វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.65K photos
1.17K videos
60 files
7.05K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជន​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​ប្រតិ​ម្ម​ចំពោះ​គម្រោង​កាត់​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្នុង​ខេត្តតាកែវ​ទ្រង់ទ្រាយ​ធំ ដើម្បី វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន ប៉ះពាល់​ជម្រក​សត្វព្រៃ និង ទីកន្លែង​សង្គ្រោះ​សត្វព្រៃ​កម្រ​តែមួយគត់ នៅ​កម្ពុជា​ដែល​បង្ក​កំណើត​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ការ​លើក​ឡើង​នេះ ក្រោយពី​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ និង បាញ់ថ្នាំ​ក្រហម ហ៊ុមព័ទ្ធ​ដី​ព្រៃ​នៅ​ជុំវិញ​នោះ មួយ​ផ្នែក​ធំ ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន។#wildlifealliance #wildlife #Cambodia #environment #phnomtamao #RFAKhmer ព័ត៌មានពិស្ដារ...
ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​ព្រួយបារម្ភ ពី​សកម្មភាព​ដាក់អន្ទាក់​ចាប់​សត្វ​ព្រៃ​ កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំង ដល់​សុវត្ថិភាព​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ ដែល​កំពុង​រស់​នៅ ក្នុង​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ់​កណ្តាល។ ពួកគាត់​អះអាង​ថា សត្វ​ព្រៃ​ងាប់ និង​បាត់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ ដោយសារ​មានជនល្មើសអន្ទាក់ និង​ការ​លួច​បរបាញ់​ខុសច្បាប់ ក្នុង​តំបន់​អភិរក្ស​មួយ​នេះ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Environment #wildlife #KampongSpeu
កម្ពុជា ប្តេជ្ញា​រកយុត្តិធម៌​ដល់មន្ត្រី​កសិកម្ម​ដែល​សហរដ្ឋអាមេរិក​ចាប់ខ្លួន​ក្នុងពេល​ទៅចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធនឹងរឿង​រត់ពន្ធ​សត្វស្វាក្តាម។ អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល យល់ថា ករណីនេះ គឺជា​រឿងរ៉ាវ​អាម៉ាស់​ថ្មីមួយទៀត​របស់​ក្រសួងកសិកម្ម ស្របពេលដែល​រដ្ឋមន្ត្រី​ថ្មី​ទើបនឹង​ឡើងកាន់​តំណែង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Environment #LongTailedMacaques #Monkey #WCS #WWF #WildLife
អានព័ត៌មានទាក់ទងកម្ពុជាតាមរយៈ #RFAKhmer
Kry Masphal, the deputy director of the Cambodian agency responsible for protecting wildlife, was arrested on Wednesday in New York for his alleged involvement in a multimillion-dollar smuggling ring to export a species of endangered monkeys to the U.S. for use in medical research.

👉 Read Full Article

#RFAKhmer #Cambodia #Environment #LongTailedMacaques #Monkey #WCS #WWF #WildLife