វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ស៊ីម៉ាក់ រក ឃើញ ថា កូន គ្រាប់បែក ចង្កោម មាន ចន្លោះ ពី ២៦លាន ទៅ ៣០លាន គ្រាប់ ត្រូវ បាន ប្រើប្រាស់ លើ ទឹកដី កម្ពុជា នៅ សម័យ សង្គ្រាម។ រយៈពេល ៦ខែ ដើម ឆ្នាំ២០២១ នេះ ស៊ីម៉ាក់ អះអាង ថា បាន ស្រាវជ្រាវ រក ឃើញ គ្រាប់បែក ចង្កោម ជិត ២ពាន់ គ្រាប់ លើ ផ្ទៃដី ចម្ការ គ្រាប់ ប្រមាណ ជាង ១៤គីឡូម៉ែត្រ ការ៉េ យក ទៅ បន្សាប និង បាន កម្ទេច ចោល។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Bombs #CMAC
រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​២​លាន ៥សែន​ដុល្លារ (២,៥) ដល់​មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) សំរាប់គាំទ្រសកម្មភាព​បោស​សម្អាតមីន និងសំណល់​ជាតិផ្ទុះ​ក្នុងអំឡុងឆ្នាំ២០២២។ ចំណែករដ្ឋាភិបាល​សហរដ្ឋអាមេរិកវិញ ក៏បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១,៦ លានដុល្លារ (១លាន៦សែន) សំរាប់គម្រោងបោសសម្អាតមីន ចាប់ពី​ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Mine #CMAC #China #USA
មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បិទវគ្គហ្វឹកហ្វឺន​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន ដល់​មន្ត្រី​ជំនាញ​ដោះមីន​អ៊ុយក្រែន (Ukraine) ចំនួន​១៥​នាក់ នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី២០ ខែមករា...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #Ukraine #CMAC
Media is too big
VIEW IN TELEGRAM
មនុស្ស​៣​ពាន់​នាក់​ដើរ​ដង្ហែ​ក្បួន​​នៅ​អង្គរវត្ត​ដើម្បី​ពិភពលោក​គ្មាន​មីន
---
ជន​រងគ្រោះ​ដែល​រស់រាន​ជីវិត​ពី​គ្រាប់​មីន និង​អ្នក​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ រួម​ទាំង​សិស្ស និងយុវជន​ប្រមាណ​៣​ពាន់​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដើម្បី​ប្រឆាំង​នឹង​គ្រាប់​មីន ក្រោម​ប្រធាន​បទ« ពិភពលោក​មួយ​ដែល​គ្មាន​មីន»។ ការ​ដើរ​ដង្ហែ​ក្បួន​នេះ មាន​ចម្ងាយ​៤​គីឡូម៉ែត្រ នៅ​ជុំវិញ​ប្រសាទ​អង្គរវត្ត។ កម្មវិធី​នេះ​ធ្វើ​ឡើង ស្របពេល​ខេត្ត​សៀមរាប ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥ នៃ​អនុញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស ឬ​ហៅ​ថា អនុសញ្ញា​អូតាវ៉ា (Ottawa Convention) ដែល​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SiemReap #HunSen #HunManet #MineFreeWorld #LyThuch #CambodianMineActionAuthority #CMAC #CMAA #OttawaConvention #AntiPersonnelMineBanTreaty
Media is too big
VIEW IN TELEGRAM
ស៊ីម៉ាកគ្រោងកែច្នៃសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្រ្គាមធ្វើវត្ថុអនុស្សាវរីយ៍
---
មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​(CMAC)​ នឹង​ឈប់​យក​គ្រាប់​មីន ​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ ដែល​អាច​កែច្នៃ​បាន​ទៅ​កម្ទេច​ចោល​ហើយ​ ​មជ្ឈមណ្ឌល​នឹង​យក​សំណល់​ទាំង​អស់​នោះ​ ទៅ​កែ​ច្នៃ​​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​លក់​ឱ្យ​អ្នក​ទេសចរ​វិញ​៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/gilMT57q_t0
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HengRatana #CMAC #Landmine #UXO
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social