វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.13K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) ប្រមាណ​ចំនួន ៤០​នាក់ បន្ត​ធ្វើ​កូដកម្ម​ នៅ​​រសៀល​ថ្ងៃទី​២៨ មិថុនា ដើម្បី​ទាមទារ​ដោះលែង​តំណាង​សហជីព​របស់​ខ្លួន គឺ​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាប់​រាល់​ការ​ចោទ​ប្រកាន់​លើ​សហការី​របស់​ពួកគេ។
ការ​តវ៉ា​ថ្ងៃ​នេះ ក្រុម​កូដករ​បាន​ធ្វើ​យុទ្ធសាស្ត្រ​ប្លែកៗ ដោយ​ពួកគេ​បាន​រៀបចំ​ជា​​ពាន​រង្វាន់​ច្នៃ​ពី​ក្រដាស​កាតុង និង​ប័ណ្ណ​សរសើរ​មួយ​ផ្ទាំង អម​ដោយ​អក្សរ​​ថា ណាហ្គាវើលដ៍​ឈ្នះ​ពានរង្វាន់​ខាង​រើសអើង​សហជីព និង​រំលោភ​សិទ្ធិ​ការងារ​នៅ​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៀត ពួកគេ​បាន​យក​​ក្រណាត់​ព័ទ្ធ​ឈៀង និង​បង់ក ពណ៌​ស្លា​ទុំ​មាន​អក្សរ​ណាហ្គាវើលដ៍ (Naga World) ជាដើម។ សូមរង់ចាំតាមដានការផ្សាយពិស្ដារនារាត្រីនេះ...

#RFAKhmer #Cambodia #Nagaworld #freechhimsithar #ChhimSithar #cambodianlaw