វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.42K photos
2.79K videos
107 files
8.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំ​មើល​ថា លោក​ហ៊ុន សែន គំរាម​ចាប់​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស​ដាក់​គុក​ គឺ​ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ
---
អ្នក​ឃ្លាំ​មើល​ថា លោក​ហ៊ុន សែន គំរាម​ចាប់​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស​ដាក់​គុក​ជា​បន្តបន្ទាប់​នេះ​ ​គឺ​ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ​ និង​ចង់​​​ភ័យ​ដល់​​អ្នក​រស់​នៅ​ក្នុង​ស្រុក មិន​ឱ្យ​ បញ្ចេញ​មតិ​រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​​។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា​ កន្លង​ទៅ​នេះ​កម្ពុជា​ពុំ​មាន​គោលការណ៍​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេសនោះ​ទេ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PhornPhana #PoliticsKH #ArbitraryArrests #SocialActivists #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #SocialActivists #PrisonerofConscience #DefenderKH #EnvironmentalActivist #Advocacy #YouthKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន​ ស្នើ​ខ្មែរ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ជាប់​ព្រំដែន ​ដើម្បី​ការពារ​ទឹកដី
---
លោក រ៉ុង ឈុន ​ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាលជាប់ព្រំដែនវៀតណាម។ វត្ត​នេះ​ មាន​ជនជាតិ​វៀតណាម​នៅ​រស់​ជុំវិញ​ជា​ច្រើន​គ្រួសារ​។​ លោក រ៉ុង ឈុន បានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរ​តែ​ជ្រើសរើស​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​ក្បែរ​ព្រំដែន​ ដើម្បី​រួម​គ្នា​ថែរក្សា​កុំ​ឲ្យ​បាត់បង់​ទឹកដី​នៅ​តាម​បណ្តោយ​ព្រំដែន​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រពន្ធរបស់សកម្មជនបក្សភ្លើងទៀនសោកស្ដាយមិនបានជួបជុំគ្រួសារក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
---
ប្រពន្ធរបស់មន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម លោក តូច ថឹង គឺលោកស្រី ហាញ់ សុវណ្ណា នឹករលឹកដល់ប្ដីនៅពេលលោកស្រីវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្តីលោកស្រីមិនបានជួបជុំគ្រួសារក្នុងរដូវបុណ្យទាន ដូចពលករផ្សេងនោះទេ ពីព្រោះលោកកំពុងជាប់ឃុំដោយសារទោសនយោបាយ។ លោកស្រីស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពឡើងវិញនៅមុនពេលបុណ្យភ្ជុំធំមកដល់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen#ThachSetha #TochTheoung #KhmerKrom #KampucheaKrom #CandlelightParty #ArbitraryArrests #PrisonerofConscience #HumanRight #Democracy #Justice #KhmerTradition #PchumBenDay #PchumBen #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក ហ៊ុន សែន បង្កើនការគំរាមកំហែងឆ្លងដែនលើអ្នករិះគន់​
២. លោក រ៉ុង ឈុន ស្នើខ្មែរទៅធ្វើបុណ្យនៅវត្តជាប់ព្រំដែនដើម្បីការពារទឹកដី
៣. សមាគមគ្រូបង្រៀនខកចិត្តចំពោះអាជ្ញាធរដែលមិនអនុញ្ញាតឱ្យបា្ររព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យ
៤. សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគាំទ្រផ្នែកច្បាប់ ក្រោយអាជ្ញាធរថៃចាប់ពលករខ្មែរជិត៤ម៉ឺននាក់
៥. រមណីយដ្ឋានទេសចរណ៍ផ្ទះតាម៉ុក មិនសូវមានភ្ញៀវទេសចរណ៍ចូលទស្សនាដូចមុន

---
 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=Gj7hk4ORVc8
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីជុំវិញថាតើការប្រើកម្លាំងសម្ងាត់ និងចំហដើម្បីបង្ក្រាបសំឡេងប្រឆាំងបានរំលោភបំពានច្បាប់បែបណាខ្លះ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
Media is too big
VIEW IN TELEGRAM
ពលករខ្មែរនៅប្រទេសថៃចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញពីក្រុមមេខ្យល់នៅខ្មែរ
---
ក្រុមមេខ្យល់នៅខ្មែរនិងនៅប្រទេសថៃបញ្ចុះបញ្ចូលឆបោកឲ្យពលករខ្មែរបើកសៀវភៅធនាគារឲ្យពួកគេ ដើម្បីយកទៅប្រើប្រាស់នៅក្នុងការឆបោកតាមប្រព័ន្ធអនឡាញ ជាថ្នូរនិងការផ្ដល់ប្រាក់បន្តិចបន្ទួចដល់ពួកគេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #WorkersKH #OnlineScam #OnlineScamVictims
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​ស្លៀក​ពាក់​សំលៀកបំពាក់​បុរាណ ដង្ហែក្បួន​ទិវា​ទេសចរណ៍​ពិភព​លោក ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ
---
ពលរដ្ឋ​និង​ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​កាលពីល្ងាច​​ថ្ងៃ​ទី២៧ កញ្ញា បាន​ដើរ​ដង្ហែ​ក្បូន ស្រែក​ឃោសនា​រួមគ្នា​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០២៤ ដោយ​លើក​បដា​ ពាក្យស្លោក​សរសេរ​ថា «យើង​រួមគ្នា​ដើម្បី​ទេសចរណ៍» និង «ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា» ។ យុវជន​ខ្លះ​ស្លៀក​ពាក់សំលៀកបំពាក់​បុរាណ បង្ហាញ​ពី​អត្ត​សញ្ញាណ​បុព្វបុរស​ខ្មែរ​សម័យ​អង្គរ​ ក្នុង​បំណង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HuotHak #Cambodia #MinistryofTourism #Tourism #SiemReap
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តើខ្មែរក្រោម ធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខុសប្លែកពីកម្ពុជាត្រង់ចំណុចណាខ្លះដែរ?
---
ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ កំពុង​​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​​ភ្ជុំបិណ្ឌ ​នៅ​ឯ​កម្ពុជា​ក្រោម​ឯណោះ​វិញ​ ខ្មែរ​ក្រោម​ក៏​កំពុង​ប្រារព្ធ​ពិធី​​ដូចគ្នានេះ​ដែរ។ តើ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​​ភ្ជុំបិណ្ឌ ដូច​ម្ដេច​ខ្លះ​?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #KhmerTradition #PchumBenDay #PchumBen #SenDolta #AncestorFestival
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាស៊ីសេរី​ពន្យល់៖ មាន​លុយ មាន​អំណាច អាច​អោយ​អ្នក​រួចផុត​ពី​សំណាញ់​ច្បាប់?
---
មាន​លុយ មាន​អំណាច អាច​អោយ​អ្នក​រួចផុត​ពី​សំណាញ​ច្បាប់ ឬ​អង្គុយ​លើ​ច្បាប់​បាន។ នេះ​គឺ​ជា​ផ្នត់​គំនិត​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​​នេះ។ ក៏ប៉ុន្តែ ផ្នត់​គំនិត​នេះ អាច​ធ្វើ​ឱ្យ​អ្នក​មាន​លុយ​មាន​អំណាច​ទាំងនោះ រាងចាល​ប្រសិន​បើ​ពួកគេ​សាង​​កំហុស​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ និង​គោរព​ច្បាប់​ពិត​ប្រាកដ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunManet #HunSen #TrafficAccidents #DoeunSovann #DoeunOudomSeney #MoI #SarSokha #SantoshAdhikari #PratimaThapaAdhikari #CheamYeap #ThongSavun #PromVichethSosakada
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើប្រាស់​​បណ្ដាញ​សង្គម៖ «​សារ​គំរាម​លោក ហ៊ុន សែន បញ្ជា​ឲ្យ​កម្ទេច​ក្រុម​អ្នក​រិះគន់ ជា​ភស្តុតាង​អាច​ប្តឹង​ទៅ ICC»
----
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន បញ្ចេញ​មតិ​រិះគន់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ជា​ឪ​នាយក​រដ្ឋមន្រ្តី ដែល​នៅ​តែ​បន្ត​បញ្ចេញ​សារ​បែប​ហិង្សា​និយម​ទាំង​ផ្លូវ​សម្ងាត់ និង​ជា​ចំហ ឲ្យ​កម្ចាត់​ឬ​កម្ទេច​ក្រុម​ពលរដ្ឋ យុវជន និង​ក្រុម​អ្នក​នយោបាយ​ជំទាស់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ទោះបីជា​លោក​អស់​តួនាទី​ជា​នាយក​រដ្ឋមន្ដ្រី ហើយ​ការ​បញ្ជា​នោះ​ជា​រឿង​ខុសច្បាប់​ក៏ដោយ។ ពួកគេ​យល់ឃើញ​ថា សារ​សំឡេង​របស់​លោក ហ៊ុន សែន ទាំង​នោះ អាច​ជា​ភស្តុតាង​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​តុលាការ​អន្តរជាតិ​មួយ​នេះ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​លោក ហ៊ុន សែន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #SarSokha #CPP #PhornPhana #SamSokha #VoeungSamnang #VoeunVeasna #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners #HumanRights #CNRP
Media is too big
VIEW IN TELEGRAM
ប្រពន្ធសកម្មជនបក្សប្រឆាំង កើត​ជំងឺ​ក្រោយ​ប្ដី​ជាប់​គុក​​
---
ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ មាន​ជំងឺ​ក្រោយ​ពេល​​ប្ដី​ជាប់​ពន្ធនាគារ​ទាំងគ្មានកំហុស​។ បច្ចុប្បន្ន​នេះ​ លោកស្រី​លក់​បន្លែ ​ដើម្បី​រក​ប្រាក់​រ៉ាប់​រង​ជីវភាព​​គ្រួសារ ទិញ​ថ្នាំ​ព្យាបាលខ្លួនឯង និង​ផ្គត់ផ្គង់​ប្ដី​នៅ​ពន្ធនាគារ​។ លោកស្រី​ ​ស្នើឱ្យ​រដ្ឋាភិបាល លើក​លែង​ទោស​ប្ដី​លោកស្រី​​ឱ្យ​មាន​សេរីភាព​ ដើម្បី​ជួប​ជុំ​គ្រួសារ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #NorodomSihamoni #HunManet #HunSen #OppositionActivists #CandlelightParty #KhoeunVirath ##ThachChanthou #KhmerTradition #PchumBenDay #PchumBen
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#រូបត្លុកនយោបាយ​៖ «យើង​ប្រជារាស្ត្រ​ខ្មែរ» រួបរួម​គ្នា​ថែរក្សា «ហ៊ុន​ធម្មនុញ្ញ»?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
---
៣១ឆ្នាំ​ក្រោយ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ កម្ពុជា​បាន​ដាក់​សម្ពោធ «វិមាន​រដ្ឋធម្មនុញ្ញ» ទម្ងន់​ជាង ១រយតោន សាងសង់​ឡើង​ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​អស់​ប្រមាណ​ជាង ២លាន​២សែន​ដុល្លារ។ រដ្ឋាភិបាល អះអាង​ថា វិមាន​រដ្ឋធម្មនុញ្ញ​នេះ គឺ​ជា «នីតិ​បូជនីយដ្ឋាន​ដ៏​ពិសិដ្ឋ» តំណាង​ឱ្យ​និមិត្តរូប​នីតិរដ្ឋ ឬ​ការ​គោរព​ច្បាប់ ដែល​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៅ​កម្ពុជា។

អានព័ត៌មានបន្ថែម សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #NorodomSihamoni #HunManet #HunSen #ConstitutionDay #ConstitutionalCouncil #CCC #ImChhunLim #WeThePeopleOfCambodia
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#អាស៊ីសេរីពន្យល់៖ កម្ពុជា «មិន​ទុក​នរណា​ម្នាក់​ចោល»
---
នៅ​ឯ​មហាសន្និបាត​លើក​ទី៧៩​របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​អួត​ប្រាប់​ក្រុម​មេដឹកនាំ​ពិភពលោក​ពី​ការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍ «ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល»។ ក៏ប៉ុន្តែ រឿងរ៉ាវ​ជាក់ស្តែង​នៅ​លើ​ដី​នៃ​ប្រទេស​កម្ពុជា បង្ហាញ​ឱ្យ​ឃើញ​ផ្ទុយ​ពី​នេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAExplainer #Cambodia #UN #UNGA79 #UNGA2024 #HunManet #HunSen #SokChendaSophea #MFAIC #LeaveNoOneBehind #LNOB
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៧២]​ អ្នក​បើក​រថយន្ត​ឃាតករ​

​កូន​អ្នក​ធំ​ខ្មែរ​ដែល​ធ្លាប់​តែ​បំពាន​ច្បាប់​នៅ​កម្ពុជា​ដោយ​អាង​អំណាច​ឪពុក​ម្តាយ​ខ្លួន​ ត្រូវ​បាន​ទទួល​ទោស​ដោយ​តុលាការ​ឯករាជ្យ​នៃ​ប្រទេស​អូស្ត្រាលី។​

​កូន​អ្នកធំ​នៅ​ស្រុក​ខ្មែរ​មួយ​រូប​ទើប​ត្រូវ​បាន​តុលាការ​នៃ​ប្រទេស​អូស្ត្រាលី​កាត់​ទោស​អោយ​ជាប់​ពន្ធ​នាគារ​ជាង​១០ឆ្នាំ​ពី​បទ​សម្លាប់​មនុស្ស​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ។​កាសែត​នៃ​ប្រទេស​អូស្ត្រាលី​មួយ​ចំនួន​ហៅ​ជន​បង្ក​ថា​ជា​អ្នក​បើក​រថយន្ត​ឃាតករ។​

​ជន​បង្ក​នោះ​មាន​ឈ្មោះ​ថា​ ឌឿន ឧត្តម​ ឬ ​ឌឿន ឧត្តមសេនីយ៍ ​ជា​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​មួយ​រូប​ឈ្មោះ​ ឌឿន សុវណ្ណ។​

​សូម​អញ្ជើញ​លោក​អ្នក​នាង​កញ្ញា ​ស្តាប់​និង​ទស្សនា​កិច្ច​ពិភាក្សា​អំពី​រឿង​នេះ​ រវាង​ លោក​ សំ ប៉ូលី ​លោក​ ​តាក់​ ម៉េងហ៊ាង​ និង​លោក​ ​ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​

​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១២១]៖ សមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់​បញ្ជូន​ពលករខ្មែរ នួន តឿន មក​កម្ពុជា
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​​ចន្ទ ទី៣០ ខែ​កញ្ញា ឆ្នាំ២០២៤៖
១. សមត្ថកិច្ច​ម៉ាឡេស៊ី ចាប់​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់​ដែល​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មក​កម្ពុជា​វិញ​ទាំង​បង្ខំ
២. ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​គម្រោង CLV-DTA ទាំង​ស្រុង
៣. គណបក្ស​ជំនាន់​ថ្មី ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
៤. សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ទីស្នាក់ការ​សមាគម ទោះ​អាជ្ញាធរ​មិន​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ
៥. មេ​ដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ជួប​ជុំ​គ្រួសារ​ធ្វើបុណ្យ​កាន់​បិណ្ឌ​ ក្រោយ​ជាប់​ពន្ធនាគារ​២ឆ្នាំ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=i9pDIX1tuug
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៤០] ​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ភូត​ពិភព​លោក​ថា​រដ្ឋាភិបាល​គោរព​សិទ្ធ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​
​​
លោក​ ​សុខ ចិន្តាសោភា​ ​​​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថ្លែង​ភូតភរ​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ថា​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ ​គោរព​សិទ្ធិ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពល​រដ្ឋ​ខ្លួន៕
Prominent Cambodian journalist arrested: rights groups
---
Award-winning Cambodian freelance journalist Mech Dara, who reported regularly on trafficking and cyberscam compounds, was arrested in the southwestern part of the country on Monday afternoon, a rights groups and local journalists’ association said, though his whereabouts remain unknown.
👉 https://www.rfa.org/english/news/cambodia/mech-dara-arrest-09302024132117.html
---
#RFAKhmer #Cambodia #HunManet #HunSen #MechDara #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling #CPP #LyYongPhat #PatSuphapha #LYPGroup
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១២២]៖ អង្គការសិទ្ធិមនុស្ស​អន្តរជាតិទាមទារ​ឱ្យ​រដ្ឋាភិបាលដោះលែង អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា

រឿងរ៉ាវ​សំខាន់​ៗ​ក្នុង​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​គួរ​ដឹង៖
១. អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង អ្នកសារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា
២. មន្ត្រី​បក្ស ប្រឆាំង​ថ្កោលទោស​សមត្ថកិច្ច​ម៉ាឡេស៊ី​បញ្ជូន​ពលករ​ខ្មែរ​ម្នាក់​ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា
៣. ពលរដ្ឋ​មួយ​ចំនួន​នៅតែ​រក្សា​ប្រពៃណី​វេច​នំអន្សម​ក្នុង​រដូវបុណ្យ​ភ្ជុំបិណ្ឌ
៤. ពលករ​ខ្មែរធ្វើការ​សំណង់​នៅ​ប្រទេសថៃ នឹក​ស្រុកកំណើត​តែ​គ្មាន​លុយ​ទៅ​លេង​នៅ​រដូវបុណ្យ​ភ្ជុំបិណ្ឌ
៥. ពលរដ្ឋ​នៅ​ខេត្ត​តាកែវ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​កាត់ឆ្វៀលដីស្រែចម្ការ ជាង​៤រយ​ហិកតារ​ចេញ​ពី​តំបន់​ការពារ​ទេសភាពបឹងព្រែកល្ពៅ ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=PChUl3Qytbw
461830913_942247091272673_6663427664265251893_n.jpg
1.4 MB
តើអ្វីខ្លះនៅពីក្រោយអវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅមហា​សន្និបាតប្រចាំឆ្នាំរបស់​អ.ស.ប?

វេទិកាអ្នកស្តាប់វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់ថ្ងៃអង្គារ ​ទី១​ ខែ​តុលា​នេះ ​ពិភាក្សា​លើ​ប្រធានបទ៖​ អវត្តមាន​លោក​ ហ៊ុន ម៉ាណែត​ នៅ​អង្គការ​សហប្រជាជាតិ​ និង​ការ​ប្ដេជ្ញា​ចិត្ត​អភិវឌ្ឍ ​«ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល»​

​តើ​មាន​ហេតុផល​អ្វី​ខ្លះ ​នៅ​ពី​ក្រោយ​អវត្តមាន​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​របស់​លោក​ ​ហ៊ុន ម៉ាណែត​ នៅ​ឯ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​នេះ?​ ​តើ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន ម៉ាណែត​ ​ពិត​ជា​បាន​ធ្វើ​តាម​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​​ «ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល» ​ដូច​ដែល​ខ្លួន​បាន​ប្រកាស​ប្រាប់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​មែន​ដែរ ឬ​ទេ?​
​​
​សូម​ទស្សនា​វេទិកា​អ្នក​ស្តាប់វិទ្យុ​អាស៊ីសេរី​ដែល​មាន​វាគ្មិន​ពីរ​រូប​គឺ​លោក​បណ្ឌិត​ សេង សារី​ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ និង​លោក​ ​សេង វណ្ណលី​ ​អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍៖​ ​​https://www.facebook.com/rfacambodia/videos/1071382817846979
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អះអាង​ថា ក្រុមហ៊ុន​អាមេរិកាំង​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​មក​វិនិយោគ​នៅ​កម្ពុជា។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក មាន ឫទ្ធិ អ្នក​រាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី នៅ​ក្នុង​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​អាស៊ាន រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington DC) សហរដ្ឋអាមេរិក ថ្ងៃទី​០១ ខែតុលា ខណៈ​លោក​កំពុង​បំពេញ​«បេសកកម្ម​ទាក់ទាញ និង​ជំរុញ​វិនិយោគ» នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ពី​ថ្ងៃទី២២ ខែកញ្ញា ដល់​ថ្ងៃទី០៣ ខែតុលា។ បទសម្ភាសន៍​ផ្តោត​លើ​ប្រធាន​បទ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា លទ្ធភាព​ដែល​សហរដ្ឋ​អាមេរិក​អាច​​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា បញ្ហា​ព្រែកជីក​ហ្វូណន​តេជោ និង​បញ្ហា​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ (Cyberscams) នៅ​កម្ពុជា៕