វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីជុំវិញថា តើចំណាត់ការចាប់ខ្លួនមន្ត្រីពុករលួយក្នុងជួររដ្ឋាភិបាល ជានយោបាយកែទម្រង់ ឬជាការថ្ពឹនភ្នែកពលរដ្ឋ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ
👍12
Media is too big
VIEW IN TELEGRAM
ពលរដ្ឋធ្វើពិធីឧទ្ទិសដល់ស្ដេចនាគ
---
ព្រះសង្ឃ និងពលរដ្ឋរស់នៅតំបន់ទន្លេមេគង្គក្នុងខេត្តភាគឦសានបានសាមគ្គីគ្នាកសាងរូបសំណាកនាគរាជមួយគូ នៅជាប់នឹងដងទន្លេមេគង្គ ទល់មុខទន្លេបួន នៅខេត្តស្ទឹងត្រែង។ អ្នកស្រុកមានជំនឿថា តំបន់នោះជាទីតាំងដែលស្តេចរស់នៅ។ ការធ្វើពិធីឧទ្ទិសដល់ស្ដេចនាគ ព្រលឹងបុព្វបុរសខ្មែរ និងអ្នកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីឱ្យទឹកទន្លេមេគង្គហុចផលល្អនិង បញ្ចៀសគ្រោះមហន្តរាយជាដើម៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Beliefs #Religion #Brahmanism #VedicReligion #Nagas #MekongRiver #SteungTreng #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍6👎5😢2
Overseas Cambodian activist switches political allegiance in apology video
---
A prominent overseas opposition activist defected to the ruling Cambodian People’s Party on Friday, two months after his brother was arrested on incitement charges while trying to flee the country.

Hay Vanna, who lives in Japan, apologized to Senate President Hun Sen and Prime Minister Hun Manet for his role in organizing protests among overseas Cambodian workers in August in Japan, South Korea, Canada and Australia.
👉 https://www.rfa.org/english/news/cambodia/hay-vanna-cpp-apology-video-10182024154753.html
---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #HayVanna #HayVannith #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty
👍8👎1
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​កូដកម្ម​រក​ដំណោះស្រាយ​វិវាទ​ការងារ
---
នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន ដើម្បី​ស្នើសុំ​ជា​ថ្មី​ទៅ​រដ្ឋាភិបាល​ឱ្យ​ឈប់​ចាត់​ទុក​រឿង​វិវាទ​ការងារ​របស់​ពួកគាត់ ជា​រឿង​នយោបាយ​ទៀត ហើយ​ងាក​មក​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ តាម​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍8😢1
Media is too big
VIEW IN TELEGRAM
សកម្មជន​សិទ្ធិ​មនុស្ស​ និង​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ ស្នើ​រដ្ឋាភិបាលក្រុង​ភ្នំពេញ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​ដោះលែង​ព្រះ​សង្ឃ​ និង​សកម្មជន​ខ្មែរ​ក្រោម​ ដែល​អាជ្ញាធរ​វៀតណាម​ កំពុង​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម​។​ សំណើ​ធ្វើ​ឡើង​មុន​ពេល​ប្រធាន​ព្រឹទ្ធ​សភា​លោក ​ហ៊ុន ​សែន​ តំណាង​ឱ្យកម្ពុជា​ដឹក​នាំ​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists #Kaṭhina
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
ស្រ្ដី​ម្នាក់​ចោទ​មន្ត្រី​ជលផល​វាយ​តប់​កូន​ប្រុស​ខ្លួន​ទម្លាក់​ទឹក​បណ្ដាល​ឱ្យ​លង់​ស្លាប់
--- 
លោកស្រី ស៊ែម មាស ពលរដ្ឋ​រស់​នៅ​ទំនប់​៩៤​ដែល​កំពុង​រងគ្រោះ​ពី​ទឹក​ជំនន់​លិច​ផ្ទះ ក្នុង​ភូមិ​អំពៅ​ព្រៃ ឃុំ​កណ្តោក ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​ស្នើ​ទៅ​មន្ត្រី​ពាក់ព័ន្ធ ឱ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​កូន​ប្រុស​ឈ្មោះ សេក បរិ អាយុ​២០​ឆ្នាំ ដែល​បាន​ស្លាប់​កាល​ពី​ជិត​៣​ខែ​មុន។ លោកស្រី​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា កូន​ប្រុស​លោកស្រី ដែល​ជា​កម្មករ​រោងចក្រ និង​ជា​អ្នក​ចម្រៀង​តាម​អកកេះ បាន​ស្លាប់ បន្ទាប់​ពី​ចេញ​ទៅ​​ឆក់​ត្រី​ជា​លើក​ដំបូងជាមួយ​យុវជន​ម្នាក់​​តាម​ប្រឡាយ​ជិត​ៗ​ផ្ទះ​​ ហើយ​ត្រូវ​បាន​មន្ត្រី​ជលផល​មាន​គ្នា​៦​នាក់ ចុះ​ទៅ​ចាប់​ទាំង​កម្រោល ដោយ​មាន​ការ​ប្រតាយប្រតប់​ទៅ​លើ​យុវជន​ទាំង​ពីរ។ លោកស្រី​ថា កូន​ប្រុស​លោកស្រី​ស្លាប់​ដោយ​មាន​ស្លាកស្នាម​ជោគ​លើ​ដង​ខ្លួន និង​មិន​មែន​ជា​ករណី​លង់​ទឹក​ស្លាប់​ដោយ​ខ្លួនឯង ដូច​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ឡើយ ខណៈ​ជន​រងគ្រោះ​ក៏​ជា​អ្នក​ចេះ​ហែល​ទឹក​ស្ទាត់​ជំនាញ​ដែរ​នោះ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
😢13👍5
Media is too big
VIEW IN TELEGRAM
តើលោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ មានប្រវត្តិយ៉ាងណា?
---
អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​មួយ​រូប គឺ​លោក ជា មុនី បាន​ក្លាយ​ខ្លួន​ទៅ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ថ្មីថ្មោង​មួយ ក្នុង​ពេល​ដែល​លំហ​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច។ តើ​លោក ជា មុនី មាន​ប្រវត្តិ​យ៉ាងណា? តើ​ហេតុអ្វី​បានជា​លោក​ជ្រើសរើស​វិថី​ជីវិត​ជា​អ្នក​នយោបាយ​ប្រឆាំង​បែប​នេះ?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិលោក ជា មុនី ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗនេះ !
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #CheaMony #CheaVichea #RongChhun #FTUWKC #CITA #Factory #Workers #LaborRightsKH #UnionKH #HumanRights #NationPowerParty #PoliticKH #OppositionParties #CPP #RulingParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍15
Media is too big
VIEW IN TELEGRAM
អ្នក​គាំទ្រ​ប្រមាណ​១​ពាន់​នាក់ ចូលរួម​រំឭក​ខួប​៣៣​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស
---
ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ ដែល​ជា​ក្រុម​យុវជន កម្មករ អាជីវករ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​តំណាង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា បាន​ចូលរួម​ពិធី​រំឭក​ខួប​៣៣​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា។ មន្ត្រី​សិទ្ធិ​មនុស្ស​លើកឡើង​ថា កម្ពុជា​នៅ​តែ​មិន​ទាន់​បាន​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​នៅ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កាន់​តែ​រំលោភ​សិទ្ធិ​មនុស្ស និង​ដើរ​ប្រាសចាក​កាន់​តែ​ឆ្ងាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA
👍7
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត «​អសមត្ថភាព​ដឹកនាំ​ប្រទេស ទើប​នៅ​តែ​មាន​អ្នក​រិះគន់​»

Description: ពលរដ្ឋ​មួយចំនួនរស់នៅ​ក្រៅ​ប្រទេស ហួសចិត្ដនឹងលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ដែល​ចាត់​ទុក​មតិ​យោបល់​របស់​អ្នក​រិះគន់​ថា គ្មាន​ប្រយោជន៍ និង​មិន​ចំណេញ ព្រោះ​លោក​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ។ ពួក​គាត់​​ថា​ នេះ​ដោសារ​តែ​ការ​ដឹក​នាំ​របស់ឪពុក និងកូន ​មាន​ចំណុចខ្វះ​ខាត និង​អសមត្ថភាព​​មាន​តែការអួតអាង ប៉ុន្ដែ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ដល់​ពលរដ្ឋ ទើប​នៅ​តែ​បន្ដ​មាន​អ្នក​រិះគន់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRightsKH #DemocracyKH #Protests #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #CambodianDiaspora
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍13
Media is too big
VIEW IN TELEGRAM
ខ្មែរ​រស់​នៅ​ប្រទេស​ជប៉ុន​​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃអាទិត្យ​ទី២០ ​ខែ​តុលា​នេះ​ ដើម្បី​រំលឹក​ខួប​ ៣៣ឆ្នាំ​នៃ​សន្ធិសញ្ញា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​បញ្ឈប់​គម្រោង​អភិវឌ្ឍ​រួមគ្នា ​CLV ​ទាំងស្រុង។​

​សូម​ទស្សនា​កិច្ច​សម្ភាសន៍​រវាង​អាស៊ីសេរី​ និង​​អ្នកស្រី ​មាស ភារ៉ា​ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ដូច​តទៅ៖
👍23
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប ឱ្យ​បង្កើត​យន្តការ នាំ​ជនជាតិ​ដើម​ចូល​រួម​ប្រជុំ​ដោយ​ផ្ទាល់ ជា​ជាង​តំណាង​របស់​ពួក​គេ
---
តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​រួម​កិច្ចប្រជុំ​ស្ដីពី​ការ​បង្កើន​ការ​ចូល​រួម​របស់​ជនជាតិ​ដើម​ នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី១៧ និង ១៨ តុលា។ កិច្ច​ប្រជុំ​នេះ មាន​គោល​បំណង​ពង្រឹង​សំឡេង​ជនជាតិ​ដើម ក្នុង​ការ​ពិភាក្សា​អំពី​សិទ្ធិ​មនុស្ស​ជា​សកល និង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សម្រាប់​ការ​ចូល​រួម​កាន់​តែ​ច្រើន និង​ប្រកប​ដោយ​អត្ថន័យ​ពី​សហគមន៍​ជនជាតិ​ដើម ក្នុង​ការ​បង្កើត​គោលនយោបាយ​សិទ្ធិ​មនុស្ស​អន្តរជាតិ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Geneva #HunSen #HunManet #KhmerKrom #KampucheaKrom #UN #UNHRC #KKF #IndigenousRights #KhmerKromActivists
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល៖ វិធីចាប់ឈ្លើយសឹកមកគំរាមឱ្យចុះចូល ជា «ឧបាយកលទុច្ចរិត» របស់បក្សកាន់អំណាច
---
អ្នក​ឃ្លាំ​មើល​ លើក​ឡើង​ថា វិធី​ចាប់​ឈ្លើយ​សឹក​ មក​គំរាម​ឱ្យ​ចុះ​ចូល​របស់​លោក​ ហ៊ុន សែន​ មិន​ចំណេញ​ដល់​បក្ស​កាន់​អំណាច​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វិធី​នេះ​ នឹង​ធ្វើ​ឱ្យ​មហាជន​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ ឧបាយកល​ទុច្ចរិត​ របស់​មេ​បក្ស​កាន់​អំណាច​ ដែល​ប្រើ​ប្រាស់​វិធី​ដូច​គ្នា​ទៅ​នឹង​ឧក្រិដ្ឋ​ជន​ចាប់​ជំរិត​ មក​បង្ក្រាប​សំឡេង​ប្រឆាំង​។ ការ​លើក​ឡើង​នេះ ​ធ្វើ​ឡើង​ក្រោយ​តុលា​ការ​ដោះ​លែង​ ប្អូន​ប្រុស​សកម្មជន​នយោបាយ​ លោក ​ហៃ វណ្ណា ក្រោយលោក​ ចុះ​ចូល​គណបក្ស​កាន់​អំណាច៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3C32ppd
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Japan #HunManet #HunSen #HayVanna #HayVannith #HunDynasty #Authoritarianism #Corruption #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​និង​កាណាដា​ធ្វើ​បាតុកម្ម​ជា​ថ្មី​ប្រឆាំង​ការ​ដឹក​នាំ​ត្រកូល​«​ហ៊ុន​»
---
ពលរដ្ឋ​ខ្មែរ​ប្រមាណ​៤០០​នាក់ នៅ​ក្នុង​ប្រទេស​ជប៉ុន និង​កាណាដា ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោសមនសិការ និង​ត្រូវ​ដឹកនាំ​ប្រទេស ដោយ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ត្រូវ​គោរព​តាម​គោលការណ៍​និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​។ ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទាំង​នេះ ក៏​ដើម្បី​ប្រារព្ធ​ខួប​៣៣​ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​ដែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Japan #Canada #Protest #CLV-DTA #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍21
Media is too big
VIEW IN TELEGRAM
បាតុករ​នៅ​ជប៉ុន៖ «ល្មម​បញ្ចប់​ទៅ​ការ​បង្ខំ​ឱ្យ​គេ​ចុះចូល!»
---
ពលរដ្ឋ​ខ្មែរ​ប្រមាណ​២០០​នាក់ នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ចេញ​ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោស​មនសិការ គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ត្រូវ​គោរព​តាម​គោលការណ៍​និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។ ពួកគេ​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ឪ​កូន​ត្រកូល «​ហ៊ុន​» ទាំង​ពីរ​ឈប់​ចាប់​បង្ខំ​អ្នក​រិះគន់​ឱ្យ​ចុះចូល ដែល​ពួកគេ​ថា​ជា​«នយោបាយ​ស្មោកគ្រោក​មិន​ថ្លៃថ្នូរ»។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Japan #Canada #Protest #CLVDTA #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA #VerticalVideo #Trending #Reels #Shorts
👍16😢1
Media is too big
VIEW IN TELEGRAM
[ភាគ ៧៥] អំពើអាក្រក់ឆក់អោយឆាប់ធ្វើតាម
លោកអ្នកនាងកញ្ញាជាទីមេត្រី,
សម្តេចព្រះសង្ឃរាជ ជួន ណាត ធ្លាប់លើកឡើងថា "អំពើអាក្រក់ឆក់អោយឆាប់ធ្វើតាម"។ តើមានកត្តាអ្វីខ្លះដែលធ្វើអំពើអាក្រក់ងាយឆក់យកបុគ្គលណាម្នាក់អោយធ្វើតាម?
តើបុគ្គលគួរធ្វើបែបណាកុំអោយអំពើអាក្រក់ឆក់យកបាន?
សូមអញ្ជើញលោកអ្នកនាងស្តាប់កិច្ចពិភាក្សាអំពីរឿងនេះរវាង ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក សំ ប៉ូលី និងលោក ជុន ច័ន្ទបុត្រ ដូចតទៅ៖

​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
👍16
Media is too big
VIEW IN TELEGRAM
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២១​ ខែ​តុលា ឆ្នាំ២០២៤៖
១. អ្នក​ជំនាញ​ថា កម្ពុជា​កំពុង​រួមចំណែក​ជួយ​ជ្រោមជ្រែង​ចិន​ដែល​មាន​មហិច្ឆតា​ចង់​ពង្រីក​ឥទ្ធិពល​ធ្វើ​ជា​បងធំ​នៅ​អាស៊ី
២. អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​មន្ត្រី​អសកម្ម​ក្នុង​ពន្ធនាគារ​បានទេ​ប្រសិន​បើ​មិន​លុប​បំបាត់​អំពើ​ពុករលួយ
៣. រដ្ឋាភិបាល អះអាង​ថា​ទទួល​បាន​ប្រាក់​បរិច្ចាគ​ជាង២៦លាន​ដុល្លារ​សម្រាប់​«មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»
៤. សកម្មជន​បរិស្ថាន ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​លើក​ទឹកចិត្ត​ដល់​អាជីវករ ឱ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្នុង​ពិធី​បុណ្យអុំទូក៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=oHSY8TRJYog
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល៖ ដើម្បីទប់ស្កាត់គ្រឿងញៀន រដ្ឋាភិបាលត្រូវលុបបំបាត់អំពើពុករលួយ និងស្វែងរកមេខ្លោង
---
អ្នកឃ្លាំមើលថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ដែលកំពុងរីករាលដាលនៅកម្ពុជា លុះត្រាតែរដ្ឋាភិបាលដាក់វិធានការម៉ឹងមាត់លុបបំបាត់អំពើពុករលួយ និងស្វែងរកខ្នងបង្អែករបស់អ្នកជួញដូរគ្រឿងញៀនទាំងនោះ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបគ្រឿងញៀនប្រមាណ ១រយគីឡូក្រាម នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #VornChandlout #Drugs #Methamphetamine #Ecstasy #Cocaine #Heroin #NACD
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍17
Cambodian court denies bail for award-winning journalist
---
A Cambodian court denied a request for bail by freelance journalist Mech Dara, who his lawyer and others say is suffering from health issues and is in jail awaiting trial on “incitement” charges.
👉 https://www.rfa.org/english/news/cambodia/mech-dara-bail-denied-10212024160527.html
---
#RFAKhmer #Cambodia #HunManet #HunSen #NethPheaktra #MechDara #ArbitraryArrests #PressFreedom #MoInfo
😢11
Media is too big
VIEW IN TELEGRAM
តើលោក ជា មុនី ប្រធានគណបក្សកម្លាំងជាតិ មានប្រវត្តិយ៉ាងណា?
---
អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​មួយ​រូប គឺ​លោក ជា មុនី បាន​ក្លាយ​ខ្លួន​ទៅ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ថ្មីថ្មោង​មួយ ក្នុង​ពេល​ដែល​លំហ​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច។ តើ​លោក ជា មុនី មាន​ប្រវត្តិ​យ៉ាងណា? តើ​ហេតុអ្វី​បានជា​លោក​ជ្រើសរើស​វិថី​ជីវិត​ជា​អ្នក​នយោបាយ​ប្រឆាំង​បែប​នេះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #CheaMony #CheaVichea #RongChhun #FTUWKC #CITA #Factory #Workers #LaborRightsKH #UnionKH #HumanRights #NationPowerParty #PoliticKH #OppositionParties #CPP #RulingParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍20👎1
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៣៧]៖ កម្ពុជាស្នើឱ្យចិនជួយបង្ក្រាបក្រុមអ្នករិះគន់រដ្ឋាភិបាល

រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. លោក សម រង្ស៊ី ថា មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​កម្ពុជា ប្រឈម​នឹង​ការ​ចាប់ខ្លួន ដូច​អតីត​មេ​ដឹក​នាំ​ផ្ដាច់ការ​បង់ក្លាដេស្ហ (Bangladesh) ដែរ
២. កម្ពុជា ស្នើ​ឱ្យ​ចិន​ជួយ​បង្ក្រាប​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល
៣. កូន​ស្រី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ងារ​ជា​ឧកញ៉ា​ទាំង​វ័យក្មេង
៤. តុលាការ នឹង​ដោះលែង​ស្ថាបនិក​បក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅ​ចុង​សប្ដាហ៍​នេះ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=GPVbWMER7mE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍12