វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.11K videos
56 files
6.97K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកជំនាញ​សុខាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល ហួសចិត្ត​ដែល​អាជ្ញាធរ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ពពាក់ពពូន​យ៉ាង​សម្បើម ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ស្រប​ពេល​ដែល​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅតែ​ជា​ក្តី​កង្វល់​ខ្លាំង​នៅ​ឡើយ​។ ការ​ភ្ញាក់ផ្អើល​នេះ កើត​មានឡើង​ក្រោយ​ពួកគាត់​ឃើញ​រូបភាព​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ខេត្ត​ក្រុង ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

រូបភាព​នៃ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មី​ដេរដាស ប្រជ្រៀត​គ្នា​លេង​បាត​ម្សៅ បាញ់​ទឹក និង​រាំ​លេង​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃទី ១៤ ដល់ទី ១៦ ខែ មេសា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ក្រុង នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ព័ត៌មានពិស្ដារ... #Covid19KH #Pandemic #Cambodia #KNY2022 #RFAKhmer