វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១០២]៖ បណ្តឹងសាទុក្ខលោក ចៅ វាសនា, កសិករខេត្តតាកែវ តវ៉ាបិទផ្លូវជាតិ, អ្នកខេត្តកោះកុង តវ៉ាទាមទារដី ...
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ​កំពូល​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​មន្ត្រី​បក្ស​ប្រឆាំង​លោក​ ចៅ​ វាសនា
២. ពលរដ្ឋ​នៅ​ខេត្ត​តាកែវ​រាប់​រយ​នាក់ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រែ
៣. ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ ទាមទារ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​
៤. សមត្ថកិច្ច​កម្ពុជា ជួយ​សង្គ្រោះ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​តៃវ៉ាន់​ម្នាក់​ពី​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម​នៅ​កម្ពុជា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=aU8oCssaWYI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10😢4
Hundreds block Cambodian highway to protest irrigation water shortage
---
Hundreds of people in southern Cambodia used tractors and motorcycles to block a major national highway for three hours on Tuesday to demand that provincial authorities address severe water shortages that have damaged rice fields.
👉 https://www.rfa.org/english/cambodia/2025/01/21/cambodia-villagers-demand-water
---
#RFAKhmer #Cambodia #HunSen #HunManet #DithTina #TakeoFamersProtest
👍15😢1
Media is too big
VIEW IN TELEGRAM
សាច់ញាតិនិងអ្នកគាំទ្រលោក ជា វិជ្ជា ប្តេជ្ញាបន្តទាមទាររកយុត្តិធម៌
---
សាច់ញាតិអតីត​ប្រធាន​សហជីព​សេរី​កម្មករ​លោក ជា វិជ្ជា រួម​ទាំង​កម្មករ សហជីព មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​នយោបាយ​ប្រមាណ ១០០​នាក់ ជួប​ជុំ​គ្នា​អុជ​ធូប​រំឭក​វិញ្ញាណក្ខន្ធ​និង​ថ្លែង​សារ​ទទូច​រក​យុត្តិធម៌​នៅ​ជាប់​រូប​សំណាក​របស់​លោក​ ជា វិជ្ជា នៅ​ក្បែរ​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CheaVichea
👍9😢7
Media is too big
VIEW IN TELEGRAM
ទោះ​ឃាតកម្ម​លើ​លោក ​ជា វិជ្ជា​ មាន​រយៈពេល​២១ឆ្នាំ​ក៏ដោយ ​តែ​សំឡេង​នៃ​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ប្រធាន​សហជីព​សេរី​កម្មករ​រូប​នេះ ​នៅតែ​ខ្លាំងក្លា ​និង​ប្ដេជ្ញា​ជំរុញ​រហូត​ទាល់តែ​រដ្ឋាភិបាល​អាច​ចាប់​ជន​ដៃដល់ ​និងអ្នកនៅ​ពីក្រោយ​ឃាតកម្ម​នេះ​ យក​មក​ផ្តន្ទាទោស​តាមច្បាប់។​

​សូម​ទស្សនា​កិច្ច​សម្ភាសន៍​ជាមួយ​លោក ​រ៉ុង ឈុន​ ដែល​ជា​សហការី និង​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោក​ ជា វិជ្ជា​ ជុំវិញ​ខួប២១ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​ ជា វិជ្ជា​ ដូចតទៅ៖
👍9😢1
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១០៣]៖ សហជីពនិងបក្សប្រឆាំងបន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា ក្នុងខួប២១ឆ្នាំ
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. សហជីព​ និង​គណបក្ស​ប្រឆាំង បន្ត​ទាមទារ​យុត្តិធម៌​ជូន​លោក ជា វិជ្ជា​ ក្នុង​ខួប​២១​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​លោក 
២. អ្នក​វិភាគ លើកឡើង​ថា​រដ្ឋាភិបាល​មាន​ចេតនា​បិទបាំង​រឿង​សំខាន់ ក្នុង​ករណី​ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា
៣. អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ចំនួន​២នាក់​ ដោយ​ចោទ​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត
៤. ក្រសួង​កសិកម្ម ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​របស់​កសិករ​នៅ​ខេត្ត​ក្រចេះ ប៉ុន្តែ​កសិករ​បន្ត​ទាមទារ​ប្រព័ន្ធ​ធារាសាស្ត្រ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=J23nT7VkDYU
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍7😢2
Anniversary of Cambodian labor leader’s killing marked by union members, activists
---
Some 70 union members and opposition party activists gathered at a Phnom Penh newsstand on Wednesday to commemorate the killing of labor leader Chea Vichea, who was gunned down by an unknown assailant 21 years ago as he read a newspaper.
👉 https://www.rfa.org/english/cambodia/2025/01/22/cambodia-chea-vichea-newsstand-rally
---
#RFAKhmer #Cambodia #HunSen #HunManet #CheaVichea
😢12👍5
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន៖ «​គណបក្ស​កម្លាំង​ជាតិ​នឹង​បញ្ចប់​វប្បធម៌​បាញ់​សម្លាប់​មនុស្ស​នៅ​កម្ពុជា​»

---
ក្រុម​គ្រួសារ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​លោក ជា វិជ្ជា រួម​ទាំង​កម្មករ សហជីព មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​អ្នក​នយោបាយ​ប្រមាណ ១០០​នាក់ ជួប​ជុំ​គ្នា​អុជ​ធូប​រំឭក​វិញ្ញាណក្ខន្ធ​និង​ថ្លែង​សារ​ទទូច​រក​យុត្តិធម៌​នៅ​មុខ​រូប​សំណាក​របស់​លោក​ ជា វិជ្ជា នៅ​ក្បែរ​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ដែល​ជា​ថ្ងៃខួប​គម្រប់​២១ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​រូប​លោក។ ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែង​ក្នុង​ពិធី​នោះ​ថា គណបក្ស​កម្លាំង​ជាតិ​នឹង​បញ្ចប់​វប្បធម៌​បាញ់​សម្លាប់​មនុស្ស​នៅ​កម្ពុជា៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CheaVichea #VerticalVideo #Trending #Reels #Shorts
👍15
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​៖ «​អ្នក​ជាន់​គ្នា​ស្លាប់​នៅ​ផ្ទះ​ឧកញ៉ា សុខ គង់ បង្ក​ឡើង​ពី​បញ្ហា​សុខភាព មិន​ពាក់ព័ន្ធ​ការ​ចែក​អំណោយ​ឡើយ​»
---
ការ​ប្រកាស​ចែក​អាំង​ប៉ាវ ឬ​អំណោយ​ជា​ប្រាក់ មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ភូមិគ្រឹះ​ឧកញ៉ា សុខ គង់ បង្ក​ឱ្យ​មាន​ពលរដ្ឋ​ច្រើន​កុះករ​ទៅ​ប្រជ្រៀត​គ្នា រង់​ចាំ​ទទួល​អាំងប៉ាវ រហូត​បណ្ដាល​ឱ្យ​មាន​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​មនុស្ស​០៤​នាក់ និង​៥​នាក់​ទៀត រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា ប្រាប់​អាស៊ីសេរី​ថា អ្នក​រង​គ្រោះ​ទាំង​នោះ កើតឡើង​ដោយសារ​បញ្ហា​សុខភាព មិន​ពាក់ព័ន្ធ​នឹង​អ្នក​ចែក​អាំងប៉ាវ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SokKong #VerticalVideo #Trending #Reels #Shorts
👎4😢3👍1
Media is too big
VIEW IN TELEGRAM
តើមេដឹកនាំត្រកូលហ៊ុនពិតជាមានចេតនាបិទបាំងរឿងសំខាន់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ?
---
អ្នកឃ្លាំមើល សង្កេតឃើញ​ថា នៅ​មាន​រឿង​មួយ​ចំនួន ដែល​មេដឹកនាំ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ព្យាយាម​លាក់បាំង​ពី​តម្រុយ​សំខាន់ៗ នៅ​ពីក្រោយ​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​កំណត់​ពី​អត្តសញ្ញាណ​ជនសង្ស័យ គឺជា​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ពួកគាត់​លើកឡើង​ថា ក្នុង​ករណី​ឃាតកម្ម​នេះ រដ្ឋាភិបាល​កម្ពុជា​ហាក់​មាន​ភាព​កំសាក ដោយ​បាន​ត្រឹម​តែ​និយាយ​បដិសេធ ប៉ុន្តែ​ មិន​បើក​ការ​ស៊ើបអង្កេត និង​បង្ហាញ​ភស្តុតាង​លម្អិត​មក​បញ្ជាក់​ឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/J23nT7VkDYU
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya #EkkalakPhaenoi #PichKimsrin #Lyratanakreaksmey #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍16😢2
Media is too big
VIEW IN TELEGRAM
មនុស្សចំនួន​៤នាក់បានស្លាប់​ និង​ ៥នាក់ទៀត​កំពុង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​​​ក្នុង​ហេតុការណ៍​ជាន់​គ្នា​ ពេល​ទៅ​ដណ្ដើម​អាំងប៉ាវ​​មុន​ថ្ងៃ​បុណ្យ​ចូលឆ្នាំចិន និង​វៀតណាម​នៅ​ភូមិ​គ្រឹះ​លោក​ ​សុខ គង់។​

តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​នេះ?​
 
​លោក​ ទីន ហ្សាការីយ៉ា​ និង​លោក​ ជុន ច័ន្ទបុត្រ​ មាន​សេចក្តី​រាយការណ៍​លម្អិត​ដូច​តទៅ៖
😢7👍3
Media is too big
VIEW IN TELEGRAM
បន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ បាន​ជះ​លុយ​រៀបចំ​​ខួប​ថ្ងៃ៧​មករា​ នៅ​ក្រៅ​ប្រទេស​ដូច​ជា​នៅ​ក្នុង​ប្រទេសអូស្ត្រាលី ​(Australia) និង​ប្រទេស​នូវែលហ្សេឡង់​ (New Zealand )​ ​រួច​មក​ ពេល​នេះ​ក្រុម​មន្ត្រី​បក្សកាន់​អំណាច​ ក៏​កំពុង​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប​១០ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​ចាត់​តាំង​ ដើម្បី​ត្រួតត្រា​ និង​តាមដាន​សហគមន៍​ខ្មែរ​នៅ​ក្រៅប្រទេសដែរ។ ​

​តើ​ការប្រារព្ធខួប​ថ្ងៃ៧​ មករាឆ្នាំ​នៅ​ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​នូវែលហ្សេឡង់​ខុសគ្នាបែបណាពី​ឆ្នាំ​មុនៗ?​ ​

​លោក​ ថា ថៃ ​រាយការណ៍​ព័ត៌មាន​នេះ​ ហើយ​លោក​ ជុន​ ច័ន្ទបុត្រ​ ​ជាអ្នក​សម្រប​សម្រួល៖
👍5😢2
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១០៤]៖អ្នកឃ្លាំមើលទាមទារឱ្យរដ្ឋាភិបាល និងលោក សុខ គង់ ទទួលខុសត្រូវរឿងមនុស្សប្រជ្រៀតគ្នាស្លាប់
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នកឃ្លាំមើល​ទាមទារ​ឱ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់បង់​ជីវិត​ពលរដ្ឋ​៤​នាក់​ដែល​ប្រជ្រៀត​គ្នា​ចាំ​យក​អាំង​ប៉ាវ​ពី​លោក​ សុខ​ គង់
២. អ្នកឃ្លាំមើល រិះគន់​ថា​មេដឹកនាំ​កម្ពុជា និង​ថៃ​កំពុង​កេង​ចំណេញ​នយោបាយ​ជុំវិញ​ភាព​ស្ងប់ស្ងាត់​ក្នុង​ជម្លោះ​កោះ​គជ់
៣. ពលរដ្ឋ ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​អភិបាល​ខេត្ត​កំពត​ លោក​ ម៉ៅ ធនិន ពាក់ព័ន្ធ​ការ​រំលោភ​ដី​ធ្លី​នៅ​ខេត្ត​កំពត
៤. កសិករ កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទឹក​បូម​ដាក់​ស្រែ​ និង​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ខ្លាំង​ បង្ក​ការ​លំបាក​សម្រាប់​ជីវភាព៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=RYJX3qrgf3c
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍14😢1
4 crushed to death by crowd outside Cambodian tycoon’s house
---
Four people were crushed to death Thursday by a crowd that gathered in front of a prominent businessmen’s house in Phnom Penh to receive red envelopes full of cash ahead of the Lunar New Year, police said.

A large crowd gathered in front of tycoon Sok Kong’s home to receive the red envelopes, a bag of rice and other gifts, Phnom Penh police spokesman Sam Vichheka told Radio Free Asia.
👉 https://www.rfa.org/english/cambodia/2025/01/23/cambodia-red-envelope-stampede
---
#RFAKhmer #Cambodia #HunSen #HunManet #KohKut #SokKong #SokKongGiftCrush
😢2👍1
Media is too big
VIEW IN TELEGRAM
អង្ករ​២​គីឡូ-លុយ​៤​ម៉ឺន​រៀល​របស់​ទីប្រឹក្សា​លោក ហ៊ុន សែន ផ្តាច់​ជីវិត​អ្នកក្រ​៤នាក់
---
ស្របពេល​កម្ពុជា​របស់​ត្រកូល​ហ៊ុន កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ២០៣០ បញ្ហា​ក្រពះ​ដើម្បី​តែ​អង្ករ​២​គីឡូ-លុយ​៤​ម៉ឺន​រៀល​ពី​ទីប្រឹក្សា​លោក ហ៊ុន សែន បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ក្រីក្រ​៤នាក់ និង​៥​នាក់​ទៀត​ឱ្យ​​របួស​ធ្ងន់។ ហេតុការណ៍​នេះ កំពុង​បំបែក​កំណត់ត្រា​អាក្រក់​ថ្មី​មួយ​ទៀត នៅ​ដើម​ឆ្នាំ២០២៥​នេះ ក្រោយ​រឿងរ៉ាវ​រសើប​ធំៗ​២​មិន​ទាន់​ផុត​រលត់​ផង​នោះ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #KohKut #SokKong #SokKongGiftCrush
😢16👍5
Media is too big
VIEW IN TELEGRAM
វីដើអូខ្លី៖ លោក លី រតនរស្មី ពី​មេ​ខ្យល់​នាំ​ពលករ​ទៅ​ស្រុក​ថៃ ក្លាយ​ជា​អ្នក​បញ្ជា​ខ្មាន់​កាំភ្លើង ក្រោយ​ក្លាយ​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន

---
ប្រភព​មួយ​ចំនួន បាន​លាតត្រដាង​ថា លោក លី រតនរស្មី ដែល​​ជាអ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​ជា​ជន​បង្កប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តាម​ឃ្លាំមើល និង​រាយការណ៍​ពី​សកម្មជន​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​។ ពួក​គាត់​យល់​ឃើញ​ថា ការ​បញ្ជា​ឱ្យ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក លិម គិមយ៉ា នេះ មិន​មែន​ជា​គោលបំណង​របស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែ​ទំនង​ជា​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #CNRP #LimKimya #LyRatanakraksmey
👍4😢4
Media is too big
VIEW IN TELEGRAM
តស់! ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social

​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
👍10😢1
Media is too big
VIEW IN TELEGRAM
មតិ​ពី​បណ្តាញ​សង្គម​៖ អាំងប៉ាវ​«​ឃាតករ​»​សម្លាប់​អ្នក​ក្រ
---
មតិ​ពី​បណ្ដាញ​សង្គម បាន​សម្ដែង​ការ​សោកស្តាយ និង​ចូលរួម​មរណទុក្ខ ចំពោះ​ពលរដ្ឋ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ទៅ​ទទួល​យក​អាំង​ប៉ាវ ជា​អង្ករ​២​គីឡូ និង​ប្រាក់​៤​ម៉ឺន​រៀល នៅ​ក្នុង​ភូមិ​គ្រឹះ​ឧកញ៉ា សុខ គង់ កាល​ពី​ថ្ងៃ​ទី​២៣​មករា​។ ពួកគាត់​ចាត់​ទុក​ថា អាំងប៉ាវ ឆ្នាំ​២០២៥​នេះ​ជា «​អាំងប៉ាវ​មរណៈ ឬ​ជា​អាំងប៉ាវ​ឃាតករ​...​»​។

ទស្សនាវីដែអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SokKong #SokKongGiftCrush
😢8
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញថាតើថាការដណ្ដើមអាំងប៉ាវនៅភូមិគ្រឹះលោក សុខ គង់ បណ្ដាលឱ្យស្លាប់មនុស្ស បង្ហាញពីស្ថានភាពក្រីក្រនៅកម្ពុជាដូចម្ដេចខ្លះដែរ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 bsky.app/profile/rfakhmer.bsky.social

#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #សុខគង់ #ប្រជ្រៀតគ្នាយកអាំងប៉ាវចូលឆ្នាំចិន #វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
#RFAKhmer #Cambodia #HunSen #HunManet #SokKong #LunarNewYearGiftCrush #RFACallinShow #CallinShow
👍9👎1
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. រដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ ដាក់ទោសលើបុគ្គលណាមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម
២. បក្សសង្គ្រោះជាតិជឿថារដ្ឋមន្រ្តីការបរទេសថ្មីអាមេរិក នឹងជួយជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាដក

៣. តុលាការកំពូលប្រកាសសាលដីកាផ្ដន្ទាទោសមន្ត្រីបក្សប្រឆាំង លោក ចៅ វាសនា ឱ្យជាប់ពន្ធនាគារ៣ ឆ្នាំដដែល

៤. សាច់ញាតិអ្នកស្លាប់ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាដណ្ដើម អាំងប៉ាវនៅផ្ទះលោក សុខ គង់ ទាមទាររកយុត្តិធម៌

៥. កសិករនៅខេត្តតាកែវថា ស្រូវប្រាំងនឹងខូចខាតធ្ងន់ធ្ងរបើអាជ្ញាធរមិនបើកទំនប់បង្ហូរទឹករយៈពេល១សប្តាហ៍ទៀត



---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=En7pSnhzDl8
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
👍11😢1
Media is too big
VIEW IN TELEGRAM
សាច់​ញាតិ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដណ្ដើម​អាំងប៉ាវ នៅ​ផ្ទះ លោក សុខ គង់ ទាម​ទារ​រក​យុត្តិធម៌​
---
សាច់​ញាតិ​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ដណ្ដើម​អំណោយ​អាំង​ប៉ាវ នៅ​មុខ​ផ្ទះ អ្នកឧកញ៉ា សុខ គង់ ទាម​ទារ​រក​យុត្តិធម៌​ ក្រោយ​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ ចែក​អំណោយ​នេះ​ មិន​បាន​រៀប​ចំ​សណ្ដាប់​ធ្នាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ បណ្ដាល​ឱ្យ​ពលរដ្ឋ​ ៤នាក់​ស្លាប់​ ហើយ ៥នាក់​ទៀត​របួស​ធ្ងន់​។ មន្ត្រី​សង្គម​ស៊ី​វិល​ថា​ អ្នក​ពាក់​ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់​នេះ​ មិន​អាច​បញ្ចប់​រឿង​ត្រឹម​តែ​ផ្ដល់​សំណង់​ទឹក​ប្រាក់​បន្តិច​បន្តួច​ហើយ​ ក៏​រួច​ខ្លួន​នោះ​ទេ​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SokKong #SokKongGiftCrush
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
😢8👍3