វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.12K videos
56 files
6.99K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​គ្រោង​​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ ​​នៅ​មុខ​អគារ​នៃអង្គការ​សហប្រជាជាតិ​ នៅទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)​ នៅ​ថ្ងៃ​ទី៧ ខែឧសភា ដើម្បី​បញ្ចេញ​សំឡេង​របស់ពួកគាត់ ​ក្នុង​ការដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ​ឲ្យ​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម។

ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹង រតនា ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា មហាបាតុកម្មនេះ ធ្វើឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ចំនួន ០៤នាក់ ដែលតុលាការកាត់ទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៤ឆ្នាំ កន្លងទៅថ្មីៗនេះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/GkCy3f7ekMg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #SonYoengRatana #SonChumChuon #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #KhmerKromActivists #VerticalVideo #Trending #Reels #shorts