វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣
១. លោក ហ៊ុន សែន ស្នើ​ឱ្យ​តុលាការ​ដែល​តែង​នៅ​ក្រោម​បញ្ជា​របស់​លោក ឱ្យ​លើក​កម្ពស់​គុណភាព​ជំនុំ​ជម្រះ​ក្តី​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​យុត្តិធម៌
២. អង្គការ​សង្គម​ស៊ីវិល ស្នើ​ព្រឹទ្ធសភា​ពន្យារ​ពេល​អនុម័ត​វិសោធនកម្ម​ច្បាប់​បោះឆ្នោត
៣. សាលាដំបូង​ខេត្ត​ប៉ៃលិន កោះ​ហៅ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់​ទៅ​សាកសួរ
៤. ស្ត្រី​រងគ្រោះ​ដែល​អាជ្ញាធរ​ចាប់​ច្រឡំ​ថា​ជា​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ ទាមទារ​រក​យុត្តិធម៌ ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #EngChhaiEang #KhemMonykosal #BanSreymom #Senate #ElectionKH2023 #CandlelightParty #CLP #CPP #Podcast #CambodiaThisWeek #RubberStampParliamentarians #SamPoly #ChunChanboth
👍26
ស្ត្រី​រងគ្រោះ​ដែល​អាជ្ញាធរ​ចាប់​ច្រឡំ  ខណៈ​ចុះ​បង្ក្រាប​អ្នក​ប្រកប​របរ​ផ្លូវភេទ​អំពាវនាវ​រក​យុត្តិធម៌ និង​ស្នើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ លុប​រូបភាព​របស់​ពួកគាត់​ចេញ ឬ​ឈប់​ចែកចាយ​បន្ត។

ទស្សនាវីដេអូ៖ https://youtu.be/SHGf9DIcxiI
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #HumanRights #SexWorkers #SexWorkersRights
👍17😢1
Media is too big
VIEW IN TELEGRAM
អ្នកនយោបាយភៀសខ្លួនខ្មែរ លោក អេង ឆៃអៀង ក្លាយជាអ្នករត់ឡានដឹកម្ហូបអោយគេនៅអាមេរិកដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និងបន្តការតស៊ូនយោបាយ។
ស្ដាប់​ផតខាសធ៍​ «កម្ពុជា​សប្ដាហ៍​នេះ» [ភាគ ៦] របស់​វិទ្យុអាស៊ីសេរី។ --- នៅក្នុង​សប្តាហ៍​នេះ កម្មវិធីផតខាស «កម្ពុជាសប្តាហ៍នេះ» ប្រធាននិងអនុប្រធាននៃវិទ្យុអាស៊ីសេរី ជជែកគ្នាពីអ្នកនយោបាយភៀសខ្លួនខ្មែរ លោក អេង ឆៃអៀង ក្លាយជាអ្នករត់ឡានដឹកម្ហូបអោយគេនៅអាមេរិកដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និងបន្តការតស៊ូនយោបាយ។
--- ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
Apple: https://pod.link/1688588022.apple ?
Google: https://pod.link/1688588022.google ?
Spotify: https://pod.link/1688588022.spotify ?
RFA: https://www.rfa.org/khmer/podcasts
#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #អេងឆៃអ៊ាង #RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #EngChhaiEang
👍16
នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃ​អង្គារ ទី២៧ ខែមិថុនា​នេះ នឹង​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​ការ​រើសអើង​ផ្នែក​នយោបាយ​លើ​មន្ត្រី​រាជការ មាន​ផលវិបាក​បែប​ណា ចំពោះ​សង្គម​ជាតិ?
របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បណ្ដេញ​មន្ត្រី​រាជការ​មួយចំនួន​ចេញ​ពី​ក្របខណ្ឌ ដោយសារ​តែ​ពួកគាត់​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ។ ករណី​ទាំងនោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​រើសអើង​ផ្នែក​នយោបាយ និង​ប្រាសចាក​ពី​ច្បាប់។
ជាមួយគ្នា​នេះ របប​ដឹកនាំ​មួយ​នេះ​បាន​តែងតាំង​មនុស្ស​មួយចំនួន​ឱ្យ​ធ្វើ​ជា​មន្ត្រី​ឋានៈ​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល ក្រោយពី​ពួកគេ​ទាំងនោះ​លើក​សរសើរ បញ្ចើចបញ្ចើ​លោក ហ៊ុន សែន ហើយ​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង។
តើ​ការ​បណ្ដេញ​មន្ត្រី​មាន​សមត្ថភាព​ពី​ការងារ ដោយសារ​តែ​ការ​រើសអើង​ផ្នែក​នយោបាយ​បែបនេះ នឹង​មាន​ផលវិបាក​បែប​ណា​ចំពោះ​សង្គម​ជាតិ?
ប្រសិនបើ​លោក​អ្នកនាង​មាន​សំណួរ​ចង់​សួរ​វាគ្មិន​របស់​យើង ឬ​ចង់​បញ្ចេញមតិ​យោបល់ សូម​​ដាក់​លេខ​ទូរស័ព្ទ​ក្នុង​ខ្ទង់​ខំមិន ​ពេល​កំពុង​ផ្សាយ​ផ្ទាល់​នោះ ក្រុមការងារ​របស់​យើង​នឹង​ហៅ​ទៅ​លោក​អ្នក​នាង​វិញ។ សូម​អរគុណ!
👍14
#រូបត្លុកនយោបាយ​៖ ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត ជា​ជម្រើស​របស់​អ្នកបោះឆ្នោត តែ​សម្រាប់​លោក ហ៊ុន សែន ជម្រើស​មានតែ​មួយ គឺ ហ៊ុន ម៉ាណែត
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ElectionKH2023 #ShamElection #DynasticRule #HunDynasty #HereditaryPrimeMinister
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
👍16
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃទី២៧ មិថុនា ២០២៣៖
១-លោក ហ៊ុន សែន បញ្ជា​ឲ្យ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា
២-សហជីព​ថា លោក ហ៊ុន សែន មិន​គួរ​ឲ្យ​កម្មការិនី​មាន​ផ្ទៃពោះ​ចូលរួម​ពិធី​ឃោសនា​នយោបាយ​របស់​លោក
៣-មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ផ្សព្វផ្សាយ​កម្មវិធី​វិទ្យុ​អំពី​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត
៤-វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​នេះ យើង​នឹង​ពិភាក្សា​អំពី​ផលវិបាក​នៃ​សង្គមជាតិ ដែល​កើត​ចេញពី​ការរើសអើង​ផ្នែក​នយោបាយ​លើ​មន្ត្រីរាជការ​...​រួម​នឹង​ព័ត៌មាន​សំខាន់​មួយ​ចំនួន​ទៀត
---
#RFAKhmer #Cambodia #HunSen #PoliticsKH #ElectionKH2023 #civilservant #descrimination
👍7
ជំនន់​ទឹកភ្លៀង​ ​នៅ​រាជធានី​ភ្នំពេញ​ ​បណ្តាល​ឱ្យ​លិច​ ​និង​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​ប្រមាណ​ ​២​០​០​ ​គ្រួសារ​ ​ស្ថិតនៅ​ភូមិ​សំបួរ​ ​សង្កាត់​ដង្កោ​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​ ​ប្រជាពលរដ្ឋ​ ​ដែល​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង​ ​កំពុង​ប្រឈមមុខនឹង​បញ្ហា​ជីវភាព​លំបាក​ ​ដោយសារ​ពួកគាត់​ខាតបង់​ថវិកា​ ​និង​ប៉ះពាល់​ដល់​ការ​ប្រកបមុខរបរ​ប្រចាំថ្ងៃ​។​ ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ទឹកជំនន់​ ​នៅកណ្តាល​ទី​ក្រុងភ្នំពេញ​លើកឡើង​ថា​ ​ដោយសារតែ​កា​រលុប​បឹង​ជាច្រើន​កន្លែង​ ​ដើម្បី​សង់​អគារ​ ​ផ្ទះល្វែង​ ​ទើប​បណ្ដាល​ឱ្យ​លិច​ ​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ​។​ ​ពួកគាត់​ស្នើ​ទៅដល់​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ជួយ​អន្តរាគមន៍​ដោះស្រាយបញ្ហា​ទឹកជន់​លិច​ទីក្រុង​ដោយ​ទឹកភ្លៀង​ ​ដោយ​យកចិត្តទុកដាក់​ ​និង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍12😢4
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃ​អង្គារ ទី២៧ ខែមិថុនា​ឆ្នាំ២០២៣​

​តើ​ការ​រើសអើង​ផ្នែក​នយោបាយ​លើ​មន្ត្រី​រាជការ​ ​មាន​ផលវិបាក​បែប​ណា​ចំពោះ​សង្គម​ជាតិ?​

​របប​ដឹកនាំ​របស់​លោក​ ​ហ៊ុន សែន​ ​បាន​បណ្ដេញ​មន្ត្រី​រាជការ​មួយ​ចំនួន​ចេញ​ពី​ក្របខណ្ឌ​ ដោយសារ​តែ​ពួកគាត់​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ។​ ​ករណី​ទាំងនោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​រើសអើង​ផ្នែក​នយោបាយ​ ​និង​ប្រាសចាក​ពី​ច្បាប់។​ ​ជា​មួយ​គ្នា​នេះ​ ​របប​ដឹកនាំ​មួយ​នេះ​បាន​តែង​តាំង​មនុស្ស​មួយ​ចំនួន​ឱ្យ​ធ្វើ​ជា​មន្ត្រី​ឋានៈ​ធំ​ក្នុង​ជួរ​រដ្ឋា​ភិបាល​ ​ក្រោយពី​ពួកគេ​ទាំងនោះ​លើក​សរសើរ​ បញ្ចើច​បញ្ចើ​លោក​ ​ហ៊ុន សែន​ ​ហើយ​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង។​

​តើ​ការ​បណ្ដេញ​មន្ត្រី​មាន​សមត្ថភាព​ពី​ការងារ​ ​ដោយសារ​តែ​ការ​រើសអើង​ផ្នែក​នយោបាយ​បែបនេះ​ ​នឹង​មាន​ផលវិបាក​បែប​ណា​ចំពោះ​សង្គម​ជាតិ?​

​សូម​ទស្សនា​និងស្តាប់​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ​ទី​២៧ ខែ​មិថុនា​ឆ្នាំ២០២៣​ ទាំង​ស្រុង​ដូច​តទៅ៖​ https://fb.watch/lqQ_t5jlir/
👍9
Media is too big
VIEW IN TELEGRAM
អ្នកនយោបាយភៀសខ្លួនខ្មែរ លោក អេង ឆៃអៀង ក្លាយជាអ្នករត់ឡានដឹកម្ហូបអោយគេនៅអាមេរិកដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និងបន្តការតស៊ូនយោបាយ។

តោះ! ស្ដាប់​ផតខាសធ៍​ «កម្ពុជា​សប្ដាហ៍​នេះ» [ភាគ ៦] របស់​វិទ្យុអាស៊ីសេរី។ នៅក្នុង ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​ទាំងនេះ៖
Apple: https://pod.link/1688588022.apple ?
Google: https://pod.link/1688588022.google ?
Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
RFA: https://www.rfa.org/khmer/podcasts
#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #អេងឆៃអ៊ាង #RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #EngChhaiEang
👍12😢2
ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) ប្រមាណ​ចំនួន ៤០​នាក់ បន្ត​ធ្វើ​កូដកម្ម​ នៅ​​រសៀល​ថ្ងៃទី​២៨ មិថុនា ដើម្បី​ទាមទារ​ដោះលែង​តំណាង​សហជីព​របស់​ខ្លួន គឺ​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាប់​រាល់​ការ​ចោទ​ប្រកាន់​លើ​សហការី​របស់​ពួកគេ។
ការ​តវ៉ា​ថ្ងៃ​នេះ ក្រុម​កូដករ​បាន​ធ្វើ​យុទ្ធសាស្ត្រ​ប្លែកៗ ដោយ​ពួកគេ​បាន​រៀបចំ​ជា​​ពាន​រង្វាន់​ច្នៃ​ពី​ក្រដាស​កាតុង និង​ប័ណ្ណ​សរសើរ​មួយ​ផ្ទាំង អម​ដោយ​អក្សរ​​ថា ណាហ្គាវើលដ៍​ឈ្នះ​ពានរង្វាន់​ខាង​រើសអើង​សហជីព និង​រំលោភ​សិទ្ធិ​ការងារ​នៅ​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៀត ពួកគេ​បាន​យក​​ក្រណាត់​ព័ទ្ធ​ឈៀង និង​បង់ក ពណ៌​ស្លា​ទុំ​មាន​អក្សរ​ណាហ្គាវើលដ៍ (Naga World) ជាដើម។ សូមរង់ចាំតាមដានការផ្សាយពិស្ដារនារាត្រីនេះ...

#RFAKhmer #Cambodia #Nagaworld #freechhimsithar #ChhimSithar #cambodianlaw
👍17😢8
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃពុធ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ បើ​សិន​យន្តហោះ​គ្មាន​មនុស្ស​ហោះ​ចូល​កម្ពុជា
២. អ្នក​ឃ្លាំមើល និង​មន្រ្តី​គណបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន នៅ​តែ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី
៣. សកម្មជន​ការងារ​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ការ​សម្លាប់​បណ្ឌិត កែម ឡី
៤. បងប្រុស​កញ្ញា សេង ធារី អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប ថ្កោលទោស​ការ​គាបសង្កត់​ជា​ប្រព័ន្ធ​នៅ​កម្ពុជា រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៖
---
#RFAKhmer #Cambodia #HunSen #drone #borderkh #vietnam #PoliticsKH #ElectionKH2023 #SAMRAINSY #KemLey #thearyseng
👍16😢2
បងប្រុស​បង្កើត​របស់​កញ្ញា សេង ធារី អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​ថ្កោលទោស​ការគាបសង្កត់​ជា​ប្រព័ន្ធ និង​ដ៏​រីក​រាលដាល​នៅ​កម្ពុជា។ លោក​ថា សំណុំ​រឿង​កញ្ញា សេង ធារី គឺជា​លំនាំ​នៃ​ការរំលោភ​ច្បាប់ និង​ការសងសឹក​ប្រឆាំង​នឹង​ក្រុមអ្នក​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕
#RFAKhmer #Cambodia #HunSen #ThearySeng #SinaSeng #IreneKhan #InDara #FOE #FreedomOfExpression #UNHRC #UNSpecialRapporteurs
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍21😢7
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណា​ហ្គាវើល៍ (​Nag​a​World​) ​ប្រមាណ​ ​៤​០​នាក់​ ​កាលពី​រសៀល​ថ្ងៃ​ទី​ ​២​៨​ ​មិថុនា​ ​បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ក្រុមហ៊ុន​បនល្បែង​ណា​ហ្គាវើ​ល​ដ៍​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ការងារ​។​ ​ពួកគាត់​ ​ក៏​ធ្វើពិធី​ប្រគល់​ពានរង្វាន់​មាស​រើសអើង​សហជីព​ ​ដល់​ថៅកែ​ក្រុមហ៊ុន​ ​ដែល​មានការ​ការពារ​ជាពិសេស​ពី​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​។​ ​ទោះ​យ៉ាងណា​ ​ពួកគាត់​ ​សោកស្ដាយ​ ​ដែល​ថៅកែ​ក្រុមហ៊ុន​ ​ឬ​តំណាង​ក្រុមហ៊ុន​ ​មិន​ចេញ​មក​ទទួល​ពានរង្វាន់​រើសអើង​សហជីព​នេះ​។​
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍11
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៣
១. អ្នកឃ្លាំមើល​ថា​លោក ហ៊ុន សែន យក​ករណី​ដ្រូន​ធ្វើ​នយោបាយ ប្រជាភិថុតិ​
២. គណបក្ស​ប្រឆាំង​រិះគន់​ព្រឹទ្ធសភា​ដែល​អនុម័ត​សេចក្ដីព្រាងច្បាប់​វិសោធនកម្ម​បោះឆ្នោត​
៣. អាជ្ញាធរ​ឃាត់ខ្លួន​សកម្មជន​ដីធ្លី ដែល​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​
៤. សេចក្តី​រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​លោក ហ៊ុន សែន រំលោភ​បំពាន​ច្បាប់​នៅ​មុន​ការ​បោះឆ្នោត ២០២៣? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត​៖
---


#RFAKhmer #Cambodia #PoliticsKH #HunSen #ElectionKH2023 #senatekh #CandlelightParty #LandDispute
👍9
តើ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​មេដឹកនាំ​របប​ឯកបក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ត្រូវ​ផ្អាក​ដំណើរ​រហូត​ដល់ ៦​ខែ​ឬ​យ៉ាងណា បន្ទាប់​ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​របស់​ ក្រុមហ៊ុន​Meta បាន​អំពាវនាវ​ចាត់វិធានការ​លើ​មេដឹកនាំ​ដែល​តែងតែ​ប្រើ​វោហារស័ព្ទហិង្សា​និយម លើ​ហ្វេសបុក​ជា​រឿយៗ​បែប​នេះ? វិធានការ​នេះ​ធ្វើ​ឡើង ដោយសារ​លោក ហ៊ុន សែន តែង​តែ​បង្ហោះ​វីដេអូ​លើ​ហ្វេសប៊ុក ដែល​បាន​បំពាន​ច្បាប់​របស់​​ក្រុមហ៊ុន​ Meta ទាក់ទង​នឹង​ការ​គំរាម​កំហែង​ដោយ​ហិង្សា។
តើ​ហ្វេសប៊ុក​របស់​មេដឹកនាំ​ហិង្សា​និយម ដែល​មាន​អ្នក​តាមដាន​ជាង ១០​លាន (១៤​លាន) នាក់​រូប​នេះ នឹង​ត្រូវ​ផ្អាក​ដំណើរការ​ដែរ​ឬទេ ទើប​លោក​ប្រកាស​ប្ដូរ​ទៅ​​ប្រើ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) និង​តិកតុក (Tiktok) ជំនួស​វិញ​បែប​នេះ? សូម​រង់ចាំ​តាមដាន​សេចក្ដី​រាយការណ៍​លម្អិត​របស់​វិទ្យុ​អាស៊ីសេរី​នា​រាត្រី​នេះ....​សូម​អរគុណ!

#RFAKhmer #Cambodia #HunSen #FacebookPage #violent #instagram #TELEGRAM #Tiktok #ElectionKH2023 #MetaFacebook
👍31
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខេត្តកោះកុង ឃាត់ខ្លួនសកម្មជនដីធ្លីនៅកោះកុងជាង១០នាក់
---
​សកម្មជន​ដីធ្លី​ ​នៅ​ខេត្ត​កោះ​កុង​ ​ជាង​ ​១​០​នាក់​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​ ​ក្នុងពេលដែល​ពួកគាត់​ជិះរថយន្ត​មក​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួងយុត្តិធម៌​ ​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ទម្លាក់​បទ​ចោទ​លើ​ពួកគាត់​។​ ​មន្ត្រី​សង្គម​ស៊ីវិល​ថា​ ​នេះ​ជា​ការរំលោភ​សិទ្ធិ​ ​ខណៈ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ ​មាន​សិទ្ធិ​ស្នើសុំ​ជំនួយ​ ​និង​ការ​អន្តរាគមន៍​ផ្លូវច្បាប់​ ​ពី​រដ្ឋាភិបាល​។
#RFAKhmer #Cambodia #VillagersArrest #LandDispute #KohKong #PetitionMinistries #MinistryJustice #CourtKH #VerticalVideo #Trending #Reels #ShortStory
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
😢8👍1