វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.12K videos
56 files
6.98K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃពុធ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ បើ​សិន​យន្តហោះ​គ្មាន​មនុស្ស​ហោះ​ចូល​កម្ពុជា
២. អ្នក​ឃ្លាំមើល និង​មន្រ្តី​គណបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន នៅ​តែ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី
៣. សកម្មជន​ការងារ​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ការ​សម្លាប់​បណ្ឌិត កែម ឡី
៤. បងប្រុស​កញ្ញា សេង ធារី អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប ថ្កោលទោស​ការ​គាបសង្កត់​ជា​ប្រព័ន្ធ​នៅ​កម្ពុជា រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៖
---
#RFAKhmer #Cambodia #HunSen #drone #borderkh #vietnam #PoliticsKH #ElectionKH2023 #SAMRAINSY #KemLey #thearyseng
ស្របពេល​ការ​បោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ហាក់​កាន់តែ​ព្រួយបារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក​នៅពេល​ខាងមុខ​ដែរ។ អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ដែល​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​ថ្លែង​ម្ដង​ហើយ​ម្ដងទៀត​អំពី​ការ​បញ្ជា​កងទ័ព​រាប់​រយ​នាក់​ឱ្យ​ទៅ​រង់ចាំ​បាញ់​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា​ដ្រូន​នៅ​តំបន់​ព្រំដែន​កម្ពុជា​ប្រទេស​វៀតណាម​ថា ជា​ការ​សម្ដែង​ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​នៅមុន​បោះឆ្នោត​តែប៉ុណ្ណោះ។

ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #drone #borderkh #vietnam
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃទី១៤ កក្កដា ២០២៣៖
១. កងទ័ព​ដែល​ទៅ​ប្រចាំការ​នៅ​ព្រំដែន​កម្ពុជា​វៀតណាម​ចល័ត​ចូល​បន្ទាយ​វិញ​ហើយ
២. លោក ហ៊ុន សែន លុប​សារ​ដែល​ចំអក​រឿង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថៃ ខណៈ​ពលរដ្ឋ​ថៃ ប្រតិកម្ម​ខ្លាំងៗ
៣. មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា លោក ហ៊ុន សែន ស្រលាញ់​សន្តិភាព​ក្លែងក្លាយ
៤. អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ហាម​ឃាត់​ក្រុម​យុវជន​មិន​ឱ្យ​ចូល​ល្បាត​ព្រៃព្រះរការ​ជា​ថ្មី​ទៀត
---
កម្មវិធីផ្សាយ​របស់​វិទ្យុអាស៊ីសេរី​ផ្សាយ​ដំណាល​គ្នា​តាម​រលក​ធាតុអាកាស​ខ្លី (SW) ដូចតទៅ​នេះ៖ ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់​ម៉ោង ៦កន្លះ តាមរយៈ​ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ និងប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ។ ពេល​យប់​ចាប់ពី​ម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈ ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ និងប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ៕
---
#RFAKhmer #Cambodia #thailand #drone #vietnam #pita #HunSen #preahrokarforest