វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.44K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៨០] ជួបជាមួយអ្នកដែលរួចខ្លួនពីការតាមសម្លាប់របស់លោក​ ហ៊ុន សែន​
​​
​លោក​ ផន ផាន់ណា​ ដែល​ត្រូវ​បាន​លោក​ ហ៊ុន សែន​ ចេញ​បញ្ជា​អោយ​តាម​ចាប់ខ្លួន​ ឬ​សម្លាប់​ចោល​នៅ​ប្រទេស​ថៃ​ បាន​ភៀស​ខ្លួន​មកដល់​សហរដ្ឋ​អាមេរិក​ហើយ។​

​សារ​របស់​លោក​ ហ៊ុន សែន ​ដែល​ត្រូវ​បាន​បែកធ្លាយ​កាល​ពី​ថ្ងៃ​ទី២២​ កញ្ញា ​កន្លង​ទៅ​ បាន​បញ្ជា​អោយ​ដៃ​ជើង​លោក​ម្នាក់​ឈ្មោះ​ ហួត​ សហការ​ជាមួយ​ប៉ូលិស​ថៃ ​និង ក្រុម​អាវ​ក្រហម​មនុស្ស​ស្មោះស្ម័គ្រ​នឹង​ត្រកូល​តាក់​ស៊ីន​តាម​ចាប់​អោយ​បាន​ទាំង​រស់​ ឬក៏​សម្លាប់​ចោល​ ធ្វើ​យ៉ាង​ណា​កម្ចាត់ ​ផន ផាន់ណា​ អោយ​ខាង​តែ​បាន។​

​សូម​អញ្ជើញ​លោក​អ្នកនាង​កញ្ញា​ទស្សនា​កិច្ចពិភាក្សារវាង​លោក ​សំ ប៉ូលី ​លោក​ ជុន ច័ន្ទបុត្រ ​ជាមួយ​លោក ​ផន ផាន់ណា ​អំពី​សកម្មភាព​របស់​លោក​នៅ​ប្រទេស​ថៃ ​និង​ការ​គេច​ខ្លួន​របស់​លោក​មក​សហរដ្ឋ​អាមេរិក​ដូច​តទៅ៖​

​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍8
Media is too big
VIEW IN TELEGRAM
មនុស្ស​៣​ពាន់​នាក់​ដើរ​ដង្ហែ​ក្បួន​​នៅ​អង្គរវត្ត​ដើម្បី​ពិភពលោក​គ្មាន​មីន
---
ជន​រងគ្រោះ​ដែល​រស់រាន​ជីវិត​ពី​គ្រាប់​មីន និង​អ្នក​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ រួម​ទាំង​សិស្ស និងយុវជន​ប្រមាណ​៣​ពាន់​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដើម្បី​ប្រឆាំង​នឹង​គ្រាប់​មីន ក្រោម​ប្រធាន​បទ« ពិភពលោក​មួយ​ដែល​គ្មាន​មីន»។ ការ​ដើរ​ដង្ហែ​ក្បួន​នេះ មាន​ចម្ងាយ​៤​គីឡូម៉ែត្រ នៅ​ជុំវិញ​ប្រសាទ​អង្គរវត្ត។ កម្មវិធី​នេះ​ធ្វើ​ឡើង ស្របពេល​ខេត្ត​សៀមរាប ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥ នៃ​អនុញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស ឬ​ហៅ​ថា អនុសញ្ញា​អូតាវ៉ា (Ottawa Convention) ដែល​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SiemReap #HunSen #HunManet #MineFreeWorld #LyThuch #CambodianMineActionAuthority #CMAC #CMAA #OttawaConvention #AntiPersonnelMineBanTreaty
👍7
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៦១]៖ សមត្ថកិច្ចថៃចាប់បញ្ជូនជនភៀសខ្លួនខ្មែរជិត១០នាក់មកកម្ពុជាវិញទាំងបង្ខំ
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា ឆ្នាំ២០២៤៖
១. សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ​ជិត១០នាក់​មក​កម្ពុជា​វិញ​ទាំង​បង្ខំ
២. ចៅក្រម ពន្យារ​ពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​«ញុះញង់»​​របស់​មេ​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី
៣. អ្នកឃ្លាំមើល ដាស់​តឿន​លោក ហ៊ុន សែន ឱ្យ​ភ្ញាក់​រឭក​ក្នុង​កិច្ច​សហប្រតិបត្តិការ ជាមួយ​វៀតណាម
៤. មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ដោះលែង​សកម្មជន​ការពារ​ព្រៃឈើ និង​អ្នកសារព័ត៌មាន ៦នាក់ ក្រោយ​បង្ខំ​ឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=xeqcN6GeNaY
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍7
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៥១]​៖​ អ្នកស្រី​ យាន ស្រីយ៉ាន​ ប្រពន្ធ​របស់​ប្រធាន​គណបក្ស​ជំទាស់​កម្លាំង​ជាតិ​លើកឡើង​ថា​ប្តី​អ្នកស្រី​គឺ​លោក​ ស៊ុន ចន្ធី គ្មាន​កំហុស​អ្វី​នោះ​ទេ។​ អ្នកស្រី​ថា​បើ​អ្នក​នយោបាយ​មិនអាច​និយាយ​រិះគន់​ស្ថាបនា​ ពួកគេ​គួរ​ទៅ​ដាំដំឡូ​ងវិញ​ល្អ​ជាង៕
👍17
Thailand deports 5 Cambodian opposition party activists
---
Thai authorities deported five Cambodian opposition activists back to their country, a Thai official said, drawing condemnation from fellow activists who said they risk persecution at the hands of a Cambodian government that does not brook dissent.
👉 https://www.rfa.org/english/cambodia/2024/11/26/cambodia-thailand-deports-activists/
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #TransnationalRepression #TNR #CNRP
😢11👍7
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. ពលរដ្ឋ​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​រឿង​កោះ​គជ់​ទៅ​តុលាការ​អន្តរជាតិ
២. ជនភៀសខ្លួន​ខ្មែរ​៦នាក់​ដែល​បញ្ជូន​ពី​ថៃ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ផ្សេងៗ​គ្នា​ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ
៣. លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​រក​វិធី​ទាក់ទាញ​វិនិយោគិន ខណៈ​អ្នកឃ្លាំមើល​ថា កម្ពុជា​កំពុង​ជួប​វិបត្តិ​សង្គម
៤. តុលាការ​កំពូល បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ក្រោម​ហេតុផល​ដើម្បី​រង់ចាំ​សវនាការ​ជំនុំ​ជម្រះ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=FgLfqFEmrpo

ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍5
CallShow.jpg
1.3 MB
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃអង្គារ​ ទី២៦ ​ខែវិច្ឆិកា​ បាន​ពិភាក្សា​លើ​ប្រធានបទ៖​ តើ​ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​រឿង​ជម្លោះ​កោះ​គជ់ កម្ពុជា​មាន​ប្រៀប​ជាង​ថៃ​បែប​ណា​ខ្លះ?​

ចុះ​បើ​មិន​ប្ដឹង​វិញ តើ​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន នឹង​ប្រឈម​មុខ ​ចំពោះ​ប្រវត្តិសាស្ត្រ​ដូច​ម្ដេច​ខ្លះ?​
​​
​សូម​ទស្សនា​កម្មវិធី​នេះ​ ដែល​សម្របសម្រួល​ដោយ​លោក​ ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖ https://www.facebook.com/rfacambodia/videos/552049917585175
👍9
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ ​លោក សម រង្ស៊ី​ ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ឪពុក​និង​កូន​ត្រកូល​ហ៊ុន​គ្មាន​ជំហរ​ច្បាស់​លាស់​តាំង​ពី​ដើម​ទី​រឿង​ជម្លោះ​កោះ​គជ់​ ឬ​កោះ​គុត​ជាមួយ​ប្រទេស​ថៃ៕
👍3
Media is too big
VIEW IN TELEGRAM
តុលាការ ​ឃុំ​ជន​ភៀស​ខ្លួន​នយោបាយ​ទើប​ចាប់​បញ្ជូន​ពី​ថៃ​៦នាក់​ពី​បទ«ក្បត់ជាតិ»
---
ជន​ភៀស​ខ្លួន​នយោបាយ​ខ្មែរ​៦នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ តាម​សំណើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ពួកគាត់​នៅ​ពន្ធនាគារ​ផ្សេងគ្នា ដោយ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់ជាតិ»។ ប៉ុន្តែ​គ្រួសារ គណបក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិ​មនុស្ស ចាត់ទុក​ករណីនេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឆ្លង​ដែន​លើ​សកម្មជន​បក្សជំទាស់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #TNR #TransnationalRepression #PenChansangkream #HongAn #YinChanthou #VornChanratchana #SoeungKhunthea #MeanChanThon #VerticalVideos #Reels #Shorts
👍10😢2
Media is too big
VIEW IN TELEGRAM
តុលាការ​វៀតណាម​កាត់ទោស​ព្រះសង្ឃ ៥អង្គ និង​សកម្មជន​ខ្មែរ​ក្រោម​ ៤នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ២ឆ្នាំ ​ដល់ ៦ឆ្នាំ
---
តុលាការ​វៀតណាម កាល​ពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ម្សិលម៉ិញ បាន​កាត់ទោស​ព្រះសង្ឃ ៥អង្គ និង​សកម្មជន​ខ្មែរ​ក្រោម​ ៤នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយ​ចោទប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» និង​បទ «ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HumanRights #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
😢12
Media is too big
VIEW IN TELEGRAM
អ្នក​ភ្នំពេញ ចិញ្ចឹម​កណ្ដូប និង​ចង្រិត​លើ​ដំបូល​ផ្ទះ​ល្វែង
---
លោកស្រី អ៊ុង ស៊ូម៉េង អះអាង​ពី​ជោគជ័យ​ជុំវិញ​ការ​សាកល្បង​ចាប់​មុខ​របរ​ចិញ្ចឹម​កណ្ដូប និង​ចង្រិត​នៅ​លើ​ដំបូល​ផ្ទះ​ល្វែង​របស់​លោកស្រី ដែល​ស្ថិត​នៅ​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ លោកស្រី​ចាប់​របរ​ចិញ្ចឹម​កណ្ដូប និង​ចង្រិត​លក់​នេះ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ ដោយ​ឆ្លៀត​ធ្វើ​ការងារ​នេះ បន្ទាប់​ពី​សល់​ពេល​ទំនេរ​ពី​ការងារ​​ជា​ស្រ្ដី​មេ​ផ្ទះ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #DithTina
#MAFF #Agriculture #Farmers #Cricket #Locust
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍15
Media is too big
VIEW IN TELEGRAM
សម្ភាសន៍អ្នកការពារ​សិទ្ធិមនុស្សជុំវិញការ​ចាប់​ជនភៀស​ខ្លួន​នយោបាយ​ពី​ថៃ​មក​ដាក់​គុក​នៅ​កម្ពុជា​

ទាក់ទង​នឹង​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ពី​ប្រទេស​ថៃ​យក​មក​ដាក់​គុក​នៅ​កម្ពុជា​នេះ​ដែរ​ យើង​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកការពារ​សិទ្ធិមនុស្ស​លោក​ យិន ម៉េងលី​ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ​ដីធ្លី ​និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (ADHOC)។​ ​សូម​ទស្សនា​កិច្ចសម្ភាសន៍​នេះ​ដូច​តទៅ៖
👍12
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៦៣]៖ UNHCR ថ្កោលទោសថៃរឿងចាប់បញ្ជូនជនភៀសខ្លួននយោបាយខ្មែរមកកម្ពុជា
---
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៤៖
១. UNHCR ថ្កោលទោស​អាជ្ញាធរ​ថៃ​រឿង​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​នយោបាយ​ខ្មែរ​មក​កម្ពុជា
២. ខ្មែរ​ក្រោម ស្នើ​ឱ្យ​ព្រះមហាក្សត្រ​ស្នើសុំ​ទៅ​វៀតណាម​ឱ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ក្រោម ពេល​ព្រះអង្គ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម
៣. អ្នកឃ្លាំមើល​ថា ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​តាម​ក្រសួង​នានា រដ្ឋាភិបាល​គួរតែ​កាត់​បន្ថយ​មន្ត្រី​នយោបាយ ហើយ​បន្ថែម​មន្ត្រី​បច្ចេកទេស
៤. ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល ដែល​បិទ​បញ្ចប់​ការ​ដោះស្រាយ​ដីតំបន់២ និង​តំបន់៣ នៅ​បឹង​ទន្លេសាប ដោយ​អយុត្តិធម៌៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=NmP0-NFIBjM
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍13
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​បន្ដ​ធ្វើ​ចន្លុះ​បែប​ប្រពៃណី​លក់ ទោះ​បច្ចុប្បន្ន​តម្រូវ​ការ​ប្រើ​ប្រាស់​ថយ​ចុះ
---
ពលរដ្ឋ​ចំនួន​៤ភូមិ​​ នៃ​ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ប្រមាណ​១០០​គ្រួសារ ​នៅតែបន្ត​នាំ​គ្នា​ប្រកប​របរ​ធ្វើ​ចន្លុះបូតដោយដៃ​លក់​នៅ​ទីផ្សារ​ ដើម្បី​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ក្រៅ​ពី​ការ​ធ្វើស្រែ​ចម្ការ។ ពួក​គាត់​នៅ​តែ​បន្ត​ធ្វើ​ចន្លុះ​បែប​ប្រពៃណី​នេះ បើ​ទោះ​បច្ចុប្បន្ន​នេះ តម្រូវ​ការ​ប្រើប្រាស់​របស់ពលរដ្ឋក្នុងស្រុក​ថយ​ចុះ​យ៉ាង​ណា​ក្ដី៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Vendors #EconomyKH #Handicrafts #Tradition #PrimitiveTorch #AnglongVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
អ្នក​ជំនាញ​ថា​ កម្ពុជា​មាន​ប្រៀប​ឈ្នះ ​បើ​ប្ដឹង​ករណី​កោះ​គជ់​ទៅ​តុលា​ការ​អន្តរជាតិ​
---
​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​វាយ​តម្លៃ​ថា ​កម្ពុជា​អាច​មាន​ប្រៀប​ ឬ​ក៏​ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ​តែម្ដង ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ករណី​កោះ​គជ់​ (កោះគុត) ទៅ​តុលា​ការ​អន្តរជាតិ​។ ពួក​គេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិត​គូរពី​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់​ចត់​ ព្រោះ​ជា​រឿង​បូរណភាព​ទឹក​ដី​ជាតិ​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/experts-said-cambodia-will-win-if-the-government-send-koh-kut-case-to-international-courts-11262024194730.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #KohKut #KohKood #PaetongtarnShinawatra #Thaksin #OCA #MOU44 #2021MOU #JointMaritimeExploration #SecretDeals
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍13
UN agency slams Thai deportation of Cambodian dissidents
---
Thailand’s deportation of six Cambodian political dissidents violated its commitment to the principle of non-refoulement, which prohibits states from returning people to countries where they may face torture or other human rights abuse, a spokesperson for the U.N. Refugee Agency told Radio Free Asia.
👉 https://www.rfa.org/english/cambodia/2024/11/27/cambodia-refugees-refoulement/
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #TransnationalRepression #TNR #CNRP
😢7👍3
Media is too big
VIEW IN TELEGRAM
អន្តរជាតិ ថ្កោលទោស​កម្ពុជា-ថៃ​រឿង​សហការ​គ្នា ​«គាបសង្កត់​ឆ្លងដែន»
---
អង្គការ​អន្តរជាតិ ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ជុំវិញ​រឿង​សហការ​គ្នា​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ៦នាក់ និង​កុមារ​ម្នាក់​នៅ​ប្រទេស​ថៃ ឱ្យ​មក​ទទួល​ទោស​នៅ​កម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/unhcr-urges-thai-and-cambodian-governments-to-ensure-the-rights-of-deported-individuals-are-fully-respected-in-cambodia-11272024164453.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #TNR #TransnationalRepression #PenChansangkream #HongAn #YinChanthou #VornChanratchana #SoeungKhunthea #MeanChanThon #UNHCR #HRW #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍9😢8
Media is too big
VIEW IN TELEGRAM
តស់! នាំគ្នា​ចូល​ស្ដាប់​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​

ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី៨១ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។
👍7
Media is too big
VIEW IN TELEGRAM
ស៊ុន ចាន់ថុល អះ​អាង​ថា​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ​ នឹង​ធ្វើ​ចប់​តាម​ការ​គ្រោង​ទុក​ ឬ​មុន​ការ​គ្រោង​ទុក​
---
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយក​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់ថុល អះ​អាង​ថា​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ​ នឹង​ធ្វើ​ចប់​តាម​ការ​គ្រោង​ទុក​ ឬ​មុន​ការ​គ្រោង​ទុក។ លោក​ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា ដោយ​ច្រាន​ចោល​សេចក្ដី​រាយ​ការណ៍​របស់​សារ​ព័ត៌មាន​អន្តរជាតិ ​ដែល​បាន​ផ្សព្វ​ផ្សាយ​ថា រដ្ឋាភិបាល​ផ្អាក​សាង​សង់​ព្រែកជីក​ ហ្វូណន​តេជោ​ដោយ​ខ្វះ​ថវិកា​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/RRumM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #PRC #ChinaReach #MRC #HunManet #HunSen #SunChanthol #FunanCanal #FunanTechoCanal #ChinaStateOwnedCompany #CRBC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពម្នាក់ និងជាអ្នកគាំទ្រគណបក្សប្រឆាំង លោក ស៊ន តារា បានផ្អាកកម្មវិធីផ្សាយផ្ទាល់លើបណ្តាញហ្វេសប៊ុករបស់លោក បន្ទាប់ពីរដ្ឋាភិបាលត្រកូលហ៊ុន ចាប់ឃុំខ្លួនឪពុករបស់លោក ។ ទោះបីជាអាជ្ញាធររដ្ឋាភិបាល បកស្រាយនិងចោទថា ការចាប់ខ្លួនឪពុករបស់លោក ស៊ន តារា ពាក់ព័ន្ធនឹងរឿងគ្រឿងញៀនក្តី ក៏មជ្ឈដ្ឋានទូទៅ ជឿថា នេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីកុំឲ្យលោក ស៊ន តារា រិះគន់ពីក្រៅប្រទេសទៀត។តើដំណើរឿងចាប់ខ្លួនឪពុករបស់លោក ស៊ន ដារ៉ា នេះ បែបណា ? តើទង្វើរដ្ឋាភិបាលនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រស្មោគគ្រោកបែបណា?

លោក ថា ថៃ រាយការណ៍ជុំវិញដំណើររឿងចាប់ខ្លួនឪពុករបស់អ្នកអត្ថាធិប្បាយសង្គម និងនយោបាយ លោក ស៊ន តារា។
😢9👍6