វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា (ICC) នៅទីក្រុងឡាអេ ចេញដីការចាប់ខ្លួនមេដឹកនាំប្រទេសមួយចំនួន ពីបទឧក្រិដ្ឋកម្មសង្គ្រាម មានដូចជា លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) នៃប្រទេសរូស៊ី លោក បេនហ្សាមីន ណេតាន់យាហូ (Benjamin Netanyahu) នៃប្រទេសអ៊ីស្រាអ៊ែលជាដើម ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស កំពុងនាំគ្នារៀបចំឯកសារដាក់ពាក្យទៅតុលាការនេះ ប្តឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមានការសម្លាប់មនុស្សតាមទម្រង់ផ្សេងៗជាច្រើនករណី និងការធ្វើទារុណ្ឌកម្ម និងចាប់ឃុំឃាំងមនុស្សដោយអយុត្តិធម៌ ជាដើម។

ទន្ទឹមគ្នានេះដែរ ទាក់ទងទៅនឹងទំនាស់កម្ពុជាជាមួយនឹងប្រទេសថៃលើបញ្ហា កោះគជ់ និងលំហរសមុទ្រកោះគជ់វិញ ពលរដ្ឋខ្មែរក៏កំពុងនាំគ្នាចេញតវ៉ាធ្វើបាតុកម្ម ជំរុញអោយរដ្ឋាភិបាលនៃត្រកូលហ៊ុន ដាក់ពាក្យប្តឹងទៅតុលាការមួយទៀតដែលតាំងនៅក្រុងឡាអេដែរ គឺតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា (ICJ) ដើម្បីអោយជួយកាត់ក្តីរកយុត្តធម៌។

តើតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាចបើកការជំនុំជំរះសំណុំរឿងវិវាទកោះគជ់អោយកម្ពុជាបានដែរឬទេ ប្រសិនបើកម្ពុជាដាក់ពាក្យប្តឹងជាឯកតោភាគី?
👍21
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៧៤]៖ បក្ស​កម្លាំងជាតិថាសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូច
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. បក្ស​កម្លាំងជាតិ​ថាសិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​រួមតូច​
២. មេដឹកនាំ​ថៃ​ កំពុង​ពិចារណា​លើ​សំណើ​របស់​អ្នក​ជាតិនិយម​ ដែល​ទាមទារ​ឱ្យ​លុបចោល​ MOU44 ជាមួយ​កម្ពុជា
៣. លោក ហ៊ុន ម៉ាណែត បារម្ភ​ខ្លាំង​ចំពោះ​ការ​ផ្សាយព័ត៌មាន​ស្ដីពី​បញ្ហា​ជួញដូរ​មនុស្ស​ តែ​លោក​គ្មាន​ចំណាត់​ការច្បាស់លាស់​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​នេះ
៤. អ្នកឃ្លាំមើល​ថា បើបាត់​ EBA ទាំងស្រុង​កម្ពុជា​នឹង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ និង​សង្គម
៥. លោក​ ស​ សុខា​ ព្រមាន​អង្គការ​សង្គមស៊ីវិល​កុំ​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​ដែល​លោកចោទ​ថា​ជា«ក្រុមជ្រុលនិយម»៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Masl6I3i12s
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10😢1
Media is too big
VIEW IN TELEGRAM
កសិករ​ត្អូញត្អែរ​ពី​តម្លៃ​ផល​ដំណាំ​ចុះ​ថោក​ និង​ស្នើ​ឱ្យ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស
---
ប្រជាកសិករមួយចំនួន នៅ​ភូមិកំពង់ព្រីង ស្រុកស្អាង ខេត្តកណ្ដាល ​ចាប់​យក​មុខ​របរ​ដាំ​បន្លែ​វិល​ជុំ​លក់ ​ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគាត់​បាក់​ទឹកចិត្ត​លែង​ចង់​ប្រកប​របរ​ដាំដុះនេះ ដោយសារ​តម្លៃ​ផលដំណាំ​ ដែលប្រឹងប្រែងដាំ​ដុះ​យ៉ាង​លំបាកបែរជាទទួល​បាន​តម្លៃ​ទាប។ ប្រជាកសិករស្នើឱ្យរដ្ឋាភិបាល និងភាគី​ពាក់​ព័ន្ធជួយរកទីផ្សារលក់កសិផលឱ្យពួកគាត់ និង​កាត់​បន្ថយ​ការ​នាំ​ចូល ដើម្បី​​ឱ្យ​កសិករ​ខ្មែរ​មាន​ទឹក​ចិត្ដ​ដាំ​ដំណាំ​គ្រប់​ប្រភេទ​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្ដ​ទៀត៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Economy #FarmerKH #Agriculture #Kandal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍9😢2
Media is too big
VIEW IN TELEGRAM
អ្នក​វិនិយោគ​ចិន​ថយ​ចុះ ​ស្រប​ពេល​​សហភាព​អឺរ៉ុប​គ្រោង​ផ្ដាច់​ EBA ទាំងស្រុង
---
អ្នក​វិភាគ​សង្គម​បារម្ភ​ថា​ចំនួន​អ្នក​វិនិយោគ​ចិន​ អាច​នឹង​ថយ​ចុះ​ពី​កម្ពុជា​បន្ថែម​ទៀត​ ដោយ​សារ​តែ​កម្ពុជា​អាច​នឹង​អស់​ផល​ចំណេញ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​ពួក​គេ ​ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​(GSP) របស់​សហរដ្ឋអាមេរិក​ផ្ដល់​ឱ្យ​កម្ពុជា​បាន​ផុត​សុពល​ភាព​មិន​ទាន់​បន្ត​ឡើង​វិញ​ ហើយ​សហភាព​អឺរ៉ុប​ ក៏​កំពុង​ពិចារណា​លើ​ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទំនិញ (EBA) ទាំង​ស្រុង​ពី​កម្ពុជា​ទៀត​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #PRC #HunSen #HunManet #XiJinping #CPP #CCP #DiamondHexagonCooperation #Ironclad #FunanCanal #PrakSokhonn #SunChanthol#EU #EuropeanParliament #EBA #GSP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍17
Awards to the wealthy and criminally connected stir controversy in Laos, Cambodia
---
The governments of Laos and Cambodia have stirred controversy after announcing awards for a casino magnate blacklisted by the U.S. for criminal activity and a scion of the country’s first family known for flaunting their wealth.
👉 https://www.rfa.org/english/laos/2024/12/12/laos-cambodia-dubious-awards/
---
#RFAKhmer #Cambodia #Laos #China #PRC #HunSen #HunManet #ZhaoWei #Casinos #MoneyLaundering #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking
👍14
Media is too big
VIEW IN TELEGRAM
កសិករដាំបន្លែវិលជុំនៅខេត្តកណ្តាលស្នើក្រសួងកសិកម្មយកចិត្តទុកដាក់ជួយពលរដ្ឋ
---
កសិករ​ប្រកប​របរ​ដាំ​បន្លែ​វិល​ជុំ​មួយ​ចំនួន​នៅ​ភូមិ​កំពង់​ព្រីង ខេត្ត​កណ្ដាល​ចង់​ឃើញ​ក្រសួង​កសិកម្ម​ចុះ​មក​បង្រៀន​ពលរដ្ឋ​ពី​ការ​បង្កើន​ផល និង​ការ​ប្រើប្រាស់​ជី​គីមី​ឱ្យ​បាន​ត្រឹមត្រូវ។ ពួកគាត់​អះអាង​ថា បន្លែ​របស់​ពួកគាត់​ប្រឈម​នឹង​ជំងឺ​លើ​ស្លឹក និង​ការ​ដាំដុះ​យូរ​ធ្វើ​ឱ្យ​ដី​ក្រាំង​ខ្សោះ​ជីជាតិ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Economy #FarmerKH #Agriculture #Kandal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍5
Media is too big
VIEW IN TELEGRAM
តស់ ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»

​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​

---
👍9
Media is too big
VIEW IN TELEGRAM
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិថ្កោលទោសវៀតណាម ចំពោះការកាត់ទោសខ្មែរក្រោម ៩អង្គ/នាក់
---
អង្គការ​សិទ្ធ​មនុស្ស​អន្តរជាតិ​បាន​បន្ត​​ថ្កោលទោស​តុលាការ​វៀតណាម​ ដែល​បន្ត​ផ្ដន្ទាទោស​ព្រះសង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​ជាប់​ពន្ធនាគារ​ ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។ អង្គការ​ទាំង​នោះ​ ស្នើ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដោយ​ឥត​លក្ខខ័ណ្ឌ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #KaitieHolland #ThachCuong #ToHoangChuong #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists #HumanRightsFoundation #HRF #UnitedNationsWorkingGroupArbitraryDetention #UNWGAD
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍22
EXCLUSIVE: Filipina surrogate charged with human trafficking gives birth
---
A woman from the Philippines gave birth in Cambodia one day before being convicted of human trafficking for working as a commercial surrogate, RFA has learned, raising questions for what comes next for both mother and baby.
👉 https://www.rfa.org/english/cambodia/2024/12/13/cambodia-philippines-surrogates
---
#RFAKhmer #Cambodia #Philippines #HunSen #HunManet #ChouBunEng #NCCT #HumanTrafficking #FilipinoWoman #HiredPregnant #HumanRights
👍7
Media is too big
VIEW IN TELEGRAM
កម្ពុជា​ឱ្យ​នា​វា​ចម្បាំង​អាមេរិក​ចូល​ចត​កំពង់​ផែ​រាម​«​ជាការ​សម្រប​នឹង​នយោបាយ ​ប្រធានាធិបតី​ថ្មី​អាមេរិក»​
---
អ្នក​អត្ថាធិប្បាយ​នយោបាយ ​លើក​ឡើង​ថា​ ការ​ឱ្យ​នាវា​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​កម្ពុជា​ គឺ​ជា​ការ​សម្រួល​ទិស​នយោបាយ​ការ​បរទេស​ខ្លះ ​ដើម្បី​សម្រប​តាម​សភាពការណ៍​ ពិភព​លោក ​និង​នយោបាយ​របស់​សហរដ្ឋអាមេរិក​ ដែល​នឹង​ប្ដូរ​ប្រធានាធិបតី​ថ្មី​នៅ​ដើម​ឆ្នាំ​២០២៥​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #XiJinping #ReamNavalBase #USSSavannah
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍16😢3
#រូបត្លុកនយោបាយ៖ តើ​អ្នក​ណា...!! ជា​ក្រុម​វេរកម្ម ពិត​ប្រាកដ​...?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណង​ជើង​ឱ្យ​រូប​ត្លុក​នយោបាយ​មួយ​នេះ !!

លោក​នាង​ជា​ទី​មេត្រី...!! អ្នក​ឃ្លាំមើល​និង​បក្ស​ប្រឆាំង​ថា ការ​ប៉ុនប៉ង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន ព្រមាន​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវកម្ម ទំនង​ជា​លោក ហ៊ុន សែន ចង់​បង្ក្រាប​ចលនា​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ហើយ​ជាពិសេស​ទៀត​នោះ គឺ​នយោបាយ​របស់​លោក សម រង្ស៊ី​។

អានព័ត៌មានបន្ថែម ចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #KohKuch #KohKut #KohKood #PaetongtarnShinawatra #Thaksin #OCA #MOU44 #2021MOU #JointMaritimeExploration #SecretDeals #TransnationalRepression #TNR #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #CLV #CLVDTA
👍16
Media is too big
VIEW IN TELEGRAM
លោកស្រី យាន ស្រីយ៉ាន៖ «​ស្រណោះ​ខ្លួន​ដែល​នឹង​សម្រាល​កូន​ដំបូង​គ្មាន​វត្តមាន​ប្ដី​នៅ​ក្បែរ​»
---
ប្រពន្ធ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី គឺ​អ្នកស្រី យាន ស្រីយ៉ាន បន្ត​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​វិញ ខណៈ​លោកស្រី​ចាត់ទុក ការ​ឃុំ​ខ្លួន​ប្ដី​រយៈពេល​៧​ខែ​មក​នេះ ដោយសារ​ការ​និយាយ​រិះគន់​រឿង​ចែក​បណ្ណក្រីក្រ ជា​រឿង​អយុត្តិធម៌​។ ការ​លើកឡើង​នេះ ស្របពេល​លោកស្រី​ប្រឈម​សម្រាល​កូន​ដំបូង​នៅ​ចុង​ខែ​ធ្នូ​នេះ ដោយ​គ្មាន​វត្តមាន​ប្ដី​នៅ​មើល​ថែ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
😢13👍7
Media is too big
VIEW IN TELEGRAM
សហរដ្ឋ​អាមេរិក​កំពុង​តាម​ដានករណីតុលាការវៀតណាមកាត់ទោស​ពលរដ្ឋ​ខ្មែរក្រោម ៩អង្គ/នាក់
---
គណៈកម្មការ​សេរីភាព​អន្តរសាសនា​របស់​សហរដ្ឋ​អាមេរិក (United States Commission on International Religious Freedom) ភ្ញាក់​ផ្អើល ចំពោះ​សាលក្រម​តុលាការ​វៀតណាម ដែល​ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរ​ក្រោម ៥អង្គ និង​សកម្មជន​ខ្មែរក្រោម ៤នាក់ ដាក់​ពន្ធនាគារ ចាប់​ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយ​ចោទ​ប្រកាន់​អំពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ» និង​បទ «ការ​ចាប់​ខ្លួន​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/41BRL3E
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists #USCIRF #StephenSchneck
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍20😢6
Media is too big
VIEW IN TELEGRAM
ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​សម្ញែង​ទ្រព្យ​សម្បត្តិ ខណៈ​ពលរដ្ឋ​រក​ព្រឹក​ខ្វះ​ល្ងាច​និង​ជំពាក់​បំណុល​ជុំ​ទិស

---
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​រិះគន់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ដែល​នាំ​គ្នា​សម្ញែង​ទ្រព្យ​សម្បត្តិ ដូចជា សំលៀកបំពាក់​និង​គ្រឿង​អលង្ការ​ថ្លៃ​ៗ លើ​បណ្ដាញ​សង្គម​។ ពលរដ្ឋ​មួយ​ចំនួន​យល់​ថា ទង្វើ​បែប​នេះ ជា​ការ​បញ្ឈឺ​ចិត្ត​ពលរដ្ឋ​ក្រីក្រ​ដែល​ពួកគាត់​រក​ព្រឹក​ខ្វះ​ល្ងាច​និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism

---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍15
Media is too big
VIEW IN TELEGRAM
ម្ដាយ​អ្នក​នាង សាក់ កន្និការ ជិះកង់​លក់​សំលៀកបំពាក់ រក​លុយ​ផ្គត់ផ្គង់​កូន​ជាប់​នៅ​ពន្ធនាគារ
---
ម្ដាយ​របស់​អ្នកនាង សាក់ កន្និការ គឺ​លោកស្រី ភិន សុវណ្ណនី តែង​ឆ្លៀត​ពេល​ពី​ការ​ជាប់​ដៃ​មើល​ថែ​ម្ដាយ​ចាស់​ជរា ដើម្បី​ជិះ​កង់​លក់​សំលៀកបំពាក់​នៅ​តាម​ផ្ទះ និង​នៅ​តាម​រោងចក្រ រក​លុយ​យក​ទៅ​ផ្គត់ផ្គង់​កូនស្រី ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ​អ្នក​នាង សាក់ កន្និការ ជា​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) និង​សហការី​អ្នក​នាង​ម្នាក់​ទៀត​គឺ​លោក ឈាង ឫទ្ធី រួម​ទាំង​ក្រុម​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​០៣​នាក់​ទៀត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«​រួម​គំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) និង​ឃុំ​ខ្លួន​តាំង​ពី​ខែ​សីហា​។ ពួកគេ​ទាំង​៥​នាក់​អាច​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #YRDP
😢26👍3
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៨៣] ​ការ​ងើប​ឡើង​នៃ​ចលនា​មហាជន​ប្រឆាំង​ជន​ផ្ដាច់ការ ​

​ចលនាមហាជន​ងើប​ឡើង​ព្រមគ្នា​បានធ្វើអោយជនផ្តាច់ការ ​និង​របប​ផ្តាច់​ការ​មួយ​ចំនួន​ដួល​រលំ​ជា​បន្តបន្ទាប់។​ វា​មិន​គ្រាន់​តែ​បញ្ជាក់​ពី​ភាព​ផុយ​ស្រួយ​នៃ​របប​ផ្តាច់​ការ​ដោយសារ​កម្លាំង​មហាជន​ទេ​ វា​ក៏​បង្ហាញ​ពី​ប្រសិទ្ធភាព​ដ៏​ទន់ខ្សោយ​នៃ​ប្រទេស​ដែល​ជា​ខ្នង​បង្អែក​របស់​របប​ផ្តាច់​ការ​ទាំង​នោះ​ដែរ។​

​ការ​ងើប​ឡើង​របស់​មហាជន​មួយ​ចុងក្រោយ​ ដែល​អាច​ជា​គំរូ​និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​ចលនា​មហាជន​ដ៏​ទៃ​ទៀត​នោះ​ គឺ​ការ​ចេញ​ធ្វើ​បាតុកម្ម​ភ្លូក​ទឹក​ភ្លូកដី​របស់​ប្រ​ជាជន​កូរ៉េ​ខាងត្បូង​តតាំង​នឹង​មេ​ដឹកនាំ​ដែល​ពួក​គេ​ចាត់​ទុក​ប៉ុនប៉ង​រុញ​ប្រទេស​អោយ​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ។​

​សូម​អញ្ជើញ​លោក​អ្នក​នាង​ទស្សនា​និង​ស្តាប់​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​រវាង​លោក​ ស សុខេម​ លោក​ សំ ប៉ូលី ​និង​លោក​ ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​

​​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍12
Media is too big
VIEW IN TELEGRAM
យុវជនរិះគន់ការផ្តល់គ្រឿងឥស្សរិយយសឱ្យចៅលោក​ ហ៊ុន សែន​ ដែលធ្លាប់លក់កាំភ្លើងលើបណ្តេញសង្គម

​យុវជន​មួយចំនួន​ រិះគន់​រដ្ឋាភិបាល​ដែល​បាន​​​ផ្តល់​គ្រឿង​ឥស្សរិយយស​មេដាយ​មុនីសារាភ័ណ្ឌ​ជូន​ចៅប្រុស​លោក​ ហ៊ុន សែន ឈ្មោះ​ ហ៊ុន បញ្ញាបុត្រ​ ​ដែល ​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​លក់​អាវុធ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook​)និង​ការ​សម្ញែង​ទ្រព្យសម្បត្តិ​ទាំង​វ័យក្មេង៕​

​លោក ​ថា ថៃ ​រាយការណ៍​ព័ត៌មាន​នេះ៖
👍16
US navy ship visits Cambodia
---
A U.S. navy vessel arrived in Cambodia on Monday on the first visit of an American warship since 2016 as the United States seeks to improve defense ties with the Southeast Asian country amid concern that China is setting up a de-facto naval base there.
👉 https://www.rfa.org/english/cambodia/2024/12/16/us-cambodia-navy-visit-ream-base
---
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunSen #HunManet #DiamondHexagonCooperation #Ironclad #SihanoukvilleAutonomousPort #ReamNavalBase #USSSavannah #LCS28
👍12
#កម្រង​រូបភាព​៖ នាវា​ចម្បាំង​អាមេរិក​បាន​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ
---
នាវា​ចម្បាំង​អាមេរិក​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូ​ម៉ែត្រ ពី​កំពង់​ផែ​រាម ក្រោយ​ពី​ខកខាន​អស់​រយៈពេល ៨ ឆ្នាំ​។ នាវា​ចម្បាំង​អាមេរិក​នេះ មាន​ឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬ LCS 28 ដែល​មាន​នាវិក​សរុប​ចំនួន ១០៣ នាក់។ ទស្សនកិច្ច​ដ៏​កម្រ​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​កម្ពុជា​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​ធ្នូ​។
---

#RFAKhmer #Cambodia #China #America #HunSen #HunManet #DiamondHexagonCooperation #Ironclad #XiJinping #ReamNavalBase #USSSavannah
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍22