វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ដែល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ហ៊ាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ជនជាតិ​ដើម​នៅ​ទឹក​ដី​កំណើត។ អាជ្ញាធរ​វៀតណាម​ បាន​ប្រើប្រាស់​វិធានការ​ច្បាប់ ផាក​ពិន័យ សម្លុត​បំភ័យ និង​ប្រើប្រាស់​ហិង្សា​លើ​យុវជន​ខ្មែរ​ក្រោម​ពេល​សួរ​ចម្លើយ​ពួកគេ។
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #KhmerKrom #KKF #Vietnam #UNHCR
គ្រួសារ​និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក ថុល សំណាង ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន។ ពួកគេ​ថា យុវជន​គណបក្ស​ភ្លើងទៀន​រូប​នេះ អាច​ប្រឈម​បញ្ចូន​ទៅ​កម្ពុជា​វិញ​ ដើម្បី​ដាក់​ទោសទណ្ឌ​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ​ត្រូវតែ​លើក​កម្ពស់​កិច្ចការ​ការពារ​ជន​ភៀស​ខ្លួន។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #tholsamnang #thailand #refugees #humanrights #UNHCR #CandlelightParty #ElectionKH2023 #HunSen
ពលរដ្ឋខ្មែរក្រោម នៅអូស្ត្រាលី បាតុកម្មមុខស្ថានទូតវៀតណាម ឆ្លើយតបអំពើព្រៃផ្សៃលើយុវជនខ្មែរក្រោម
---
ពលរដ្ឋខ្មែរក្រោម រស់នៅប្រទេសអូស្ត្រាលីជិត ១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតវៀតណាម ក្នុងទីក្រុងកង់បេរ៉ា (Canberra) រដ្ឋធានីនៃប្រទេសអូស្ត្រាលី ក្នុងគោលបំណងធ្វើបាតុកម្មប្រឆាំងនឹងទង្វើព្រៃផ្សៃអមនុស្សធម៌របស់រដ្ឋាភិបាលវៀតណាម ដែលបានប្រព្រឹត្តលើយុវជនខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម។ ពលរដ្ឋខ្មែរក្រោមនៅឯនាយសមុទ្រ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម ត្រូវគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ឲ្យស្របតាមច្បាប់អន្តរជាតិ។ សូមទស្សនាសេចក្តីរាយការណ៍របស់លោក ថា ថៃ អំពីបាតុកម្មនេះ ពីទីក្រុងកង់បេរ៉ា៖
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #Australia #UNHCR #KKF #Vietnam #HumanRights
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ស្ថានភាពជនភៀសខ្លួនខ្មែរក្រោម កំពុង​ជាប់គាំងនៅ​ប្រទេស​ថៃ​ច្រើន​ឆ្នាំ
---
ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​២០០​នាក់ កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​រស់នៅ​ប្រទេស​ទី​បី នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ពួកគេ​បាន​រត់គេច​ចេញពី​ទឹកដី​កំណើត​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សិទ្ធិមនុស្ស និង​សេរីភាព​ផ្នែក​នយោបាយ​។ ទោះបី​ពួកគេ​មក​រស់នៅ​លាក់ខ្លួន​នៅ​ថៃ​រួច​ផុតពី​ការធ្វើ​ទុក្ខ​ផ្នែក​សិទ្ធិសេរីភាព និង​សាសនា​ក្តី ប៉ុន្តែ ពួកគេ​កំពុង​ជួប​ការលំបាក​ជីវភាព​រស់នៅ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​សមត្ថកិច្ច​ថៃ​។ សូម​ទស្សនា វិ​ដេ​អូ​អំពី​ស្ថានភាព​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដូចតទៅ​៖​
#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #Refugees #UNHCR #Thailand

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ជនភៀសខ្លួនខ្មែរក្រោមនៅបាងកក កំពុងជួបបញ្ហាជីវភាព និងការធ្វើទុក្ខបុកម្នេញពីសំណាក់សមត្ថកិច្ចថៃ
---
ជនភៀសខ្លួនខ្មែរក្រោម ប្រមាណពីររយនាក់មកពី៦០គ្រួសារ កំពុងរស់នៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសទីបី តាមរយៈអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។ ជនភៀសខ្លួនខ្មែរក្រោមខ្លះមកបានរស់នៅប្រទេសថៃជិត១០ឆ្នាំហើយ ប៉ុន្តែ នៅមិនទាន់បានទៅតាំងទីលំនៅនៅប្រទេសទីបីនៅឡើយទេ។ បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាជីវភាព និងប្រឈមមុខនឹងការឃាត់ខ្លួនពីសំណាក់អាជ្ញាធរថៃ ប្រសិនបើធ្វើការងារ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតមិនស្របច្បាប់។
#RFAKhmer #Cambodia #Thailand #Vietnam #HumanRights #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #Refugees #UNHCR

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣៖

១.ក្រុមយុវជនជំរុញឱ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២.អាជ្ញាធរថៃសម្រេចឃុំខ្លួនពលករខ្មែរជាង២រយនាក់ដោយសារគ្មានឯកសារធ្វើការស្របច្បាប់
៣.សង្គមស៊ិវិលស្នើរដ្ឋាភិបាលដោះស្រាយបញ្ហាទន្លេមេគង្គ ដែលប៉ះពាល់ដោយ សារទំនប់វារីអគ្គីសនីរបស់ចិន
៤. ជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនៅបាងកក កំពុងជួបបញ្ហាជីវភាពនិងការធ្វើទុក្ខបុកម្នេញពីសំណាក់សមត្ថកិច្ចថៃ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #Thailand #Vietnam #HunSen #HunManet #CandleLightParty #CLP #PoliticsKH #PPA #PPA1991 #ParisPeaceAccordCambodia #China #Thailand #Chinareach #MekongRiver #HumanRights #KhmerKrom #KampucheaKrom #Refugees #UNHCR
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/AQP11pLrJbw
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ធ្វើ​ការ​ជាមួយ​ UNHCR ដើម្បី​អន្តរាគមន៍​ទៅអាជ្ញាធរថៃឲ្យដោះលែងពលរដ្ឋខ្មែរក្រោមពីរររូប
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​កំពុង​ស្វែង​រក​វិធី​ ដើម្បី​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ថៃ​ដោះលែង​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ និង​ជា​អ្នកសារព័ត៌មាន​សំឡេង​កម្ពុជា​ក្រោម​ម្នាក់ (Voice of Kampuchea Krom) ដែល​កំពុង​ជាប់​ពន្ធនាគារ។ ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ លោក លី ឈូន បាន​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម​ និង​កម្ពុជា ហើយ​បាន​មក​ស្នាក់​នៅ​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ថៃ ​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​ហើយ​។​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HumanRights #UNHCR #KhmerKrom #KampucheaKrom #UN #KKF #Refugees
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer