វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
មនុស្ស​៣​ពាន់​នាក់​ដើរ​ដង្ហែ​ក្បួន​​នៅ​អង្គរវត្ត​ដើម្បី​ពិភពលោក​គ្មាន​មីន
---
ជន​រងគ្រោះ​ដែល​រស់រាន​ជីវិត​ពី​គ្រាប់​មីន និង​អ្នក​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ រួម​ទាំង​សិស្ស និងយុវជន​ប្រមាណ​៣​ពាន់​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដើម្បី​ប្រឆាំង​នឹង​គ្រាប់​មីន ក្រោម​ប្រធាន​បទ« ពិភពលោក​មួយ​ដែល​គ្មាន​មីន»។ ការ​ដើរ​ដង្ហែ​ក្បួន​នេះ មាន​ចម្ងាយ​៤​គីឡូម៉ែត្រ នៅ​ជុំវិញ​ប្រសាទ​អង្គរវត្ត។ កម្មវិធី​នេះ​ធ្វើ​ឡើង ស្របពេល​ខេត្ត​សៀមរាប ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥ នៃ​អនុញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស ឬ​ហៅ​ថា អនុសញ្ញា​អូតាវ៉ា (Ottawa Convention) ដែល​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SiemReap #HunSen #HunManet #MineFreeWorld #LyThuch #CambodianMineActionAuthority #CMAC #CMAA #OttawaConvention #AntiPersonnelMineBanTreaty
Media is too big
VIEW IN TELEGRAM
ស៊ីម៉ាក់៖ ការ​ផ្អាក​ជំនួយ​ភ្លាមៗ​របស់​អាមេរិក ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ បោស​សម្អាត​មីន
​---
អង្គភាព​ជំនាញបោសសម្អាត​មីន ស៊ីម៉ាក់ (CMAC)​ឱ្យ​ដឹង​ថា​ ការ​សម្រេច​ផ្អាក​ជំនួយ​ភ្លាមៗ​របស់​សហរដ្ឋ​អាមេរិក ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​ស្រាវជ្រាវ និង​បោស​សំអាត​សម្អាតមីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ខេត្ត​ចំនួន៨ នៅ​ភាគឦសាន​ និង​ភាគ​បូព៌ា ​របស់​កម្ពុជា។​ បញ្ហា​ចម្បង​នោះ​ គឺ​អ្នក​បោស​សម្អាត​មីន​ជា​ច្រើន​នាក់ នឹង​គ្មាន​ការងារ​ធ្វើ៕​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #USA #CMAA #LyThuch #USAID #Reels