វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
4.41K photos
2.78K videos
107 files
8.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មិត្តភាពរឹងមាំកងទ័ព​កម្ពុជា​និង​ចិន«​គ្មាន​អ្នក​អាច​បំបែក​បាន​ឡើយ​»
---
កងទ័ព​កម្ពុជា​និង​ចិន​ជាង​២​ពាន់​១​រយ (២,១៧៦) នាក់ បាន​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២៥ ពី​ថ្ងៃ​ទី​១៤​ឧសភា រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ខាង​មុខ ក្នុង​គោលបំណង «​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា និង​ការងារ​សង្គ្រោះ​មនុស្ស​ធម៌​»។ នេះ​ជា​សមយុទ្ធ​យោធា​លើក​ទី​៧ និង​មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ​ជាង​ឆ្នាំ​មុន​ៗ។

រូបភាព៖ ហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/17/cambodian-china-dragon-gold-2025-drill/
---
#RFAKhmer #Cambodia #China #CambodiaMilitary #Chinareach #GoldenGragon #PRC
Media is too big
VIEW IN TELEGRAM
ពលរដ្ឋបារម្ភពីសុវត្ថិភាពលើដងផ្លូវ ក្រោយមានករណីបុករះផ្ទួនៗ
---
អ្នកឃ្លាំមើលថា ការរកឃើញជាតិអាល់កុល ០,៤៥ មីលីក្រាម ថយចុះមកត្រឹម ០,៣៥ មីលីក្រាម លើជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ហ៊ុន ហេង ដែលជាមន្ត្រីនគរបាលជាន់ខ្ពស់នឹងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការអនុវត្តច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #BeerAdvertisement #AlcoholicBeveragesAds #CarAccidents #TrafficAccidents #HunHeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ប្រឈម​គ្មាន​ស្បៀង​អាហារ​គ្រប់គ្រាន់
---
ក្រុម​កូដករ​បន្ត​ប្រមូលផ្ដុំគ្នាជាថ្មី ដើម្បីឈរ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ កាល​ពី​ថ្ងៃ​ទី​១៧​ឧសភា ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ជួយ​ដោះស្រាយ​វិវាទ​ការងារ។ ការ​តវ៉ា​ដែល​បាន​អូស​បន្លាយ​ពេល​ជាង​១​ពាន់​២​រយ​ថ្ងៃ កំពុង​ធ្វើ​ឱ្យ​កូដករ​ខ្លះ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


#RFAKhmer #Cambodia #HunManet #HunSen #MLVT #NagaWorld
Media is too big
VIEW IN TELEGRAM
កម្ពុជាមិនទទួលបានលទ្ធផលក្នុងការចរចាជុំទី១រឿងពន្ធជាមួយអាមេរិក
---
តំណាងរដ្ឋាភិបាលកម្ពុជា បានជួបចរចារឿងពន្ធនៅជុំទី១ ជាមួយតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបង្ហាញលទ្ធផលជាវិជ្ជមាននោះទេ ដោយភាគីទាំងពីរបានត្រឹមឯកភាពគ្នា នឹងជួបចរចាជុំទី២ទៀត។ អ្នកឃ្លាំមើលលើកឡើងថា លទ្ធផលដែលទទួលបាននេះ ខុសពីការរំពឹងទុករបស់ភាគីកម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/05/16/cambodia-us-tariff-talk
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
អ្នក​ឃ្លាំមើល និង​ពលរដ្ឋ​បារម្ភ​ការ​អនុវត្ត​ច្បាប់​មិនស្មើភាពគ្នាលើ​នគរបាល​បុក​រះ​សម្លាប់​មនុស្ស
---
អ្នក​ឃ្លាំមើល​ថា ការ​រកឃើញ​ជាតិ​អាល់កុល ០,៤៥ មីលីក្រាម​ថយ​ចុះ មក​ត្រឹម ០,៣៥ មីលីក្រាម លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ ហ៊ុន ហេង ដែល​ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើ​ការ​អនុវត្ត​ច្បាប់។ ការ​លើកឡើង​មិន​ប្រក្រតី​ជុំវិញ​កម្រិត​ជាតិ​អាល់កុល​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រតិកម្ម និង​ព្រួយ​បារម្ភ​ថា អាច​នឹង​មិន​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/05/19/cambodia-traffic-accident/

---
#RFAKhmer #Cambodia #BeerAdvertisement #AlcoholicBeveragesAds #CarAccidents #TrafficAccidents #HunHeng
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន ម៉ាណែត
---
អង្គការ​សិទ្ធិមនុស្ស​ស្នើ​ទៅ​រដ្ឋាភិបាល​ជប៉ុន ឱ្យ​ជំរុញ​ទៅ​រដ្ឋាភិបាល​ត្រកូល ហ៊ុន គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ ចំណែក​ពលរដ្ឋ​ខ្មែរ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​ជប៉ុន​នៅ​ចុង​ខែ​ឧសភា​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---

#RFAKhmer #Cambodia #Hunmanet #japan #cambodiamigrant
ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​សង្ស័យថា ចិនពង្រីកវត្តមានយោធា​ បន្ទាប់ពីមាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​​មូលដ្ឋាន​ទ័ពរាម
---
មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​រកឃើញ​ថា យោធា​ចិន​កំពុង​មាន​សិទ្ធិ​ផ្ដាច់​មុខ​ប្រើប្រាស់​ផ្នែក​ខ្លះ​នៃ​មូលដ្ឋាន​ទ័ពរាម ហើយ​ចិន ក៏​កំពុង​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​លើស​ពី​មូលដ្ឋាន​ទ័ព​រាម។ 

រូបភាព៖ AFP និង CSIS/AMTI/MAXAR
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/20/cambodian-chinese-joint-facilities-at-reamnavalbase/
---
#RFAKhmer #Cambodia #China #ChinaReach #PRC #ReamNavalBase
Media is too big
VIEW IN TELEGRAM
ក្រុម​កម្មករ​តវ៉ា​បិទ​ផ្លូវ​ដោយសារ​ខ្លាច​ថៅកែ​បិទ​រោងចក្រ​មិន​ទូទាត់​ប្រាក់​តាម​ច្បាប់​ការងារ
---
កម្មករ​រោងចក្រ​កាត់ដេរ​ក្រុមហ៊ុន​គល័រស្តារ ( Color Star) ប្រមាណ​៥០០​នាក់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ឧសភា បាន​ចេញ​តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​រោងចក្រ​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​រឿង​ប្ដូរ​ទីតាំង​រោងចក្រ​ថ្មី​។ ក្រុមកម្មករ​អះអាង​ថា ភាគី​ក្រុមហ៊ុន​ប្ដូរ​ទីតាំង​ថ្មី​ដោយ​មិន​បាន​ជូន​ដំណឹង​ពួកគាត់​ដឹង​គឺ​ជា​ការ​រំលោភ​សិទ្ធិការងារ និង​ជា​ការ​ធ្វើ​ឱ្យ​ពួកគាត់​ខាត​បង់​អត្ថប្រយោជន៍។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #cambodiawage #minimumwage #Protest
ប្រពន្ធ​លោក អ៊ុក ម៉ៅ ថា ការ​ចោទប្រកាន់​លើ​ប្ដី ជា​រឿង​អយុត្តិធម៌
---
ប្រពន្ធ​អ្នក​ការពារ​ព្រៃឈើ​លោក អ៊ុក ម៉ៅ បាន​អះអាង​ថា ប្ដី​លោកស្រី មិន​បាន​ប្រព្រឹត្តិ​ខុស​ដូច​តុលាការ​ចោទប្រកាន់​ឡើយ។ លោកស្រី​បាន​រិះគន់​ថា ការ​ចោទ​ប្រកាន់​លើ​ប្ដី​ពី​បទ​ញុះញង់​និង​បទ​បរិហារ​កេរ្តិ៍​គឺ​ជា​អំពើ​អយុត្តិធម៌។ 

រូបភាព៖ ពលរដ្ឋផ្ដល់ឱ្យ និង FB/Em Soksovann

អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/05/21/oukmao-environmental-journalist/

---
#RFAKhmer #Cambodia #HunManet #OukMa #DefenderKH #PreyLang #Environment #Deforestation #Journalist
Media is too big
VIEW IN TELEGRAM
[ផ្សាយឡើងវិញ]ប្រវត្តិ​លោក ប៉ែន បូណា មនុស្ស​បក្ស​ប្រជាជន លាក់​មុខ​ក្នុង​វិស័យ​សារព័ត៌មាន
---
រដ្ឋាភិបាល​បន្ត​ត្រកូល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ប្រភេទ​ឱ្យ​ចូលរួម​ជាមួយ រាប់​ចាប់​តាំង​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល សកម្មជន និង​អ្នកសារព័ត៌មាន។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​រួមមាន​អ្នក​សារព័ត៌មាន លោក ប៉ែន បូណា ម្នាក់​ផង​ដែរ។ តើ​លោក ប៉ែន បូណា មាន​ប្រវត្តិ​យ៉ាងណា ហើយ​នរណា​ជា​មេកោយ​ពិត​ប្រាកដ​របស់​លោក?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #PenBona #CPP #Journalists #RFIKhmer #RadioFranceInternationale #PeopleNationalNetwork #PNN #CambodiaGovernmentSpokespersonUnit #RUSG
Media is too big
VIEW IN TELEGRAM
[ផ្សាយឡើងវិញ] ប្រវត្តិលោក លី យ៉ុងផាត់ ដែលជាប់ពាក់ព័ន្ធបើកទីតាំងឆបោកតាមអនឡាញ
---
សហរដ្ឋអាមេរិកបានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលថ្មីៗនេះ គឺការដាក់ទណ្ឌកម្មទៅលើអ្នកជំនួញដ៏មានឥទ្ធិពល និងសម្បូររឿងអាស្រូវរំលោភសិទ្ធិមនុស្សប្រចាំស្រុកខ្មែរ លោក លី យ៉ុងផាត់។ តើលោក លី យ៉ុងផាត់ មានប្រវត្តិយ៉ាងណា ហើយបានធ្វើអ្វីខ្លះ ទើបបានជារងទណ្ឌកម្មបែបនេះ?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #LyYongPhat #PatSuphapha #Sanctions #TREAS #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling
Media is too big
VIEW IN TELEGRAM
សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថា​នឹង​តស៊ូ​រហូត​ទាមទារ​បាន​សិទ្ធិ​ពេញលេញ​ពី​វៀតណាម
---
សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថា នឹង​បន្ត​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ពេញលេញ ឱ្យ​ពលរដ្ឋ​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម។ ការ​ប្ដេជ្ញា​នេះ ធ្វើ​ឡើង​ក្នុង​កម្មពិធី​ប្រារព្ធ​ខួប​៣០​ឆ្នាំ នៃ​ការ​បង្កើត​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​ថា ចិន​អាច​ពង្រីក​វត្តមាន​យោធា បន្ទាប់​ពី​មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​ទ័ពរាម
---
មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​រកឃើញ​ថា យោធា​ចិន​កំពុង​មាន​សិទ្ធិ​ផ្ដាច់​មុខ​ប្រើប្រាស់​ផ្នែក​ខ្លះ​នៃ​មូលដ្ឋាន​ទ័ព​រាម ហើយ​ចិន អាច​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​លើស​ពី​មូលដ្ឋាន​ទ័ព​រាម។ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​កម្ពុជា​លោក ឈុំ សុជាតិ បដិសេធ​ការ​លើកឡើង​នេះ និង​បញ្ជាក់​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណា​យក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​មូលដ្នាន​យោធា​ខ្លួន​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #ChinaReach #PRC #ReamNavalBase