វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​តវ៉ា​ស្នើសុំ​ដំណោះស្រាយ
---
នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជាថ្មី ស្នើ​ឱ្យ​ក្រុមហ៊ុន​ឈប់​រើសអើង​សហជីព​ឯករាជ្យ គោរព​សិទ្ធិ​កម្មករ និង​ទទួល​យក​ពួក​គាត់​ចូល​ធ្វើ​ការងារ​វិញ​។ នេះ​ជា​ការ​តវ៉ា​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២៥​នេះ ក្រោយ​ពី​ពួក​គាត់​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
👍21😢1
Media is too big
VIEW IN TELEGRAM
មន្រ្តី​បក្ស​កាន់​អំណាច​ព្យាយាម​លាង​ជម្រះ​លោក ហ៊ុន សែន ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា
---
អ្នក​ឃ្លាំមើល​លើកឡើង​ថា មន្រ្តី​បក្ស​កាន់​អំណាច​កំពុង​ព្យាយាម​លាង​ជម្រះ​មុខ​មាត់​ឪពុក​នាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដើម្បី​ផ្តាច់​ចេញ​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា​។ រីឯប្រពន្ធលោក លិម គិមយ៉ា ថា ឃាតកម្មលើប្ដីលោកស្រី កើតចេញពីរឿងនយោបាយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR
👍12
លិម គិមយ៉ា៖ «របប​ផ្ដាច់ការ​ខ្លាច​ការ​ពិត»
---
លោក លិម គិមយ៉ា ជា​អ្នក​នយោបាយ​ខ្មែរ​ដំបូង​ហើយ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​ថៃ។ លោក​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ទីពីរ នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​រយៈពេល ៨ ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាល​ពី​ឆ្នាំ ២០១៦។ តើ​លោក លិម គិមយ៉ា មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-killed-killed-cnrp-mp-lim-kimya-01082025150849.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TNR
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10
Media is too big
VIEW IN TELEGRAM
លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្លាស់​ប្ដូរ​របប​ត្រកូល​«ហ៊ុន»​
---
មេ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​លោក ​សម រង្ស៊ី អំពាវនាវ​ជា​ថ្មី​ឱ្យ​គ្រប់​គណបក្ស​នយោបាយ ​និង​ពលរដ្ឋ​តស៊ូ​មតិ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន​៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/sam-rainsy-calls-on-people-to-end-hun-sen-regime-01182025173817.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HunMany #SamRainsy #HunDynasty #Authoritarianism #Nepotism #CPP #CNRP #Parliamentarian #LimKimya #Killing #Bangkok #Thailand
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍23
Media is too big
VIEW IN TELEGRAM
សហគមន៍​ខ្មែរ​នៅ​កាណាដា​ធ្វើ​បាតុកម្ម​អំពាវនាវ​រក​យុត្តិធម៌​ដល់​លោក លិម គិមយ៉ា
---
សហគមន៍​ខ្មែរ​នៅ​ប្រទេស​កាណាដា (Canada) ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​រក​យុត្តិធម៌​ជូន​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​លោក លិម គិមយ៉ា ព្រម​ទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ត​ទៅ​ទៀត​។ បាតុកម្ម​នេះ ធ្វើ​ឡើង​ស្រប​ពេល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​ឃាតកម្ម​នយោបាយ​ដែល​មាន​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​នៅ​ពី​ក្រោយ​ខ្នង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
👍14
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​អាមេរិកកាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California) នឹង​ធ្វើបាតុកម្ម នៅ​ថ្ងៃអាទិត្យ ​ទី​១៩ ​ខែ​មករា​ វេលា​ម៉ោង​១២ថ្ងៃត្រង់​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​ ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទាមទារ​យក​​កោះ​គជ់​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​វិញ។​

​សូម​ទស្សនា​បទ​សម្ភាសន៍​ជាមួយ​អគ្គ​លេខាធិការ​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក​ រី គា​ ដូច​តទៅ៖
👍12
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​លើ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​លិម គិមយ៉ា។​ ​ពួកគាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃាតកម្ម​លើ​អ្នក​ស្នេហាជាតិ​រូប​នេះ​ និង​គ្រួសារ។ 

​សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​អ្នកស្រី​ ម៉ូរី បូរ៉ា ​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ប្រចាំ​ប្រទេស​ជប៉ុន​ដើម្បី​រៀបរាប់​បន្ថែម​អំពី​ការ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​លោក​ លិម យ៉ា​ ដូច​តទៅ៖
👍14
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៨៨] ​កត្តា​ដែល​មេដឹកនាំ​ខ្មែរ​គិត​មុខមាត់​ខ្លួន​ឯង​ជាធំ​

អ្នកធំ​នៅ​ស្រុក​ខ្មែរ​ហាក់​ដូច​ជា​ខ្វល់ខ្វាយ​ខ្លាំង​ណាស់​ ​នូវ​មុខមាត់​ផ្ទាល់​ខ្លួន​ឯង​ពេល​ខ្លះ​រហូត​ហ៊ាន​ធ្វើ​ទារុណកម្ម​ ឬ​ចាប់​ពលរដ្ឋ​ដាក់គុក​ជា​ញឹកញយ​ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ថែម​ទៀត​ផង។​ ទន្ទឹម​នឹង​នោះ​ពួក​គេ​អាច​រំលោភ​បំពាន​កិត្តិយស ​និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្លួន​តាម​ចិត្ត​ខ្លួន​ចង់​ទៅវិញ។​

​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​អោយ​មេដឹកនាំ​ខ្មែរ​ប្រកាន់​ឥរិយា​បទ​បែប​នេះ?​

​សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​រវាង​ព្រះតេជគុណ​ ប៊ុត ​ប៊ុនតិញ​ លោក ​សំ ប៉ូលី ​និង​លោក​ ជុន ច័ន្ទបុត្រ ​ដូច​តទៅ៖​
​​
​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍11
Media is too big
VIEW IN TELEGRAM
ខ្មែរ​នៅ​ជប៉ុន អំពាវនាវ​ឱ្យ​ខ្មែរ​ទាំងអស់​តស៊ូ​ស្វែងរក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា
---
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ប្រមាណ​៥០នាក់ កាលពី​ថ្ងៃ​អាទិត្យ ទី១៩ ខែមករា បាន​នាំគ្នា​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​កុសល​ជូន​លោក លិម គិមយ៉ា និង​វីរជន​ស្នេហា​ជាតិ​មួយ​ចំនួន​ទៀត ដែល​រង​ការ​បាញ់​សម្លាប់​ក្រោម​ការ​ដឹកនាំ​អំណាច​របស់​ត្រកូល​«ហ៊ុន»។ ពួកគាត់​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​ប្រែក្លាយ​ការ​ឈឺ​ចាប់​ទាំងនេះ ទៅ​ជា​ថាមពល​ក្នុង​ការ​តស៊ូ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​កសាង​សង្គម​កម្ពុជា​មួយ​តាម​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Japan #HunSen #HunManet #LimKimya
👍14😢6
#រូបត្លុកនយោបាយ​៖ កម្ពុជា-ថៃ សម័យ ​«នាយករដ្ឋមន្ត្រី​ត្រួត​ស៊ីគ្នា»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #LimKimya #KohKuch #KohKut
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍16😢2
Media is too big
VIEW IN TELEGRAM
ហ៊ុន ម៉ាណែត បដិសេធ​ធ្វើ​ឃាត​លើ​លោក លិម គិមយ៉ា ក្រោយ​នៅ​ស្ងៀមស្ងាត់​ជិត​កន្លះ​ខែ
---
ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា រយៈពេល​១៣​ថ្ងៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​ថ្លែង​ការពារ​រដ្ឋាភិបាល និង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ថា មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ​ទេ​។ ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ាណែត នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន រង​ការ​រិះគន់​ធ្ងន់​ៗ​ថា មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្លាប់​ពលរដ្ឋ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ថៃ និង​មិន​ដុត​ដៃ​ដុត​ជើង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ស៊ើបអង្កេត​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​គ្រួសារ។ លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ពី​ការ​តាម​រក​ចាប់​បញ្ជូន​ជន​សង្ស័យ​ពីរ​នាក់​ទៀត ជា​ជន​ជាតិ​ខ្មែរ គឺ​លោក លី រតនរស្មី ទីប្រឹក្សា​លោក ហ៊ុន សែន និង លោក ពេជ្រ គឹមស្រ៊ិន ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​នោះ​ទេ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng
👍14😢5
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន ៨០០ ស៊ូភើ ហ្គា ​យល់​ព្រម​ទទួល​យក​តំណាង​សហជីព​ចូល​ធ្វើការ​វិញ ក្រោយ​កម្មករ​ប្រមាណ​៣រយ​នាក់​ផ្ទុះ​កូដកម្ម
---
ក្រុម​ហ៊ុន​ប្រមូល​សំរាម​ឈ្មោះ ៨០០ ស៊ូភើ ហ្គា (800Super-GAEA Cambodia) យល់​ព្រម​ទទួល​យក​តំណាង​សហជីព​ចំនួន៤នាក់ ឲ្យចូលធ្វើការវិញ និង​សន្យា​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ក្រោយ​កម្មករ​ប្រមាណ​៣រយនាក់​បាន​ផ្ទុះ​កូដកម្ម​២ថ្ងៃ​ជាប់​គ្នា​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃទី១៩ និង​២០​ខែមករា។ ការ​ធ្វើ​កូដកម្ម​នេះ គឺ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ប្រមូល​សំរាម​នេះ កាល​ពី​សប្ដាហ៍​មុន បាន​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព​ចំនួន​៤នាក់ ពី​កន្លែង​ការងារ​ក្រោយ​ពី​ពួកគាត់​ចូលរួម​បង្កើត​សហជីព៕ 
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer#Cambodia#MLVT #HengSour #800SuperGAEA #WorkersKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍18
Media is too big
VIEW IN TELEGRAM
អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​អ៊ុំ សំអាន​ ​​អះអាង​ថា​រដ្ឋា​ភិបាល​ត្រកូល​ «ហ៊ុន»​ មិន​ប្ដឹង​ទាមទារ​កោះ​គជ់​ពី​ប្រទេស​ថៃ​ដោយ​សារតែ​ «ចង់បាន​លុយ​ពី​ថៃ​យក​មក​ពង្រឹង​អំណាច»។​ លោក​អះអាង​ដូច្នេះ​ក្រោយ​ពេល​លោក​បាន​ចូលរួម​ដឹកនាំ​​បាតុកម្ម​ជាមួយ​ខ្មែរ​-អាមេរិកាំង​ នៅ​ទីក្រុង​ឡុងប៊ិច​ (Long Beach)​​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California)​ កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មករា​ ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ទាមទារ​អធិបតេយ្យ​របស់​ខ្លួន​នៅ​លើ​កោះ​គជ់​ពី​ប្រទេស​ថៃ​មក​វិញ​

សូម​ទស្សនា​កិច្ច​សម្ភាស​ន៍​ជាមួយ​លោក ​អ៊ុំ សំអាន ​ដែល​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡងប៊ិច៖
👍10
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១០១]៖ លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលមិនពាក់ព័ន្ធនឹងឃាតកម្មលើលោក លិម គិមយ៉ា
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២៥ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន​ ម៉ាណែត​ ថា​ រដ្ឋាភិបាល​របស់​លោក​មិន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក លិម​ គិមយ៉ា
២. ពលរដ្ឋ​ខ្មែរ​អាមេរិក​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ទាមទារ​កោះ​គជ់​ទៅ​តុលាការ​អន្តរជាតិ
៣. គ្រួសារ​ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​តុលាការ​កំពូល ទម្លាក់​បទ​ចោទប្រកាន់​លើ​មន្ត្រី​បក្ស​ប្រឆាំង​ លោក​ ចៅ​ វាសនា
៤. ក្រុមហ៊ុន 800 ស៊ូភើ​ ហ្គា យល់​ព្រម​ទទួល​យក​តំណាង​សហជីព​ចូល​ធ្វើ​ការ​វិញ ក្រោយ​កម្មករ​ប្រមាណ​៣០០នាក់​ផ្ទុះ​កូដកម្ម៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=ODl3l0tITBY
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10😢1
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៦០]​៖​ ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ ​ព្យាយាម​លាង​ជម្រះ​មន្ទិល​រឿង​ការ​ធ្វើ​ឃាត​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លោក​ លិម គិមយ៉ា ​ដោយ​អះអាង​​ថា​រដ្ឋាភិបាល​បាន​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​បញ្ជូន​ជន​សង្ស័យ ​ជា​ខ្មាន់​កាំភ្លើង​ទៅ​ប្រទេស​ថៃ​វិញ។​ ទោះយ៉ាង​ណា ​លោក​មិន​បាន​បង្ហាញ​ជំហរ​ថា​នឹង​បញ្ជូន​ជន​សង្ស័យ​ពីរ​នាក់​ទៀត ដែល​ជា​អ្នក​សមគំនិត គឺ​លោក​ លី រតនរស្មី ​និង​លោក​ ពេជ្រ គឹមស្រ៊ិន​ ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ​ឡើយ​ បើ​ទោះ​ជា​ជន​ទាំងពីរ​នាក់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​តាម​ចាប់​ខ្លួន ​និង​ស្នើ​ឱ្យ​ភាគី​កម្ពុជា​បញ្ជូន​ខ្លួន​ឱ្យ​ទៅ​សមត្ថកិច្ច​ថៃ​ស៊ើប​អង្កេត​ក៏​ដោយ៕
👎6😢4👍2
Media is too big
VIEW IN TELEGRAM
ខ្មែរ-អាមេរិកាំង៖ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​បើ​ធ្វើ​ឱ្យ​បាត់បង់​កោះគជ់​ទាំង​ស្រុង​ទៅ​ថៃ​
---
ពលរដ្ឋខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​ទាមទារ​អធិបតេយ្យ​របស់​ខ្លួន​នៅ​លើ​កោះគជ់​ពី​ប្រទេស​ថៃ​មកវិញ។​ ពួកគាត់​ថា​រដ្ឋាភិបាលត្រកូល​«ហ៊ុន»​ត្រូវ​ទទួល​ខុស​ត្រូវ​​បើ​សិន​ធ្វើ​ឱ្យ​បាត់​កោះគជ់​ទាំង​ស្រុង​ទៅ​ភាគី​ប្រទេស​ថៃ៕ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #KohKut #VerticalVideo #Trending #Reels #Shorts
👍12
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត បដិសេធ​ការ​ពាក់​ព័ន្ធ ខណៈ​លោក​ សម រង្ស៊ី រិះ​គន់​រឿង​មិន​ថ្កោល​ទោស​ឃាត​កម្ម​លើ​លោក ​លិម​ គិម​យ៉ា ​
---
លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមករា បាន​ចេញ​ប្រតិកម្ម​ ទាំង​កំហឹង​ដោយ​ច្រាន​ចោល​ការ​ពាក់ព័ន្ធ​របស់​ឪពុក​លោក ​គឺ​លោក​ ហ៊ុន សែន និង​រដ្ឋាភិបាល​ ក្នុង​អំពើ​ឃាត​កម្ម​សម្លាប់​លោក ​លិម គិមយ៉ា នៅ​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មករា​។ ប្រតិកម្ម​បដិសេធ​ដោយ​កំហឹង​របស់​លោក​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើ​ក ឡើង​ជា​ច្រើន​ដង​ថា​ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មិន​ស្គាល់ សុជីវធម៌ ដែល​ត្រូវ​ឆ្លើយតប​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ និង​សង្ស័យ​ថា លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​លោក ​លិម គិមយ៉ា៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hun-manet-denies-involvement-in-the-assassination-of-lim-kimya-after-sam-rainsy-expressed-suspicion-on-hun-sen-01202025114711.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HunMany #LimKimya
👍8👎4😢3
Media is too big
VIEW IN TELEGRAM
ភរិយាលោក លិម គិមយ៉ា ក្រោយពីបានវិលទៅដល់ប្រទេសបារាំង អ្នកស្រី បានអះអាងប្រាប់តុលាការបារាំងថា ឃាតកម្មលើប្ដីរបស់អ្នកស្រីនេះ ថាជារឿងនយោបាយ។ អ្នកស្រី បានរំលឹកឡើងវិញថា ក្រោយពីឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិរួច ទើបអ្នកស្រីនឹកឃើញ ពីភាពមិនប្រក្រតីមួយចំនួន ដែលបានកើតឡើងនៅលើឡានក្រុង និងក្នុងពេលធ្វើដំណើរ។ ក្នុងពេលនោះ អ្នកស្រី និងលោក លិម គិមយ៉ា មិនបានចាប់អារម្មណ៍ទាល់តែសោះថា ព្រឹត្តិការណ៍ទាំងនោះ អាចជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើស្វាមីរបស់អ្នកស្រីទេ។
តើក្នុងពេលធ្វើដំណើរនៅលើឡានក្រុងពីខែត្រសៀមរាប ឆ្ពោះមកទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៧ មករា នោះ លោក លិម គិមយ៉ា និងភរិយាបានជួបភាពមិនប្រក្រតីអ្វីខ្លះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PoliticalAssassination #CNRP #LimKimya
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍22😢5
Media is too big
VIEW IN TELEGRAM
តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​លោក ចៅ វាសនា នៅ​ថ្ងៃ​ទី​២៤​មករា
---
តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត​លោក ចៅ វាសនា នៅ​ថ្ងៃ​ទី​២៤ ខែ​មករា​។ សាច់​ញាតិ​និង​អ្នក​នយោបាយ​ជំទាស់​លើកឡើង​ថា លោក ចៅ វាសនា ត្រូវ​បាន​តុលាការ​ជាន់ទាប កាត់​ទោស​ទាំង​អយុត្តិធម៌ ដោយសារ​សំអាង​តែ​លើ​អង្គហេតុ​មិន​រឹងមាំ ដែល​យក​ចេញ​ពី​ប្រព័ន្ធ​តេឡេក្រាម (​Telegram​)​។ លោកស្រី ចៅ រតនៈ កូន​ស្រី​លោក ចៅ វាសនា បញ្ជាក់​ថា ប្រព័ន្ធ​តេឡេក្រាម​ដែល​ដាក់​ឈ្មោះ​លោក ចៅ វាសនា និង​បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹក​ឆ្នោត មិន​មែន​ជា​របស់​លោក ចៅ វាសនា ឡើយ​។ លោកស្រី​បន្ត​ថា ប្រព័ន្ធ​តេឡេក្រាម​នោះ ត្រូវ​បាន​បង្កើត​ឡើង​ពី​បុគ្គល​ឈ្មោះ សយ ឧត្តម ហើយ​បុគ្គល​នេះ​បាន​ដើរ​តួនាទី​ជា​អ្នក​ប្ដឹង​លោក ចៅ វាសនា៕​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #ChaoVeasna #CLP
👍6😢5
Thumbnail of 3.jpg
1.4 MB
តើអំពើឃាតកម្មលើលោក​ លិម គិមយ៉ា ​ជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបែបណាខ្លះ?

​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ​ទី​២១ ខែ​មករា​ បានពិភាក្សា​ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូបអះអាង​ថា​បាន​ស្គាល់​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក​ លី គិមយ៉ា ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​ លី រតនរស្មី។​

​តើលោក​ លី រតនរស្មី​មានដំណើរ​ដើមទង​ធ្វើការ​ជា​សម្ងាត់​បែប​ណា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មុន​ពេល​ទទួល​បាន​តួនាទី​ជា​ផ្លូវការ​ជា​ទីប្រឹក្សា​លោក​ ហ៊ុន សែន?​

​សូម​ទស្សនា​កម្មវិធី​នេះ​ដែល​មាន​លោក​ ជុន ច័ន្ទបុត្រ​ ជា​អ្នក​សម្រប​សម្រួល​ដូចតទៅ៖​ https://www.facebook.com/share/v/15aS16Xq4o/
👍10😢2