វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក យ៉ីម លាងហ៊ី ស្នើ​តុលាការ​នៅ​ក្រៅ​ឃុំ ទៅមើល​ថែ​ម្ដាយ​ចុង​ក្រោយ​ដែល​ឈឺ​ធ្ងន់​ជំងឺ​មហារីក ខណៈ​យុវជន​ដទៃ​ទៀត​សុំ​ទៅ​រៀន​បន្ត
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន បាន​ប្រាប់​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ការ​បញ្ចេញ​មតិ​របស់​លោក​កន្លង​មក គឺ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ មិន​មែន​ជា​ការ​ប្រព្រឹត្តិ​បទល្មើស​ឡើយ។ ចំណែក ក្រុម​សកម្មជន​មាតា​ធម្មជាតិ​ទាំង ០៥រូប បាន​ចូលរួម​សវនាការ​នៅ​ក្នុង​តុលាការ​កំពូល ពាក់ព័ន្ធ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ ដែល​ពូកគេ​ត្រូវ​រៀន​បន្ត ​ព្យាបាល​ជំងឺ និង​មើល​ថែ​ម្ដាយ។ 
រូបភាព៖ ពីពលរដ្ឋ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/04/24/mother-nature-youths/
--- ​
#RFAKhmer#Cambodia#HunSen#HunManet #ForestryActivists #MotherNature #Lèsemajesté #PlottingAgainstGovernment
👍14😢7👎1
Media is too big
VIEW IN TELEGRAM
តុលាការបើកសវនាការលើសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនមាតាធម្មជាតិ៥នាក់
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ថា ការបញ្ចេញមតិរបស់លោកកន្លងមក គឺដើម្បីប្រយោជន៍ពលរដ្ឋ មិនមែនជាការប្រព្រឹត្តិបទល្មើសឡើយ។ ចំណែក ក្រុមសកម្មជនមាតាធម្មជាតិ ទាំង៥ រូប បានចូលរួមសវនាការនៅក្នុងតុលាការកំពូល ពាក់ព័ន្ធសំណុំរឿងសុំនៅក្រៅឃុំ ដែលពូកគេត្រូវរៀនបន្ត និងព្យាបាលជំងឺ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/human-rights/2025/04/24/mother-nature-youths
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #NationPowerParty #ForestryActivists #MotherNature #Lèsemajesté #PlottingAgainstGovernment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍18👎1
Media is too big
VIEW IN TELEGRAM
មេដឹកនាំខ្មែរនិងថៃបន្តឯកភាពជួយបង្ក្រាបលើអ្នកប្រឆាំងឱ្យគ្នាទៅវិញទៅមក
---
មន្ត្រីនិងសកម្មជននយោបាយបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃ បន្តព្រួយបារម្ភពីការចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំខ្មែរនិងថៃ ប្រកាសបន្តបង្ក្រាបមិនឱ្យមានក្រុមណាមួយ ប្រើប្រាស់ទឹកដីប្រទេសទាំងពីរ ធ្វើសកម្មភាពប្រឆាំងការដឹកនាំរបស់ពួកគេ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/human-rights/2025/04/24/cambodia-thailand-transnational-repression
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #TransnationalRepression
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
😢10👍2
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២៦៩]៖ «តុលាការបង្ខំឱ្យលោក រ៉ុង ឈុន លក់ផ្ទះ
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០២៥៖
១. តុលាការ​បង្ខំ​ឱ្យ​លោក រ៉ុង ឈុន លក់​ផ្ទះ​ដើម្បី​យក​លុយ​សង​គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន
២. សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​មន្ត្រី​បក្ស​ម្នាក់​នៅ​ខេត្ត​កំពង់ធំ​ពី​បទ​ញុះញង់​ និង​ប្រមាថ​ព្រះមហាក្សត្រ
៣. អាជ្ញាធរ​ចិន​បញ្ជូន​ស្រ្ដី​ខ្មែរ​រងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ជិត​១០០​នាក់​មក​កម្ពុជា​វិញ៕
👉 បើកមើលព័ត៌មានបន្ថែម តាមរយៈគេហទំព័ររបស់វិទ្យុអាស៊ីសេរី៖ https://www.rfa.org/khmer
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #China #RongChhun #CheaMony #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍8😢2
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ លោក រ៉ុង ឈុន ថាតុលាការចេញដីកាបង្ខំឱ្យលក់ផ្ទះ ជារឿងអយុត្តិធម៌ផ្ទួនៗសម្រាប់រូបលោក
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថា លោកបានរងការធ្វើទុក្ខបុកម្នេញផ្ទួនៗពីតុលាការ បន្ទាប់ពីលោកទទួលបានដីកាសម្រេចរឹបអូសដាក់លក់ផ្ទះរបស់លោកទាំងបង្ខំ នៅថ្ងៃទី២៤មេសានេះ ដើម្បីសងសំណងចំនួន៤០០លានរៀល ឬស្មើប្រមាណ១សែនដុល្លារ ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ ការចេញដីកាដាក់លក់ផ្ទះទាំងបង្ខំនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីលោក រ៉ុង ឈុន ទើបទៅបំភ្លឺនៅតុលាការពីបទចោទមិនរាងចាលពាក់ព័ន្ធការញុះញង់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
😢15👍9
Cambodian PM thanks Thailand for suppressing dissidents
---
“I would like to thank Thailand for its core policy for not allowing any individuals to use Thai territory to interfere with the internal affairs and activities which created dangerous situations for Cambodia. The Cambodian government will practice the same policy,” Manet told a joint news conference.
👉 https://www.rfa.org/english/cambodia/2025/04/23/cambodia-thailand
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #TransnationalRepression
👍11👎3😢3
លោក រ៉ុង ឈុន ស្នើអ្នកគាំទ្រកុំបាក់ទឹកចិត្ត ទោះលោកប្រឈមការធ្វើទុក្ខផ្ទួនគ្នាពីតុលាការក្ដី
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រកាស​ជំហរ​ថា​លោក​នៅ​តែ​បន្ត​ធ្វើ​ការងារ​ដើម្បី​ជាតិ​និង​ប្រជាពលរដ្ឋ​ ដោយ​មិន​មាន​ការ​រាថយ​ឡើយ​ បើ​ទោះ​បី​ជា​តុលាការ​បង្ខំ​ឱ្យ​លោក​លក់​ផ្ទះ​ ដោយ​អយុត្តិធម៌​ក្ដី។

រូបភាព៖ AP
អានព័ត៌មានពិស្ដារលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/04/25/rongchhun-npp-court/

---
#RFAKhmer #Cambodia #HunManet #HunSen #NPP #CourtKH #PoliticalRights #NationPowerParty
👍21😢12
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន ស្នើអ្នកគាំទ្រកុំបាក់ទឹកចិត្ត ទោះលោកប្រឈមការធ្វើទុក្ខផ្ទួនគ្នាពីតុលាការក្ដី
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រកាសជំហរថា លោកនៅតែបន្តធ្វើការងារដើម្បីជាតិ និងប្រជាពលរដ្ឋ ដោយមិនមានការរាថយឡើយ បើទោះបីជាតុលាការបង្ខំឱ្យលោកលក់ផ្ទះ ដោយអយុត្តិធម៌ក្ដី។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/25/rongchhun-npp-court
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
😢15👍14
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២៧០]៖ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក លោក ផល ហ្គ្រោវ ជួបលោក ហ៊ុន ម៉ាណែត និងសង្គមស៊ីវិល
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ២០២៥៖
១. មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា​លោក ផល ហ្គ្រោវ (Paul Grove) ​ជួប​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​សង្គមស៊ីវិល
២. ក្រុម​យុវជន​ខ្មែរ​ក្រោម ​បាន​ថ្លែង​ការណ៍​ពី​សិទ្ធិ​ជនជាតិ​ដើម​ នៅ​អង្គការ​សហប្រជាជាតិ
៣. នាយករដ្ឋមន្ត្រី​ថៃ​បាន​ធ្លាក់​ខ្លួន​ឈឺ​សម្រាក​ពេទ្យ​ក្រោយ​ជួប​មេដឹកនាំ​កម្ពុជា៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #USA #KhmerKrom #HunManet #PaetongtarnShinawatra
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍12😢1
Media is too big
VIEW IN TELEGRAM
នាយករដ្ឋមន្ត្រី​ថៃ​បាន​ធ្លាក់​ខ្លួន​ឈឺ​សម្រាក​ពេទ្យ​ក្រោយ​ជួប​មេដឹកនាំ​កម្ពុជា
---
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវបានគេបញ្ជូនទៅសម្រាកនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយសារគ្រុនក្ដៅខ្លាំង បន្ទាប់ពីអ្នកស្រីត្រឡប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍15😢2👎1
មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភាអាមេរិក​ជួប​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​សង្គមស៊ីវិល
---
មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា​អាមេរិក​លោក ផូល ហ្គ្រូវ (Paul Grove) បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជជែក​ពី​ទំនាក់ទំនង និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ។ មន្ត្រី​អាមេរិក​រូប​នេះ ក៏​បាន​ជួប​មន្ត្រី​សង្គមស៊ីវិល ស្ដាប់​ពី​ទុក្ខ​កង្វល់​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​កម្ពុជា​។

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អានព័ត៌មានលើគេហទំព័រ៖  https://www.rfa.org/khmer/politics/2025/04/26/hunmanet-us-senior-senate-staffer-paulgrove/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #PaulGrove
👍13
Media is too big
VIEW IN TELEGRAM
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិកជួបលោក ហ៊ុន ម៉ាណែត និងមន្ត្រីសង្គមស៊ីវិល
---
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិកលោក ផូល ហ្គ្រូវ (Paul Grove) បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជជែកពីទំនាក់ទំនង និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ មន្ត្រីអាមេរិករូបនេះ ក៏បានជួបមន្ត្រីសង្គមស៊ីវិល ស្ដាប់ពីទុក្ខកង្វល់របស់អ្នកការពារសិទ្ធិមនុស្សនៅក្នុងកម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/2025/04/26/hunmanet-us-senior-senate-staffer-paulgrove
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #PaulGrove
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍6
Media is too big
VIEW IN TELEGRAM
ថ្ងៃ​នេះ​ជា​ខួប​១៣​ឆ្នាំ​នៃ​ករណី​ធ្វើ​ឃាត​លើ​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី
---
ថ្ងៃ​នេះ ជា​ខួប​១៣​ឆ្នាំ ដែល​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់។ លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ អំឡុង​ពេល​ចុះ​ល្បាត​ព្រៃ​ជាមួយ​អ្នក​សារព័ត៌មាន​ចំនួន​២​នាក់ ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង។ នៅ​ខួប​១៣​ឆ្នាំ​នេះ ក្រុម​អង្គការ​សង្គមស៊ីវិល​បន្ត​នាំគ្នា​ជួបជុំ​រំឭក​ពី​សកម្មភាព​ការពារ​បរិស្ថាន​របស់​លោក ឈុត វុទ្ធី និង​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ករណី​ឃាតកម្ម​លើ​រូប​លោក។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #ChutWutty #HumanRights #Environment
😢16👍9