វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.61K photos
1.09K videos
54 files
6.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំជាថ្មីរបស់លោក ថាច់ សេដ្ឋា
---
សាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា នៅពន្ធនាគារ ដោយលើកហេតុផលថា ខ្លាចលោក ថាច់ សេដ្ឋា បង្ករភាពវឹកវរនាំឱ្យខូចសណ្ដាប់សង្គម។ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី នៅថ្ងៃទី៣ ខែសីហា បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ ស៊ីថា ជាថ្មីម្ដងទៀត បើទោះបីជាសំណុំរឿងពាក់ព័ន្ធនឹងបទចោទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន ឬចេញសែកអត់លុយ បានបិទបញ្ចប់ការស៊ើបអង្កេតហើយក្ដី។
#RFAKhmer #Cambodia #HunSen #PhnomPenhCourt #CandlelightParty #ThachSetha #SonChumChuon
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរមិនអនុញ្ញាតឱ្យដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
---
ខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យពួកគេហែរញ្ញត្តិដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម៤នាក់ ដែលរដ្ឋាភិបាលវៀតណាមឃុំខ្លួន ដោយសារតែការផ្សព្វផ្សាយសៀវភៅសិទ្ធិជនជាតិដើម។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថាការមិនអនុញ្ញាតិ ឱ្យសមាគមខ្មែរក្រោមហែរញត្តិដាក់តាមស្ថាប័នអន្តរជាតិនេះ បង្ហាញពីភាពមិនអើពើចំពោះសុខទុក្ខខ្មែរក្រោម របស់រដ្ឋាភិបាលកម្ពុជា។
#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon #ThachLen #PhnomPenh #Embassies

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រពន្ធ និងអ្នកគាំទ្រ សោកស្ដាយតុលាការអូសបន្លាយសវនាការ ខណៈសុខភាពលោក ថាច់ សេដ្ឋា កាន់តែធ្ងន់ធ្ងរ
---
ប្រពន្ធ និងអ្នកគាំទ្រអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលចូលរួមឃ្លាំមើលសវនាការស្លុតចិត្ត នៅពេលឃើញសុខភាពរបស់លោក ថាច់ សេដ្ឋា កាន់តែធ្ងន់ធ្ងន់សឹងតែមិនអាចដើរបាន ប៉ុន្តែ តុលាការចេះតែអូសបន្លាយសំណុំរឿងបន្តទៀត។ មន្ត្រីសង្គមស៊ីវិលយល់ថា សំណុំរឿងលោក ថាច់ សេដ្ឋា គឺជារឿងនយោបាយតាំងពីដំបូង ដូច្នេះ តុលារការហើយបើគួរតែដោះលែងឱ្យលោក ថាច់ សេដ្ឋា ។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែ សីហា បើកសវនាការជំនុំជម្រះ លើប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្រោមបទចោទ «មិនបានបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» ឬការចេញសែកដោយគ្មានសាច់ប្រាក់។
#RFAKhmer #Cambodia #HunSen #PhnomPenhCourt #CandlelightParty #ThachSetha #SonChumChuon #AmSamAth

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣៖

១.ពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆាំងនឹងការឡើងកាន់អំណាចរបស់ លោក ហ៊ុន ម៉ាណែត នៅថ្ងៃស្អែក
២.ក្រុមយុវជន រិះគន់អាជ្ញាធរពន្ធនាគារ និងតុលាការ ដែលបន្តអនុវត្តស្តង់ដារពីរ ចំពោះអ្នកទោសនយោបាយ និងអ្នកទោសមានលុយមានអំណាច
៣.អាជ្ញាធរ បង្ហាញមុខឧក្រិដ្ឋជនដែលរំដោះអ្នកទោសតៃវ៉ាន់
៤.សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមបួននាក់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #SarSokha #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Workers #Korea #US #Protest #DoubleStandard #PoliticalPrisoners #Criminals #TaiwanesePrisone #DrugTrafficking #SiemReap #KKF #KhmerKrom #KampucheaKrom #Vietnam #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon #ThachLen #PhnomPenh #Embassies
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/vaz5heVljG4
Media is too big
VIEW IN TELEGRAM
គ្រួសារ​ដង្ហោយ​ហៅ​រក​យុត្តិធម៌​ក្រោយ​តុលាការ​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ ១៨ខែ
---
ក្រុម​គ្រួសារ​ និង​មេធាវី​ចាត់​ទុក​ថា​ការ​ផ្ដន្ទាទោស​មក​លើ​លោក ថាច់ សេដ្ឋា​ ឱ្យ​ជាប់​ពន្ធនាគារ​ ១៨ខែ​ ​គឺ​ជា​រឿង​អយុត្តិធម៌​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​កូន​ៗ និង​ការ​ងារ​នយោបាយ​លោក​​​ ខណៈ​ក្រុម​គ្រួសារ​ និង​មេធាវី​​ ថា​នឹង​បន្ត​​ស្វែង​រក​ភាព​ស្អាត​ស្អំ​ដល់​លោក​ ថាច់​ សេដ្ឋា​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ រាល់​បទ​​ចោទ​ប្រកាន់​មក​លើ លោក ថាច់ សេដ្ឋា​​ ជា​រឿង​នយោបាយ​ជា​ជាង​ការ​អនុវត្ត​ច្បាប់។
#RFAKhmer #Cambodia #HunSen #PhnomPenhCourt #CandlelightParty #ThachSetha #SonChumChuon #AmSamAth

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
គ្រួសារ​សកម្មជន​ខ្មែរ​ក្រោម​ជាប់​ឃុំ​ថា ​អាជ្ញាធរ​វៀតណាម​​មិន​អនុញាត្តិ​​ឱ្យ​ពួកគាត់​ជួប​សកម្មជន
---
គ្រួសារ​សកម្មជន​​ខ្មែរ​​ក្រោម​ អះអាង​​ថា​អាជ្ញាធរ​​​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ទៅ​ជួប​ផ្ទាល់​ជា​មួ​យ​សកម្មជន​ខ្មែរក្រោម ទាំង៤នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៣ខែ​មក​ហើយ​នោះ​ទេ។​ ពួកគាត់​ព្រួយបារម្ភ​ថា ​អាជ្ញាធរ​វៀតណាម​ធ្វើ​បាប​សកម្មជន​ទាំង​នោះ ​​និងបន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់។
---
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/three-months-after-arrest-khmer-krom-ngos-call-for-release-of-khmer-krom-detained-activists-11022023051154.html
#RFAKhmer #Cambodia #HumanRights #KhmerKrom #Vietnam #KKF #IndigenousRights #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា ស្នើ​ឱ្យ​តុលាការ​កំពូល​លុបចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក
---
តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង​ទី​១​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃទី​១៥ ខែធ្នូ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ការ​ចេញ​សែក​អត់​ប្រាក់។

អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/thach-setha-case-update-at-supreme-court-12152023022227.html
#RFAKhmer #Cambodia #HunManet #ThachSetha #SonChumChuon #SupremeCourt #CandlelightParty #OppositionParties#PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ខ្មែរក្រោមស្នើអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើអន្តរាគមន៍ទៅវៀតណាមឲ្យលើកស្ទួយសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស
---
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអឺរ៉ុប និងអង្គការសិទ្ធិមនុស្សខ្មែរក្រោមនៅកម្ពុជា បានចូលរួមធ្វើសេចក្ដីថ្លែងការណ៍ដាក់ដោយឡែកពីគ្នា ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម លើកស្ទួយសិទ្ធិស្ត្រី សិទ្ធិមនុស្ស និងសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម ដែលជាជនជាតិដើម។ តំណាងពលរដ្ឋខ្មែរក្រោមរកឃើញថា វៀតណាមបន្តរំលោភសិទ្ធិជនជាតិដើម ដែលជាម្ចាស់ស្រុក ទោះជាប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្តី។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #SonChumChuon #KimPutheany #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​គ្រោង​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ ​​នៅ​មុខ​អគារ​នៃអង្គការ​សហប្រជាជាតិ​ នៅទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)​ នៅ​ថ្ងៃ​ទី៧ ខែឧសភា ដើម្បី​បញ្ចេញ​សំឡេង​របស់ពួកគាត់ ​ក្នុង​ការដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ​ឲ្យ​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម។

ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹង រតនា ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា មហាបាតុកម្មនេះ ធ្វើឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ចំនួន ០៤នាក់ ដែលតុលាការកាត់ទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៤ឆ្នាំ កន្លងទៅថ្មីៗនេះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/GkCy3f7ekMg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #SonYoengRatana #SonChumChuon #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #KhmerKromActivists #VerticalVideo #Trending #Reels #shorts