វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការ​ថៃ​ចេញ​ដីកា​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​គឺ​លោក លី រតនរស្មី ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា
---
ក្រុម​ស៊ើបអង្កេត​របស់​ប៉ុស្តិ៍​នគរបាល​តំបន់​ឆាណាក់ សុងក្រាម (Chana Songkhram) នៃ​ទីក្រុង​បាងកក បាន​រាយការណ៍​ប្រាប់​សារព័ត៌មាន​ថៃ នៅ​ថ្ងៃទី​១៥ ខែ​មករា ថា តុលាការ​ព្រហ្មទណ្ឌ​នៅ​ទីក្រុង​បាងកក បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក លី រតនរស្មី ដែល​មាន​ឈ្មោះ​នៅ​ប្រទេស​ថៃ​ថា ស៊ុមវ៉ាំង បាមរុងគីត (Somwang Bamrungkit) អាយុ ៤៣ ឆ្នាំ ជនជាតិ​ខ្មែរ។ តុលាការ​ព្រហ្មទណ្ឌ​បាន​ចោទ​ប្រកាន់​ឈ្មោះ លី រតនរស្មី ចំនួន ៣ គឺ ទី​១ បទ​ឃាតកម្ម​គិតទុក​ជាមុន ទី​២ ការ​កាន់​អាវុធ​នៅ​ទី​សាធារណៈ​ដោយ​ខុសច្បាប់ និង​ទី​៣ ការ​បាញ់​កាំភ្លើង​នៅក្នុង​ក្រុង។
បទ​ចោទ​ទាំង​នេះ គឺ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នៅ​បាងកក កាលពី​ថ្ងៃទី​៧ ខែមករា ដែល​ខ្មាន់កាំភ្លើង​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) បាញ់សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ អានលម្អិតលើហ្វេសប៊ុក #RFAKhmer #Cambodia #HunSen #HunManet #LyRatanakreaksmey #SomwangBamrungkit #PichKimsrin #PoliticalKilling #KillingInBangkok #LimKimya
Media is too big
VIEW IN TELEGRAM
តើមេដឹកនាំត្រកូលហ៊ុនពិតជាមានចេតនាបិទបាំងរឿងសំខាន់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ?
---
អ្នកឃ្លាំមើល សង្កេតឃើញ​ថា នៅ​មាន​រឿង​មួយ​ចំនួន ដែល​មេដឹកនាំ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ព្យាយាម​លាក់បាំង​ពី​តម្រុយ​សំខាន់ៗ នៅ​ពីក្រោយ​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​កំណត់​ពី​អត្តសញ្ញាណ​ជនសង្ស័យ គឺជា​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ពួកគាត់​លើកឡើង​ថា ក្នុង​ករណី​ឃាតកម្ម​នេះ រដ្ឋាភិបាល​កម្ពុជា​ហាក់​មាន​ភាព​កំសាក ដោយ​បាន​ត្រឹម​តែ​និយាយ​បដិសេធ ប៉ុន្តែ​ មិន​បើក​ការ​ស៊ើបអង្កេត និង​បង្ហាញ​ភស្តុតាង​លម្អិត​មក​បញ្ជាក់​ឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/J23nT7VkDYU
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya #EkkalakPhaenoi #PichKimsrin #Lyratanakreaksmey #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social