វិទ្យុអាស៊ីសេរី/ RFA Khmer
14.3K subscribers
4.55K photos
2.84K videos
108 files
8.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ឧទ្ធរណ៍​តម្កល់​សាលក្រម​​ផ្តន្ទាទោស​​យុវជន គា សុគន្ធ ដែល​​ច្រៀង​រែប​​ពី​​បញ្ហា​​​សង្គម។ វីដេអូ​ចម្រៀង​​ចុងក្រោយ​របស់​ គា សុគន្ធ ​ដែលមាន​ចំណងជើង​ថា «ដីខ្មែរ» មាន​អ្នក​ចូល​ទស្សនា​រាប់លាន​ដង និងចែករំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Court #KeaSokun #Singer
June 17, 2021
January 7, 2023
ម្ចាស់​បទ​ចម្រៀង​រ៉េប''ឈាម​បាតុករ'' ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ស្នើ​ឲ្យ​មេ​ប៉ូលិស​ ចាត់​វិធានការ​ច្បាប់​ចំពោះ​ការ​ផ្សព្វផ្សាយ​បទចម្រៀង​របស់​គាត់។ សង្គម​ស៊ីវិល​ចាត់ទុក​ថា ការ​ចោទប្រកាន់​ និង​ការ​ព្រមាន​របស់​ក្រសួង​វប្បធម៌ គឺ​ជា​ការ​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #KeaSokun #Rapper #ProtestsBlood
January 8, 2023
January 8, 2023
មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ទៀត​ហើយ បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ មករា ករណី​បង្ហោះ​ចម្រៀង "​ឈាម​បាតុករ​” របស់​តារា​ចម្រៀង​រ៉េ​ប លោក គា សុគន្ធ ដែល​រៀបរាប់​ពី​ស្ថានភាព​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ កាលពី​៩​ឆ្នាំមុន នៅ​ផ្លូវ​វេងស្រេង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #KeaSokun #Central #RightsKH
January 11, 2023
អានព័ត៌មានជុំវិញបញ្ហានយោបាយកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Police in Cambodia have summoned representatives from major humanitarian organizations for posting the now-banned “Blood Workers” music video on their social media accounts.

👉 Read Full Article
👉 ទស្សនាវីដេអូ

#RFAKhmer #Cambodia #Politics #RFANews #KeaSokun #ElectionKH2023
January 11, 2023
ការហ៊ាន​និយាយ​ការពិត​ក្នុង​សង្គម ​គឺ​ជា​តួនាទី​សំខាន់​មួយ​របស់​អ្នក​និពន្ធ។ តួនាទី​នេះ​គឺ​កាន់​តែ​សំខាន់​ទៅ​ទៀត​នៅ​ពេល ដែល​ពលរដ្ឋ​ក្នុង​សង្គម​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ពី​ការរិតត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​មតិ។ យុវជន គា សុគន្ធ ដែល​ជា​អ្នកនិពន្ធ និង​ច្រៀង​ចម្រៀង​បែប​រ៉ែប (Rap) ជា​ប្រភេទ​អ្នកនិពន្ធ​កម្រ ដែល​បាន​បំពេញ​តួនាទី​សំខាន់​របស់​អ្នកតែង​និពន្ធ​នេះ។ ការណ៍​នេះ​ស្ដែង​ចេញ​តាម​រយៈ​ស្នាដៃ​ជា​ច្រើន​របស់​លោក​ជា​ពិសេស​បទចម្រៀង «ឈាមបាតុករ»...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #KeaSokun #ElectionKH2023
January 23, 2023