វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣

១. ព្រះមហាក្សត្រ កោះហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចូលប្រជុំសភាលើកដំបូងថ្ងៃទី២១ សីហា
២. សាច់ញាតិថា តុលាការខេត្តបន្ទាយមានជ័យបន្តឃុំខ្លួនសកម្មជនបក្សភ្លើងទៀន លោក ចៅ វាសនា ដោយអយុត្តិធម៌
៣. អាជ្ញាធរខេត្តព្រះវិហារ គំរាមបង្ក្រាបសហគមន៍ជនជាតិដើមដែលគ្រោងរៀបចំទិវាសិទ្ធិជនជាតិដើមភាគតិច
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាថាតើផែនការផ្ទេរអំណាចទាំងហ្វូងជាកញ្ចប់របស់លោក ហ៊ុន សែន អាចធានាស្ថិរភាពអំណាចផ្ទៃក្នុងបក្សបានយូរប៉ុណ្ណា
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #HunSen #HunManet #NorodomSihamoni #ChaoVeasna #ShamElection #DynasticRules #CambodiaFamilyRun
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/8UAKEMzVL1Q
👍11😢1
តើ​ផែនការ​ផ្ទេរ​អំណាច​ទាំងហ្វូង​ជា​កញ្ចប់​ក្នុង​ជួរ​ផ្ទៃ​ក្នុង​គណបក្ស​កាន់អំណាច​ដែល​មាន​លោក​ ​ហ៊ុន សែន ​ជា​ស្ថាបនិក​នេះ​ អាច​រក្សា​បាន​តុល្យភាព​អំណាច​ក្នុង​ចំណោម​មន្ត្រី​កំពូលៗ​កំពូលៗ​របស់​គណបក្ស​នេះ​បាន​យូរ​ប៉ុណ្ណា?​ ​និង​ថា​តើ​ផែនការ​ផ្ទេរ​អំណាច​នេះ​ អាច​បញ្ចប់​ជំងឺ​រ៉ាំរ៉ៃ​មិន​ទុក​ចិត្ត​គ្នា និង​ដណ្ដើម​អំណាច​​ផ្ទៃក្នុង​គណបក្ស​នេះ​ បាន​កម្រិត​ណា​ដែរ?​

​​សូមស្តាប់និងទស្សនា​​កិច្ចពិភាភ្សា​រវាង​ ​លោក​ មាន ឫទ្ធិ​ ​នៃវិទ្យុ​អាស៊ីសេរី​ជាមួយ​វាគ្មិន​កិត្តិយស​ ​គឺ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ​មាស នី​ ​និង​លោក​ ​អ៊ុំ សំអាន​ ​អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ ​នៅ​ថ្ងៃ​អង្គារ ​ទី៨​ ខែ​សីហា។ https://youtu.be/InwpkrU0FuA
​​
#RFAKhmer #Cambodia #HunSen #HunManet #PrimeMinister #PowerTransfer #UmSamAn #CallinShow#ElectionKH2023 #ShamElection
👍19
#សម្រង់សម្តីសំខាន់ៗ៖​ ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​​លោក​​​ អ៊ុំ សំអាន​ថ្លែង​ថា​លោក​ ​ហ៊ុន សែន​ ​កំពុង​ព្យាយាម​ចាត់ចែង​ផ្ទៃ​ក្នុង​បក្ស​ ​និង​កម្ចាត់​មនុស្ស​មាន​ឥទ្ធិពល​គ្រាក់ៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង​ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឱ្យ​កូន​របស់​លោក​ ​កាន់​អំណាច​ត្រកូល​ហ៊ុន​បាន​យូរ​អង្វែង។​ ​លោក​​ ​អ៊ុំ សំអាន​ ​បញ្ជាក់​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៨​ខែ​សីហា​ថា​ ​ការ​បែងចែក​តំណែង​របស់​លោក​ ​ហ៊ុន សែន​ ​នាពេល​បច្ចុប្បន្ន​ទៅ​ឱ្យ​កូនៗ​ ​និង​មន្ត្រី​គ្រាក់​ក្នុង​ជួរ​បក្ស​នោះ​ គឺ​មិន​មាន​តុល្យភាព​នោះ​ឡើយ​ដោយ​ លោក​ ​ហ៊ុន សែន​ ​កំពុង​ក្តោប​យក​តែម្នាក់​ឯង៖ https://youtu.be/uIs0hdR2Mps
​​​​
#RFAKhmer #Cambodia​​ #HunSen #HunManet#PrimeMinister #PowerTransfer #UmSamAn #CallinShow#ElectionKH2023 #ShamElection #Keyquote
👍12
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ ២០២៣៖

១. ព្រះមហាក្សត្រកោះហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចូលប្រជុំសភាលើកដំបូងថ្ងៃទី២១ ខែសីហា
២. ក្រុមយុវជនស្នើឱ្យលោក ហ៊ុន ម៉ាណែត កែប្រែប្រព័ន្ធតុលាការ ឱ្យក្លាយជាស្ថាប័នឯករាជ្យ
៣. សកម្មជនបរិស្ថានបារម្ភខ្លាចបាត់បង់ធនធានធម្មជាតិកាន់តែច្រើន ក្រោយរដ្ឋាភិបាលកែប្រែផ្ទៃដីតំបន់ការពារ
៤. សាលាឧទ្ធរណ៍ភ្នំពេញបន្តបើកសវនាការលើអ្នកភូមិឡពាង៥នាក់ ដែលមានជម្លោះដីធ្លីជាមួយភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ
---
#RFAKhmer #Cambodia #HunSen #HunManet #King #KingOfCambodia #NorodomSihamoni #CandlelightParty #ShamElection #PrimeMinister #PowerTransfer #DynasticRules #CambodiaFamilyRun #JudicialSystem #EnvironmentalActivists #NationalParks #CourtKH #AppealCourt #Landdispute #Lorpeang #CheaKheng #SuySem
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/2cvTRxwD6g4
👍10👎1
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍ បន្តកូដកម្ម ទាមទារឲ្យថៅកែក្រុមហ៊ុន គោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ
---
ក្រុមកូដករប្រមាណ ៤០នាក់ បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) កាលពីរសៀលថ្ងៃទី៨ សីហា ។ ពួកគេឈរតម្រង់ជួរគ្នាកាន់បដា និងនិយាយដោយមានក្ដីរំពឹងទៅលើនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត អាចនឹងដោះស្រាយបញ្ចប់វិវាទការងារ ដែលជាប់គាំងជិត ២ឆ្នាំនេះបាន។ កូដករបានសរសេរនៅលើបដាទាំងនោះថា ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវតែគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ។ ក្រុមកូដករលើកឡើងស្រដៀងៗ គ្នាថា ការចាប់ខ្លួនប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ គឺជាការរំលោភសិទ្ធិមនុស្ស និងមិនបង្ហាញថា កម្ពុជាមានសុខសន្តិភាពនោះទេ បើទោះបីជាគ្មានសង្គ្រាម តែពលរដ្ឋនៅតែបន្តរស់នៅ ដោយគ្មានសិទ្ធិសេរីភាពពេញលេញពិតប្រាកដនោះ។
#RFAKhmer #Cambodia #HumanRights #Workers #NagaWorld #ChhimSithar

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍22
Media is too big
VIEW IN TELEGRAM
តំណាងអង្គការសង្គមស៊ីវិល រួមមានអង្គការសីលការកម្ពុជា (SILAKA Cambodia) អង្គការហ្កេតស៊ី (GADC) និងអង្គការផ្សេងទៀត បានរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៩ ខែសីហា ដោយលើកឡើង ពីការធ្លាក់ចុះតំណាងរាស្ត្រជាស្ត្រីមានការធ្លាក់ចុះជិត ២ដង បើធៀបអាណត្តិមុន ដែលការធ្លាក់ចុះចំនួនតំណាងរាស្ត្រជាស្ត្រីនេះ ទាមទាឱ្យមានគោលនយោបាយជាក់លាក់ពីគណបក្សនយោបាយ និងរដ្ឋាភិបាល។ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើលើសមភាពយេនឌ័រអះអាងថា ការធ្លាក់ចុះនៃតំណាងរាស្ត្រក្នុងអាណត្តិទី៧នេះ មានតំណាងរាស្ត្រស្ត្រីតែ ១៦ រូប ក្នុងចំណោមតំណាងរាស្ត្រ ១២៥រូប ដែលនឹងធ្វើឱ្យចំនួនស្ត្រី ដែលមានបំណងចូលរួមនយោបាយកាន់តែធ្លាក់ចុះ ហើយកង្វះតំណាងរាស្ត្រជាស្ត្រីនឹងធ្វើឱ្យការសម្រេចចិត្តនានា មិនបានគិតគូរលើស្ត្រី និងក្រុមភាគតិចផ្សេងទៀត។ បើធៀបជាមួយអាណត្តិមុន ចំនួនស្ត្រីដែលជាតំណាងរាស្ត្រមានចំនួន ២៦រូប។
#RFAKhmer #Cambodia #Politics #ElectionKH2023 #Elections #Gender

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍12
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣៖

១. រដ្ឋមន្ត្រីការបរទេសចិន មកទស្សនកិច្ចនៅកម្ពុជាមុនលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី
២. អ្នកឃ្លាំមើលថា បក្សកាន់អំណាចអាចមានបញ្ហាផ្ទៃក្នុងទើបបានជាមិនទាន់បង្ហាញបេក្ខភាពប្រធានរដ្ឋសភាថ្មី
៣. ពលរដ្ឋជាច្រើនរយនាក់នៅតំបន់អង្គរ រារាំងអាជ្ញាធរមិនឲ្យចុះទៅរុះរើផ្ទះរបស់ពួកគាត់
៤. សហគមន៍ជនជាតិដើមភាគតិចខេត្តព្រះវិហារ សម្រេចមិនប្រារព្ធទិវាសិទ្ធិជនជាតិដើម ដោយសារអាជ្ញាធរដាក់កម្លាំងបង្ក្រាប
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
#RFAKhmer #Cambodia #China #HunSen #HunManet #NorodomSihamoni #WangYi #ShamElection #DynasticRules #CambodiaFamilyRun
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/5kJKpVxq9lI
👍18👎2😢1
Media is too big
VIEW IN TELEGRAM
កំប្លោក​ ​គឺ​ជា​រុក្ខជាតិ​អណ្ដែត​រស់​នៅ​លើក​ទឹក​ ហើយ​ផ្កា​វា​គេ​យក​បរិភោគ​ជា​អន្លក់​ជាដើម​ ​ក៏ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រើប្រាស់​ដើម​កំប្លោក​ស្ងួត​​​វេញ​ធ្វើ​ជា​ខ្សែ​អង្រឹង ​កាបូប​ ​និង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ​ដើម្បី​លក់​បាន​ប្រាក់​ចំណូល​បន្ថែម។​ ​អាជីវករ​ធ្វើ​សិប្បកម្ម​​កែច្នៃ​ពី​ដើម​កំប្លោក​នៅ​ខេត្ត​សៀមរាប​ ​កំពុង​ត្អូញត្អែរ​ថា​គ្មាន​ទីផ្សារ​ ព្រោះ​​ពុំ​មាន​ការ​កុម្ម៉ង់​ទិញ​ពី​​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរ​ជាតិ​កំពុង​ធ្លាក់​ចុះ​​ក្នុង​រយៈពេល​៣ឆ្នាំ​មក​នេះ។​

លោក​ ​នៅ វណ្ណារិន​ ​មានបទ​យកការណ៍​ព័ត៌មាន​នេះ​ជា​វីដេអូ៕

#RFAKhmer #Cambodia#SiemReap #waterhyacinth #handmade #handcraft #handicraft

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍13😢7
Media is too big
VIEW IN TELEGRAM
សាច់ញាតិធ្វើបាតុកម្មតាមផ្ទះ ទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនខ្មែរក្រោម ៤នាក់
---
​ក្រុម​គ្រួសារ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​ដែល​កំពុង​ជាប់ឃុំ​ ​កាលពី​ថ្ងៃ​ទី​០​៨​ ​សីហា​ ​នាំគ្នា​ធ្វើបាតុកម្ម​តាម​ផ្ទះ​ ​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​វៀតណាម​ ​ដោះលែង​សាច់ញាតិ​របស់​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។​ ​មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា​ ​ការចោទប្រកាន់​របស់​តុលាការ​វៀតណាម​ ​លើ​សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ​ ​គឺ​ផ្ទុយពី​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។
#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍16
Cambodia’s Hun Sen denies that cabinet reshuffle is meant to consolidate power
---
Cambodia’s leader Hun Sen Wednesday stressed that an upcoming Cabinet reshuffle has nothing to do with infighting among the leaders of his ruling Cambodian People’s Party, or CPP. 👉 https://www.rfa.org/english/news/cambodia/reshuffle-08092023173035.html
---
#RFAKhmer #Cambodia #HunSen #HunManet #PrimeMinister #PowerTransfer #DynasticRules #CambodiaFamilyRun
👍11
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ ២០២៣៖

១. លោក ហ៊ុន សែន មិនហ៊ានឱ្យលោក ស ខេង ធ្វើជាប្រធានរដ្ឋសភាថ្មីទេ
២. សង្គមស៊ីវិលបារម្ភពីអត្រាធ្លាក់ចុះជិតពាក់កណ្តាល នៃតំណាងរាស្ត្រជាស្ត្រី បើធៀបនឹងអាណត្តិមុនៗ
៣. អ្នកវិភាគថា កម្ពុជានឹងប្រឈមវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារមិនអាចរកចំណូលគ្រប់សម្រាប់ការចំណាយ
៤. ពលរដ្ឋជាច្រើនគ្រួសារ នៅក្រុងភ្នំពេញដាក់លក់ផ្ទះ និងដី ដើម្បីយកប្រាក់សងបំណុលធនាគារ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #NationalAssembly #HunSen #HengSamrin #SarKheng #HunManet #ShamElection #ElectionKH2023 #Elections #DynasticRules #CambodiaFamilyRun #Gender #EconomicCrisis #FinancialCrisis #RealEstateKH #ConstructionKH #Debt #Bank #PhnomPenh
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/LeuKgGG7vjA
👍17😢2
Media is too big
VIEW IN TELEGRAM
ប្ដីលោកស្រី យឿន ខ្មៅ លោក សួស ថែត លើកឡើងថា ចាប់តាំងពីប្រពន្ធរបស់លោកជាប់ពន្ធនាគារមក ជីវភាពគ្រួសារកាន់តែលំបាកខ្លាំង ព្រោះតែលោកមិនអាចទៅធ្វើការចោលកូនតូច ២នាក់ និងកូនបីនាក់ទៀត កំពុងតែរៀន។ លោក សួស ថែត បន្ថែមថា បើតុលាការបន្តឃុំខ្លួនប្រពន្ធលោកទាំងអយុត្តិធម៌ទៀត នឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងលើអនាគតកូនៗ របស់លោក។

លោកស្រី យឿន ខ្មៅ គឺជាសកម្មជនម្នាក់ ក្នុងចំណោមសកម្មជនដីធ្លី ៩នាក់ផ្សេងទៀត ដែលត្រូវបានអាជ្ញាធរក្នុងខេត្តកោះកុងបានចាប់ខ្លួន នៅពេលពលរដ្ឋសហគមន៍ធ្វើដំណើរទៅដាក់ញត្តិនៅភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា។ បន្ទាប់មកតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនដីធ្លី ៩នាក់ រួមទាំងទារកអាយុ ១ឆ្នាំ ៣ខែម្នាក់ផង នៅពន្ធនាគារ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
#RFAKhmer #Cambodia #LandActivists #LandDispute #KohKong #CourtKH #YoeunKhmao #VerticalVideo #Trending #Reels #ShortStory

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍12😢9
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ នៅ​ទីបំផុត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា អ្នកស្រី ឃួន សុដារី នឹង​ឡើង​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រេះឆា​ផ្ទៃ​ក្នុង​រវាង​ថ្នាក់​ដឹកនាំ​កំពូលៗ នៅ​ពេល​លោក ហ៊ុន សែន មិន​ទាន់​បាន​បញ្ចេញ​ឈ្មោះ​ឥស្សរជន​នយោបាយ​ក្នុង​បក្ស​ដែល​ត្រូវ​ឡើង​កាន់​តួនាទី​កំពូល​នេះ។ លោក ហ៊ុន សែន ថ្លែង​សារ​ជា​សំឡេង​ទាំង​កំហឹង​នៅ​យប់​នៅ​ថ្ងៃទី៩ សីហា បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី ផ្សាយ​សម្រង់​សម្ដី​អ្នកឃ្លាំមើល​ដែល​ដាក់​ការ​សង្ស័យ​ថា គណបក្ស​កាន់អំណាច​កំពុង​មាន​ជម្លោះ​ផ្ទៃក្នុង ទើប​មិន​ទាន់​បង្ហាញ​បេក្ខភាព​ប្រធាន​រដ្ឋសភា​ថ្មី។
#RFAKhmer #Cambodia #PoliticsKH #HunSen #Hunmanet #SarKheng #HengSamrin #KhuonSodary #CheamYeab #VongSauth #VerticalVideo #Trending #Reels #ShortStory
#RFAKhmer #Cambodia #PoliticsKH #HunSen #Hunmanet #SarKheng #HengSamrin #KhuonSodary #CheamYeab #VongSauth #VerticalVideo #Trending #Reels #ShortStory

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
👍29
បឹងធម្មជាតិចំនួនពីរ ដែលជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់របស់ប្រជាកសិករនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានបុគ្គលឯកជនបន្តប្រើគ្រឿងចក្រកាយយកអាចម៍ដីពីបឹងមួយដើម្បីយកទៅចាក់លុបបឹងមួយផ្សេងទៀត ដើម្បីពុះដីឡូត៍លក់ សម្រាប់ជាប្រយោជន៍បុគ្គល។ ពលរដ្ឋនិងសង្គមស៊ីវិលថាសកម្មភាពកាយយកដីពីបឹងមួយដើម្បីយកទៅលុបបឹងមួយផ្សេងទៀតនេះធ្វើឡើងដោយគ្មានតម្លាភាពនោះទេ។

លោក ជាតិ ចំណាន រាយការណ៍ព័ត៌មាននេះ៖ https://fb.watch/mkKkDLtAeV/

#RFAKhmer #Cambodia#KampongCham #naturallake

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 rfakhmervideo
👉 twitter.com/RadioFreeAsiaKH
👍4😢2
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣

១. មេដឹកនាំគណបក្សកាន់អំណាចជួបសមាជិកគណៈរដ្ឋមន្ត្រីចាស់ និងថ្មី ស្របពេលមានការលើកឡើងថា គណបក្សនេះមានបញ្ហាបែងចែកអំណាចគ្នា
២. ពលរដ្ឋ មិនរំពឹងថាប្រធានរដ្ឋសភាថ្មី អ្នកស្រី ឃួន សុដារី នឹងជួយដោះស្រាយបញ្ហារបស់ស្ត្រីបានឡើយ
៣. ខ្មែរក្រោមសោកស្តាយដែលអាជ្ញាធរមិនអនុញ្ញាតឱ្យដើរដាក់ញត្តិតាមស្ថានទូត ដើម្បីបង្ខំឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
៤. ឡាវ និងវៀតណាម គ្រោងបើកទំនប់ទឹកវារីអគ្គិសនីដែលអាចបង្កឱ្យមានទឹកជំនន់ក្នុងខេត្តភាគឦសានរបស់កម្ពុជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #KhuonSodary #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #KhmerKrom #Hydropower #Dam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/KFWu2_MgazU
👍12
Media is too big
VIEW IN TELEGRAM
តោះ! នាំគ្នា​ចូលស្ដាប់​ផតខាសធ៍​ «កម្ពុជា​សប្ដាហ៍​នេះ» [ភាគ ១៣] របស់​វិទ្យុអាស៊ីសេរី។

នៅក្នុង​សប្តាហ៍​នេះ កម្មវិធីផតខាស «កម្ពុជាសប្តាហ៍នេះ» ប្រធាននិងអនុប្រធាននៃវិទ្យុអាស៊ីសេរី គឺលោក សំ ប៉ូលី និងលោក ជុន ច័ន្ទបុត្រ ជជែកគ្នាពីប្រធានបទអ្វីដែរ? តើក្រុមលោក ហ៊ុន សែន បានធ្វើអ្វីខ្លះនៅប្រទេសអូស្ត្រាលី?

---

ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://podcasts.apple.com/podcast/id1688588022
👉 Google: https://podcasts.google.com/.../aHR0cHM6Ly9wb2RyZXBvLnJmY...
👉 Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
👉 RFA: https://www.rfa.org/khmer/podcasts
---

#RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #HunManet
👍19😢2
លោក​ ​ហ៊ុន សែន​ ​​ខំ​លាក់​បាំង​ផែន​ការផ្ទេរ​អំណាច​ត​វង្សត្រកូល​ជា​យូរ​មក​ហើយ​តែ​នៅ​ពេល​នេះ​លោក​បាន​បង្ហាញអ្នក​ស្នង​តំណែង​នាយក​រដ្ឋ​មន្ត្រី​ពីលោកហើយ គឺ​ជា​លោក​ ​ហ៊ុន ម៉ាណែត​​ កូន​ប្រុស​ច្បង​របស់​លោក និងសមាជិក​ភាគ​ច្រើន​នៃ​គណៈ​រដ្ឋមន្ត្រី​ថ្មី​ក៏​ជា​អ្នក​មនុស្ស​របស់​លោក​ដែរ។​

​តើ​ក្នុង​ល្បែង​នយោបាយ​ត​ពូជ​នេះ​ ​អ្នក​ណា​ជា​អ្នក​ចាញ់​ ​អ្នកណា​ជា​អ្នក​ឈ្នះ?​ ​ហើយ​តើ​អ្នក​មក​កាន់​តំណែង​ត​ពូជ​ទាំង​នេះ​ជា​នរណា​ខ្លះ​ មក​ពី​គ្រួសារ​ណា​ដែរ?​
​​
​លោក​ ​ជុន ច័ន្ទបុត្រ​ ​លោក​ ​យ៉ង ចាន់តារា​ ​និង​លោក​ ថា ថៃ​ ​មាន​សេចក្តី​រាយការណ៍​ពិសេស​មួយ​ជុំវិញ​បញ្ហា​ទាំង​អស់នេះ​ដោយ​ផ្ទាល់៖ https://youtu.be/tU3RG29s3Cw
​​
#RFAKhmer #Cambodia #HunSen #HunManet #TeaBanh #TeaSeiha #SarKheng #SarSokha #ElectionKH2023 #ShamElection #DynasticRules #CambodiaFamilyRun #CandlelightParty #ShamElection #DynasticRules #CambodiaFamilyRun​ ​ #CNRP​ ​ #CLP #Democracy #HumanRights

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 rfakhmervideo
👉 twitter.com/RadioFreeAsiaKH
👍20
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ ២០២៣៖

១. សមាជិកគណៈរដ្ឋមន្ត្រីថ្មី ភាគច្រើនលើសលុបជាសមាជិកគ្រួសារនិងអ្នកស្និទ្ធជាមួយត្រកូលហ៊ុន
២. អ្នកច្បាប់ជំរុញឱ្យសមត្ថកិច្ចមានវិធានការច្បាប់លើលោក ឡេង ណាវ៉ាត្រា ឱ្យដូចឧកញ៉ាឆបោកពលរដ្ឋផ្សេងទៀតដែរ
៣. គ្រូបង្រៀននៅសាលាអូរសណ្តាញាតិក្នុងខេត្តព្រះវិហារជួបការលំបាកខ្លាំងក្រោយពេលការិយាល័យអប់រំផ្ដាច់ប្រាក់ឧបត្ថម្ភ
៤. ប្រជាពលរដ្ឋក្នុងខេត្តភាគឦសាន ត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ទឹកជំនន់ ដោយសារប្រទេសឡាវនិងវៀតណាម គ្រោងបើកទំនប់ទឹកវារីអគ្គិសនីនៅខ្សែទឹកខាងលើ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #KhuonSodary #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #LengNavatra #HunSen #Landlord #Economy #Oknha #Tycoon #Teachers #Hydropower #Dam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/chgrDqTJs1c
👍18
Media is too big
VIEW IN TELEGRAM
ខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរមិនអនុញ្ញាតឱ្យដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
---
ខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យពួកគេហែរញ្ញត្តិដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម៤នាក់ ដែលរដ្ឋាភិបាលវៀតណាមឃុំខ្លួន ដោយសារតែការផ្សព្វផ្សាយសៀវភៅសិទ្ធិជនជាតិដើម។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថាការមិនអនុញ្ញាតិ ឱ្យសមាគមខ្មែរក្រោមហែរញត្តិដាក់តាមស្ថាប័នអន្តរជាតិនេះ បង្ហាញពីភាពមិនអើពើចំពោះសុខទុក្ខខ្មែរក្រោម របស់រដ្ឋាភិបាលកម្ពុជា។
#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon #ThachLen #PhnomPenh #Embassies

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍20😢5
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣

១. លោក រ៉ុង ឈុន និងមន្ត្រីបក្សភ្លើងទៀនជិត២០នាក់ ទទួលបាន លិខិតអនាមិកព្រមានចាប់ខ្លួន
២. ពលរដ្ឋខ្មែរនៅជប៉ុនគ្រោងធ្វើបាតុកម្មប្រឆាំងការតែងតាំង លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
៣. អ្នកឃ្លាំមើលសង្គមលើកឡើងថា ការណែនាំរបស់លោក ហ៊ុន សែន ឱ្យកូនគិតគូរពីប្រយោជន៍ជាតិ គឺជាការកុហកតជំនាន់
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការចាត់តាំងបេក្ខជននាយករដ្ឋមន្រ្តីថ្មី ផ្ទុយពីរដ្ឋធម្មនុញ្ញបែបណា?ហើយថា តើតាមផ្លូវច្បាប់ ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល និងសភា ត្រូវធ្វើបែបណា?
...រួមនឹងព័ត៌មានផ្សេងមួយចំនួនទៀត។
#RFAKhmer #Cambodia #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #RongChhun
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/gYDY0i2Nu1A
👍19😢6