វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.12K videos
56 files
6.98K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សិទ្ធិ​ការងារ និង​សហជីព​ថា ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៏ (Naga World) កំពុង​រំលោភច្បាប់​ការងារ​យ៉ាង​ដំណំ ក្រោយ​បញ្ឈប់​មេដឹកនាំ​សហជីព​ទាំងអស់ ដោយ​យក​លេស​ថា ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ ក្រុមហ៊ុន​បាត់​ស្ថិរភាព​អាជីវកម្ម និង​មិន​អាច​ទុក​តំណាង​សហជីព​បាន។ព័ត៌មានពេញ

Join RFA Khmer
#RFAKhmer #Worker #NagaWorld #Union #Central
មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ទៀត​ហើយ បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ មករា ករណី​បង្ហោះ​ចម្រៀង "​ឈាម​បាតុករ​” របស់​តារា​ចម្រៀង​រ៉េ​ប លោក គា សុគន្ធ ដែល​រៀបរាប់​ពី​ស្ថានភាព​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ កាលពី​៩​ឆ្នាំមុន នៅ​ផ្លូវ​វេងស្រេង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #KeaSokun #Central #RightsKH
Media is too big
VIEW IN TELEGRAM
ការសិក្សារកឃើញថា កម្មកររោងចក្រភាគច្រើនប្រឈមនឹងបំណុលវ័ណ្ឌក
---
ក្រុមអង្គការសង្គមស៊ីវិលរកឃើញថា កម្មករភាគច្រើនប្រឈមនឹងការជំពាក់បំណុលដោយសារតែម្ចាស់ប្រេនធំៗ ឬម៉ាកយីហោល្បីៗ ក្នុងទីផ្សារអន្តរជាតិ គិតតែប្រាក់ចំណេញរបស់ពួកគេ ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ ។ កម្មកររោងចក្រ លើកឡើង ថា ពួកគេកាន់តែប្រឈម នឹងការលំបាក ផ្នែកជីវភាពដោយសារមិនបានធ្វើការងារថែមម៉ោង ហើយរោងចក្រផ្អាកដំណើរការជាញឹកញាប់ ។
#RFAKhmer #Cambodia #IndepedentUnion #Central #ResearchFindings #GarmentWorkers #Increasingdebt #LongTermWageLoss #LaborLaws #Poverty #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា ការអនុវត្តច្បាប់ធូរលុង និងអំពើពុករលួយ ជំរុញឱ្យមានការជួញដូរមនុស្ស
២. អង្គការសង់ត្រាល់ រកឃើញថា ពលករជាច្រើននាក់កំពុងជំពាក់បំណុលធនាគារ
៣. ពលរដ្ឋប្រមាណ២០០នាក់នៅខេត្តកំពង់ស្ពឺ តវ៉ារឿងម្ចាស់គម្រោងដីឡូត៍ មិនគោរពកិច្ចសន្យា
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថាតើពុទ្ធសាសនិកត្រូវធ្វើបែបណាដើម្បីកុំឱ្យងាយជឿលើជំនឿផ្តេសផ្តាសបាន
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #Corruption #HumanTrafficking #MigrantWorkers #Superstition #CENTRAL #ButhBuntenh #LuonSovath #ChunChanboth #RFACallinShow#CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/fQpr-vpBnMs