វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.41K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សង្គមស៊ីវិលនិងសមាគមអ្នកសារព័ត៌មានស្នើឱ្យរដ្ឋាភិបាលដោះលែងលោក អ៊ុក ម៉ៅ
---
ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមសារព័ត៌មានកម្ពុជា ស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថាន និងជាអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដោយឥតលក្ខខណ្ឌ។ ពួកគេចាត់ទុកការចាប់ខ្លួន លោក អ៊ុក ម៉ៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាននិងអ្នកសារព័ត៌មាន ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ។
រូបភាព៖ ផ្ដល់ឱ្យ FB/Em Soksovann និង Mongabay
អានព័ត៌មានពិស្ដារលើគេហទំព័រ៖ https://www.rfa.org/.../cambodian-environmental.../
---
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
Media is too big
VIEW IN TELEGRAM
សង្គមស៊ីវិលនិងសមាគមអ្នកសារព័ត៌មានស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនព្រៃឈើលោក អ៊ុក ម៉ៅ
---
ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមសារព័ត៌មានកម្ពុជា ស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថាន និងជាអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដោយឥតលក្ខខណ្ឌ។ ពួកគេចាត់ទុកការចាប់ខ្លួន លោក អ៊ុក ម៉ៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាននិងអ្នកសារព័ត៌មាន ដែលពួកគេចាត់ទុកការចាប់ខ្លួន លោក អ៊ុក មៅ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកការពារបរិស្ថាននិងអ្នកសារព័ត៌មាន ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/environment/2025/05/22/cambodian-environmental-journalist-oukmao-jailed
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ឯកអគ្គរាជទូតកម្ពុជាគំរាមសមាជិករដ្ឋសភាជប៉ុន
---
សមាជិកសភាជប៉ុនលោក ណាអូតូ សាកាហ្គុជិ (Naoto Sakaguchi) បានប្រាប់នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី២១ ឧសភា ថា ឯកអគ្គរាជទូតកម្ពុជា បានគំរាមកំហែង និងបំពានសេរីភាពនយោបាយរបស់លោក។ លោក ណាអូតូ សាកាហ្គុជិ លើកឡើងថា សូម្បីរូបលោក ជាសមាជិករដ្ឋសភា នៅតែរងការគំរាមកំហែង ចុះទម្រាំពលរដ្ឋជប៉ុន ឬពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ដែលបញ្ចេញមតិទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា តើនឹងរងការគំរាមបែបណាទៅវិញ?។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #NaotoSakaguchi #PoliticsKH #PoliticalPrisoners #OppositionParties #Democracy #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខ្មែរនឹងសហការជាមួយថៃចាប់អ្នកលេងហ្វេសប៊ុករិះគន់រដ្ឋាភិបាលរឿងបរាជ័យក្នុងការចរចាពន្ធនៅអាមេរិក
---
អាជ្ញាធរខ្មែរបានប្រកាសតាមចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះស្ត្រី Overseas ស្ទឹងសម្ងាត់ ម៉ៅបង និង Chhin Chou ដែលបានបង្ហោះសាររិះគន់រដ្ឋាភិបាលថា បានបរាជ័យក្នុងការចរចាបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
១២៥៣ថ្ងៃ រដ្ឋាភិបាល «មិនអើពើដោះស្រាយ​វិវាទ​ការងារឲ្យកម្មករណាហ្គាវើលដ៍»
---
អស់រយៈ​ពេល​ ១២៥៣ថ្ងៃ​ហើយ ​ដែល​កូដករ​នៃក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ​បាន​តស៊ូ​ស្វែងរកយុត្តិធម៌​​ក្នុង​វិវាទការងារ​ពី​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល។ ក្រោម​តំណក់​ទឹក​ភ្លៀង នៅ​ខាង​មុខ​អគារ​ណាហ្គាវើលដ៍​ទី២ ក្រុមកូដករណាហ្គាវើលដ៍ ប្រមាណជាង ១០នាក់ នៅរសៀលថ្ងៃទី ២៤ ឧសភា បន្ត​ទាមទារ​​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចេញមុខផ្ដល់​ដំណោះស្រាយ​តាម​លក្ខខណ្ឌ​ការងារចំនួន ៨​ចំណុច។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HengSou #MLVT #NagaWorld #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
#ផ្សាយឡើងវិញ៖ លិម គិមយ៉ា «របប​ផ្ដាច់ការ​ខ្លាច​ការ​ពិត»
---
លោក លិម គិមយ៉ា ជា​អ្នក​នយោបាយ​ខ្មែរ​ដំបូង​ហើយ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​ថៃ។ លោក​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ទីពីរ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​រយៈពេល ៨ ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាល​ពី​ឆ្នាំ ២០១៦។ តើ​លោក លិម គិមយ៉ា មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-killed-killed-cnrp-mp-lim-kimya-01082025150849.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #LimKimya #PoliticalAssassination #CNRP #TransnationalRepression
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
ផ្សាយឡើងវិញ៖ ភរិយា លោក លិម គិមយ៉ា រៀបរាប់ពីសកម្មភាពនៅលើឡានក្រុងមកទីក្រុងបាងកក មុនពេលឃាតកបាញ់សម្លាប់ប្ដី
---
ភរិយាលោក លិម គិមយ៉ា ក្រោយពីបានវិលទៅដល់ប្រទេសបារាំង អ្នកស្រី បានអះអាងប្រាប់តុលាការបារាំងថា ឃាតកម្មលើប្ដីរបស់អ្នកស្រីនេះ ថាជារឿងនយោបាយ។ អ្នកស្រី បានរំលឹកឡើងវិញថា ក្រោយពីឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិរួច ទើបអ្នកស្រីនឹកឃើញ ពីភាពមិនប្រក្រតីមួយចំនួន ដែលបានកើតឡើងនៅលើឡានក្រុង និងក្នុងពេលធ្វើដំណើរ។ ក្នុងពេលនោះ អ្នកស្រី និងលោក លិម គិមយ៉ា មិនបានចាប់អារម្មណ៍ទាល់តែសោះថា ព្រឹត្តិការណ៍ទាំងនោះ អាចជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើស្វាមីរបស់អ្នកស្រីទេ។

តើក្នុងពេលធ្វើដំណើរនៅលើឡានក្រុងពីខែត្រសៀមរាប ឆ្ពោះមកទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៧ មករា នោះ លោក លិម គិមយ៉ា និងភរិយាបានជួបភាពមិនប្រក្រតីអ្វីខ្លះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PoliticalAssassination #CNRP #LimKimya
Media is too big
VIEW IN TELEGRAM
លោក​ អ៊ុក ម៉ៅ​ ប្ដេជ្ញា​ការពារ​ព្រៃឈើ​កាន់តែ​ខ្លាំងក្រោយ​ចេញ​ពី​ពន្ធនាគារ​
---
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង លោក វ៉េង ហ៊ត់ បានចេញដីកាចុះថ្ងៃទី២៥ ខែឧសភា បានបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដោះលែង លោក អ៊ុក ម៉ៅ អាយុ ៥៧ឆ្នាំ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នពាក់ព័ន្ធបទចោទ ញុះញង់ និងបទបរិហារកេរ្តិ៍។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
អាជ្ញាធរ​ខ្មែរ​សុំ​កិច្ច​សហការ​ពី​អាជ្ញាធ​ថៃ​តាម​ចាប់​ខ្លួន​អ្នក​រិះគន់​តាម​ហ្វេសប៊ុក​រឿង​ចរចា​ពន្ធ​ជាមួយ​អាមេរិក
---
អាជ្ញាធរ​ខ្មែរ​បាន​ប្រកាស​តាម​ចាប់​ខ្លួន​ស្ដ្រី​ម្នាក់ ដែល​អះអាង​ថា​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ស្ត្រី Overseas ស្ទឹង​ស្ងាត់ ម៉ៅ បង និង​Chhin Chou ដែល​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​ថា បាន​បរាជ័យ​ក្នុង​ការ​ចរចា​បញ្ហា​ពន្ធ​ជា​មួយ​សហរដ្ឋអាមេរិក។
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/25/cambodia-thailand-transnational-repression/
---

#RFAKhmer #News #HumanRights #Politics #TransnationalRepression
សហភាព​អឺរ៉ុប​ថា កម្ពុជា​ពុំ​បាន​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ
---
សហភាព​អឺរ៉ុប​សង្កេត​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០២៤ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ បន្ត​ស្ថិត​ក្នុង​ក្ដី​ព្រួយបារម្ភ​ដដែល។ សង្គមស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា អាច​រក​ឱកាស​បើក​ទីផ្សារ​បន្ថែម ប្រសិន​ដោះស្រាយ​ក្ដី​កង្វល់​របស់​សហភាព​អឺរ៉ុប។

រូបភាព៖ AFP និងពីពលរដ្ឋ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/05/25/eu-report-humanrights-democracy-cambodia/
---
#RFAKhmer #Cambodia #HunSen #HunManet #EU #EBA #Economy #PoliticalPrisoners #ArbitraryArrests
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចថៃ ថា មិនទាន់ទទួលបានការណែនាំណាមួយឱ្យចាប់ជនភៀសខ្លួនខ្មែរទេ
---
អ្នកនាំពាក្យរងការិយាល័យអន្តោប្រវេសន៍ថៃ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ឧសភា ថា ការិយាល័យរបស់លោកមិនទាន់ទទួលបានបញ្ជាឱ្យតាមចាប់ខ្លួនជនភៀសខ្លួនខ្មែរឈ្មោះ ជូ ឈីន នៅឡើយទេ។ កន្លងមក ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ឬជនអន្តោប្រវេសន៍នៅប្រទេសអាស៊ាន ដែលស្នាក់នៅប្រទេសថៃ ភាគច្រើនបានធ្វើឡើងដោយសម្ងាត់របស់ប៉ូលិសមូលដ្ឋានថៃ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គណបក្សភ្លើងទៀនធ្វើសមាជវិសាមញ្ញកែសម្រួល​លក្ខន្តិកៈ​បក្ស
---
នៅថ្ងៃទី២៥ឧសភា គណបក្សភ្លើងទៀន បានធ្វើសមាជ​វិសាមញ្ញ​ និង​បានសម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ដើម្បីឱ្យស្របតាមប្រកាសចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ អង្គសមាជដែលមានមន្ត្រីតំណាងគណបក្សមកពីទូទាំងប្រទេសចូលរួម១៥០នាក់ បានបោះឆ្នោតគាំទ្រការកែប្រែលក្ខន្តិកៈគណបក្ស ត្រង់ជំពូក ៧ ស្តីពី ការធ្វើសម្ព័ន្ធភាពទ្វេភាគី ឬពហុភាគី ដែល​មាន​ចែង​ក្នុង​ប្រការ ៤៩ ថា «គណបក្សភ្លើងទៀន អាចធ្វើសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយមួយ ឬច្រើនបាន ដោយអនុវត្តស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គ្រួសារ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​លោកស្រី អេង សុខា ដើម្បី​បាន​មើលថែ​កូន​និង​ម្ដាយ​ចាស់
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សារធារណ:​លើ​លោកស្រី អេង សុខា នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ខាង​មុខ​នេះ បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​សួរដេញ​ដោល​លោកស្រី កាល​ពី​ថ្ងៃ​ទី​២៦ ខែឧ​សភា។ លោកស្រី អេង សុខា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន បន្ទាប់​ពី​លោកស្រី​បាន​ធ្វើ​ឱ្យ​បែក​កញ្ចក់​របង​តុលាការ អំឡុង​ពេល​លោកស្រី​ទៅ​តវ៉ា​នៅ​ខាង​មុខ​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​ម្ដាយ ដែល​បាន​រង​អំពើ​ហិង្សា។ សាច់​ញាតិ​សង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​លោកស្រី អេង សុខា ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​វិល​មក​មើល​ថែ​ម្ដាយ និង​កូន។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #CourtKH #EngSokha #NgetKhun #Mummy
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តឃុំខ្លួនសកម្មជនបក្សប្រឆាំង មេសហជីព និងអ្នកជំនាញកសិកម្ម
---
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា បានសម្រេចបន្តឃុំសកម្មជនបីនាក់ នៅក្នុងសំណុំរឿងបីផ្សេងៗគ្នា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #ChinBunnaroth #NyNak #MormRithy #PoliticalPersecutions #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social