វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តើ​ការបោះពុម្ព​ក្រដាស​ប្រាក់​ថ្មី​២សែនរៀល​ជា​សញ្ញា​បង្ហាញ​វិបត្តិ​សេដ្ឋកិច្ច​ឬយ៉ាងណា?​

​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​យប់​ថ្ងៃអង្គារ ទី២២ ​ខែតុលា​នេះ​បាន​​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ការ​បោះ​ពុម្ព ​និង​ការ​ធ្វើ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ២សែន​រៀល​ របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។​

​សូមទស្សនា​កិច្ច​ពិភាក្សា​ជុំវិញ​រឿង​នេះ​ដូច​តទៅ៖
👍14
Media is too big
VIEW IN TELEGRAM
លោក ប៉ែន បូណា ចោទសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថាជា «អ្នកញុះញង់បំផ្លាញសន្តិភាព»
---
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា អះអាងថា គណបក្សប្រជាជនកម្ពុជា គឺជា «អ្នកការពារសន្តិភាពពិតប្រាកដ»។ ចំណែកសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលលោកហៅថា ជា‌‌‌ «ជើងឯក» នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ប៉ែន បូណា ចោទពួកគាត់ថា ជា «អ្នកញុះញង់បំផ្លាញសន្តិភាព»៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PenBona #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH #DemocracyKH #CambodiaGovernmentSpokespersonUnit #RUSG #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍10👎8😢2
Media is too big
VIEW IN TELEGRAM
រដ្ឋសភាបដិសេធមិនទទួលញត្តិពីក្រុមពលរដ្ឋរងគ្រោះពីជម្លោះដីធ្លីនៅក្បែរតំបន់អន្ទង់អាំង
---
រដ្ឋសភា​ កាលពី​ថ្ងៃទី២២ ខែតុលា បដិសេធ​មិន​ទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ដោយ​លើកហេតុ​ផល​ថា ខ្វះ​ឯកសារ​ពាក់ព័ន្ធ បើ​ទោះ​បី​ជា​ពួកគាត់ ខំ​ធ្វើ​ដំណើរ​ពី​ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​យ៉ាង​ណា​ក្ដី​។ ពួកគាត់​មាន​បំណង​សុំ​ឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត និង​តុលាការ​ខេត្ត​ពោធិ៍សាត់ បញ្ឈប់​ការ​គំរាម​ដេញ​ពួក​គាត់​ចេញ​ពី​ដី​ធ្លី និង​ផ្ទះ​សម្បែង និង​ចោទ​ប្រកាន់​ពួក​គាត់​ថា​រំលោភ​ដី​រដ្ឋ។ ពលរដ្ឋ​ទាំង​នេះ​បញ្ជាក់​ថា ពួកគាត់​ជា​ពលរដ្ឋ​២៤​គ្រួសារ រស់​នៅ​ត្រង់​ចំណុច​បញ្ចប់​នៃ​ផ្លូវ​អន្ទង់​អាំង មិន​មែន​ស្ថិត​ក្នុង​តំបន់​អន្ទង់​អាំង​ឡើយ ហើយ​សុទ្ធ​តែ​មាន​លិខិត​បញ្ជាក់​ការ​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ពួកគាត់​បាន​សាងសង់​ផ្ទះ​នៅ និង​រមណីយដ្ឋាន​បម្រើ​ដល់​ភ្ញៀវ​អ្នក​ទេសចរ​អស់​រាប់​ឆ្នាំ​មក​ហើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #ForcedEvictions
😢15
Media is too big
VIEW IN TELEGRAM
អ្នក​នេសាទ​ងាក​ទៅ​ចិញ្ចឹម​អន្ទង់ ដោយសារ​ទិន្នផល​ត្រី​នៅ​បឹង​ទន្លេ​សាប​ថយ​ចុះ​
---
អ្នក​នេសាទ​មួយ​ចំនួន បោះបង់​របរ​នេសាទ​ចោល ទៅ​ចាប់​យក​របរ​ចិញ្ចឹម​អន្ទង់​ជំនួស​វិញ ដើម្បី​ទ្រទ្រង់​ដល់​ការ​ចិញ្ចឹម​ជីវិត​ ដោយសារ​តែ​បឹង​ទន្លេ​សាប លែង​សូវ​សម្បូរ​ត្រី​ដូច​មុន។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #KampongChhnang #TonleSap #Mekong #MekongRiver #Environment #FisheryDeclines #IllegalFishing
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍10😢1
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​រិះគន់​មន្ត្រី​ស្ថានទូត​ថា ខ្ជិល​ច្រអូស
---
ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​រិះគន់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី វ៉ាស៊ីនតោន​ថា ខ្វះ​ការ​យក​ចិត្ត​ទុក​ធ្វើ​អនាម័យ និង​សម្អាត​រៀបចំ​បរិវេណ​ស្ថានទូត ​និង​និវេសនដ្ឋាន ឬ​កន្លែង​ស្នាក់នៅ​អគ្គ​រាជទូត​ស្នាក់​នៅ​ឱ្យ​មាន​សោភ័ណភាព​។ ពួកគាត់​ស្នើ​ឱ្យ​មន្ត្រី​ស្ថានទូត​កាត់​ស្មៅ និង​បោស​សំរាម​នៅ​ជុំវិញ​ស្ថានទូត ដែល​ជា​កន្លែង​តំណាង​ឱ្យ​ជាតិ​មួយ​នេះ​បាន​ត្រឹមត្រូវ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #SocialActivists
#CLV #CLVDTA #Protests #CambodianEmbassyUSA #KeoChhea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍22
Media is too big
VIEW IN TELEGRAM
គំនិតខ្វែងគ្នា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការតវ៉ាឱ្យគោរពកិច្ចព្រមព្រៀងនេះ
---
ថ្ងៃទី២៣ ខែតុលានេះ ជាថ្ងៃខួប៣៣ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)។ ក្នុងឆ្នាំនេះ ការទាមទារឱ្យរដ្ឋាភិបាលគោរពអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាន់តែផុលផុស នៅតាមបណ្ដាប្រទេសមួយចំនួន ដែលមានពលរដ្ឋខ្មែររស់នៅ។

តើហេតុអ្វីទើបពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឱ្យរម្លឹកបីកិច្ចព្រមព្រៀងនេះ កាន់តែផុសផុលនៅឆ្នាំ២០២៤នេះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia#Vietnam#Lao#HunSen #HunManet #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH #DemocracyKH #Protests #CLV#CLVDTA #TerritorialIntegrity#Sovereignty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍14
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ស្នើ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស
២. អាជ្ញាធរ​ក្រុង​កំពត ឃាត់ខ្លួន​មនុស្ស ៩នាក់ និង​ព្រះសង្ឃ​មួយ​អង្គ ក្នុង​ពេល​​​ផ្សព្វផ្សាយ​អត្ថន័យ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស
៣. អង្គការ​អន្តរជាតិ​ជាង១៥០ស្ថាប័ន ជំរុញ​ឲ្យ​ធនាគារ​ពិភពលោក​ចាត់វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​សងសឹក​អង្គការ​សង្គម​ស៊ីវិល
៤. កម្ពុជា កំពុង​ព្យាយាម​អូសទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ចិន
៥. អ្នកភូមិ​ថា ទាហាន​នៅ​ខេត្ត​ព្រះវិហារ​បម្រើ​ប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហេង ហ្វូ (Hengfu) ដែល​គំរាម​បាញ់​ពលរដ្ឋ​មិន​ឱ្យ​ច្រូត​ស្រូវ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=GPVbWMER7mE
---
👍12
Media is too big
VIEW IN TELEGRAM
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ឱ្យបង្កើតគណៈកម្មាធិការឯករាជ្យ ដើម្បីតាមដាន និងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលត្រកូលហ៊ុនប្រកាន់ខ្ជាប់នូវស្មារតីនៃកិច្ចព្រមព្រៀងនេះដោយស្មោះត្រង់ អនុវត្តឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ហើយត្រូវធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួម។

សម្ភាសអ្នកស្រី មូរ សុខហួរ អំពីរឿងនេះ។


កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👍17
Media is too big
VIEW IN TELEGRAM
អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែលរងបណ្ដឹងពីរដ្ឋាភិបាលនៃគ្រួសារត្រកូលហ៊ុន ហើយត្រូវបានរដ្ឋាភិបាលអូស្ត្រាលីផ្ដល់សិទ្ធិជ្រកកោនផ្នែកនយោបាយឱ្យនោះ ទើបតែបានបង្កើតអង្គការមួយដែលមានឈ្មោះថា អង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ (Khmer Democracy Organization) ដើម្បីតស៊ូមតិឱ្យមានការគោពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ
👍18
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រងគ្រោះ​ដីធ្លី៖ «រាល់​ថ្ងៃ​រក​ស៊ី​កាត់​ស្លឹក​ចេក មាន​លុយ​អី​ឡើង​តុលាការ?»
---
ពលរដ្ឋ​រស់​នៅ​ក្បែរ​តំបន់​អន្ទង់អាំង ឬ ភ្នំ១៥០០ លោកស្រី ភិន ផល្លា ត្អួញត្អែរ​ថា​ គ្រួសារ​លោកស្រី​មាន​ជីវភាព​កាន់​តែ​ក្រ​លំបាក​លំបិន បន្ទាប់​ពី​អាជ្ញាធរ​និង​តុលាការ​ខេត្ត​ពោធិ៍សាត់​ចោទ​ថា ដី​ដែល​លោកស្រី​បាន​សាងសង់​លំនៅឋាន​រស់នៅ​អស់​រយៈពេល​២១​ឆ្នាំ ជា​ដី​រដ្ឋ និង​បាន​ហាម​ឃាត់​គ្រួសារ​លោកស្រី​ឈប់​អាស្រ័យ​ផល ហើយ​ត្រូវ​រុះរើ​ចេញ។ ការ​លើកឡើង​នេះ បន្ទាប់​ពី​ក្រុម​លោកស្រី ភិន ផល្លា ជា​ពលរដ្ឋ​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង​មាន​ចំនួន​២៤​គ្រួសារ បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២២ តុលា ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត និង​តុលាការ​ខេត្ត​ពោធិ៍សាត់ ទម្លាក់​ចោល​បណ្ដឹង និង​អនុញ្ញាត​ឱ្យ​ពួកគាត់​អាច​ប្រើប្រាស់​ដី​ដូច​ដើម​វិញ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋសភា​បាន​បដិសេធ​មិន​ទទួល​ញត្តិ​នោះ​ឡើយ ដោយ​អះអាង​ថា ខ្វះ​ឯកសារ​ពាក់ព័ន្ធ​។ ពលរដ្ឋ​ទាំង​នេះ​បញ្ជាក់​ថា ពួកគាត់​ជា​អ្នករស់​នៅ​ត្រង់​ចំណុច​បញ្ចប់​នៃ​ផ្លូវ​អន្ទង់​អាំង មិន​មែន​ស្ថិត​ក្នុង​តំបន់​អន្ទង់​អាំង​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
😢14👍1
Media is too big
VIEW IN TELEGRAM
កូនស្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានងារជាឧកញ៉ាទាំងវ័យក្មេង
---
កូនស្រីវ័យក្មេងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងជាចៅស្រីរបស់លោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងដែនដី គឺអ្នកស្រី អ៊ាង និធិជ្ជនីដឺណេ ទទួលបានគោរមងារជាឧកញ៉ា។នាងត្រូវបានឪពុកម្តាយ ចំណាយលុយបញ្ជូនទៅរៀននៅប្រទេសអង់គ្លេស ហើយពេលត្រឡប់មកស្រុកខ្មែរវិញ ត្រូវបានជីតា តែងតាំងឲ្យធ្វើជាមន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងដែនដីតាំងពីជំនាន់ជីតារហូតមកដល់ជំនាន់រដ្ឋមន្ត្រីថ្មី៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #EangNithijounieDene #PenSamAthsothcheat #PenSamAth #CheaSophara #PharaMongkol #Tycoon #Nepotism
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍9👎1😢1
Apology video of Cambodian journalist released after court questioning
---
A media outlet friendly to the Cambodian government on Wednesday published a video of jailed journalist Mech Dara apologizing for his social media posts and asking for forgiveness after the award-winning reporter was brought to court for five hours of questioning.
👉 https://www.rfa.org/english/news/cambodia/mech-dara-apology-video-10232024155458.html
---
#RFAKhmer #Cambodia #HunSen #HunManet #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #Court
😢10
អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
---
អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដា​រ៉ា ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់ ពី​សហរដ្ឋអាមេរិក ត្រូវបាន​តុលាការ ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​២៤ ខែតុលា ក្រោយ​ជាប់ឃុំ​ជិត​១​ខែ​។​

​ការដោះលែង​លោក ម៉ិច ដា​រ៉ា ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​ក្រោយពី​អ្នកសារព័ត៌មាន​ឯករាជ្យ​រូបនេះ បាន​ចេញពី​វីដេអូ​សុំទោស​ឪពុក​កូន​គឺ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត និង​ទទួលស្គាល់ថា បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ នៅលើ​បណ្ដាញ​សង្គម​។​

រូប៖ AP & AFP
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/independent-journalist-mech-dara-was-released-on-bail-after-apologizing-to-hun-sen-and-hun-manet-10242024044633.html
---
#RFAKhmer #Cambodia #HunSen #HunManet #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #CourtKH
😢12👍11
Media is too big
VIEW IN TELEGRAM
#ស្ត្រីគំរូ៖ ថ្ងៃនេះ វិទ្យុអាស៊ីសេរី សូម​ណែនាំ​ស្ត្រី​គំរូ​មួយ​រូប​គឺ ស្ត្រី​វ័យ​ចំណាស់ ពិន វ៉ន ដែល​ប្រឹងប្រែង​តស៊ូ​ចាក់​សម្ភារៈ​ប្រើប្រាស់​ពី​អំបោះ​ចិញ្ចឹម​គ្រួសារ។ គ្រួសារ​លោកស្រី​គ្មាន​ដីស្រែ​ចម្ការ​ផ្ទាល់ខ្លួន​ទេ គឺ​ជួល​ដី​ស្រែ​ចម្ការ​អ្នកភូមិ។ ផលដំណាំ​ក្នុង​មួយ​រដូវៗ ពុំ​អាច​ចិញ្ចឹម​គ្រួសារ​លោកស្រី​បាន​ទេ ដែល​ជំរុញ​ឱ្យ​លោកស្រី​ត្រូវ​រក​របរ​បន្ថែម​នេះ ដើម្បី​ដោះ​ទ័ល​បាន​ខ្លះ។ លោកស្រី ពិន វ៉ន ជា​អ្នកភូមិ​កោះប៉ែន ឃុំកោះចិន ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។
---
«ស្ត្រីគំរូ» សំដៅ​ដល់​ស្ត្រី​ដែល​ប្រឹងប្រែង​តស៊ូ ដើម្បី​គ្រួសារ ដើម្បី​សហគមន៍ ប៉ុន្តែ​ការលះបង់​របស់​គាត់​មិន​សូវ​មាន​អ្នក​ដឹង​ឮ។ វិទ្យុអាស៊ីសេរី​ចង់​ផ្សព្វផ្សាយ​ពី​ការតស៊ូ​របស់​ពួកគាត់ ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង។ ប្រសិនបើ​ប្រិយមិត្ត ស្គាល់​ស្ត្រី​រូបណា ដែល​ជា​ស្ត្រី​គំរូ​ក្នុង​ចិត្ត និង​ចង់​ឱ្យ​វិទ្យុអាស៊ីសេរី​ផ្សព្វផ្សាយ​ពី​ការតស៊ូ​របស់​គាត់ សូម​ប្រិយមិត្ត​សរសេរ​លេខ​ទូរស័ព្ទ និង​ឈ្មោះ​របស់​គាត់ ផ្ញើ​មក​វិទ្យុអាស៊ីសេរី ឬដាក់​ក្នុង​ប្រអប់​បញ្ចេញ​មតិ​ខាង​ក្រោម​នេះ ។ សូមអរគុណ!
---
👍9😢3
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ លោក ម៉ិច ដារ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​សុំទោស​លោក​ ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត
២. អ្នកវិភាគ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ពុករលួយ​ និង​ពង្រឹង​នីតិរដ្ឋ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​សហរដ្ឋអាមេរិក
៣. កម្ពុជា​ និង​ថៃ ប្ដេជ្ញា​ពង្រឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​អភិវឌ្ឍ​វប្បធម៌​រួមគ្នា​ ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរ​ រវាង​ប្រទេស​ទាំងពីរ

៤. ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​បាភ្នំ​ខេត្ត​ព្រៃវែង​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ក្រុមហ៊ុន​ចិន​រំលាយ​ភ្នំ​ហុយ​លើ​ផ្ទះ​អ្នកភូមិ
៥. ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូមខ្សាច់​របស់​ក្រុមហ៊ុន​ អេសវី អ៊ែសេត (SV Asset CO.Ltd)

---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=UGPq1v7hX2c
---
👍10
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៧៦ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
👍11