បាញ់​ទឹក និង​រាំ​លេង​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃទី ១៤ ដល់ទី ១៦ ខែ មេសា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ក្រុង នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ព័ត៌មានពិស្ដារ... #Covid19KH #Pandemic #Cambodia #KNY2022 #RFAKhmer
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ដក​បម្រាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ទូទាំង​ប្រទេស ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Health #COVID19KH #Omicron #HunSen
សហរដ្ឋអាមេរិក គូសបញ្ជាក់ ជាថ្មី អំពីការប្តេជ្ញាចិត្ត ដ៏យូរអង្វែង របស់ខ្លួន ចំពោះ សុខភាព និង សុខុមាលភាព របស់ ពលរដ្ឋកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើង ដោយ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ក្នុង ពិធីផ្តល់ វ៉ាក់សាំង ហ្វៃហ្សឺ (Pfizer) ចំនួន ពីរលានដូស ដល់ កម្ពុជា នៅថ្ងៃទី៣ ខែឧសភា។

អានអត្ថបទបន្ថែម៖

#RFAKhmer #usa #vaccation #COVID19KH
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា លោក​មិន​លើកលែង​ឲ្យ​អ្នកណាម្នាក់​យក​បញ្ហា​ជំងឺ​កូវីដ១៩ មក​លេងសើច​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល មុន​ចាប់​ចង​ចោទប្រកាន់​ជន​ណា​ម្នាក់​គឺ ត្រូវ​មាន​វិធាន​ការអប់រំ​ជាមុន​សិន។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #HunSen #Covid19Kh #កូវីដ១៩
ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៨ ខែ​កក្កដា ទទួល​បាន​វ៉ាក់សាំង​កូវីដ​១៩ ប្រភេទ​ភីហ្វៃហ្ស៊ើរ៍ (Pfizer) ជា​ជំនួយ​មកពី​ប្រទេស​អូស្ត្រាលី​ចំនួន​ជិត ២០​ម៉ឺន​ដូស (១៩៦.៨០០)​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។
ព៏ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Pfizer #Cambodia #Covid19Kh
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​ថ្ងៃអង្គារ​នេះ​រួម​មាន៖
១. លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោលការចូលរួមកិច្ចប្រជុំG20 ដោយសារកើតជំងឺកូវីដ-១៩
២. គណបក្សភ្លើងទៀននៅខេត្តស្ទឹងត្រែង​ចោទអាជ្ញាធរថា រុះរើស្លាកគណបក្ស
៣. ក្រុមយុវជនខ្មែរថាវរៈ នៅតែបន្តទាមទារ​ឲ្យរដ្ឋាភិបាលដោះលែងកញ្ញា សេង ធារី
៤. វេទិការអ្នកស្តាប់វិទ្យុអាស៊ីសេរី នឹងជជែក​ពិភាក្សាលើប្រធានបទ «តើកម្ពុជា ដែលដឹកនាំ​កិច្ចប្រជុំ​អាស៊ាន បាន​ជោគជ័យ និង​បរាជ័យ​យ៉ាង​ណាខ្លះ?»
រួមនឹងព័ត៌មានសំខាន់ៗជាច្រើនទៀត...
#RFAKhmer #Cambodia #Politics #G20 #ASEAN2022 #HunSen #COVID19KH #RFANews
ព័ត៌មានដែលគេអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ៖ «លោក ហ៊ុន សែន តេស្ត​វិជ្ជមាន​កូវីដ១៩ ពេល​ធ្វើ​ដំណើរ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី»។

តើហេតុអ្វីរឿងនេះ មានគេចូលអានច្រើន​ជាងគេក្នុង​សប្តាហ៍នេះ?

👉 អានព័ត៌មានពេញនិយមច្រើនជាងគេក្នុងសប្តាហ៍នេះឡើងវិញ

#RFAKhmer #Cambodia #Politics #HunSen #COVID19KH #G20 #APECTHAILAND2022
ព័ត៌មាន​សំខាន់ៗ​ចំនួន ៣៧ ដែល​លោក​អ្នក​នាង​គួរ​អាននៅក្នុងសប្តាហ៍ ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ទទួល​បាន​លទ្ធផល​ជា​ទីគាប់​ចិត្ត ទោះ​បញ្ហា​ជា​ច្រើន​នៅ​មិន​ទាន់​ដោះ​ស្រាយ​រួច។

👉 អានព័ត៌មានសង្ខេបប្រចាំសប្តាហ៍ឡើងវិញ

#RFAKhmer #Cambodia #Politics #HunSen #COVID19KH #G20 #APECTHAILAND2022 #ASEAN2022 #RFANews
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ដោយ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ដើម្បី​រំលាយ​សហជីព។ អង្គការ​នេះ​អំពាវនាវ​ដល់​សហភាពអឺរ៉ុប និង​អាមេរិក ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRightsWatch #Covid19Kh #Union
មាតិកាព័ត៌មានសំខាន់ៗដែលត្រូវផ្សាយនៅរាត្រីនេះរួមមាន៖
១. គ្រួសារនិងមេធាវីទាមទារ​ឱ្យតុលាការដោះលែង​អនុប្រធានបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា
២. ក្រុម​ប្រឹក្សាឃុំ-សង្កាត់បក្សក្រៅ​រដ្ឋាភិបាល​ថា បក្សកាន់អំណាច​លាក់បាំង​ព័ត៌មាន​កញ្ចប់ថវិកា​អភិវឌ្ឍន៍​ឃុំសង្កាត់
៣. គណបក្សកាន់អំណាច និង​គណបក្សភ្លើងទៀន ដាក់ពាក្យ​ចូលរួមប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក​ដែលទើប​បំបែកថ្មី
៤. វេទិកាអ្នកស្ដាប់​វិទ្យុអាស៊ីសេរី​យប់នេះ យើងនឹង​ជជែកពីថា តើអ្នកនយោបាយគួរធ្វើអ្វីខ្លះ ដើម្បី​បាន​ការគាំទ្រពីកម្មករ សម្រាប់ការ​បោះឆ្នោតជាតិ​នៅពេលខាងមុខ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha #CheaVichea #covid19kh #RongChhun
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣៖

១. សមត្ថកិច្ចថៃ ឃាត់ខ្លួនជនភៀសខ្លួនខ្មែរ១០នាក់ក្នុងពេលពួកគាត់ចូលរួមវគ្គសិក្សាស្វែងយល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស
២. លោក ហ៊ុន ម៉ាណែត ជំរុញបង្កើនការផ្សព្វផ្សាយនយោបាយឈ្នះឈ្នះរបស់ឪពុកលោក
៣. ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ខណៈករណីឆ្លងថ្មីកើនឡើង
៤. វេទិកាអ្នកស្តាប់អាស៊ីសេរីយប់នេះនឹងពិភាក្សាអំពី ក្រុមមន្រ្តីគណបក្សប្រឆាំងបែកគ្នាទៅបង្កើយបក្សថ្មី អាចឲ្យកម្ពុជាមាននេះ មានក្ដីសង្ឃឹមនៃការរស់ឡើងវិញរបស់អ្នកប្រជាធិបតេយ្យឬយ៉ាងណា?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunManet #HunSen #WinWinPolicy #Workers #BorderCrossing #Refugees #Covid19 #Covid19KH #2023YearEndReviews #RFACallinShow#CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xRST9MoPRoE